ម៉ាកុស 4

ប្រស្នាអំពីពូជស្រូវ 1 ព្រះ‌យេស៊ូចាប់ផ្ដើមបង្រៀនបណ្ដា‌ជននៅតាមឆ្នេរសមុទ្រម្ដងទៀត។ មានបណ្ដា‌ជនច្រើនកុះ‌ករនាំគ្នាមករកព្រះ‌អង្គ ព្រះ‌អង្គក៏យាងចុះទៅគង់ក្នុងទូកមួយ នៅក្បែរមាត់ច្រាំង រីឯបណ្ដា‌ជនអង្គុយនៅលើគោក តាមឆ្នេរសមុទ្រ។ 2 ព្រះ‌អង្គប្រើពាក្យប្រស្នាបង្រៀនគេអំពីសេចក្ដីជាច្រើន។ ព្រះ‌អង្គបង្រៀនគេថា៖ 3 «ចូរស្ដាប់ មានបុរសម្នាក់ចេញទៅព្រោះស្រូវ។ 4 ពេលគាត់ព្រោះ មានគ្រាប់ពូជខ្លះធ្លាក់ទៅលើផ្លូវ ហើយសត្វមកចឹកស៊ីអស់ទៅ។ 5 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើកន្លែងមានថ្មពុំសូវមានដី គ្រាប់ពូជក៏ដុះឡើងភ្លាម ព្រោះដីមិនជ្រៅ។ 6 លុះដល់ថ្ងៃក្ដៅ ពន្លកដែលដុះឡើងនោះ ក៏ក្រៀមស្វិតអស់ទៅ ព្រោះឫសចាក់មិនបានជ្រៅ។ 7 មានគ្រាប់ពូជខ្លះទៀតធ្លាក់ទៅលើដីដែលមានបន្លា។ បន្លាក៏ដុះឡើងរួបរឹតស្រូវ…

ម៉ាកុស 5

ព្រះ‌យេស៊ូដេញវិញ្ញាណអាក្រក់ចេញពីមនុស្សម្នាក់ 1 ព្រះ‌យេស៊ូ និងពួកសិស្ស*បានទៅដល់ត្រើយម្ខាង ក្នុងតំបន់គេរ៉ា‌ស៊ីន។ 2 កាលព្រះ‌អង្គយាងឡើងពីទូកភ្លាម បុរសម្នាក់មានវិញ្ញាណអាក្រក់ក្នុងខ្លួន ចេញពីទីបញ្ចុះសព ដើរតម្រង់មករកព្រះ‌អង្គ។ 3 បុរសនេះស្នាក់នៅតែតាមទីបញ្ចុះ‌សព គ្មាននរណាអាចចងគាត់បានឡើយ សូម្បីតែយកច្រវាក់មកចងក៏មិនជាប់ដែរ។ 4 គេដាក់ខ្នោះជើង និងយកច្រវាក់ចងគាត់ច្រើនដង ប៉ុន្តែ គាត់នៅតែកាច់បំបាក់ច្រវាក់ និងខ្នោះទាំងនោះជា‌និច្ច គ្មាននរណាអាចបង្ក្រាបគាត់ឡើយ។ 5 គាត់រស់នៅតាមទីបញ្ចុះសព និងតាមភ្នំ ទាំងយប់ទាំងថ្ងៃ ហើយចេះតែស្រែក ព្រមទាំងយកថ្មមកអារសាច់ខ្លួនឯងថែមទៀតផង។ 6 កាលគាត់ឃើញព្រះ‌យេស៊ូពីចម្ងាយ ក៏រត់មកក្រាបថ្វាយ‌បង្គំព្រះ‌អង្គ…

ម៉ាកុស 6

អ្នកភូមិណាសារ៉ែតបដិសេធមិនព្រមទទួលព្រះ‌យេស៊ូ 1 ព្រះ‌យេស៊ូយាងចេញពីទីនោះត្រឡប់ទៅភូមិស្រុករបស់ព្រះ‌អង្គវិញ ពួកសិស្ស*ក៏ទៅតាមព្រះ‌អង្គដែរ។ 2 លុះដល់ថ្ងៃសប្ប័ទ* ព្រះ‌អង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*។ មនុស្សជាច្រើនដែលបានស្ដាប់ព្រះ‌អង្គងឿង‌ឆ្ងល់ក្រៃ‌លែង។ គេនិយាយគ្នាថា៖ «តើគាត់ដឹងសេចក្ដីទាំងនេះមកពីណា? ប្រាជ្ញាដែលគាត់បានទទួលនេះជាប្រាជ្ញាអ្វីទៅ? ការ‌អស្ចារ្យដែលគាត់បានធ្វើនេះកើតឡើងដោយវិធីណា? 3 តើអ្នកនេះមិនមែនជាជាងឈើ ជាកូននាងម៉ារី ជាបង‌ប្អូនរបស់យ៉ាកុប យ៉ូសែប យូដាស និងស៊ីម៉ូនទេឬអី? ប្អូនស្រីរបស់គាត់ទាំងប៉ុន្មានក៏រស់នៅក្នុងភូមិនេះជាមួយយើងដែរ!»។ ហេតុនេះហើយបានជាគេមិនអាចជឿព្រះ‌អង្គឡើយ។ 4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ធម្មតា គេមើល‌ងាយព្យាការី*តែក្នុងស្រុកកំណើត ក្នុងក្រុមគ្រួសារ និងក្នុងផ្ទះរបស់លោកប៉ុណ្ណោះ»។ 5 នៅទីនោះ ព្រះ‌អង្គពុំអាចធ្វើការ‌អស្ចារ្យអ្វីឡើយ…

