អេសេ‌គាល 19

ទំនួញរបស់មេដឹកនាំអ៊ីស្រា‌អែល 1 ព្រះ‌អម្ចាស់បង្គាប់ខ្ញុំឲ្យស្មូត្រទំនួញមួយបទ ស្ដីអំពីមេដឹកនាំរបស់ជន‌ជាតិអ៊ីស្រា‌អែល ដូចតទៅ៖ 2 «ម្ដាយរបស់អ្នកជាសិង្ហញី ដេកនៅក្នុងចំណោមសិង្ហឈ្មោល ហើយបំបៅកូននៅក្នុងចំណោមសិង្ហស្ទាវ។ 3 សិង្ហញីនេះបានបង្ហាត់កូនមួយ ឲ្យរៀនហែកសត្វស៊ី លុះកូនសិង្ហនោះក្លាយទៅជាសិង្ហស្ទាវ វាស៊ីមនុស្ស។ 4 ប្រជា‌ជាតិនានាឮគេនិយាយអំពីសិង្ហស្ទាវនេះ ក៏នាំគ្នាដាក់អន្ទាក់ចាប់វា ហើយដាក់កន្លុះនាំយកទៅស្រុកអេស៊ីប។ 5 សិង្ហញីរង់‌ចាំ តែមិនឃើញកូនមកវិញ ក៏អស់សង្ឃឹម ហើយយកកូនមួយទៀតមកបង្ហាត់ ឲ្យក្លាយទៅជាសិង្ហស្ទាវដែរ។ 6 កូនសិង្ហនោះរកស៊ីជាមួយសិង្ហឈ្មោលឯទៀតៗ វាក្លាយទៅជាសិង្ហស្ទាវមួយ វារៀនហែកសត្វស៊ី ហើយហែកមនុស្សស៊ី។ 7…

អេសេ‌គាល 20

ទោះបីជន‌ជាតិអ៊ីស្រា‌អែលបះ‌បោរ ព្រះ‌ជាម្ចាស់នៅតែដឹកនាំពួកគេ 1 នៅឆ្នាំទីប្រាំ‌ពីរ ថ្ងៃទីដប់នៃខែទីប្រាំ មានអ្នកខ្លះក្នុងចំណោមព្រឹទ្ធា‌ចារ្យរបស់ជន‌ជាតិអ៊ីស្រា‌អែល នាំគ្នាមកសួរព្រះ‌អម្ចាស់ពួកគេអង្គុយនៅមុខខ្ញុំ។ 2 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 3 «កូនមនុស្សអើយ ចូរប្រាប់ព្រឹទ្ធា‌ចារ្យរបស់ជន‌ជាតិអ៊ីស្រា‌អែលថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងទស្សន៍‌ទាយឲ្យឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? យើងជាព្រះដែលមានជីវិតគង់នៅ យើងនឹងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាជាដាច់ខាត” – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់។ 4 កូនមនុស្សអើយ ចូរវិនិច្ឆ័យពួកគេ ចូរវិនិច្ឆ័យពួកគេទៅ! ចូរប្រាប់ពួកគេឲ្យដឹងនូវអំពើគួរស្អប់ខ្ពើម ដែលដូនតារបស់ពួកគេបានប្រព្រឹត្ត។ 5 ចូរប្រាប់ពួកគេថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជន‌ជាតិអ៊ីស្រា‌អែល យើងបានលើកដៃសច្ចាចំពោះពូជ‌ពង្សរបស់លោកយ៉ាកុប…

អេសេ‌គាល 21

ដាវរបស់ព្រះ‌អម្ចាស់ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ 2 «កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងយេរូ‌សាឡឹម ហើយប្រកាសប្រឆាំងនឹងកន្លែងសក្ការៈទាំង‌ឡាយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងទឹកដីអ៊ីស្រា‌អែល! 3 ចូរប្រាប់ទឹកដីអ៊ីស្រា‌អែលថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដកដាវចេញពីស្រោមប្រហារជីវិតប្រជា‌ជនរបស់អ្នក ទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។ 4 ដាវរបស់យើងនឹងចេញពីស្រោមប្រហារជីវិតមនុស្សលោកទាំងអស់ តាំងពីទិសខាងត្បូងរហូតដល់ទិសខាងជើង ដ្បិតយើងចង់ដកជីវិតទាំងមនុស្សសុចរិត ទាំងមនុស្សទុច្ចរិត។ 5 ពេលនោះ មនុស្សលោកទាំងអស់នឹងទទួលស្គាល់ថា គឺយើងជាព្រះ‌អម្ចាស់ដែលបានដកដាវចេញពីស្រោម ហើយដាវនេះនឹងមិនចូលទៅក្នុងស្រោមវិញឡើយ។ 6 កូនមនុស្សអើយ ចូរស្រែកថ្ងូរ ទាំងឈឺចាប់ខ្លោច‌ផ្សា ចូរស្រែកថ្ងូរនៅចំពោះមុខពួកគេ។ 7…

