ម៉ាថាយ 2

ពួកហោរា‌ចារ្យមកថ្វាយ‌បង្គំព្រះ‌ឱរសយេស៊ូ 1 ព្រះ‌យេស៊ូប្រសូតនៅភូមិបេថ្លេ‌ហិមក្នុងស្រុកយូដា នារជ្ជ‌កាលព្រះ‌បាទហេរ៉ូដ។ មានពួកហោរា‌ចារ្យនាំគ្នាធ្វើដំណើរពីទិសខាងកើតមកដល់ក្រុងយេរូ‌សាឡឹម 2 សួរថា៖ «ព្រះ‌មហាក្សត្ររបស់ជន‌ជាតិយូដា ដែលទើបនឹងប្រសូតគង់នៅឯណា? យើងខ្ញុំបានឃើញផ្កាយរបស់ព្រះ‌អង្គរះនៅទិសខាងកើត ហើយយើងខ្ញុំមកថ្វាយ‌បង្គំព្រះ‌អង្គ»។ 3 កាលព្រះ‌បាទហេរ៉ូដឮដំណឹងនេះ ទ្រង់រន្ធត់ព្រះ‌ហឫទ័យយ៉ាងខ្លាំង ហើយអ្នកក្រុងយេរូ‌សាឡឹមទាំងអស់ក៏រន្ធត់ចិត្តជាមួយព្រះ‌អង្គដែរ។ 4 ព្រះ‌រាជាត្រាស់ហៅពួកនាយកបូជា‌ចារ្យ* និងពួកអាចារ្យ*ទាំងប៉ុន្មានរបស់ប្រជា‌ជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះ‌គ្រិស្ដ*ត្រូវប្រសូត។ 5 គេទូលស្ដេចថា ព្រះ‌គ្រិស្ដត្រូវប្រសូតនៅភូមិបេថ្លេ‌ហិម ក្នុងស្រុកយូដា ដ្បិតមានសេចក្ដីចែងទុកមកតាមរយៈព្យាការី*ថា៖ 6 «ភូមិបេថ្លេ‌ហិមជាដែនដីយូដាអើយ! ក្នុងបណ្ដាក្រុងសំខាន់ៗនៃស្រុកយូដា អ្នកមិនមែនតូចជាងគេទេ ដ្បិតនឹងមានមេដឹកនាំមួយរូបកើតចេញពីអ្នក លោកនឹងថែ‌រក្សាជន‌ជាតិអ៊ីស្រា‌អែល…

ម៉ាថាយ 3

លោកយ៉ូហាន‌បាទីស្ដប្រៀន‌ប្រដៅបណ្ដា‌ជន 1 នៅគ្រានោះ លោកយ៉ូហាន‌បាទីស្ដ*មកដល់ លោកប្រកាសនៅវាលរហោ‌ស្ថាន*ស្រុកយូដាថា៖ 2 «ចូរកែប្រែចិត្តគំនិតឡើង ដ្បិតព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ*មកជិតបង្កើយហើយ!»។ 3 ព្យាការី*អេសាយបានថ្លែងទុកអំពីលោកយ៉ូហាននេះថា៖ «មានសំឡេងបុរសម្នាក់ស្រែកឡើង នៅវាលរហោ‌ស្ថានថា: “ចូររៀបចំផ្លូវរបស់ព្រះ‌អម្ចាស់ ចូរតម្រង់ផ្លូវថ្វាយព្រះ‌អង្គ!”»។ 4 លោកយ៉ូហានមានសម្លៀក‌បំពាក់ធ្វើអំពីរោមអូដ្ឋ ហើយពាក់ខ្សែក្រវាត់ធ្វើអំពីស្បែក។ លោកបរិភោគកណ្ដូប និងទឹកឃ្មុំ។ 5 អ្នកក្រុងយេរូ‌សាឡឹម អ្នកស្រុកយូដា និងអ្នកស្រុកនៅតំបន់ទន្លេយ័រដាន់ទាំងមូលនាំគ្នាចេញទៅរកលោក។ 6 គេទទួលសារ‌ភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹក*ឲ្យគេក្នុងទន្លេយ័រដាន់។ 7 កាលលោកឃើញពួកខាងគណៈផារីស៊ី* និងពួកខាងគណៈ‌សាឌូ‌ស៊ី*ជាច្រើន មកទទួលពិធីជ្រមុជទឹកពីលោក…