ម៉ាកុស 7

ពួកខាងគណៈផារី‌ស៊ី និងទំនៀម‌ទម្លាប់ 1 មានពួកខាងគណៈផារី‌ស៊ី* និងអាចារ្យ*ខ្លះ នាំគ្នាមកពីក្រុងយេរូ‌សាឡឹមទៅជួបព្រះ‌យេស៊ូ។ 2 គេឃើញសិស្ស*របស់ព្រះ‌អង្គខ្លះបរិ‌ភោគអាហារ ដោយដៃមិនបរិសុទ្ធ* គឺគេពុំបានលាងដៃជាមុន។ 3 ធម្មតា ពួកផារី‌ស៊ី និងជន‌ជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់‌ចត់មុននឹងបរិ‌ភោគ តាមទំនៀម‌ទម្លាប់របស់ចាស់បុរាណ។ 4 នៅពេលត្រឡប់មកពីផ្សារវិញ ដរាបណាគេមិនបានធ្វើពិធីលាងសម្អាតខ្លួនជាមុនទេ គេមិនបរិ‌ភោគឡើយ។ គេកាន់ទំនៀម‌ទម្លាប់ផ្សេងៗទៀតជាច្រើន ដូចជាពិធីលាងពែង លាងថូទឹក លាងឆ្នាំង លាងតុជាដើម។ 5 ពួកខាងគណៈផារី‌ស៊ី និងពួកអាចារ្យទូលសួរព្រះ‌យេស៊ូថា៖ «ហេតុអ្វីបានជាសិស្សរបស់លោកមិនកាន់តាមទំនៀម‌ទម្លាប់ចាស់បុរាណ គឺនាំគ្នាបរិ‌ភោគដោយដៃមិនបរិសុទ្ធដូច្នេះ?»។…

ម៉ាកុស 8

ព្រះ‌យេស៊ូប្រទាននំប៉័ងឲ្យមនុស្សបួនពាន់នាក់បរិ‌ភោគ 1 នៅពេលនោះ បណ្ដា‌ជនយ៉ាងច្រើនកុះ‌ករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិ‌ភោគ ព្រះ‌យេស៊ូត្រាស់ហៅពួកសិស្ស*មក មានព្រះ‌បន្ទូលថា៖ 2 «ខ្ញុំអាណិតអាសូរបណ្ដា‌ជននេះពន់‌ពេកណាស់ ដ្បិតគេនៅជាមួយខ្ញុំអស់រយៈពេលបីថ្ងៃមកហើយ ហើយគ្មានអ្វីបរិ‌ភោគសោះ។ 3 ប្រសិនបើខ្ញុំឲ្យគេត្រឡប់ទៅផ្ទះវិញ ទាំងពោះទទេ គេមុខជាអស់កម្លាំងដួលតាមផ្លូវមិនខាន ព្រោះអ្នកខ្លះបានធ្វើដំណើរមកពីស្រុកឆ្ងាយ»។ 4 ពួកសិស្សទូលព្រះ‌អង្គថា៖ «ទីនេះស្ងាត់ណាស់ តើរកម្ហូបអាហារឯណាឲ្យគេបរិ‌ភោគឆ្អែតគ្រប់គ្នាបាន?»។ 5 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលសួរថា៖ «តើអ្នករាល់គ្នាមាននំប៉័ងប៉ុន្មានដុំ?»។ ពួកគេទូលថា៖ «មានប្រាំ‌ពីរដុំ»។ 6 ព្រះ‌អង្គក៏ប្រាប់បណ្ដា‌ជនឲ្យអង្គុយផ្ទាល់នឹងដី ទ្រង់យកនំប៉័ងទាំងប្រាំ‌ពីរដុំមកកាន់ អរព្រះ‌គុណព្រះ‌ជាម្ចាស់ ហើយកាច់ប្រទានឲ្យពួកសិស្ស*ចែកបណ្ដា‌ជន។…