អេសេ‌គាល 22

ទោសរបស់ក្រុងយេរូ‌សាឡឹម 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំ ដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរវិនិច្ឆ័យទោស! ចូរវិនិច្ឆ័យទោសក្រុងដែលពោរ‌ពេញដោយឃាត‌កម្មនេះទៅ! ចូរប្រាប់ពួកគេឲ្យស្គាល់អំពើគួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ខ្លួន។ 3 ចូរពោលថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ដោយប្រជា‌ជននៅក្រុងនេះកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែង‌ក្លាយដែលពួកគេបានសូន ថ្ងៃកំណត់របស់ពួកគេមកដល់ហើយ។ 4 យេរូ‌សាឡឹមអើយ អ្នកមានទោស ព្រោះតែការកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែង‌ក្លាយដែលអ្នកបានសូន។ អ្នកធ្វើឲ្យខ្លួនមានអាយុខ្លី ជីវិតអ្នកជិតដល់ទីបញ្ចប់ហើយ។ ហេតុនេះ យើងនឹងប្រគល់អ្នកទៅឲ្យប្រជា‌ជាតិទាំង‌ឡាយបន្ទាបបន្ថោក ហើយមនុស្ស‌ម្នាគ្រប់ស្រុកនឹងមើល‌ងាយអ្នក។ 5 សាសន៍ដទៃទាំងជិតទាំងឆ្ងាយនាំគ្នាមើល‌ងាយអ្នក ដ្បិតអ្នកបន្ថោកកេរ្តិ៍ឈ្មោះខ្លួនឯង និងបំពានលើវិន័យយ៉ាងធ្ងន់‌ធ្ងរ។…

អេសេ‌គាល 23

អំពើបាបរបស់ក្រុងសាម៉ារី និងក្រុងយេរូ‌សាឡឹម 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំ ដូចតទៅ៖ 2 «កូនមនុស្សអើយ មានស្ត្រីពីរនាក់ជាបង‌ប្អូនបង្កើត។ 3 កាលនៅពីក្មេង នាងទាំងពីររស់នៅក្នុងស្រុកអេស៊ីប ហើយបានខូចខ្លួនដោយប្រព្រឹត្តអំពើពេស្យា‌ចារ ។ 4 នាងបងឈ្មោះ អូហូ‌ឡា នាងប្អូនឈ្មោះ អូហូ‌លីបា។ ពីមុននាងទាំងពីរជាភរិយារបស់យើង នាងបង្កើតបានកូនប្រុសកូនស្រី។ អូហូ‌ឡាគឺក្រុងសាម៉ារី រីឯអូហូ‌លីបាគឺក្រុងយេរូ‌សាឡឹម។ 5 អូហូ‌ឡាបានក្បត់ចិត្តយើងទៅប្រព្រឹត្តពេស្យា‌ចារ ហើយបែរទៅសហាយ‌ស្មន់ជាមួយពួកអាស្ស៊ីរីជាទាហាន 6 ដែលស្លៀកពាក់ក្រណាត់ពណ៌ស្វាយជាទេសា‌ភិបាល និងចៅ‌ក្រម។ អ្នកទាំងនោះមានវ័យក្មេង និងរូបរាងសង្ហា…

អេសេ‌គាល 24

ទីសម្គាល់អំពីថ្លាង 1 នៅឆ្នាំទីប្រាំបួន ខែទីដប់ ថ្ងៃទីដប់ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរកត់‌ត្រាថ្ងៃនេះទុក ដ្បិតថ្ងៃនេះហើយដែលស្ដេចស្រុកបាប៊ី‌ឡូនឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម។ 3 ចូរចោទប្រស្នាមួយដល់ពូជអ្នកបះ‌បោរនេះថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ចូររៀបចំថ្លាងមួយដាក់នៅលើភ្លើង រួចចាក់ទឹកទៅក្នុងថ្លាងនោះ។ 4 បន្ទាប់មក ចូរដាក់សាច់ទៅក្នុងថ្លាង គឺសាច់ល្អៗ សាច់ភ្លៅ សាច់ស្មា រួចដាក់ឆ្អឹងល្អៗបំពេញថ្លាងនោះដែរ។ 5 ចូរយកសាច់ចៀមដ៏ល្អៗមក ហើយយកឆ្អឹងរបស់វាដាក់ពីក្រោម។ ចូរស្ងោរសាច់នៅក្នុងថ្លាងឲ្យផុយ សូម្បីតែឆ្អឹងក៏ត្រូវឲ្យឆ្អិនល្អដែរ។ 6 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ក្រុងដែលប្រឡាក់ទៅដោយឈាម មុខជាត្រូវវេទនាពុំ‌ខាន! ក្រុងនេះប្រៀបបាននឹងថ្លាងដុះស្នឹម…

