ហាកាយ 2

ព្រះ‌វិហារថ្មី 1 នៅថ្ងៃទីម្ភៃមួយ ក្នុងខែទីប្រាំ‌ពីរព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈព្យាការីហាកាយដូចតទៅ៖ 2 «ចូរប្រាប់សូរ៉ូ‌បាបិល ជាកូនរបស់លោកសាល‌ធាល ទេសា‌ភិបាលរបស់អាណា‌ខេត្តយូដា និងមហាបូជា‌ចារ្យយេសួរ ជាកូនរបស់លោកយ៉ូសា‌ដាក ព្រមទាំងប្រជា‌ជនដែលនៅសេស‌សល់ថា 3 ក្នុងចំណោមអ្នករាល់គ្នាដែលបានរួចពីស្លាប់ តើនរណាធ្លាប់បានឃើញព្រះ‌ដំណាក់ដ៏រុងរឿង កាលពីជំនាន់មុន? ឥឡូវនេះ តើអ្នករាល់គ្នាឃើញព្រះ‌ដំណាក់ថ្មី មានភាពដូចម្ដេចដែរ? អ្នករាល់គ្នាឃើញថា ព្រះ‌ដំណាក់ថ្មីនេះ មិនល្អទាល់តែសោះ! 4 ឥឡូវនេះ សូរ៉ូ‌បាបិលអើយ ចូរមានចិត្តក្លាហានឡើង! – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ មហាបូជា‌ចារ្យយេសួរ ជាកូនរបស់លោកយ៉ូសា‌ដាកអើយ ចូរមានចិត្តក្លាហានឡើង!…

សាការី 1

ព្រះ‌អម្ចាស់ត្រាស់ហៅជន‌ជាតិអ៊ីស្រា‌អែលឲ្យវិលមករកព្រះ‌អង្គវិញ 1 នៅខែទីប្រាំបី ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារី‌យូសព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ព្យាការីសាការី ជាកូនរបស់លោកបេរេ‌គា និងជាចៅរបស់លោកអ៊ីដោ ដូចតទៅ: 2 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងដូនតារបស់អ្នករាល់គ្នាយ៉ាងខ្លាំង។ 3 ចូរប្រាប់ពួកគេថាព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖ «ចូរនាំគ្នាវិលមករកយើង នោះយើងក៏នឹងវិលមករកអ្នករាល់គ្នាវិញដែរ -នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល។ 4 កុំធ្វើដូចដូនតារបស់អ្នករាល់គ្នាឡើយ។ ពួកព្យាការីនៅជំនាន់ដើមធ្លាប់ប្រកាសប្រាប់ដូនតារបស់អ្នករាល់គ្នាថា “ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលដូចតទៅ: ចូរនាំគ្នាវិលមកវិញ ដោយងាកចេញពីមាគ៌ាអាក្រក់ ហើយឈប់ប្រព្រឹត្តអំពើទុច្ចរិតទៀតទៅ!” ប៉ុន្តែ ដូនតារបស់អ្នករាល់គ្នាពុំព្រមស្ដាប់ ពួកគេមិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 5 ដូនតារបស់អ្នករាល់គ្នាបាត់បង់ជីវិតអស់ទៅហើយ រីឯពួកព្យាការីក៏មិននៅរស់រហូតដែរ។ 6…

សាការី 2

និមិត្ត‌ហេតុអស្ចារ្យអំពីខ្សែរង្វាស់ 1 ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។ 2 ខ្ញុំសួរបុរសនោះថា លោកអញ្ជើញទៅណា។ លោកតបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូ‌សាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ 3 ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានទេវតាមួយរូបទៀតមកជួប 4 ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូ‌សាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។ 5 រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏ទៅជាសិរី‌រុងរឿងរបស់ក្រុងនេះដែរ» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ ព្រះ‌អម្ចាស់ហៅអ្នកជាប់ជាឈ្លើយត្រឡប់មកវិញ 6…

សាការី 3

និមិត្ត‌ហេតុអស្ចារ្យអំពីលោកមហាបូជា‌ចារ្យ 1 ព្រះ‌អម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជា‌ចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះ‌អង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។ 2 ទេវតារបស់ព្រះ‌អម្ចាស់ពោលទៅកាន់មារសាតាំងថា៖ «សូមព្រះ‌អម្ចាស់ផ្ដន្ទាទោសអ្នក! សាតាំងអើយ សូមព្រះ‌អម្ចាស់ផ្ដន្ទាទោសអ្នក! ព្រះ‌អង្គសព្វព្រះ‌ហឫទ័យជ្រើសរើសក្រុងយេរូ‌សាឡឹម។ រីឯលោកយេសួរវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។ 3 ពេលនោះ លោកយេសួរមានសម្លៀក‌បំពាក់កខ្វក់ លោកឈរនៅមុខទេវតា។ 4 ទេវតានេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀក‌បំពាក់កខ្វក់ចេញពីលោក!»។ ទេវតាពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយឲ្យលោកស្លៀកសម្លៀក‌បំពាក់សម្រាប់ពិធីបុណ្យវិញ»។ 5 បន្ទាប់មក ទេវតាពោលថា៖ «ចូរយកឆ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឆ្នួតស្អាត និងសម្លៀក‌បំពាក់…

