ណាហ៊ូម 1

1 សេចក្ដីប្រកាសស្ដីអំពីក្រុងនីនីវេ។ សៀវភៅនេះចែងអំពីនិមិត្ត‌ហេតុដ៏អស្ចារ្យដែលលោកណាហ៊ូមជាអ្នកភូមិអែល‌កូសបានឃើញ។ ព្រះ‌បន្ទូលស្ដីអំពីការដាក់ទោសក្រុងនីនីវេ 2 ព្រះ‌អម្ចាស់ជាព្រះដែលមានព្រះ‌ហឫទ័យ ស្រឡាញ់ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គពន់ប្រមាណ ព្រះ‌អង្គសង‌សឹកខ្មាំងសត្រូវ។ ព្រះ‌អម្ចាស់សង‌សឹក ព្រះ‌អង្គទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង។ ព្រះ‌អម្ចាស់សង‌សឹកបច្ចា‌មិត្តរបស់ព្រះ‌អង្គ ព្រះ‌អង្គមិនអត់‌អោនឲ្យពួកគេទេ។ 3 ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យអត់‌ធ្មត់ ហើយព្រះ‌អង្គមានព្រះ‌ចេស្ដាដ៏ខ្ពង់‌ខ្ពស់បំផុត ប៉ុន្តែ ព្រះ‌អង្គមិនអាចចាត់ទុកអ្នកមានទោស ថាគ្មានទោសឡើយ។ ព្រះ‌អម្ចាស់យាងមកក្នុងខ្យល់កំបុត‌ត្បូង និងខ្យល់ព្យុះសង្ឃរា ពពក*ជាធូលីដីដែលហុយនៅក្រោម ព្រះ‌បាទារបស់ព្រះ‌អង្គ។ 4 ព្រះ‌អង្គគំរាមសមុទ្រ សមុទ្រក៏រីងស្ងួត ព្រះ‌អង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួត‌ហែង ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ ។…

ណាហ៊ូម 2

1 កង‌ទ័ពខ្មាំងឡើងមកវាយសម្រុកអ្នកហើយ! ចូរការពារកំពែងក្រុងរបស់អ្នក ចូរយាមផ្លូវ! ចូរត្រៀមខ្លួនច្បាំង និងមានទឹកចិត្តក្លា‌ហានឡើង។ 2 អ៊ីស្រា‌អែលប្រៀបដូចជាដើមទំពាំង‌បាយជូរ ដែលពួកចោរប្លន់កម្ទេចមែកធាងអស់។ ព្រះ‌អម្ចាស់នឹងយាងមកលើកកិត្តិយស របស់កូនចៅលោកយ៉ាកុប ហើយធ្វើឲ្យអ៊ីស្រា‌អែលបានរុងរឿង ដូចដើមឡើងវិញ។ 3 ទាហានដ៏ខ្លាំងពូកែប្រដាប់ខ្លួនដោយ ខែលពណ៌ក្រហម អ្នកចំបាំងស្លៀកពាក់ពណ៌ក្រហមទុំ។ នៅថ្ងៃដែលពួកគេរៀបចំខ្លួនចេញទៅច្បាំង នៅថ្ងៃចេញទៅប្រយុទ្ធ រទេះចំបាំង របស់ពួកគេប្រៀបបាននឹងភ្លើងក្រហមឆ្អិន‌ឆ្អៅ លំពែងរបស់ពួកគេលើកឡើងច្រូង‌ច្រាង។ 4 រទេះចំបាំងបោះ‌ពួយទៅមុខឆ្លងកាត់ផ្លូវ ឆ្លងកាត់ទីលានក្រុង មើលទៅប្រៀបដូចជាភ្លើងចន្លុះ ហើយបរទៅមុខយ៉ាងលឿនដូចផ្លេកបន្ទោរ។ 5 ស្ដេចក្រុងនីនីវេកោះហៅមេ‌ទ័ពរបស់ខ្លួន ប៉ុន្តែ…

