យ៉ូណាស 2
លោកយ៉ូណាសនៅក្នុងពោះត្រី 1 ពេលនោះព្រះអម្ចាស់ចាត់ត្រីមួយយ៉ាងធំឲ្យមកលេបលោកយ៉ូណាស លោកក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់ ។ 2 នៅក្នុងពោះត្រី លោកអង្វរព្រះអម្ចាស់ជាព្រះរបស់លោក។ 3 លោកពោលថា៖ «ពេលទូលបង្គំមានអាសន្ន ទូលបង្គំអង្វររកព្រះអម្ចាស់ ព្រះអង្គក៏ឆ្លើយតបមកទូលបង្គំវិញ។ នៅក្នុងស្ថានមច្ចុរាជ ទូលបង្គំស្រែកហៅព្រះអង្គជួយ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យរបស់ទូលបង្គំ។ 4 ព្រះអង្គបោះទូលបង្គំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណទូលបង្គំ។ ព្រះអង្គក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើទូលបង្គំដែរ។ 5 ទូលបង្គំគិតថា ព្រះអង្គបានដេញទូលបង្គំចេញ ឆ្ងាយពីព្រះភ័ក្ត្ររបស់ព្រះអង្គហើយ ប៉ុន្តែ ទូលបង្គំនៅតែសម្លឹងឆ្ពោះទៅរក ព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គតទៅទៀត។…