អេម៉ុស 2

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកម៉ូអាប់ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ដោយអ្នកស្រុកម៉ូអាប់បាន ប្រព្រឹត្តអំពើបាបផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ ព្រោះពួកគេបានដុតធាតុរបស់ស្ដេច ស្រុកអេដុមឲ្យទៅជាផេះ។ 2 ហេតុនេះ យើងនឹងឲ្យភ្លើងឆាប‌ឆេះ ស្រុកម៉ូអាប់ ព្រមទាំងឆេះកម្ទេចប្រាសាទ របស់ក្រុងកេរី‌យ៉ុតផង។ ស្រុកម៉ូអាប់នឹងវិនាសក្រោមសម្រែកជ្រួល‌ច្របល់ សម្រែកសឹកសង្គ្រាម និងសំឡេងត្រែ។ 3 យើងនឹងដកស្ដេចចេញពីពួកគេ ព្រមទាំងប្រហារជីវិតមេដឹកនាំទាំងអស់ដែរ» នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកយូដា 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែ‌ប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល…

អេម៉ុស 3

ពេលព្រះ‌អម្ចាស់មានព្រះ‌បន្ទូល ព្យាការីត្រូវតែថ្លែងប្រាប់ប្រជា‌ជន 1 ជន‌ជាតិអ៊ីស្រា‌អែលអើយ! ចូរនាំគ្នាស្ដាប់សេចក្ដីដែលព្រះ‌អម្ចាស់ មានព្រះ‌បន្ទូលប្រឆាំងនឹងអ្នករាល់គ្នា។ «យើងប្រឆាំងនឹងអ្នករាល់គ្នា ជាពូជអំបូរ ដែលយើងបាននាំចេញពីស្រុកអេស៊ីប។ 2 ក្នុងចំណោមពូជអំបូរទាំងអស់នៅលើផែនដី យើងចាប់ចិត្តតែលើពូជអំបូររបស់អ្នករាល់គ្នា ប៉ុណ្ណោះទេ ហេតុនេះ យើងកាត់ទោសអ្នករាល់គ្នា ព្រោះតែអំពើអាក្រក់ទាំងប៉ុន្មាន ដែលអ្នករាល់គ្នាបានប្រព្រឹត្ត»។ 3 បើមនុស្សពីរនាក់មិនបានព្រមព្រៀងគ្នា ជាមុនសិនទេ តើគេអាចធ្វើដំណើរជាមួយគ្នាដូចម្ដេចកើត? 4 បើសត្វសិង្ហចាប់រំពាមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងព្រៃកើតឬ? បើសិង្ហស្ទាវចាប់សត្វមិនទាន់បានទេ តើឲ្យវាគ្រហឹមក្នុងរូងដូចម្ដេចបាន? 5 បើគ្មាននុយទាក់‌ទាញទេ តើសត្វស្លាបហើរមកជាប់អន្ទាក់នៅដីបានឬ? បើគ្មានសត្វជាប់ទេ…

អេម៉ុស 4

1 ពួកជំទាវនៅក្រុងសាម៉ារីដែលប្រៀប ដូចជាគោញីនៅស្រុកបាសានអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ: អ្នករាល់គ្នាជិះ‌ជាន់ជនទុគ៌ត សង្កត់‌សង្កិនជនក្រីក្រ ហើយពោលទៅប្ដីរបស់ខ្លួនថា “ចូរយកស្រាមកផឹក!”។ 2 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលយ៉ាងម៉ឺង‌ម៉ាត់ ក្នុងនាមព្រះ‌អង្គជាព្រះដ៏‌វិសុទ្ធថា៖ «នៅគ្រាខាងមុខ គេនឹងដោតអ្នករាល់គ្នា ដូចដោតត្រី។ 3 អ្នករាល់គ្នានឹងរត់ចេញពីទីក្រុង តាមប្រឡោះកំពែងក្រុង ម្នាក់ៗរត់ប្រាសអាយុរៀងៗខ្លួន រកកន្លែងពួន» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់។ អ៊ីស្រា‌អែលលែងញញើតនឹងប្រព្រឹត្តអំពើបាប 4 «ចូរទៅបេត‌អែល ហើយនាំគ្នាប្រព្រឹត្តអំពើបាបទៅ! ចូរទៅគីលកាល ហើយនាំគ្នាប្រព្រឹត្តអំពើបាបរឹតតែច្រើនទៅ! ចូរធ្វើពិធីយញ្ញ‌បូជានៅពេលព្រឹក! ហើយថ្វាយតង្វាយមួយភាគដប់ នៅថ្ងៃទីបី!…

