ដានី‌យ៉ែល 11

1 រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារី‌យុស ជាជន‌ជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាទេវតាមីកែល ដើម្បីជួយគាំទ្រលោក។ 2 ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្ដីពិតជូនលោក ដូចតទៅ: ចំបាំងរវាងស្ដេចនៃអាណា‌ចក្រខាងជើង និងស្ដេចនៃអាណា‌ចក្រខាងត្បូង ស្ដេចបីអង្គនឹងឡើងគ្រងរាជ្យលើចក្រ‌ភពពែរ្ស បន្ទាប់មក មានស្ដេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតៗ។ ពេលស្ដេចនោះមានអំណាចរឹង‌ប៉ឹង ដោយ‌សារទ្រព្យសម្បត្តិដ៏ច្រើន ស្ដេចក៏ប្រើគ្រប់មធ្យោ‌បាយធ្វើសឹកនឹងអាណា‌ចក្រក្រិក។ 3 ប៉ុន្តែ នឹងមានស្ដេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ 4 ពេលស្ដេចបានថ្កុំ‌ថ្កើងឡើង ចក្រ‌ភពរបស់ស្ដេចត្រូវបាក់បែកជាបួនចំណែក។ ព្រះ‌រាជ‌វង្សរបស់ស្ដេចនឹងមិនស្នងរាជសម្បត្តិឡើយ ដ្បិតរាជសម្បត្តិនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង តែអ្នកទាំងនោះពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។ 5…

ដានី‌យ៉ែល 12

ព្រឹត្តិ‌ការណ៍នៅគ្រាចុងក្រោយ 1 នៅគ្រាចុងក្រោយ មហាទេវតាមីកែល ដែលជាមេដ៏សំខាន់របស់ពពួកទេវតា ហើយជាអ្នកថែ‌រក្សាប្រជា‌ជនរបស់លោកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជា‌ជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជា‌ជនរបស់លោក អស់អ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។ 2 មានមនុស្សជាច្រើនដែលស្ថិតនៅក្នុងផ្នូរនឹងរស់ឡើងវិញ អ្នកខ្លះនឹងទទួលជីវិតអស់‌កល្បជា‌និច្ច អ្នកខ្លះទៀតនឹងត្រូវអាម៉ាស់មុខ ព្រមទាំងរងទុក្ខទោសអស់‌កល្បជា‌និច្ចផង។ 3 រីឯអស់អ្នកដែលមានប្រាជ្ញាវិញ នឹងភ្លឺដូចផ្ទៃមេឃ ហើយអស់អ្នកដែលជួយណែ‌នាំមនុស្ស‌ម្នាជាច្រើនឲ្យប្រព្រឹត្តអំពើសុចរិត គេនឹងបានភ្លឺដូចផ្កាយ អស់‌កល្បជាអង្វែងតរៀងទៅ។ 4 ចំពោះលោកវិញ លោកដានី‌យ៉ែលអើយ សូមលាក់សេចក្ដីដែលមានសរសេរទុកក្នុងសៀវភៅនេះឲ្យជិត រហូតដល់ពេលចុងក្រោយបំផុត។…

ហូសេ 1

1 នេះជាព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់ថ្លែងមកកាន់លោកហូសេជាកូនរបស់លោកបេរី នៅរជ្ជកាលព្រះ‌បាទអូសៀស ព្រះ‌បាទយ៉ូថាម ព្រះ‌បាទអេហាស និងព្រះ‌បាទហេ‌សេគាជាស្ដេចស្រុកយូដា ត្រូវនឹងរជ្ជកាលព្រះ‌បាទយេរ៉ូ‌បោម បុត្ររបស់ព្រះ‌បាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រា‌អែល។ អាពាហ៍‌ពិពាហ៍របស់លោកហូសេ 2 ព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បានថ្លែង តាមរយៈលោកហូសេ ចាប់ផ្ដើមដូចតទៅ: ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់ មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជា‌ជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យា‌ចារ ដោយបែកចិត្តចេញពីព្រះ‌អម្ចាស់!»។ 3 លោកហូសេក៏ទៅយកនាងកូមើរ ជាកូនរបស់លោកឌីប្លែម មកធ្វើជាភរិយា នាងមានផ្ទៃពោះបង្កើតបានកូនប្រុសមួយជូនលោក។ 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត…