ណាហ៊ូម 3

1 វេទនាហើយ ក្រុងដែលប្រឡាក់ដោយឈាម ហើយមានការកុហក អំពើឃោរ‌ឃៅ និងការលួចប្លន់គ្រប់ទីកន្លែង។ 2 ស្ដាប់ចុះ ស្នូររំពាត់ សន្ធឹកកង់រទេះចំបាំង ទ័ពសេះបោលយ៉ាងលឿន រទេះចំបាំងបោះ‌ពួយទៅមុខ។ 3 កង‌ទ័ពសេះវាយសម្រុកចូលមក មុខដាវរបស់គេភ្លឺច្រាល លំពែងរបស់គេភ្លឺផ្លេក ប្រល័យជីវិតមនុស្សនៅគ្រប់ទីកន្លែង សាក‌សពគរលើគ្នា។ ចំនួនមនុស្សស្លាប់មានច្រើនឥតគណនា ដើរទៅកន្លែងណាក៏ប្រទះសាក‌សពដែរ។ 4 ហេតុ‌ការណ៍នេះកើតមាន ព្រោះតែអំពើពេស្យា‌ចាររបស់ក្រុងនីនីវេ ដែលប្រៀបដូចជាស្រីពេស្យាដ៏ស្អាត ហើយពូកែដាក់ស្នេហ៍។ នាងបង្ក្រាបប្រជា‌ជាតិ និងកុល‌សម្ព័ន្ធនានា ដោយអំពើពេស្យា‌ចារ និងស្នេហ៍របស់នាង។ 5…

ហាបា‌គូក 1

1 នេះជាសេចក្ដីប្រកាស ដែលព្រះ‌ជាម្ចាស់សម្តែងឲ្យព្យាការីហាបា‌គូកឃើញក្នុងនិមិត្ត‌ហេតុដ៏អស្ចារ្យ។ ព្យាការីហាបា‌គូកទូលសួរព្រះ‌អម្ចាស់ 2 ព្រះ‌អម្ចាស់អើយ តើទូលបង្គំត្រូវស្រែកអង្វរ ព្រះ‌អង្គដល់កាលណាទៀត បើព្រះ‌អង្គមិនស្ដាប់ទូលបង្គំដូច្នេះ? ទូលបង្គំស្រែកទូលព្រះ‌អង្គស្ដីអំពី អំពើឃោរ‌ឃៅដែលពួកគេប្រព្រឹត្ត ម្ដេចក៏ព្រះ‌អង្គមិនសង្គ្រោះយើងខ្ញុំ? 3 ហេតុអ្វីបានជាព្រះ‌អង្គឲ្យទូលបង្គំ ឃើញតែអំពើអាក្រក់ ហេតុអ្វីបានជាព្រះ‌អង្គឃើញការសង្កត់‌សង្កិន ហើយនៅស្ងៀមដូច្នេះ? នៅជុំ‌វិញទូលបង្គំ មានតែការលួចប្លន់ អំពើឃោរ‌ឃៅ និងការប្ដឹង‌ផ្ដល់ ទាស់‌ទែងគ្នា។ 4 គ្មាននរណាគោរពក្រឹត្យ‌វិន័យ រីឯយុត្តិធម៌ ក៏គ្មាននរណាធ្វើតាមដែរ មនុស្សអាក្រក់ឈ្នះមនុស្សសុចរិត ចៅ‌ក្រមវិនិច្ឆ័យទោស ដោយអយុត្តិ‌ធម៌។ ចម្លើយរបស់ព្រះ‌អម្ចាស់…

ហាបា‌គូក 2

ការដាក់ទោសជន‌ជាតិខាល់ដេ 1 ខ្ញុំនឹងឡើងទៅយាម‌ល្បាត ខ្ញុំនឹងទន្ទឹងរង់‌ចាំនៅលើប៉ម ចង់ដឹងថា តើព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូល មកកាន់ខ្ញុំយ៉ាងណា តើព្រះ‌អង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំ យ៉ាងណាខ្លះ។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតបមកខ្ញុំដូចតទៅ៖ «ចូរកត់‌ត្រានិមិត្ត‌ហេតុដ៏អស្ចារ្យនេះ ចូរចារទុកនៅលើបន្ទះថ្ម ដើម្បីឲ្យគេស្រួលអាន។ 3 និមិត្ត‌ហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិ‌ការណ៍កើតឡើង ស្របតាមនិមិត្ត‌ហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់‌ចាំ ដ្បិតព្រឹត្តិ‌ការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។ 4 មនុស្សព្រហើនកោង‌កាចមុខជាត្រូវវិនាស រីឯមនុស្សសុចរិតនឹងរស់ដោយ‌សារជំនឿ។ 5 ទ្រព្យសម្បត្តិ រមែងនាំឲ្យខកចិត្ត…