អេម៉ុស 5

ទំនួញស្រណោះអ៊ីស្រា‌អែល 1 កូនចៅអ៊ីស្រា‌អែលអើយ ចូរនាំគ្នាស្ដាប់ពាក្យនេះ! ចូរស្ដាប់ទំនួញដែលខ្ញុំស្មូត្រអំពីអ្នករាល់គ្នា! 2 អ៊ីស្រា‌អែលដែលជាស្ត្រីព្រហ្មចារី ត្រូវរលំហើយ នាងមិនអាចក្រោកឡើងវិញបានទៀតទេ។ នាងដេកដួលនៅលើទឹកដីរបស់ខ្លួន គ្មាននរណាលើកនាងឡើយ 3 ដ្បិតព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ក្រុងរបស់អ៊ីស្រា‌អែលដែលចាត់ទាហាន មួយពាន់នាក់ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញតែមួយរយនាក់។ ក្រុងដែលចាត់ទាហានមួយរយនាក់ ឲ្យទៅច្បាំង ឃើញពួកគេត្រឡប់មកវិញ តែដប់នាក់ប៉ុណ្ណោះ!»។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ កូនចៅអ៊ីស្រា‌អែលថា៖ «ចូរស្វែងរកយើង នោះអ្នករាល់គ្នានឹងមានជីវិត។ 5 កុំទៅបេត‌អែល កុំទៅគីលកាល កុំទៅបៀរ‌សេបាឡើយ ដ្បិតអ្នកក្រុងគីលកាលនឹងត្រូវគេកៀរយកទៅ…

អេម៉ុស 6

ការដាក់ទោសពួកអ្នកមាន និងមេដឹកនាំរបស់ជន‌ជាតិអ៊ីស្រា‌អែល 1 អស់អ្នកដែលរស់ដោយឥតកង្វល់ នៅក្រុងស៊ីយ៉ូន និងអស់អ្នកដែលរស់យ៉ាងសុខស្រួល នៅលើភ្នំសា‌ម៉ារីអើយ អ្នករាល់គ្នាមុខជាត្រូវវេទនាពុំ‌ខាន! អ្នករាល់គ្នាជាប្រមុខនៃប្រជា‌ជាតិដ៏សំខាន់ ជាងគេក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយ ពូជ‌ពង្សអ៊ីស្រា‌អែលយកអ្នករាល់គ្នា ធ្វើជាបង្អែក។ 2 ចូរនាំគ្នាទៅកាល់‌ណេ ហើយសង្កេតមើលចុះ ចូរទៅរហូតដល់ក្រុងហា‌ម៉ាត់មហានគរ រួចចុះទៅក្រុងកាថ ក្នុងស្រុកភីលីស្ទីន! តើក្រុងទាំងនោះចម្រុង‌ចម្រើនជាង នគររបស់អ្នករាល់គ្នាឬ? តើទឹកដីរបស់គេធំទូលាយជាងទឹកដី របស់អ្នករាល់គ្នាឬ? 3 អ្នករាល់គ្នាចង់ពន្យារពេល កុំឲ្យថ្ងៃវេទនាខិតចូលមកដល់ តែអ្នករាល់គ្នាបែរជាធ្វើឲ្យ រាជ្យដ៏ឃោរ‌ឃៅកាន់តែខិតចូលមកជិត។ 4 អ្នករាល់គ្នាសម្រាកនៅលើគ្រែរចនាដោយភ្លុក អ្នករាល់គ្នាទំរេតយ៉ាងច្រអូសនៅលើកំរាលព្រំ…

