សាការី 10

មានតែព្រះ‌អម្ចាស់ប៉ុណ្ណោះដែលសង្គ្រោះអ៊ីស្រា‌អែល 1 ចូរទូលសូមព្រះ‌អម្ចាស់ប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ! ព្រះ‌អម្ចាស់នឹងធ្វើឲ្យមានខ្យល់ព្យុះ ព្រះ‌អង្គប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ព្រះ‌អង្គធ្វើឲ្យដំណាំលូតលាស់ នៅតាមចម្ការរបស់អ្នករាល់គ្នា។ 2 រីឯរូបព្រះក្លែង‌ក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្ត‌ហេតុក្លែង‌ក្លាយ សុបិន‌និមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជា‌ជនត្រូវវេទនា វង្វេងខ្ចាត់‌ខ្ចាយដូចហ្វូងចៀម គ្មានគង្វាល។ 3 «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជា‌រាស្ត្ររបស់យើង»។ ព្រះ‌អម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះ‌អង្គ។ ព្រះ‌អង្គប្រោសប្រទានឲ្យពួកគេ ទទួលកិត្តិយស ដូចសេះចំបាំងដ៏ចំណាន។ 4…

សាការី 11

ការវិនាសរបស់មហាអំណាច 1 ស្រុកលីបង់អើយ ចូរបើកចំហទ្វាររបស់អ្នក! ចូរឲ្យភ្លើងឆាប‌ឆេះដើមឈើដ៏ធំៗរបស់អ្នកទៅ! 2 ដើមកកោះអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ ដ្បិតដើមតាត្រៅរលំហើយ! ដើមឈើដ៏ល្អប្រណីតរលំអស់ហើយ! ដើមគគីរនៅស្រុកបាសានអើយ ចូរនាំគ្នាស្រែកឲ្យអស់ទំហឹងទៅ ដ្បិតព្រៃស្រោងវិនាសអស់ហើយ! 3 ចូរស្ដាប់សម្រែកថ្ងូររបស់ពួកមេដឹកនាំ ដ្បិតពួកគេបាត់បង់យស‌ស័ក្ដិអស់ហើយ។ ចូរស្ដាប់សម្រែករបស់សិង្ហស្ទាវ ដ្បិតតំបន់ទន្លេយ័រដាន់ដែលធ្លាប់តែមាន ព្រៃទ្រុប‌ទ្រុល វិនាសហិន‌ហោចអស់ហើយ។ គង្វាលពីរនាក់ 4 ព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ មានព្រះ‌បន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។ 5 អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា…

សាការី 12

ការរំដោះក្រុងយេរូ‌សាឡឹម 1 សេចក្ដីប្រកាស នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ ថ្លែងអំពីស្រុកអ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់ដែលបានលាតសន្ធឹងផ្ទៃមេឃ ហើយចាក់គ្រឹះផែនដី ព្រមទាំងផ្ដល់ដង្ហើមជីវិតឲ្យមនុស្សលោក ទ្រង់មានព្រះ‌បន្ទូលថា៖ 2 «យើងធ្វើឲ្យក្រុងយេរូ‌សាឡឹមបានដូចជាពែងពេញដោយកំហឹងរបស់យើង ជាពែងបណ្ដាលឲ្យជាតិសាសន៍ទាំងអស់ដែលនៅជុំ‌វិញ ព្រឺខ្លាច។ ពេលខ្មាំងឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម ជន‌ជាតិយូដាទាំងមូល ក៏ព្រឺខ្លាចដែរ។ 3 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យក្រុងយេរូ‌សាឡឹមបានដូចជាផ្ទាំងថ្ម ដែលជាតិសាសន៍ទាំងអស់នាំគ្នាលើក។ អស់អ្នកដែលលើកថ្មនេះមុខជាត្រូវរបួសយ៉ាងធ្ងន់។ ប្រជា‌ជាតិទាំងប៉ុន្មាននៅលើផែនដី នឹង លើកគ្នាមកប្រហារក្រុងនេះ។ 4 នៅថ្ងៃនោះ យើងនឹងធ្វើឲ្យសេះទាំងប៉ុន្មានរបស់គេជ្រួល‌ច្របល់ ហើយទាហានដែលជិះវាក៏វង្វេងវង្វាន់ដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។…