សាការី 4

និមិត្ត‌ហេតុអំពីជើងចង្កៀងមាស និងអូលីវពីរដើម 1 ទេវតាដែលសន្ទនាជាមួយខ្ញុំពីមុននោះវិលមកវិញ ហើយដាស់ខ្ញុំឲ្យភ្ញាក់ស្មារតី ដូចដាស់មនុស្សឲ្យក្រោកពីដំណេក។ 2 ទេវតានោះពោលមកខ្ញុំថា៖ «តើលោកឃើញអ្វី?»។ ខ្ញុំឆ្លើយថា៖ «ខ្ញុំឃើញជើងចង្កៀងមួយធ្វើអំពីមាស នៅចុងខាងលើ មានកន្លែងដាក់ប្រេង និងក្បាលចង្កៀងប្រាំ‌ពីរ ហើយមានបំពង់បញ្ឆេះប្រាំ‌ពីរភ្ជាប់ទៅនឹងក្បាលចង្កៀងដែលនៅចុងខាងលើ។ 3 នៅក្បែរជើងចង្កៀងនោះមានអូលីវពីរដើម មួយនៅខាងស្ដាំកន្លែងដាក់ប្រេង មួយទៀតនៅខាងឆ្វេង»។ 4 ខ្ញុំពោលទៅកាន់ទេវតាដែលសន្ទនាជាមួយខ្ញុំនោះថា៖ «លោកម្ចាស់ តើវត្ថុទាំងនេះមានន័យដូចម្ដេច?»។ 5 ទេវតាតបមកខ្ញុំវិញថា៖ «តើលោកមិនដឹងទេឬ?»។ ខ្ញុំតបថា៖ «ខ្ញុំប្របាទមិនដឹងទេ លោកម្ចាស់»។ 6…

សាការី 5

និមិត្ត‌ហេតុអស្ចារ្យអំពីក្រាំង និងហិប 1 ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញក្រាំងមួយកំពុងហោះ។ 2 ទេវតាសួរខ្ញុំថា «តើអ្នកឃើញអ្វី?»។ ខ្ញុំតបថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ»។ ក្រាំងនោះមានបណ្ដោយម្ភៃហត្ថ និងទទឹងដប់ហត្ថ។ 3 ទេវតាពោលមកខ្ញុំថា៖ «នេះជាបណ្ដាសាដែលកើតមានក្នុងស្រុកទាំងមូល។ ផ្នែកខាងមុខនៃក្រាំងមានសរសេរថា ពួកចោរនឹងត្រូវដេញចេញពីស្រុក ហើយផ្នែកខាងខ្នងមានសរសេរថា ពួកស្បថបំពានក៏ត្រូវដេញចេញពីស្រុកដែរ។ 4 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា: យើងនឹងឲ្យបណ្ដាសានេះចូលទៅក្នុងផ្ទះរបស់ចោរ និងផ្ទះរបស់អ្នកនិយាយស្បថបំពាន ក្នុងនាមយើង។ បណ្ដាសានឹងស្ថិតនៅក្នុងផ្ទះនោះ ហើយធ្វើឲ្យផ្ទះនោះឆេះ ទាំងឈើធ្នឹម ទាំងថ្មសំណង់»។ 5 ទេវតាដែលសន្ទនាជាមួយខ្ញុំ…

សាការី 6

និមិត្ត‌ហេតុអស្ចារ្យអំពីរទេះបួន 1 ខ្ញុំក្រឡេកមើលទៅសាជាថ្មី ខ្ញុំនិមិត្តឃើញរទេះបួន ចេញពីចន្លោះភ្នំលង្ហិនពីរ។ 2 រទេះទីមួយទឹមដោយសេះសម្បុរក្រហម រទេះទីពីរទឹមដោយសេះសម្បុរខ្មៅ 3 រទេះទីបីទឹមដោយសេះសម្បុរស ហើយរទេះទីបួនទឹមដោយសេះសម្បុរពព្លាក់ ពណ៌ត្នោត។ 4 ខ្ញុំក៏សួរទេវតាដែលសន្ទនាជាមួយខ្ញុំថា៖ «លោកម្ចាស់រទេះសេះទាំងនេះមានន័យដូចម្ដេចដែរ?»។ 5 ទេវតាតបមកវិញថា៖ «រទេះសេះទាំងបួនជាខ្យល់ពីទិសទាំងបួន បក់ចេញមកពីកន្លែងដែលព្រះ‌អម្ចាស់នៃផែនដីទាំងមូលគង់នៅ»។ 6 សេះសម្បុរខ្មៅអូសរទេះចេញទៅកាន់ស្រុកខាងជើង សេះសម្បុរសចេញមកតាមក្រោយ ។ សេះសម្បុរពព្លាក់ចេញទៅស្រុកខាងត្បូង។ 7 សេះសម្បុរត្នោតចេញមក ហើយសុំធ្វើដំណើរឆ្លងកាត់ផែនដី។ ព្រះ‌អម្ចាស់ប្រាប់ថា: ចូរធ្វើដំណើរឆ្លងកាត់ផែនដីចុះ! រទេះសេះនោះក៏ធ្វើដំណើរឆ្លងកាត់ផែនដី។…