អេម៉ុស 7

និមិត្តហេតុអស្ចារ្យអំពីការវិនាសរបស់អ៊ីស្រា‌អែល 1 ព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យមួយដូចតទៅ: កាលណាគេកាត់ស្មៅយកទៅថ្វាយស្ដេចរួចហើយ ពេលស្មៅចាប់ផ្ដើមលូតឡើងសាជាថ្មី ស្រាប់តែមានកណ្ដូបមួយហ្វូងហើរមក។ 2 កណ្ដូបទាំងនោះស៊ីស្មៅអស់ពីស្រុក។ ខ្ញុំទូលថា៖ «ព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ សូមអត់‌ទោសឲ្យយើងខ្ញុំផង នគរអ៊ីស្រា‌អែលតូចណាស់ ធ្វើម្ដេចឲ្យយើងខ្ញុំនៅគង់‌វង្សបាន?»។ 3 ព្រះ‌អម្ចាស់ដូរព្រះ‌ហឫទ័យ ហើយមានព្រះ‌បន្ទូលថា៖ «ហេតុ‌ការណ៍នេះនឹងមិនកើតមានទេ!»។ 4 ព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យមួយទៀតដូចតទៅ: ព្រះ‌អង្គបានប្រើភ្លើងដើម្បីវិនិច្ឆ័យទោស។ ភ្លើងនោះធ្វើឲ្យទឹកនៅទីជម្រៅរីងស្ងួត ព្រមទាំងធ្វើឲ្យស្រុកអ៊ីស្រា‌អែលហួត‌ហែង។ 5 ខ្ញុំទូលព្រះ‌អង្គថា៖ «ព្រះ‌អម្ចាស់ជាព្រះនៃទូលបង្គំអើយ ឈប់ធ្វើដូច្នេះទៅ នគរអ៊ីស្រា‌អែលតូចណាស់ធ្វើម្ដេចនឹងឲ្យយើងខ្ញុំនៅគង់‌វង្សបាន?»។ 6…

អេម៉ុស 8

និមិត្ត‌ហេតុអស្ចារ្យអំពីកំប្រោងផ្លែឈើ 1 ព្រះ‌អម្ចាស់ជាព្រះរបស់ខ្ញុំ បង្ហាញឲ្យខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យមួយដូចតទៅ: ខ្ញុំឃើញកំប្រោងមួយ មានពេញដោយផ្លែឈើទុំ។ 2 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលព្រះ‌អង្គថា៖ «ទូលបង្គំឃើញកំប្រោង មួយ មានពេញដោយផ្លែឈើទុំ» ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចុងបញ្ចប់របស់អ៊ីស្រា‌អែល ជាប្រជា‌រាស្ដ្ររបស់យើង ជិតមកដល់ហើយ យើងនឹងមិនអធ្យាស្រ័យឲ្យគេទៀតទេ។ 3 នៅថ្ងៃនោះ សម្រែកថ្ងូរនឹងមកជំនួស ចម្រៀងសប្បាយនៅក្នុងវិហារហ្លួង។ មានសាក‌សពពាស‌ពេញ ហើយមានភាពស្ងាត់ជ្រងំនៅគ្រប់ទីកន្លែង» – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។ 4 អស់អ្នកដែលចេះតែជិះ‌ជាន់អ្នកក្រីក្រ ហើយធ្វើឲ្យជនទុគ៌តត្រូវវិនាស…