ម៉ាកុស 9

1 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ប្រាកដមែន ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា មនុស្សខ្លះដែលនៅទីនេះនឹងមិនស្លាប់ទេ មុនបានឃើញព្រះ‌រាជ្យរបស់ព្រះ‌ជាម្ចាស់មកដល់ ប្រកបដោយឫទ្ធា‌នុភាព»។ សិរី‌រុងរឿងរបស់ព្រះ‌យេស៊ូ 2 ប្រាំមួយថ្ងៃក្រោយមក ព្រះ‌យេស៊ូនាំលោកពេត្រុស លោកយ៉ាកុប និងលោកយ៉ូហាន ឡើងទៅលើភ្នំ គឺព្រះ‌អង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះ‌អង្គប្រែជាមានទ្រង់‌ទ្រាយប្លែកពីមុននៅមុខសិស្ស*ទាំងបីនាក់ 3 គឺព្រះ‌ពស្ដ្ររបស់ព្រះ‌អង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះ‌ត្រចង់ ដែលគ្មានមនុស្សណានៅលើផែន‌ដីអាចធ្វើឲ្យសយ៉ាងនេះបានឡើយ។ 4 ពេលនោះ សិស្សទាំងបីនាក់ឃើញព្យាការី*អេលីយ៉ា និងលោកម៉ូសេ* សន្ទនាជាមួយព្រះ‌យេស៊ូ។ 5 លោកពេត្រុសទូលព្រះ‌អង្គថា៖ «ព្រះ‌គ្រូ! យើងខ្ញុំបាននៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ជម្រកបី…

ម៉ាកុស 10

ព្រះ‌ដំបូន្មានអំពីរឿងលែង‌លះប្ដីប្រពន្ធ 1 ព្រះ‌យេស៊ូយាងចេញពីទីនោះឆ្ពោះទៅស្រុកយូដា និងត្រើយខាងនាយទន្លេយ័រដាន់។ មហា‌ជននាំគ្នាទៅរកព្រះ‌អង្គសាជាថ្មី ព្រះ‌អង្គក៏ចាប់ផ្ដើមបង្រៀនគេតាមទម្លាប់របស់ព្រះ‌អង្គ។ 2 មានពួកខាងគណៈផារី‌ស៊ី*ចូលមកជិត ក្នុងគោលបំណងល្បង‌លមើលព្រះ‌អង្គ។ គេទូលសួរព្រះ‌អង្គថា៖ «តើស្វាមីមានសិទ្ធិលែងភរិយាបានឬទេ?»។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «តើលោកម៉ូសេបង្គាប់អ្នករាល់គ្នាឲ្យធ្វើអ្វី?»។ 4 គេទូលតបថា៖ «លោកម៉ូសេអនុញ្ញាតឲ្យស្វាមីធ្វើលិខិតលែង‌លះប្រពន្ធបាន»។ 5 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «លោកម៉ូសេចែងបទ‌បញ្ជា*ទាំងនេះឲ្យអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាមានចិត្តរឹង‌រូស។ 6 ប៉ុន្តែ កាលដើមដំបូងនៅពេលដែលព្រះ‌ជាម្ចាស់បានបង្កើតពិភពលោកព្រះ‌អង្គបង្កើតមនុស្សមកជាបុរសជាស្ត្រី។ 7 “ហេតុនេះហើយបានជាបុរសត្រូវចាកចេញពីឪពុកម្ដាយ [ទៅរួមរស់ជាមួយភរិយារបស់ខ្លួន] 8 ហើយអ្នកទាំងពីរត្រឡប់ទៅជារូបកាយតែមួយ”គេមិនមែនជាបុគ្គលពីរនាក់ទៀតទេ គឺជារូបកាយតែមួយវិញ។…

ម៉ាកុស 11

ព្រះ‌យេស៊ូយាងចូលក្រុងយេរូ‌សាឡឹម 1 ព្រះ‌យេស៊ូយាងមកជាមួយសិស្សជិតដល់ក្រុងយេរូ‌សាឡឹមហើយ។ លុះមកដល់ជិតភូមិបេត‌ផាសេ និងភូមិបេថា‌នី ដែលនៅចង្កេះភ្នំដើមអូលីវ ព្រះ‌អង្គចាត់សិស្សពីររូបឲ្យទៅមុន ដោយមានព្រះ‌បន្ទូលថា៖ 2 «ចូរទៅភូមិនៅមុខអ្នករាល់គ្នា ពេលទៅដល់ភ្លាម អ្នកនឹងឃើញកូនលាមួយដែលគេចងទុក ពុំទាន់ដែលមាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ 3 ប្រសិនបើមានគេសួរថា“ហេតុអ្វីបានជាអ្នកស្រាយវា” ចូរឆ្លើយប្រាប់គេថា “ព្រះ‌អម្ចាស់ត្រូវការវា តែព្រះ‌អង្គនឹងឲ្យគេដឹកមកវិញភ្លាមជាមិនខាន”»។ 4 សិស្សទាំងពីររូបចេញដំណើរទៅ ឃើញកូនលាមួយដែលគេចងទុកនៅមាត់ទ្វារ ខាងក្រៅផ្ទះ ក្បែរផ្លូវ ហើយក៏ស្រាយវា។ 5 មានអ្នកខ្លះនៅទីនោះសួរអ្នកទាំងពីរថា៖ «តើអ្នកធ្វើអ្វីហ្នឹង ហេតុអ្វីបានជាអ្នកស្រាយកូនលានេះ?»។ 6…