ហូសេ 2

1 ចូរហៅបង‌ប្អូនប្រុសរបស់អ្នករាល់គ្នាថា “អាំមី” ចូរហៅបង‌ប្អូនស្រីរបស់អ្នករាល់គ្នាថា “រូហា‌ម៉ា” ។ ជន‌ជាតិអ៊ីស្រា‌អែលប្រៀបបាននឹងភរិយាក្បត់ចិត្ត 2 ចូរចោទប្រកាន់ម្ដាយរបស់អ្នករាល់គ្នាទៅ ដ្បិតនាងមិនមែនជាភរិយារបស់យើងទៀតទេ ហើយយើងក៏មិនមែនជាប្ដីរបស់នាងទៀតដែរ! ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីពេស្យា ចេញពីមុខរបស់ខ្លួន ចូរឲ្យនាងដកសញ្ញាសម្គាល់ស្រីក្បត់ប្ដី ចេញពីដើមទ្រូងរបស់ខ្លួនទៅ! 3 បើមិនដូច្នោះទេ យើងនឹងយកសម្លៀក‌បំពាក់ចេញពីនាង ទុកឲ្យខ្លួននៅទទេ ដូចថ្ងៃដែលនាងទើបនឹងកើត យើងធ្វើឲ្យនាងប្រៀបបាននឹងវាលរហោ‌ស្ថាន។ យើងធ្វើឲ្យនាងក្លាយដូចជាដីហួត‌ហែង យើងធ្វើឲ្យនាងស្លាប់ដោយស្រេកទឹក។ 4 យើងនឹងមិនអាណិត‌អាសូរកូនរបស់នាងទេ ព្រោះកូនទាំងនេះសុទ្ធតែជាកូនដែលកើតពី អំពើពេស្យា‌ចារ។ 5 ម្ដាយរបស់ពួកគេជាស្រីពេស្យា ស្រីដែលពរផ្ទៃពួកគេ…

ហូសេ 3

លោកហូសេជា‌នាជាមួយភរិយាវិញ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ «ចូរទៅរួមរ័កជាមួយស្រីដែលមានគូស្នេហ៍ ជាស្រីផិតក្បត់នេះសាជាថ្មីចុះ ចូរស្រឡាញ់នាង ដូចព្រះ‌អម្ចាស់ស្រឡាញ់ជន‌ជាតិអ៊ីស្រា‌អែល ទោះបីពួកគេបែរចិត្តទៅរកព្រះដទៃ ហើយចូលចិត្តនំទំពាំង‌បាយជូរ ក៏ដោយ»។ 2 ខ្ញុំក៏លោះនាងមកវិញ ដោយបង់ប្រាក់បួនតម្លឹងកន្លះ និងស្រូវប្រាំមួយថាំង។ 3 ខ្ញុំប្រាប់នាងថា៖ «ចូរនៅជាមួយខ្ញុំឲ្យបានយូរ ចូរឈប់ធ្វើស្ត្រីពេស្យា ហើយឈប់ស្រឡាញ់បុរសផ្សេងទៀតទៅ នោះខ្ញុំនឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។ 4 ក្នុងអំឡុងពេលដ៏យូរ‌លង់ ជន‌ជាតិអ៊ីស្រា‌អែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានយញ្ញ‌បូជា គ្មានស្តូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍‌ទាយ និងបួង‌សួងទេ ។…

ហូសេ 4

ព្រះ‌អម្ចាស់ចោទប្រកាន់ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ 1 ជន‌ជាតិអ៊ីស្រា‌អែលអើយ ចូរស្ដាប់ ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់! ព្រះ‌អម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ ដ្បិតនៅក្នុងស្រុកនេះ គ្មានការស្មោះត្រង់ គ្មានភក្ដី‌ភាព ហើយក៏គ្មាននរណាស្គាល់ព្រះ‌ជាម្ចាស់ដែរ។ 2 ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា ការបោកប្រាស់គ្នា សម្លាប់គ្នា អំពើចោរ‌កម្ម និងការផិតក្បត់ ពួកគេប្រព្រឹត្តអំពើឃោរ‌ឃៅ និងឃាត‌កម្ម ជាបន្តបន្ទាប់គ្នា ។ 3 ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង សត្វព្រៃ និងបក្សា‌បក្សី ធ្លាក់ទន់ខ្សោយ សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ…

ហូសេ 5

1 បូជា‌ចារ្យអើយ ចូរស្ដាប់សេចក្ដីនេះ! ពូជ‌ពង្សអ៊ីស្រា‌អែលអើយ ចូរផ្ចង់ចិត្ត! ញាតិវង្សរបស់ស្ដេចអើយ ចូរត្រង់ត្រាប់ស្ដាប់! គឺអ្នករាល់គ្នាហើយ ដែលត្រូវរកយុត្តិធម៌ ផ្ទុយទៅវិញ អ្នករាល់គ្នាដាក់អន្ទាក់នៅមីសប៉ា អ្នករាល់គ្នាបោះសំណាញ់នៅភ្នំតាបោរ 2 អ្នករាល់គ្នាជីករណ្ដៅដ៏ជ្រៅនៅគីទីម យើងនឹងវាយប្រដៅអ្នកទាំងអស់គ្នាពុំ‌ខាន។ 3 យើងស្គាល់អេប្រាអ៊ីមយ៉ាងច្បាស់ យើងមើលអ៊ីស្រា‌អែលធ្លុះទាំងអស់។ អេប្រាអ៊ីមអើយ អ្នកបានប្រព្រឹត្តអំពើពេស្យា‌ចារ ដែលធ្វើឲ្យអ៊ីស្រា‌អែលទៅជាសៅហ្មង។ 4 អំពើដែលពួកគេប្រព្រឹត្ត រារាំងពួកគេមិនឲ្យវិលត្រឡប់មករក ព្រះរបស់ខ្លួនវិញបានឡើយ ដ្បិតពួកគេគិតតែពីប្រព្រឹត្តអំពើពេស្យា‌ចារ ពួកគេពុំស្គាល់ព្រះ‌អម្ចាស់ទេ។ 5 អំនួតរបស់អ៊ីស្រា‌អែលចោទប្រកាន់ខ្លួនឯង អ៊ីស្រា‌អែល…