អេម៉ុស 9

និមិត្ត‌ហេតុអស្ចារ្យចុងក្រោយ 1 ខ្ញុំឃើញព្រះ‌អម្ចាស់របស់ខ្ញុំឈរលើ អាសនៈ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ចូរវាយក្បាលសសរឲ្យកក្រើក រហូតដល់ជើងសសរ! ចូរកិនកម្ទេចមេដឹកនាំរបស់ ពួកគេទាំងអស់គ្នា! យើងនឹងប្រហារបរិវាររបស់ពួកគេ ឲ្យវិនាសដោយមុខដាវ គ្មាននរណាម្នាក់អាចរត់គេចខ្លួន គ្មាននរណាម្នាក់រួចជីវិតបានឡើយ។ 2 ទោះបីពួកគេចុះទៅដល់ស្ថានមនុស្សស្លាប់ក្ដី ក៏យើងទៅអូសយកមកវិញ ទោះបីពួកគេឡើងទៅដល់ស្ថាន‌សួគ៌ក្ដី ក៏យើងទាញទម្លាក់ចុះមកវិញដែរ។ 3 ទោះបីពួកគេទៅពួននៅកំពូលភ្នំកើមែលក្ដី ក៏យើងទៅរកពួកគេ ហើយចាប់យកមកវិញ ទោះបីពួកគេលាក់ខ្លួននៅបាតសមុទ្រ ដើម្បីកុំឲ្យយើងឃើញក្ដី ក៏យើងប្រើនាគឲ្យទៅខាំពួកគេដែរ។ 4 ទោះបីពួកគេត្រូវខ្មាំងកៀរទៅជាឈ្លើយក្ដី ក៏យើងប្រើដាវឲ្យទៅតាមប្រហារពួកគេ យើងនឹងតាមមើលពួកគេជា‌និច្ច ដើម្បីធ្វើឲ្យពួកគេវេទនា…

អូបា‌ឌា 1

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអេដុម 1 នេះជានិមិត្ត‌ហេតុដ៏អស្ចារ្យ ដែលព្រះ‌ជាម្ចាស់សម្តែងឲ្យលោកអូបា‌ឌាឃើញ គឺជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់អំពីស្រុកអេដុម។ ព្រះ‌អម្ចាស់ប្រទានដំណឹងមកពួកយើង ព្រះ‌អង្គចាត់អ្នកនាំពាក្យម្នាក់ឲ្យទៅ ប្រកាសក្នុងចំណោមប្រជា‌ជាតិទាំង‌ឡាយថា: “ចូរក្រោកឡើង នាំគ្នាវាយសម្រុក ចូរវាយលុកស្រុកអេដុមទៅ!”។ 2 «យើងនឹងធ្វើឲ្យអ្នកក្លាយទៅជា ប្រជា‌ជាតិមួយតូចជាងគេ ជាប្រជា‌ជាតិមួយដែលគេមើល‌ងាយបំផុត។ 3 ចិត្តអួត‌អាងរបស់អ្នក បានបញ្ឆោតខ្លួនឯង អ្នករស់នៅតាមក្រហែងថ្ម និងនៅតាមកន្លែងខ្ពស់ៗ អ្នកនឹកថា “គ្មាននរណាអាចទម្លាក់ខ្ញុំ ចុះទៅដីបានទេ!”។ 4 ទោះបីអ្នកឡើងទៅលើ ខ្ពស់ដូចសត្វឥន្ទ្រី ទោះបីអ្នកលើកទ្រនំរបស់អ្នកទៅ ដាក់នៅក្នុងចំណោមផ្កាយក្ដី ក៏យើងច្រានអ្នកឲ្យធ្លាក់ចុះដល់ដីវិញដែរ –…

យ៉ូណាស 1

ព្រះ‌អម្ចាស់ចាត់លោកយ៉ូណាសទៅក្រុងនីនីវេ 1 ថ្ងៃមួយព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូណាស ជាកូនរបស់លោកអមី‌ថាយ ថា៖ 2 «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។ 3 លោកយ៉ូណាសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីព្រះ‌ភ័ក្ត្ររបស់ព្រះ‌អម្ចាស់។ លោកទៅដល់ក្រុងយ៉ុប‌ប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស លោកក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីព្រះ‌ភ័ក្ត្ររបស់ព្រះ‌អម្ចាស់។ 4 ប៉ុន្តែព្រះ‌អម្ចាស់បានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។ 5 អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯលោកយ៉ូណាសវិញ…