អេសេ‌គាល 9

ការដាក់ទោសក្រុងយេរូ‌សាឡឹម 1 បន្ទាប់មក ខ្ញុំឮព្រះ‌អង្គមានព្រះ‌បន្ទូលយ៉ាងខ្លាំងៗថា៖ «អស់អ្នកដែលត្រូវធ្វើទោសក្រុងយេរូ‌សាឡឹមអើយ ចូរនាំគ្នាកាន់អាវុធសម្រាប់ប្រល័យជីវិតចូលមក!»។ 2 ពេលនោះ ខ្ញុំឃើញមានមនុស្សប្រាំមួយនាក់ចូលតាមទ្វារកំពែងខាងជើង ម្នាក់ៗកាន់អាវុធសម្រាប់ប្រហារជីវិត។ ក្នុងចំណោមអ្នកទាំងនោះ មានបុរសម្នាក់ពាក់អាវទេស‌ឯកសុទ្ធ ស្ពាយប្រដាប់‌ប្រដាសរសេរនៅចង្កេះផង។ ពួកគេចូលមកឈរនៅខាងមុខអាសនៈលង្ហិន។ 3 ពេលនោះ សិរី‌រុងរឿងរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ដែលស្ថិតនៅលើចេរូ‌ប៊ីន* ក៏អណ្ដែតឡើង ឆ្ពោះទៅមាត់ទ្វារព្រះ‌ដំណាក់។ ព្រះ‌អម្ចាស់ត្រាស់ហៅបុរសដែលពាក់អាវទេស‌ឯកសុទ្ធ និងស្ពាយប្រដាប់‌ប្រដាសម្រាប់សរសេរនោះមក 4 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគាត់ថា៖ «ចូរដើរកាត់ក្រុងយេរូ‌សាឡឹម ហើយគូសសញ្ញាជើងក្អែកលើថ្ងាសអស់អ្នកដែលស្រែកថ្ងូរ និងព្រួយចិត្ត ដោយឃើញអំពើគួរឲ្យស្អប់ខ្ពើមទាំងប៉ុន្មាន ដែលអ្នកក្រុងនេះប្រព្រឹត្ត»។ 5…

អេសេ‌គាល 10

លោកអេសេ‌គាលនិមិត្តឃើញព្រះ‌អម្ចាស់សាជាថ្មី 1 ខ្ញុំក្រឡេកមើលទៅ ឃើញមានលំហអាកាសនៅពីលើក្បាលរបស់ពួកចេរូប៊ីន*។ ក្នុងលំហអាកាសនោះ មានដូចជាបល្ល័ង្កមួយធ្វើពីត្បូងកណ្ដៀង។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅកាន់បុរសដែលពាក់អាវទេស‌ឯកសុទ្ធនោះថា៖ «ចូរចូលទៅខាងក្នុងកង់ ដែលស្ថិតនៅពីក្រោមពួកចេរូប៊ីន ហើយយករងើកភ្លើង ដែលកំពុងតែឆេះនៅចន្លោះពួកចេរូប៊ីនពេញមួយក្បង់ដៃ រួចជះទៅលើទីក្រុងទៅ!»។ ខ្ញុំក៏ឃើញបុរសនោះចូលទៅ។ 3 ពេលគាត់ទៅដល់ ពួកចេរូប៊ីនស្ថិតនៅខាងស្ដាំព្រះ‌ដំណាក់ ហើយមានពពកពាស‌ពេញទី‌លានខាងក្នុង។ 4 សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់អណ្ដែតឡើងពីលើពួកចេរូប៊ីន ឆ្ពោះកាន់មាត់ទ្វារព្រះ‌ដំណាក់។ មានពពកនៅពេញព្រះ‌ដំណាក់ ហើយទី‌លានក៏ពេញទៅដោយរស្មីនៃសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់។ 5 សន្ធឹកស្លាបរបស់ពួកចេរូប៊ីន លាន់ឮរហូតទៅដល់ទី‌លានខាងក្រៅ មានសូរ‌ស័ព្ទដូចព្រះ‌សូរសៀងរបស់ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត។ 6 ព្រះ‌អម្ចាស់បង្គាប់ទៅបុរសដែលពាក់អាវទេស‌ឯកសុទ្ធដូចតទៅ៖ «ចូរយកភ្លើងពីក្នុងកង់…