ហាបា‌គូក 3

ទំនុក‌តម្កើងរបស់លោកហាបា‌គូក 1 ពាក្យអធិស្ឋានរបស់លោកហាបា‌គូក ស្មូត្រជាទំនុកសោកសង្រេង: 2 ឱព្រះ‌អម្ចាស់អើយ ទូលបង្គំបានឮសេចក្ដី ដែលគេថ្លែងអំពីព្រះ‌អង្គ ព្រះ‌អម្ចាស់អើយ ទូលបង្គំកោតស្ញប់‌ស្ញែង ស្នាព្រះ‌ហស្ដដែលព្រះ‌អង្គបានធ្វើ។ សូមសម្តែងឲ្យមនុស្សលោកស្គាល់ ស្នាព្រះ‌ហស្ដទាំងនេះ តទៅមុខទៀត! ប៉ុន្តែ ពេលព្រះ‌អង្គទ្រង់ព្រះ‌ពិរោធ សូមនឹកដល់ព្រះ‌ហឫទ័យអាណិតមេត្តា របស់ព្រះ‌អង្គផង។ 3 ព្រះ‌ជាម្ចាស់យាងមកពីស្រុកថេម៉ាន ព្រះដ៏‌វិសុទ្ធយាងមកពីភ្នំប៉ារ៉ាន។ – សម្រាក ភាពថ្កុំ‌ថ្កើងរបស់ព្រះ‌អង្គចែងចាំង ពាសពេញផ្ទៃមេឃ ហើយផែនដីទាំងមូលសរសើរតម្កើងព្រះ‌អង្គ។ 4 ព្រះ‌អង្គប្រកបដោយពន្លឺដ៏ត្រចះ‌ត្រចង់ មានកាំរស្មីចាំងចេញពីព្រះ‌ហស្ដ ដែលបង្កប់ទុកនូវព្រះ‌ចេស្ដារបស់ព្រះ‌អង្គ។…

សេផា‌នី 1

1 នេះជាព្រះ‌បន្ទូល ដែលព្រះ‌អម្ចាស់ថ្លែងមកកាន់លោកសេផា‌នា ជាកូនរបស់លោកគូស៊ី ជាចៅរបស់លោកកេដា‌លា ជាចៅ‌ទួតរបស់លោកអម៉ា‌រា និងជាចៅ‌លួតរបស់លោកហេសេ‌គា នៅរជ្ជកាលព្រះ‌បាទយ៉ូសៀស ជាបុត្ររបស់ព្រះ‌បាទអាំម៉ូន ស្ដេចស្រុកយូដា។ ព្រះ‌បន្ទូលព្រមានស្រុកយូដា និងក្រុងយេរូ‌សាឡឹម 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «យើងនឹងលុបបំបាត់អ្វីៗឲ្យអស់ពីផែនដី 3 យើងនឹងលុបបំបាត់ទាំងមនុស្ស ទាំងសត្វ យើងនឹងលុបបំបាត់សត្វដែលហើរនៅលើមេឃ ព្រមទាំងត្រីដែលស្ថិតនៅក្នុងសមុទ្រ។ យើងនឹងកម្ទេចអ្វីៗដែលនាំឲ្យ មនុស្សអាក្រក់ជំពប់ដួល ព្រមទាំងលុបបំបាត់មនុស្សឲ្យអស់ពីផែនដី – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ 4 យើងនឹងលើកដៃប្រហារស្រុកយូដា និងប្រជា‌ជនទាំងអស់នៅក្រុងយេរូ‌សាឡឹម យើងនឹងកម្ទេចអ្វីៗដែលគេនៅតែប្រើ‌ប្រាស់ សម្រាប់គោរពព្រះបាល…

សេផា‌នី 2

ចូរកែប្រែចិត្តគំនិត 1 ប្រជា‌ជាតិដែលមិនចេះខ្មាសអើយ ចូរប្រមូលផ្ដុំគ្នារិះគិតពិចារណា 2 មុនពេលព្រះ‌អម្ចាស់ប្រកាសដាក់ទោស មុនពេលអ្នករាល់គ្នាត្រូវខ្ចាត់‌ខ្ចាយដូចចំបើង ប៉ើងតាមខ្យល់ និងមុនពេលព្រះ‌អម្ចាស់ធ្វើទោសអ្នករាល់គ្នា នៅថ្ងៃព្រះ‌អង្គទ្រង់ព្រះ‌ពិរោធយ៉ាងខ្លាំង! 3 អ្នកទាំងអស់គ្នាជាមនុស្សទន់‌ទាប នៅក្នុងស្រុកអើយ អ្នករាល់គ្នាតែងតែធ្វើតាមបង្គាប់របស់ព្រះ‌អង្គ ដូច្នេះ ចូរស្វែងរកព្រះ‌អម្ចាស់ទៅ។ ចូរស្វែងរកសេចក្ដីសុចរិត ហើយបន្ទាបខ្លួន នោះអ្នករាល់គ្នាប្រហែលបានរួចជីវិត នៅថ្ងៃព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធ។ ព្រះ‌បន្ទូលប្រឆាំងនឹងជាតិសាសន៍នានា ដែលនៅជុំ‌វិញស្រុកអ៊ីស្រា‌អែល 4 ក្រុងកាសានឹងត្រូវប្រជា‌ជនបោះបង់ចោល ក្រុងអាស្កា‌ឡូននឹងក្លាយទៅជាទីស្មសាន ក្រុងអាស‌ដូឌនឹងត្រូវគេកៀរប្រជា‌ជនចេញ ទាំងកណ្ដាលថ្ងៃត្រង់ ក្រុងអេក្រូននឹងត្រូវគេដកទាំងឫស។ 5 ប្រជា‌ជាតិកេរេ‌ធីមដែលរស់នៅតាមឆ្នេរសមុទ្រ…