ហូសេ 6

ប្រជា‌ជនពិតជាវិលមករកព្រះ‌អម្ចាស់មែនឬ? 1 អ្នករាល់គ្នាពោលថា “ចូរនាំគ្នាមក! ពួកយើងវិលទៅរកព្រះ‌អម្ចាស់វិញ។ ព្រះ‌អង្គបានធ្វើឲ្យពួកយើងរបួស ព្រះ‌អង្គក៏នឹងប្រោសពួកយើងឲ្យជាវិញ ព្រះ‌អង្គបានប្រហារពួកយើង ព្រះ‌អង្គក៏នឹងរុំរបួសឲ្យពួកយើងដែរ។ 2 ពីរថ្ងៃទៀត ព្រះ‌អង្គនឹងប្រទានជីវិត មកពួកយើងវិញ។ នៅថ្ងៃទីបី ព្រះ‌អង្គនឹងលើកពួកយើងឡើងវិញ ហើយពួកយើងនឹងរស់នៅជាមួយព្រះ‌អង្គ។ 3 យើងត្រូវយកចិត្តទុកដាក់ស្គាល់ព្រះ‌អម្ចាស់ ឲ្យបានច្បាស់ ព្រះ‌អង្គប្រាកដជាយាងមកជួយពួកយើង គឺពិតដូចថ្ងៃរះ។ ព្រះ‌អង្គនឹងយាងមកប្រោសពួកយើង ដូចភ្លៀងធ្លាក់ស្រោចស្រពផែនដី តាមរដូវកាល”។ 4 «អេប្រាអ៊ីមអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន? យូដាអើយ! តើឲ្យយើងជួយអ្នកដូចម្ដេចបាន បើចិត្តភក្ដីរបស់អ្នករាល់គ្នាមកលើយើង…

ហូសេ 7

1 គឺនៅពេលយើងចង់ប្រោស អ៊ីស្រា‌អែលឲ្យបានជា នោះកំហុសរបស់អេប្រាអ៊ីម និងអំពើទុច្ចរិត របស់សាម៉ារី មុខជាលេចចេញមក ដ្បិតពួកគេបោកប្រាស់គ្នាទៅវិញទៅមក ខាងក្នុងមានចោរលួច ខាងក្រៅមានចោរប្លន់។ 2 ពួកគេមិនចេះគិតថា យើងនឹកចាំពី អំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេប្រព្រឹត្ត។ ឥឡូវនេះ អំពើបាបរបស់ពួកគេ ឡោម‌ព័ទ្ធពួកគេជុំជិតហើយ យើងមើលឃើញអំពើទាំងនោះយ៉ាងច្បាស់។ 3 ពួកគេធ្វើឲ្យស្ដេចសប្បាយចិត្ត ដោយពួកគេប្រព្រឹត្តអំពើអាក្រក់ ហើយធ្វើឲ្យមេដឹកនាំសប្បាយចិត្ត ដោយពួកគេបោកប្រាស់។ 4 ពួកគេសុទ្ធតែជាមនុស្សផិតក្បត់ ពួកគេប្រៀបដូចជាឡនំបុ័ងដ៏ក្ដៅ ដែលអ្នកដុតនំបុ័ងលែងបន្ថែមអុស ចាប់ពីពេលគាត់រៀបចំម្សៅ រហូតដល់ពេលដែលម្សៅដោរឡើង។ 5…

ហូសេ 8

អ៊ីស្រា‌អែលមានទោស ព្រោះតែគោរពព្រះក្លែង‌ក្លាយ 1 ចូរផ្លុំស្នែងប្រកាសភាពអាសន្ន! ខ្មាំងសត្រូវបោះ‌ពួយដូចសត្វឥន្ទ្រី មកលើទឹកដីរបស់យើង ជាព្រះ‌អម្ចាស់ ដ្បិតប្រជា‌ជនបានរំលោភលើសម្ពន្ធ‌មេត្រី របស់យើង ពួកគេប្រព្រឹត្តបំពានលើច្បាប់របស់យើង។ 2 ពួកគេស្រែករកយើងថា “ព្រះនៃទូលបង្គំអើយ យើងខ្ញុំជាជន‌ជាតិអ៊ីស្រា‌អែល យើងខ្ញុំស្គាល់ព្រះ‌អង្គហើយ”។ 3 អ៊ីស្រា‌អែលបានបោះបង់ការល្អ ហេតុនេះបានជាសត្រូវដេញតាមពួកគេ។ 4 ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួន ទៅសូនធ្វើរូបព្រះក្លែង‌ក្លាយ ដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។ 5 អ្នកក្រុងសាម៉ារីអើយ ចូរយករូបព្រះ‌គោរបស់អ្នកបោះចោលទៅ!។ កំហឹងរបស់យើងឆាប‌ឆេះទៅលើ អ្នកក្រុងសាម៉ារី…