អេសេ‌គាល 11

ព្រះ‌អម្ចាស់ដាក់ទោសមេដឹកនាំអ៊ីស្រា‌អែល 1 ព្រះ‌វិញ្ញាណលើកខ្ញុំឡើង ហើយនាំខ្ញុំឆ្ពោះទៅទ្វារខាងកើតនៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ មានមនុស្សម្ភៃប្រាំនាក់អង្គុយនៅមាត់ទ្វារនោះ។ ខ្ញុំឃើញមេដឹកនាំពីរនាក់របស់ប្រជា‌ជន ស្ថិតនៅកណ្ដាលចំណោមពួកគេ គឺលោកយ៉ាសា‌នា ជាកូនរបស់លោកអស៊ើរ និងលោកពេឡា‌ធា ជាកូនរបស់លោកបេណា‌យ៉ា។ 2 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ពួកនេះជាមនុស្សរៀបចំគម្រោង‌ការប្រព្រឹត្តអំពើទុច្ចរិត ហើយផ្ដល់យោបល់អាក្រក់ដល់ក្រុងនេះ។ 3 ពួកគេពោលថា “គ្មាននរណាសង់ផ្ទះក្នុងពេលឆាប់ៗខាងមុខទេ។ ក្រុងនេះប្រៀបបាននឹងឆ្នាំង រីឯពួកយើង ពួកយើងជាសាច់នៅក្នុងឆ្នាំង”។ 4 ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងព្រះ‌បន្ទូល ចូរប្រកាសប្រឆាំងនឹងពួកគេទៅ!»។ 5 ពេលនោះ ព្រះ‌វិញ្ញាណរបស់ព្រះ‌អម្ចាស់មកសណ្ឋិតលើខ្ញុំ…

អេសេ‌គាល 12

ប្រផ្នូលអំពីអ៊ីស្រា‌អែលត្រូវខ្ចាត់‌ខ្ចាយ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ 2 «កូនមនុស្សអើយ! អ្នករស់នៅក្នុងចំណោមពូជអ្នកបះ‌បោរ។ ពួកគេមានភ្នែក តែមើលមិនឃើញ មានត្រចៀក តែស្ដាប់មិនឮ ដ្បិតពួកគេជាពូជអ្នកបះ‌បោរ។ 3 កូនមនុស្សអើយ ចូររៀបចំបង្វេច ដូចជនដែលត្រូវខ្មាំងកៀរ ហើយចេញពីផ្ទះទាំងថ្ងៃឲ្យពួកគេឃើញគ្រប់ៗគ្នា។ ធ្វើដូច្នេះ ប្រហែលជាពួកគេដឹងខ្លួនថា ពួកគេជាពូជអ្នកបះ‌បោរ។ 4 អ្នកត្រូវរៀប‌ចំអីវ៉ាន់ វេចបង្វេចទាំងថ្ងៃ ដូចជនដែលត្រូវខ្មាំងកៀរ ឲ្យគេឃើញគ្រប់គ្នា។ ដល់ពេលល្ងាចត្រូវចេញដំណើរទៅដូចជនដែលត្រូវខ្មាំងកៀរ។ 5 ចូរទម្លុះកំពែងឲ្យគេឃើញ រួចបញ្ចេញបង្វេចតាមប្រឡោះនោះ។ 6 ត្រូវលើកបង្វេចនោះស្ពាយឲ្យពួកគេឃើញ…

អេសេ‌គាល 13

ព្រះ‌បន្ទូលប្រឆាំងនឹងព្យាការីក្លែង‌ក្លាយ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ 2 «កូនមនុស្សអើយ! ចូរថ្លែងព្រះ‌បន្ទូល ប្រឆាំងនឹងពួកព្យាការីរបស់ជន‌ជាតិអ៊ីស្រា‌អែល។ ចូរប្រាប់ពួកព្យាការីដែលបានទស្សន៍‌ទាយតាមអំពើចិត្តរបស់ខ្លួនថា: ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់!។ 3 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា: ព្យាការីល្ងី‌ល្ងើអើយ អ្នករាល់គ្នាត្រូវវេទនាហើយ! អ្នករាល់គ្នាទស្សន៍‌ទាយតាមការនឹកឃើញរបស់ខ្លួន គឺឥតបានឃើញនិមិត្ត‌ហេតុពីព្រះ‌ជាម្ចាស់ឡើយ។ 4 ឱអ៊ីស្រា‌អែលអើយ ព្យាការីរបស់អ្នកប្រៀបបាននឹងកញ្ជ្រោង ដែលរស់នៅតាមគំនរបាក់បែក! 5 ព្យាការីក្លែង‌ក្លាយអើយ អ្នករាល់គ្នាពុំបានឡើងទៅជួស‌ជុលកំពែងធ្លុះ‌ធ្លាយ អ្នករាល់គ្នាពុំបានធ្វើរបង ដើម្បីឲ្យពូជ‌ពង្សអ៊ីស្រា‌អែលការពារខ្លួនក្នុងពេលមានសង្គ្រាម នៅថ្ងៃដែលព្រះ‌អម្ចាស់ព្រះ‌ពិរោធ ទេ។ 6 អ្នករាល់គ្នារៀបរាប់ពីនិមិត្ត‌ហេតុឥតបានការ និងពាក្យទស្សន៍‌ទាយបោកប្រាស់។ អ្នករាល់គ្នាតែងពោលថា…