សាការី 13

ព្រះ‌បន្ទូលព្រមានព្យាការីក្លែង‌ក្លាយមួយចំនួន 1 នៅថ្ងៃនោះនឹងមានប្រភពទឹកផុសឡើង លាងជម្រះអំពើបាប និងអំពើសៅហ្មងរបស់ព្រះ‌ញាតិវង្សព្រះ‌បាទដាវីឌ និងប្រជា‌ជននៅក្រុងយេរូ‌សាឡឹម។ 2 «នៅថ្ងៃនោះ យើងនឹងដកព្រះក្លែង‌ក្លាយចេញពីស្រុក ហើយគ្មាននរណានឹកនាដល់ឈ្មោះរបស់ព្រះទាំងនោះទៀតឡើយ។ យើងក៏បំបាត់ព្យាការីក្លែង‌ក្លាយ និងវិញ្ញាណមិនបរិសុទ្ធរបស់ពួកគេឲ្យអស់ពីស្រុកដែរ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល។ 3 ប្រសិនបើអ្នកណាម្នាក់នៅតែទាយបន្តទៅទៀត ឪពុក‌ម្ដាយដែលបង្កើតអ្នកនោះមក នឹងពោលថា “កូនឯងមិនអាចរស់តទៅទៀតទេ ព្រោះកូនប្រើព្រះ‌នាមរបស់ព្រះ‌អម្ចាស់ដើម្បីពោលពាក្យកុហក!” ពេលអ្នកនោះទាយ ឪពុក‌ម្ដាយដែលបានបង្កើតខ្លួនមក នឹងចាក់ទម្លុះគេ។ 4 នៅថ្ងៃនោះ ព្យាការីម្នាក់ៗនឹងត្រូវអាម៉ាស់ ព្រោះតែនិមិត្ត‌ហេតុដែលខ្លួនបានឃើញ ហើយគេនឹងលែងពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតអ្នកដទៃទៀតហើយ។ 5…

សាការី 14

ថ្ងៃរបស់ព្រះ‌អម្ចាស់ 1 ថ្ងៃរបស់ព្រះ‌អម្ចាស់មកជិតដល់ហើយ! ប្រជា‌ជនក្រុងយេរូ‌សាឡឹមអើយ ថ្ងៃនោះ ខ្មាំងសត្រូវនឹងចែកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នា នៅមុខអ្នករាល់គ្នា។ 2 យើងនឹងប្រមូលប្រជា‌ជាតិទាំងអស់ ឲ្យលើកគ្នាមកវាយលុកក្រុងយេរូ‌សាឡឹម។ ពួកគេនឹងវាយយកបានទីក្រុង ហើយរឹបអូសយកទ្រព្យសម្បត្តិអស់ពីផ្ទះ ព្រមទាំងរំលោភលើស្រីៗទៀតផង។ អ្នកក្រុងចំនួនពាក់កណ្ដាលនឹងត្រូវគេកៀរ យកទៅជាឈ្លើយ តែប្រជា‌ជនដែលនៅសេស‌សល់ មិនត្រូវគេដេញចេញពីទីក្រុងឡើយ។ 3 ព្រះ‌អម្ចាស់នឹងយាងចេញមក ប្រហារប្រជា‌ជាតិទាំងនោះ ដូចនៅថ្ងៃព្រះ‌អង្គធ្វើសឹកសង្គ្រាម និងថ្ងៃព្រះ‌អង្គប្រយុទ្ធនឹងគូសត្រូវ។ 4 នៅថ្ងៃនោះ ព្រះ‌អង្គដាក់ព្រះ‌បាទា លើភ្នំដើមអូលីវ ដែលនៅទល់មុខនឹង ក្រុងយេរូ‌សាឡឹម គឺនៅខាងកើតទីក្រុង។…