ម៉ាកុស 12

ប្រស្នាអំពីអ្នកថែ‌រក្សាចម្ការទំពាំង‌បាយជូរ 1 បន្ទាប់មក ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេជាប្រស្នាថា៖ «មានបុរសម្នាក់ដាំទំពាំង‌បាយជូរមួយចម្ការ។ គាត់បានធ្វើរបងព័ទ្ធជុំ‌វិញ គាត់រៀបចំកន្លែងមួយ ដើម្បីបញ្ជាន់ផ្លែទំពាំង‌បាយជូរ ព្រមទាំងសង់ខ្ទមមួយផង។ បន្ទាប់មក គាត់ប្រវាស់ឲ្យពួកកសិករមើលថែ‌ទាំ រួចចេញដំណើរពីស្រុកនោះទៅ។ 2 លុះដល់ទំពាំង‌បាយជូរទុំ គាត់ក៏ចាត់អ្នកបម្រើម្នាក់ឲ្យមកទទួលផល ដែលជាចំណែករបស់គាត់ពីពួកអ្នកថែចម្ការ។ 3 គេនាំគ្នាចាប់អ្នកបម្រើនោះវាយ‌ដំ ហើយបណ្ដេញឲ្យត្រឡប់ទៅវិញដៃទទេ។ 4 ម្ចាស់ចម្ការក៏ចាត់អ្នកបម្រើម្នាក់ទៀតឲ្យមក ប៉ុន្តែ ពួកអ្នកថែចម្ការនាំគ្នាវាយក្បាលអ្នកបម្រើនោះ ហើយជេរស្ដីទៀតផង។ 5 ម្ចាស់ចម្ការចាត់អ្នកបម្រើម្នាក់ផ្សេងទៀតឲ្យមក។ អ្នកថែចម្ការបានសម្លាប់អ្នកបម្រើនោះ។ បន្ទាប់មក អ្នកបម្រើផ្សេងទៀតជាច្រើនរូបក៏រងគ្រោះដូច្នោះដែរ ខ្លះត្រូវគេវាយ‌ដំ…

ម៉ាកុស 13

ព្រះ‌យេស៊ូមានព្រះ‌បន្ទូលអំពីការបំផ្លាញព្រះ‌វិហារ* 1 ពេលព្រះ‌យេស៊ូយាងចេញពីព្រះ‌វិហារ*ទៅ មានសិស្ស*ម្នាក់ទូលព្រះ‌អង្គថា៖ «ព្រះ‌គ្រូ សូមមើលថ្មនុ៎ះស្អាតណាស់! វិមានទាំងនេះល្អវិសេស‌វិសាលបំផុត»។ 2 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅសិស្សនោះវិញថា៖ «ថ្ងៃក្រោយ វិមានដ៏ស្កឹម‌ស្កៃដែលអ្នកឃើញនេះ នឹងត្រូវរលំបាក់បែកអស់ លែងមានថ្មត្រួតពីលើថ្មទៀតហើយ»។ ហេតុ‌ការណ៍នៅគ្រាចុងក្រោយ 3 ព្រះ‌អង្គគង់នៅលើភ្នំដើមអូលីវទល់មុខព្រះ‌វិហារ*។ លោកពេត្រុស លោកយ៉ាកុប លោកយ៉ូហាន និងលោកអនទ្រេ ទូលសួរព្រះ‌អង្គដាច់ឡែកពីគេថា៖ 4 «សូមព្រះ‌គ្រូប្រាប់ឲ្យយើងខ្ញុំដឹងផង ហេតុ‌ការណ៍ទាំងនេះនឹងកើតឡើងនៅពេលណា? តើមានអ្វីជាសម្គាល់ឲ្យយើងខ្ញុំដឹងថា ព្រឹត្តិ‌ការណ៍ទាំងនេះនឹងដល់ទីបញ្ចប់?»។ 5 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ចូរប្រុងប្រយ័ត្ន កុំបណ្ដោយនរណាមកបញ្ឆោតអ្នករាល់គ្នាឲ្យវង្វេងបានឡើយ…