ម៉ាថាយ 4

ព្រះ‌យេស៊ូឈ្នះការល្បួង 1 ពេលនោះ ព្រះ‌វិញ្ញាណនាំព្រះ‌យេស៊ូទៅវាលរហោ‌ស្ថានឲ្យមារ*សាតាំងល្បួង 2 បន្ទាប់ពីបានតមអាហារអស់រយៈពេលសែ‌សិបថ្ងៃ សែ‌សិបយប់មក ព្រះ‌អង្គក៏ឃ្លាន។ 3 មេល្បួងចូលមកជិតព្រះ‌អង្គ ពោលថា៖ «ប្រសិនបើលោកពិតជាព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់មែន សូមធ្វើឲ្យដុំថ្មទាំងនេះទៅជានំប៉័ងមើល៍!»។ 4 ប៉ុន្តែ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលតបទៅវិញថា៖ «ក្នុងគម្ពីរមានចែងថា“មនុស្សមិនមែនរស់ដោយ‌សារតែអាហារប៉ុណ្ណោះទេ គឺរស់ដោយ‌សារគ្រប់ព្រះ‌បន្ទូល ដែលចេញមកពីព្រះ‌ឱស្ឋរបស់ព្រះ‌ជាម្ចាស់ដែរ”»។ 5 ពេលនោះ មារនាំព្រះ‌អង្គទៅក្រុងយេរូ‌សាឡឹម ជាក្រុងដ៏‌វិសុទ្ធ* ដាក់ព្រះ‌អង្គលើកំពូលព្រះ‌វិហារ* 6 ហើយពោលថា៖ «ប្រសិនបើលោកពិតជាព្រះ‌បុត្រារបស់ព្រះ‌ជាម្ចាស់មែន សូមលោតទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតក្នុងគម្ពីរមានចែងថា“ព្រះ‌ជាម្ចាស់នឹងបញ្ជាឲ្យទេវតា*ចាំទ្រលោក មិនឲ្យជើងលោកប៉ះទង្គិចនឹងថ្មឡើយ”»។…

ម៉ាថាយ 5

សុភមង្គលដ៏ពិតប្រាកដ 1 ព្រះ‌យេស៊ូទតឃើញមហា‌ជនទាំងនេះ ព្រះ‌អង្គយាងឡើងទៅលើភ្នំ រួចព្រះ‌អង្គគង់នៅទីនោះ។ សិស្ស*នាំគ្នាចូលមកគាល់ព្រះ‌អង្គ 2 ព្រះ‌អង្គក៏មានព្រះ‌បន្ទូលបង្រៀនគេថា៖ 3 «អ្នកណាដាក់ចិត្តជាអ្នកក្រ‌ខ្សត់ អ្នកនោះមានសុភមង្គល*ហើយ ដ្បិតពួកគេបានទទួលព្រះ‌រាជ្យ នៃស្ថានបរម‌សុខ! 4 អ្នកណាសោក‌សៅ អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះ‌ជាម្ចាស់នឹងសម្រាលទុក្ខពួកគេ! 5 អ្នកណាមានចិត្តស្លូត‌បូត អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងទទួលផែន‌ដីទុកជាមត៌ក! 6 អ្នកណាស្រេកឃ្លានសេចក្ដីសុចរិត* អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះ‌ជាម្ចាស់នឹងប្រទានឲ្យ ពួកគេបានឆ្អែត! 7 អ្នកណាមានចិត្តមេត្តា‌ករុណា អ្នកនោះមានសុភមង្គលហើយ ដ្បិតព្រះ‌ជាម្ចាស់នឹងសម្តែងព្រះ‌ហឫទ័យ…