អេសេ‌គាល 14

អ៊ីស្រា‌អែលត្រូវតែបោះបង់ចោលព្រះក្លែង‌ក្លាយ 1 មានព្រឹទ្ធា‌ចារ្យអ៊ីស្រា‌អែលខ្លះមកជួបខ្ញុំ ហើយនាំគ្នាអង្គុយនៅមុខខ្ញុំ។ 2 ពេលនោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 3 «កូនមនុស្សអើយ អ្នកទាំងនោះជំពាក់ចិត្តនឹងព្រះក្លែង‌ក្លាយ ហើយនាំគ្នាគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប។ តើពួកគេនឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យឬ? 4 ចូរនាំពាក្យទៅប្រាប់ពួកគេថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: ក្នុងចំណោមពូជ‌ពង្សអ៊ីស្រា‌អែល អ្នកណាជំពាក់ចិត្តនឹងព្រះក្លែង‌ក្លាយ ហើយគោរពអ្វីៗដែលនាំឲ្យខ្លួនប្រព្រឹត្តអំពើបាប រួចមករកព្យាការី យើងជាព្រះ‌អម្ចាស់យើងនឹងឆ្លើយតបទៅអ្នកនោះវិញ ដោយផ្ទាល់តែម្ដង។ យើងនឹងឆ្លើយទៅគេវិញ តាមចំនួនព្រះក្លែង‌ក្លាយដែលគេគោរព។ 5 ចម្លើយរបស់យើងនឹងធ្វើឲ្យជន‌ជាតិអ៊ីស្រា‌អែលរំជួលចិត្ត ដ្បិតពួកគេបានងាកចេញឆ្ងាយពីយើង ទៅគោរពព្រះក្លែង‌ក្លាយទាំងអស់គ្នា។ 6 ហេតុនេះ ចូរប្រាប់ពូជ‌ពង្សអ៊ីស្រា‌អែលថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “ចូរវិលត្រឡប់មកវិញ…

អេសេ‌គាល 15

អ៊ីស្រា‌អែលប្រៀបបាននឹងអុសដែលគេដុត 1 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅនេះ៖ 2 «កូនមនុស្សអើយ តើដើមទំពាំង‌បាយជូរ ជាអុសល្អជាងអុសឯទៀតៗឬ? តើមែកទំពាំង‌បាយជូរល្អជាងមែកឈើឯទៀតៗឬ? 3 តើគេអាចយកដើមទំពាំង‌បាយជូរនេះទៅឆ្លាក់ធ្វើវត្ថុអ្វីមួយ ឬក៏យកទៅប្រើសម្រាប់ព្យួរអ្វីមួយបានឬ? 4 គេប្រើអុសនេះបានត្រឹមតែដុតប៉ុណ្ណោះ។ ពេលណាភ្លើងឆេះកន្ទុយអុសទាំងសងខាង និងឆេះផ្នែកកណ្ដាលអស់ហើយ តើគេអាចយកទៅប្រើការអ្វីបានទៀត? 5 កាលវានៅទាំងមូល គេយកទៅប្រើការអ្វីមិនបានផង ចុះទំរាំបើត្រូវភ្លើងឆេះអស់ នោះវារឹង‌រឹតតែលែងបានការ!»។ 6 ហេតុនេះហើយបានជាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «គេយកអុសទំពាំង‌បាយជូរពីចំណោមឈើឯទៀតៗនៅក្នុងព្រៃទៅដុតយ៉ាងណា យើងក៏ដាក់ទោសអ្នកក្រុងយេរូ‌សាឡឹមយ៉ាងនោះដែរ។ 7 យើងនឹងដាក់ទោសពួកគេ ទោះបីពួកគេខំប្រឹងរត់ចេញពីភ្លើងក្ដី ក៏ភ្លើងនៅតែឆេះបំផ្លាញពួកគេមិនខាន។ ពេលឃើញយើងដាក់ទោសពួកគេ…