សេផា‌នី 3

អ្នកក្រុងយេរូ‌សាឡឹមមិនព្រមស្ដាប់ព្រះ‌អម្ចាស់ 1 យេរូ‌សាឡឹមត្រូវវេទនាជាពុំ‌ខាន ព្រោះអ្នកក្រុងនេះជាជនបះ‌បោរ ប្រព្រឹត្តអំពើពុករលួយ ជិះ‌ជាន់សង្កត់‌សង្កិនគ្នា។ 2 ពួកគេមិនស្ដាប់ព្រះសូរ‌សៀងរបស់ព្រះ‌អម្ចាស់ ហើយក៏មិនទទួលការប្រដៅពីព្រះ‌អង្គដែរ។ ពួកគេមិនផ្ញើជីវិតលើព្រះ‌អម្ចាស់ ពួកគេមិនចូលមកជិតព្រះរបស់ខ្លួនទេ។ 3 មេដឹកនាំរបស់ពួកគេប្រៀបបាននឹងសត្វសិង្ហ ដែលគិតតែពីគ្រហឹម។ ចៅ‌ក្រមរបស់ពួកគេប្រៀបបាននឹងចចក ដែលរកស៊ីនៅពេលល្ងាច ហើយឥតទុកអ្វីឲ្យនៅសល់សម្រាប់កកេរ នៅពេលព្រឹកឡើយ។ 4 ព្យាការីរបស់ពួកគេជាមនុស្សក្អេង‌ក្អាង ហើយក្បត់មុខ‌ងាររបស់ខ្លួន។ បូជា‌ចារ្យរបស់ពួកគេនាំគ្នាបន្ថោកអ្វីៗ ដែលជាទី‌សក្ការៈ ព្រមទាំងបំពានលើក្រឹត្យ‌វិន័យ។ 5 ប៉ុន្តែព្រះ‌អម្ចាស់គង់នៅក្នុងចំណោមពួកគេ ព្រះ‌អង្គសុចរិត ឥតធ្វើអ្វីខុសសោះ រៀងរាល់ព្រឹក ព្រះ‌អង្គបង្ហាញយុត្តិធម៌…

ហាកាយ 1

ពេលត្រូវសង់ព្រះ‌វិហារឡើងវិញ 1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅដារី‌យូស នៅថ្ងៃទីមួយ ក្នុងខែទីប្រាំមួយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈព្យាការីហាកាយ មកកាន់លោកសូរ៉ូ‌បាបិល ជាកូនរបស់លោកសាល‌ធាល និងជាទេសា‌ភិបាលនៃអាណា‌ខេត្តយូដា ព្រមទាំងលោកមហាបូជា‌ចារ្យយេសួរ ជាកូនរបស់លោកយ៉ូសា‌ដាក ដូចតទៅ: 2 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា៖ «ប្រជា‌ជននេះពោលថា “មិនទាន់ដល់ពេលសង់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឡើងវិញទេ”»។ 3 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកពួកគេតាមរយៈព្យាការីហាកាយ ដូចតទៅ៖ 4 «ពេលដំណាក់របស់យើងបាក់បែកនៅឡើយ តើអ្នករាល់គ្នាគួររស់នៅក្នុងផ្ទះដែលតាក់‌តែង ដោយឈើដ៏មានតម្លៃដូច្នេះឬ?»។ 5 ឥឡូវនេះព្រះ‌អម្ចាស់នៃពិភពទាំងមូល មានព្រះ‌បន្ទូលថា៖ «ចូររិះគិតអំពីសភាព‌ការណ៍របស់អ្នករាល់គ្នា! 6 អ្នករាល់គ្នាសាបព្រោះច្រើន តែច្រូតបានផលតិច អ្នករាល់គ្នាបរិភោគ…