អេសេ‌គាល 25

ព្រះ‌បន្ទូលប្រឆាំងនឹងជន‌ជាតិអាំម៉ូន 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរបែរមុខទៅរកជន‌ជាតិអាំម៉ូន ហើយថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងពួកគេ។ 3 ត្រូវប្រាប់ជន‌ជាតិអាំម៉ូនដូចតទៅ: ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់!ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា ដោយអ្នកសើចចំអក នៅពេលឃើញទី‌សក្ការៈរបស់យើងត្រូវខ្មាំងបន្ថោក ឃើញទឹកដីអ៊ីស្រា‌អែលត្រូវខ្មាំងបំផ្លាញ ហើយជន‌ជាតិយូដាត្រូវខ្មាំងកៀរយកទៅជាឈ្លើយ 4 យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់កុល‌សម្ព័ន្ធ*ដែលមកពីទិសខាងកើត។ ពួកគេនឹងនាំគ្នាបោះជំរំ តាំងទីលំ‌នៅលើទឹកដីរបស់អ្នក ពួកគេនឹងបរិភោគផ្លែឈើដែលអ្នកបានដាំ ហើយផឹកទឹកដោះពីហ្វូងសត្វរបស់អ្នក។ 5 យើងនឹងធ្វើឲ្យក្រុងរ៉ាបាត ក្លាយទៅជាវាលស្មៅសម្រាប់អូដ្ឋរបស់ពួកគេ ស្រុកអាំម៉ូននឹងទៅជាក្រោលហ្វូងចៀមរបស់ពួកគេ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះ‌អម្ចាស់មែន»។ 6 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលទៀតថា៖ «ដោយអ្នកទះដៃ…

អេសេ‌គាល 26

ព្រះ‌បន្ទូលប្រឆាំងនឹងក្រុងទីរ៉ុស 1 នៅឆ្នាំទីដប់មួយ ថ្ងៃទីមួយ ក្នុងខែនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំ ដូចតទៅ៖ 2 «កូនមនុស្សអើយ អ្នកក្រុងទីរ៉ុសបានសើចចំអកឲ្យក្រុងយេរូ‌សាឡឹមថា “ក្រុងដែលមានអំណាចលើជាតិសាសន៍នានារលំហើយ! តំណែងរបស់វានឹងធ្លាក់មកលើយើងម្ដង ក្រុងយេរូ‌សាឡឹមក្លាយទៅជាវាលរហោ‌ស្ថានហើយ!” 3 ហេតុនេះព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា: ទីរ៉ុសអើយ យើងនឹងប្រហារអ្នក យើងនឹងនាំប្រជា‌ជាតិយ៉ាងច្រើន ដូចរលកសមុទ្រមកវាយអ្នក។ 4 ពួកគេនឹងកម្ទេចកំពែងក្រុងទីរ៉ុស ព្រមទាំងរំលំប៉ម យើងនឹងបោសធូលីដីឲ្យរលីង ទុកតែផ្ទាំងថ្មមួយឲ្យនៅសល់ប៉ុណ្ណោះ។ 5 ក្រុងទីរ៉ុសនឹងក្លាយទៅជាកូនកោះមួយ ដែលគេប្រើសម្រាប់ហាលសំណាញ់ ហើយប្រជា‌ជាតិនានានឹងត្របាក់លេបក្រុងនេះ ដ្បិតយើងជាព្រះ‌ជា‌អម្ចាស់បានប្រកាសសេចក្ដីទាំងនេះ។ 6 រីឯប្រជា‌ជនក្នុងស្រុកភូមិនានានៅជុំ‌វិញក្រុងទីរ៉ុស…

អេសេ‌គាល 27

ទំនួញស្ដីអំពីក្រុងទីរ៉ុស 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរស្មូត្រទំនួញមួយបទស្ដីអំពីក្រុងទីរ៉ុស! 3 ចូរពោលទៅកាន់ក្រុងទីរ៉ុស ដែលស្ថិតនៅមាត់សមុទ្រ ហើយធ្វើជំនួញជាមួយជាតិសាសន៍នៅតាមកោះនានាថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ក្រុងទីរ៉ុសអើយ អ្នកពោលថា “ខ្ញុំមានសម្រស់យ៉ាងល្អឥតខ្ចោះ” 4 ព្រំ‌ប្រទល់របស់អ្នកលាតសន្ធឹងរហូត ដល់កណ្ដាលសមុទ្រ អស់អ្នកដែលសង់អ្នក បានផ្ដល់ឲ្យអ្នក មានសម្រស់យ៉ាងល្អឥតខ្ចោះ។ 5 ពួកគេបានយកឈើដ៏មានតម្លៃពីភ្នំសេនៀរ មកធ្វើជាជញ្ជាំងរបស់អ្នក ហើយយកឈើតាត្រៅពីព្រៃលីបង់ មកធ្វើជាដងក្ដោងរបស់អ្នក។ 6 ពួកគេយកឈើម៉ៃ‌សាក់ពីស្រុកបាសាន មកធ្វើជាច្រវា យកឈើគ្រញូងពីកោះគីទីម មកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។…

អេសេ‌គាល 28

ស្ដេចក្រុងទីរ៉ុសអស់រាជ្យ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះ‌ជាម្ចាស់។ 3 អ្នកអួតខ្លួនថា មានប្រាជ្ញាជាងដានី‌យ៉ែល ហើយថាគ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។ 4 ដោយ‌សារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកប្រមូលទ្រព្យសម្បត្តិ មាស និងប្រាក់ យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។ 5 ដោយ‌សារការប៉ិន‌ប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹក‌សន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឲ្យអ្នកអួតបំប៉ោង! 6…