អេសេ‌គាល 16

យេរូ‌សាឡឹមប្រៀបបាននឹងស្ត្រីផិតក្បត់ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា៖ 2 «កូនមនុស្សអើយ! ចូរប្រាប់អ្នកក្រុងយេរូ‌សាឡឹមឲ្យដឹងពីអំពើដ៏គួរឲ្យស្អប់ខ្ពើម ដែលពួកគេប្រព្រឹត្ត។ 3 ចូរប្រាប់ពួកគេថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ក្រុងយេរូ‌សាឡឹមដូចតទៅ: នាងមានកំណើតនៅស្រុកកាណាន។ ឪពុករបស់នាងជាសាសន៍អាម៉ូរី ម្ដាយរបស់នាងជាសាសន៍ហេត។ 4 នៅថ្ងៃដែលនាងកើត គេមិនបានកាត់ផ្ចិតនាងទេ គេមិនបានយកទឹកមកលាងសម្អាតនាង គេមិនបានយកអំបិល មកលាបនាង ហើយគេក៏មិនបានយកសំពត់មករុំនាងដែរ។ 5 គ្មាននរណាយកភ្នែកមើលនាងទេ ហើយក៏គ្មាននរណាថែទាំនាងដែរ។ ផ្ទុយទៅវិញ នៅថ្ងៃនាងកើត គេស្អប់ខ្ពើមនាង ហើយយកនាងទៅបោះចោលនៅវាលស្រែ។ 6 យើងបានដើរកាត់តាមនោះ ឃើញនាងកំពុងតែបម្រះក្នុងថ្លុកឈាម យើងក៏ប្រាប់នាងថា…

អេសេ‌គាល 17

ប្រស្នាអំពីដើមតាត្រៅ និងសត្វឥន្ទ្រី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ ចូរនិទានរឿងមួយចោទជាប្រស្នាដល់ពូជ‌ពង្សអ៊ីស្រា‌អែលទៅ! 3 ចូរប្រាប់ពួកគេថាព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: មានសត្វឥន្ទ្រីមួយយ៉ាងធំ ផ្ទាំងស្លាបវាវែង ស្លាបវាក្រាស់ ហើយចំរុះពណ៌។ ឥន្ទ្រីនោះហើរទៅដល់ភ្នំលីបង់ រួចកាច់ចុងតាត្រៅ។ 4 ឥន្ទ្រីក៏កាច់មែកខ្ពស់ជាងគេ ពាំយកទៅស្រុករបស់អ្នកលក់ដូរ ដាក់នៅក្នុងក្រុងរបស់អ្នកជំនួញ។ 5 បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។ 6 គ្រាប់ពូជនោះក៏ដុះឡើង ក្លាយទៅជាដើមទំពាំង‌បាយជូរបែកមែកសាខា វារនៅលើដី។ មែករបស់វាបែរទៅរកឥន្ទ្រី…

អេសេ‌គាល 18

ព្រះ‌អម្ចាស់ដាក់ទោសម្នាក់ៗតាមអំពើដែលខ្លួនប្រព្រឹត្ត 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 2 «ហេតុអ្វីបានជាអ្នករាល់គ្នាចេះតែសូត្រសុភាសិតនេះ នៅលើទឹកដីអ៊ីស្រា‌អែលថា “ឪពុកបរិភោគក្តឹបទំពាំង‌បាយជូរ ហើយកូនបែរជាឈឺធ្មេញ” ដូច្នេះ? 3 យើងជាព្រះដែលមានជីវិតគង់នៅ – នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់- អ្នករាល់គ្នានឹងលែងសូត្រសុភាសិតនេះ នៅស្រុកអ៊ីស្រា‌អែលទៀតហើយ! 4 ដ្បិតយើងជាម្ចាស់លើជីវិតរបស់មនុស្សទាំងអស់ គឺទាំងជីវិតរបស់ឪពុក ទាំងជីវិតរបស់កូន។ អ្នកណាប្រព្រឹត្តអំពើបាប អ្នកនោះនឹងបាត់បង់ជីវិត។ 5 ឧបមាថាមានមនុស្សសុចរិតម្នាក់ដែលប្រព្រឹត្តអំពើត្រឹមត្រូវ និងសុចរិត 6 គឺគេមិនចូលរួមបរិភោគសំណែននៅលើភ្នំ មិនជំពាក់ចិត្តនឹងព្រះក្លែង‌ក្លាយរបស់ជន‌ជាតិអ៊ីស្រា‌អែល មិនប្រព្រឹត្តអំពើសៅ‌ហ្មងជាមួយប្រពន្ធគេ មិនរួមបវេណីជាមួយប្រពន្ធក្នុងពេលនាងមានរដូវ 7…