ម៉ាថាយ 6

ការធ្វើទានដល់ជនក្រីក្រ 1 «កុំធ្វើបុណ្យទាន នៅមុខមនុស្ស‌ម្នា ដើម្បីឲ្យតែគេឃើញនោះឡើយ។ ធ្វើបែបនេះអ្នករាល់គ្នាពុំបានទទួលរង្វាន់អ្វីពីព្រះ‌បិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរម‌សុខ*ទេ។ 2 ពេលណាអ្នកធ្វើទានដល់ជនក្រីក្រ កុំស្រែកប្រកាសក្ដែងៗដូចពួកមានពុតតែងធ្វើនៅក្នុងសាលាប្រជុំ* ឬនៅតាមដងផ្លូវ ដើម្បីឲ្យមនុស្ស‌ម្នាកោតសរ‌សើរនោះឡើយ។ ខ្ញុំសុំប្រាប់អ្នករាល់គ្នាឲ្យដឹងច្បាស់ថា អ្នកទាំងនោះបានទទួលរង្វាន់របស់គេហើយ។ 3 រីឯអ្នកវិញ កាលណាដៃស្ដាំអ្នកធ្វើទាន មិនបាច់ឲ្យដៃឆ្វេងដឹងឡើយ 4 ដើម្បីឲ្យទានរបស់អ្នកនៅស្ងាត់កំបាំង ហើយព្រះ‌បិតារបស់អ្នក ទតឃើញអំពើដែលអ្នកធ្វើនៅក្នុងទីស្ងាត់កំបាំង ទ្រង់នឹងប្រទានរង្វាន់មកអ្នកវិញ»។ ព្រះ‌បន្ទូលអំពីការអធិស្ឋាន 5 «កាលណាអ្នករាល់គ្នាអធិស្ឋាន* កុំធ្វើដូចពួកអ្នកមានពុត ដែលចូលចិត្តឈរអធិស្ឋាន នៅក្នុងសាលាប្រជុំ* និងនៅត្រង់ថ្នល់កែង ដើម្បីឲ្យមនុស្ស‌ម្នាឃើញនោះឡើយ។…

ម៉ាថាយ 7

កុំថ្កោលទោសអ្នកដទៃ 1 «កុំថ្កោលទោសអ្នកដទៃឲ្យសោះ ដើម្បីកុំឲ្យព្រះ‌ជាម្ចាស់ថ្កោលទោសអ្នករាល់គ្នា 2 បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះ‌ជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះ‌អង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។ 3 ហេតុអ្វីបានជាអ្នកមើលឃើញល្អងធូលីនៅក្នុងភ្នែកបង‌ប្អូន តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកដូច្នេះ? 4 បើមានធ្នឹមនៅក្នុងភ្នែករបស់អ្នក ម្ដេចក៏អ្នកនិយាយទៅបង‌ប្អូនថា “ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីចេញពីភ្នែកអ្នក!” 5 មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកជាមុនសិន ទើបអ្នកមើលឃើញច្បាស់ ល្មមនឹងផ្ដិតយកល្អងធូលីចេញពីភ្នែករបស់បង‌ប្អូនអ្នកបាន។ 6 កុំយកអ្វីៗដែលជារបស់វិសុទ្ធ* ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។ អំពីរបៀបដែលត្រូវអធិស្ឋាន 7 «ចូរសុំ…

ម៉ាថាយ 8

ព្រះ‌យេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា 1 កាលព្រះ‌យេស៊ូយាងចុះពីលើភ្នំមកវិញ មានមហា‌ជនជាច្រើននាំគ្នាដើរតាមព្រះ‌អង្គ។ 2 ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយ‌បង្គំព្រះ‌អង្គ ទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ 3 ព្រះ‌យេស៊ូលូកព្រះ‌ហស្ដទៅពាល់គាត់ ទាំងមានព្រះ‌បន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យបានជាស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ 4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយប្រាប់ឲ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជា‌ចារ្យ* ហើយថ្វាយតង្វាយដូចលោកម៉ូសេ*បានបង្គាប់មក ដើម្បីជាសក្ខីភាពបញ្ជាក់ថាអ្នកបានជាមែន»។ ព្រះ‌យេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឲ្យជា 5 នៅពេលព្រះ‌យេស៊ូយាងចូលក្រុងកាពើ‌ណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះ‌អង្គ…