សាការី 7

ពិធីតមអាហារ 1 នៅឆ្នាំទីបួន នៃរជ្ជកាលព្រះចៅដារី‌យូសព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកសាការី នៅថ្ងៃទីបួនក្នុងខែទីប្រាំបួន ត្រូវនឹងខែមិគសិរ។ 2 ពេលនោះ ប្រជា‌ជននៅក្រុងបេត-‌អែលបានចាត់លោកសារេ‌ស៊ើរ និងលោករេគេម-‌មែឡេក ព្រមទាំងមនុស្សមួយក្រុម ឲ្យទៅទូលសូមការប្រណីសន្ដោសពីព្រះ‌អម្ចាស់ 3 ហើយសួរពួកបូជា‌ចារ្យដែលបម្រើការ‌ងារនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់នៃពិភពទាំងមូល និងសួរពួកព្យាការីថា៖ «តើយើងខ្ញុំត្រូវតែកាន់ទុក្ខ និងតមអាហារ នៅខែទីប្រាំ ដូចយើងខ្ញុំធ្លាប់ធ្វើតាំងពីយូរ‌យារណាស់មកហើយឬ?»។ 4 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 5 «ចូរប្រាប់ប្រជា‌ជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកបូជា‌ចារ្យថា: តាំងពីចិត‌សិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំ‌ពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ…

សាការី 8

ព្រះ‌អម្ចាស់នឹងស្ដារក្រុងយេរូ‌សាឡឹមឡើងវិញ 1 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលមកខ្ញុំដូចតទៅនេះ៖ 2 «ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា: យើងមានចិត្តស្រឡាញ់ក្រុងស៊ីយ៉ូនពន់ពេកក្រៃ យើងជំពាក់ចិត្តយ៉ាងខ្លាំង! 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: យើងនឹងវិលត្រឡប់ទៅក្រុងស៊ីយ៉ូនវិញ យើងនឹងស្នាក់នៅក្នុងក្រុងយេរូ‌សាឡឹម។ ពេលនោះ គេនឹងហៅយេរូ‌សាឡឹមថា “ក្រុងដ៏ស្មោះត្រង់” ហើយហៅភ្នំរបស់ព្រះ‌អម្ចាស់នៃពិភពទាំងមូលថា “ភ្នំដ៏‌វិសុទ្ធ”។ 4 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា: មនុស្សចាស់ជរា ទាំងប្រុសទាំងស្រី នឹងអង្គុយនៅតាមទីធ្លាក្រុងយេរូ‌សាឡឹម។ ម្នាក់ៗកាន់ឈើច្រត់ ព្រោះតែមានវ័យជរាណាស់ទៅហើយ។ 5 នៅតាមទីធ្លាក្រុងក៏មានក្មេងប្រុសស្រីរត់លេងពាស‌ពេញដែរ។ 6 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា: នៅគ្រានោះ ប្រជា‌ជនដែលនៅសេស‌សល់យល់ថា ហេតុ‌ការណ៍នេះដូចជាអស្ចារ្យពេក…

សាការី 9

ព្រះ‌អម្ចាស់វិនិច្ឆ័យទោស និងសង្គ្រោះប្រជា‌ជាតិជិតខាងអ៊ីស្រា‌អែល 1 សេចក្ដីប្រកាស។ នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងអំពីស្រុកហាដ្រាក់។ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់អ្នកក្រុងដាម៉ាស ដ្បិតមនុស្សលោកទាំង‌ឡាយក៏ជាកម្មសិទ្ធិរបស់ ព្រះ‌អម្ចាស់ដូចកុល‌សម្ព័ន្ធទាំងប៉ុន្មាន នៃជន‌ជាតិអ៊ីស្រា‌អែលដែរ ។ 2 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់ អ្នកក្រុងហា‌ម៉ាត់ ដែលនៅក្បែរក្រុងដាម៉ាស ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន ដែលសម្បូណ៌ដោយអ្នកប្រាជ្ញដ៏ជំនាញ។ 3 ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹង‌មាំ ក្រុងនេះប្រមូលបានប្រាក់ច្រើន ដូចធូលីដី ហើយមានមាសច្រើន ដូចភក់ដែលគេដើរ ជាន់នៅតាមផ្លូវ។ 4 ប៉ុន្តែ ព្រះ‌អម្ចាស់នឹងយកចេញពីពួកគេទាំងអស់ ព្រះ‌អង្គនឹងរុញកំពែងក្រុងរបស់គេ ទម្លាក់ទៅក្នុងសមុទ្រ ក្រុងនេះនឹងត្រូវរលាយ…