ម៉ាឡា‌គី 1

ព្រះ‌អម្ចាស់បានជ្រើសរើសជន‌ជាតិអ៊ីស្រា‌អែល 1 សេចក្ដីប្រកាស នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់ជន‌ជាតិអ៊ីស្រា‌អែល តាមរយៈលោកម៉ាឡា‌គី។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងស្រឡាញ់អ្នករាល់គ្នា តែអ្នករាល់គ្នាបែរជាពោលថា “តើមានអ្វីបញ្ជាក់ថា ព្រះ‌អង្គស្រឡាញ់យើងខ្ញុំ?”។ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់- ទោះបីអេសាវជាបងរបស់យ៉ាកុបក្ដី ក៏យើងស្រឡាញ់យ៉ាកុបជាង 3 គឺយើងមិនពេញចិត្តនឹងអេសាវទេ យើងបានធ្វើឲ្យភ្នំនៅស្រុកអេសាវ ក្លាយទៅជាទីស្មសាន ហើយយើងបានឲ្យឆ្កែព្រៃមករស់នៅក្នុង ទឹកដីដែលជាចំណែកមត៌ករបស់គេ។ 4 ប្រសិនបើអេដុមពោលថា “ពួកយើងនឹងសង់ស្រុក ដែលវិនាសនេះឡើងវិញ!” ឲ្យពួកគេសង់ទៅ! យើងនឹងកម្ទេចស្រុកនោះសាជាថ្មី។ គេនឹងហៅស្រុកនោះថា “ទឹកដីរបស់ជនទុច្ចរិត” “ប្រជា‌ជនដែលព្រះ‌អម្ចាស់ខ្ញាល់រហូត”។…

ម៉ាឡា‌គី 2

ព្រះ‌បន្ទូលព្រមានពួកបូជា‌ចារ្យ 1 «ពួកបូជា‌ចារ្យអើយ ឥឡូវនេះ យើងព្រមានអ្នករាល់គ្នាដូចតទៅ: 2 ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរី‌រុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា មែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។ 3 យើងប្រកាសប្រាប់អ្នករាល់គ្នាហើយថា យើងនឹងដាក់ទោសពូជ‌ពង្សរបស់អ្នករាល់គ្នា យើងនឹងជះលាមកលើមុខអ្នករាល់គ្នា គឺលាមកសត្វដែលអ្នករាល់គ្នាសម្លាប់ធ្វើ យញ្ញ‌បូជាក្នុងពិធីបុណ្យផ្សេងៗ។ គេនឹងយកអ្នករាល់គ្នាចេញទៅក្រៅ ជាមួយលាមកសត្វនោះដែរ។ 4 ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាបានព្រមានអ្នករាល់គ្នា…

ម៉ាឡា‌គី 3

1 ព្រះ‌អម្ចាស់នៃពិភពទាំងមូល មានព្រះ‌បន្ទូលថា៖ «យើងចាត់ទូតរបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ ព្រះ‌អម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលក្នុងព្រះ‌វិហាររបស់ព្រះ‌អង្គ។ រីឯទូតនៃសម្ពន្ធ‌មេត្រី ដែលអ្នករាល់គ្នារង់‌ចាំ កំពុងតែមកហើយ»។ 2 ប៉ុន្តែ នៅថ្ងៃដែលព្រះ‌អង្គយាងមកដល់ តើនរណាអាចទ្រាំបាន? នៅពេលព្រះ‌អង្គលេចមក តើនរណាអាចឈរបាន? ដ្បិតព្រះ‌អង្គប្រៀបបាននឹងភ្លើងរបស់ជាងដែក និងដូចសាប៊ូរបស់អ្នកបោកសម្លៀក‌បំពាក់។ 3 ព្រះ‌អង្គនឹងគង់កាត់ក្ដី ដូចជាងទងអង្គុយ រំលាយ និងបន្សុទ្ធសាច់ប្រាក់។ ព្រះ‌អង្គនឹងជម្រះកូនចៅលេវីឲ្យបានបរិសុទ្ធ ព្រះ‌អង្គនឹងបន្សុទ្ធពួកគេ ដូចបន្សុទ្ធមាស និងប្រាក់។ ពួកគេនឹងនាំតង្វាយត្រឹមត្រូវតាមវិន័យ មកថ្វាយព្រះ‌អម្ចាស់ដោយចិត្តស្មោះត្រង់។…