ម៉ាថាយ 9

ព្រះ‌យេស៊ូប្រោសមនុស្សខ្វិនម្នាក់ឲ្យដើររួច 1 បន្ទាប់មក ព្រះ‌យេស៊ូយាងចុះទូក ឆ្លងសមុទ្រទៅក្រុង របស់ព្រះ‌អង្គវិញ។ 2 ពេលនោះ មានគេសែងមនុស្សខ្វិនដៃខ្វិនជើងម្នាក់មករកព្រះ‌អង្គ។ ព្រះ‌យេស៊ូឈ្វេងយល់ជំនឿរបស់អ្នកទាំងនោះ ព្រះ‌អង្គក៏មានព្រះ‌បន្ទូលទៅកាន់អ្នកពិការថា៖ “កូនអើយ! ចូរក្លាហានឡើង ខ្ញុំអត់‌ទោសឲ្យអ្នកបានរួចពីបាប*ហើយ!”។ 3 ពួកអាចារ្យ*ខ្លះឮដូច្នេះ ក៏នឹកក្នុងចិត្តថា៖ «អ្នកនេះប្រមាថព្រះ‌ជាម្ចាស់!»។ 4 ព្រះ‌យេស៊ូឈ្វេងយល់គំនិតអ្នកទាំងនោះ ទើបទ្រង់មានព្រះ‌បន្ទូលថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាមានគំនិតអាក្រក់បែបនេះ? 5 បើខ្ញុំនិយាយថា “ខ្ញុំអត់‌ទោសឲ្យអ្នកបានរួចពីបាបហើយ” ឬថា “ចូរក្រោកឡើងដើរទៅចុះ” តើឃ្លាមួយណាស្រួលនិយាយជាង? 6 ប៉ុន្តែ…

ម៉ាថាយ 10

ព្រះ‌យេស៊ូតែង‌តាំងសិស្ស១២រូប 1 ព្រះ‌យេស៊ូត្រាស់ហៅសិស្សទាំងដប់‌ពីររូបមក ព្រះ‌អង្គប្រទានឲ្យគេមានអំណាចលើវិញ្ញាណអាក្រក់ ព្រមទាំងមានអំណាចប្រោសអ្នកជំងឺគ្រប់យ៉ាង និងអ្នកពិការគ្រប់ប្រភេទឲ្យបានជាផង។ 2 សាវ័ក*ទាំងដប់‌ពីរមាននាមដូចតទៅ: អ្នកទីមួយ គឺស៊ីម៉ូនហៅពេត្រុស និងអនទ្រេ ជាប្អូនរបស់គាត់ យ៉ាកុប និងយ៉ូហានជាប្អូនរបស់គាត់ ដែលត្រូវជាកូនរបស់លោកសេបេ‌ដេ 3 ភីលីព និងបារថូ‌ឡូមេ ថូ‌ម៉ាស់ និងម៉ាថាយជាអ្នកទារពន្ធ* យ៉ាកុបជាកូនរបស់លោកអាល់‌ផាយ និងថាដេ 4 ស៊ីម៉ូនជាអ្នកជាតិនិយម និងយូដាសអ៊ីស្កា‌រីយ៉ុតជាអ្នកក្បត់ព្រះ‌អង្គ។ ព្រះ‌យេស៊ូចាត់សិស្សទាំង ១២ទៅប្រកាសដំណឹង‌ល្អ 5 ព្រះ‌យេស៊ូចាត់សិស្ស*ទាំងដប់‌ពីររូបនេះឲ្យទៅ ដោយផ្ដែ‌ផ្ដាំថា៖…

ម៉ាថាយ 11

លោកយ៉ូហាន‌បាទីស្ដចាត់សិស្សទៅជួបព្រះ‌យេស៊ូ 1 កាលព្រះ‌យេស៊ូមានព្រះ‌បន្ទូលផ្ដែ‌ផ្ដាំសិស្ស*ទាំងដប់‌ពីររូបចប់សព្វគ្រប់ហើយ ព្រះ‌អង្គយាងចាកចេញពីទីនោះទៅបង្រៀន និងប្រកាសដំណឹង‌ល្អ*ដល់ប្រជា‌ជន នៅតាមភូមិនានា។ 2 ពេលនោះ លោកយ៉ូហានជាប់ក្នុងមន្ទីរឃុំ‌ឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះ‌គ្រិស្ដ*បានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅទូលសួរព្រះ‌យេស៊ូថា៖ 3 «តើលោកជាព្រះ‌គ្រិស្ដដែលត្រូវយាងមក ឬមួយយើងខ្ញុំត្រូវរង់‌ចាំម្នាក់ផ្សេងទៀត?»។ 4 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅសិស្សទាំងនោះថា៖ «ចូរអ្នករាល់គ្នាទៅជម្រាបលោកយ៉ូហាននូវហេតុ‌ការណ៍ ដែលអ្នករាល់គ្នាបានឮ និងបានឃើញនេះទៅ 5 គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយមានគេនាំដំណឹង‌ល្អទៅប្រាប់ជនក្រីក្រ។ 6 អ្នកណាមិនរវាតចិត្តចេញពីជំនឿដោយ‌សារខ្ញុំ អ្នកនោះពិតជាមានសុភមង្គលហើយ!»។…