ហូសេ 9
ប្រជាជនរបស់ព្រះជាម្ចាស់នឹងបាត់បង់អ្វីៗទាំងអស់ 1 អ៊ីស្រាអែលអើយ កុំត្រេកអរ និងសប្បាយរីករាយ ដូចជាតិសាសន៍ឯទៀតៗឡើយ ដ្បិតអ្នកបានប្រព្រឹត្តអំពើពេស្យាចារ ដោយបោះបង់ចោលព្រះរបស់ខ្លួន អ្នកចូលចិត្តទទួលកំរៃមិនបរិសុទ្ធ ដោយធ្វើពិធីសែនព្រេននៅតាម លានបោកស្រូវ។ 2 ប៉ុន្តែ ពួកគេនឹងមិនស្គាល់រសជាតិស្រូវ ដែលគេបោកបែន ឬប្រេងដែលគេគាប ហើយស្រាទំពាំងបាយជូរថ្មី ក៏គ្មានទៀតដែរ។ 3 ពួកគេនឹងលែងរស់នៅលើទឹកដីរបស់ព្រះអម្ចាស់ អេប្រាអ៊ីមនឹងវិលទៅស្រុកអេស៊ីបវិញ ហើយពួកគេនឹងបរិភោគអាហារមិនបរិសុទ្ធ នៅស្រុកអាស្ស៊ីរី។ 4 ពួកគេនឹងលែងធ្វើពិធីច្រួចស្រាថ្វាយព្រះអម្ចាស់ យញ្ញបូជារបស់ពួកគេមិនគាប់ព្រះហឫទ័យ របស់ព្រះអង្គឡើយ។ សាច់នៃយញ្ញបូជាដែលពួកគេបរិភោគ ប្រៀបដូចជាអាហារសម្រាប់អ្នកកាន់ទុក្ខ អស់អ្នកដែលបរិភោគអាហារនោះ…