ម៉ាឡា‌គី 4

1 ដ្បិតថ្ងៃដែលយើងវិនិច្ឆ័យទោស ជិតមកដល់ហើយ ថ្ងៃនោះ ប្រៀបបាននឹងភ្លើងដ៏សន្ធោ‌សន្ធៅ។ មនុស្សព្រហើន មនុស្សប្រព្រឹត្តអំពើអាក្រក់ នឹងប្រៀបដូចជាចំបើង។ ថ្ងៃនោះនឹងឆេះកម្ទេចពួកគេ ឥតទុកឲ្យនៅសេស‌សល់អ្វីឡើយ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ នៃពិភពទាំងមូល។ 2 រីឯអ្នករាល់គ្នាដែលកោតខ្លាចនាមយើងវិញ ការសង្គ្រោះរបស់យើងនឹងលេចមក ដូចព្រះ‌អាទិត្យរះ លើអ្នករាល់គ្នា ទាំងប្រោសឲ្យអ្នករាល់គ្នា បានជាសះ‌ស្បើយផង។ អ្នករាល់គ្នានឹងមានសេរី‌ភាព អ្នករាល់គ្នាលោតយ៉ាងសប្បាយ ដូចគោដែលចេញពីក្រោល។ 3 នៅថ្ងៃដែលយើងកំណត់ទុក អ្នករាល់គ្នានឹងដើរជាន់មនុស្សអាក្រក់ ពួកគេនឹងប្រៀបដូចជាផេះ នៅក្រោមបាតជើងរបស់អ្នករាល់គ្នា។ នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ នៃពិភពទាំងមូល។…

ម៉ាថាយ 1

បញ្ជី‌រាយនាមព្រះ‌អយ្យ‌កោរបស់ព្រះ‌យេស៊ូ 1 នេះជាបញ្ជី‌រាយនាមព្រះ‌អយ្យ‌កោរបស់ព្រះ‌យេស៊ូគ្រិស្ដ* ជាព្រះ‌រាជ‌វង្សរបស់ព្រះ‌បាទដាវីឌ ដែលត្រូវជាពូជ‌ពង្សរបស់លោកអប្រាហាំ*។ 2 លោកអប្រាហាំបង្កើតលោកអ៊ីសាក លោកអ៊ីសាកបង្កើតលោកយ៉ាកុប លោកយ៉ាកុបបង្កើតលោកយូដា និងបង‌ប្អូនរបស់គាត់ 3 លោកយូដា និងនាងតាម៉ារបង្កើតលោកពេរេស និងលោកសេ‌រ៉ាស លោកពេរេសបង្កើតលោកហេស្រុន លោកហេស្រុនបង្កើតលោកអើរ៉ាម 4 លោកអើរ៉ាមបង្កើតលោកអមីណា‌ដាប់ លោកអមីណា‌ដាប់បង្កើតលោកណា‌សូន លោកណា‌សូនបង្កើតលោកសាល‌ម៉ូន 5 លោកសាល‌ម៉ូន និងនាងរ៉ាហាបបង្កើតលោកបូអូស លោកបូអូស និងនាងរស់បង្កើតលោកអូបេដ លោកអូបេដបង្កើតលោកអ៊ីសាយ 6 លោកអ៊ីសាយបង្កើតស្ដេចដាវីឌ។ ស្ដេចដាវីឌ និងភរិយារបស់អ៊ូរីបង្កើតស្ដេចសាឡូម៉ូន…