បរិទេវ 4

ទុក្ខវេទនារបស់អ្នកក្រុងយេរូ‌សាឡឹម 1 ម្ដេចក៏មាសប្រែជាស្រអាប់ ហើយមាសដ៏សុទ្ធប្រែជាបាត់រស្មីដូច្នេះ! ថ្មព្រះ‌វិហារនៅរប៉ាត់‌រប៉ាយគ្រប់ទីកន្លែង តាមដងផ្លូវទាំងអស់! 2 ប្រជា‌ជននៃក្រុងស៊ីយ៉ូនមានតម្លៃណាស់ គឺមានតម្លៃដូចមាស។ ម្ដេចក៏អ្នកទាំងនោះត្រូវគេចាត់ទុកដូចជា ក្អមដីដែលជាស្នា‌ដៃរបស់ជាងស្មូនដូច្នេះ! 3 សូម្បីតែឆ្កែព្រៃក៏ចេះបំបៅកូនរបស់វាដែរ រីឯប្រជា‌ជនរបស់ខ្ញុំវិញ គេបែរជាមានចិត្តសាហាវចំពោះកូនរបស់ខ្លួន ដូចសត្វអូទ្រុស នៅវាលរហោ‌ស្ថាន។ 4 កូនតូចៗរបស់គេស្រេកទឹកខះក ក្មេងៗនាំគ្នាយំទាររកបាយ តែគ្មាននរណាយកអ្វីមកបញ្ចុកវាទេ។ 5 អស់អ្នកដែលធ្លាប់តែមានអាហារឆ្ងាញ់ៗ បរិភោគ បែរជាដាច់ពោះស្លាប់នៅតាមផ្លូវ អស់អ្នកដែលធ្លាប់តែស្លៀកពាក់យ៉ាងរុងរឿង តាំងពីក្មេងមក បែរជានាំគ្នាកាយសំរាមរកអាហារបរិភោគ។ 6 ប្រជា‌ជនរបស់ខ្ញុំមានកំហុសធ្ងន់ជាង…

បរិទេវ 5

ពាក្យទូល‌អង្វរសូមព្រះ‌អម្ចាស់អាណិតមេត្តា 1 ព្រះ‌អម្ចាស់អើយ សូមនឹកដល់ ហេតុ‌ការណ៍ដែលកើតមានចំពោះយើងខ្ញុំ សូមទតមើលចុះ តើគេត្មះ‌តិះ‌ដៀលយើងខ្ញុំដល់កម្រិតណា! 2 ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស ផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់ជនដទៃ។ 3 យើងខ្ញុំធ្លាក់ខ្លួនដូចក្មេងកំព្រា គ្មានឪពុក ម្ដាយយើងខ្ញុំរស់នៅដូចស្ត្រីមេម៉ាយ។ 4 យើងខ្ញុំត្រូវបង់ប្រាក់ ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់ ហើយត្រូវបង់ប្រាក់ ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។ 5 ពួកអ្នកដែលតាមប្រហារយើងខ្ញុំ ស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជា‌និច្ច យើងខ្ញុំអស់កម្លាំង តែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។ 6 យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីប និងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។…

អេសេ‌គាល 1

លោកអេសេ‌គាលនិមិត្តឃើញសិរី‌រុងរឿងព្រះ‌អម្ចាស់ 1 នៅឆ្នាំទីសាម‌សិប ថ្ងៃទីប្រាំ ក្នុងខែទីបួន ពេលខ្ញុំស្ថិតនៅក្បែរទន្លេកេបារ ជាមួយប្រជា‌ជន ដែលគេកៀរមកជាឈ្លើយ ស្រាប់តែផ្ទៃមេឃបើកចំហ ហើយខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យពីព្រះ‌ជាម្ចាស់។ 2 នៅថ្ងៃទីប្រាំ ក្នុងខែនោះ ត្រូវនឹងឆ្នាំទីប្រាំ ក្រោយគេចាប់ព្រះ‌បាទយ៉ូយ៉ា‌គីនមកជាឈ្លើយ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកលោកអេសេ‌គាល ជាកូនរបស់លោកបូជា‌ចារ្យប៊ូស៊ី នៅស្រុកខាល់ដេ ជិតទន្លេកេបារ។ ពេលនោះព្រះ‌អម្ចាស់ដាក់ព្រះ‌ហស្ដលើលោក។ 4 ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះបក់បោកមកពីទិសខាងជើង មានដុំពពកមួយយ៉ាងធំ និងមានផ្លេកបន្ទោរចេញពីពពកនោះ ទាំងមានពន្លឺព័ទ្ធជុំ‌វិញ ហើយនៅចំកណ្ដាលមានដុំភ្លើងមួយបញ្ចេញរស្មីយ៉ាងត្រចះ‌ត្រចង់។ 5 នៅខាងក្នុងពពកនោះ…

អេសេ‌គាល 2

ព្រះ‌អម្ចាស់ត្រាស់ហៅលោកអេសេ‌គាល 1 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្ស អើយ ចូរក្រោកឈរឡើង យើងចង់និយាយជាមួយអ្នក»។ 2 ពេលព្រះ‌អង្គមានព្រះ‌បន្ទូលដូច្នោះហើយ ព្រះ‌វិញ្ញាណក៏យាងចូលមកគង់នៅក្នុងខ្ញុំធ្វើឲ្យខ្ញុំអាចក្រោកឈរឡើងបាន ហើយស្ដាប់ព្រះ‌អង្គមានព្រះ‌បន្ទូល។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! យើងចាត់អ្នកឲ្យទៅរកជន‌ជាតិអ៊ីស្រា‌អែល គឺទៅរកប្រជា‌ជាតិដែលបះ‌បោរប្រឆាំងនឹងយើង។ ពួកគេបះ‌បោរប្រឆាំងនឹងយើងរហូតដល់សព្វថ្ងៃ ដូចដូនតារបស់ពួកគេដែរ។ 4 ពួកគេជាកូនក្បាលរឹង និងមានចិត្តចចេសទៀតផង។ យើងចាត់អ្នកឲ្យទៅរកពួកគេ ហើយត្រូវនិយាយថា: “នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់”។ 5 ទោះបីពួកគេស្ដាប់ ឬមិនស្ដាប់ក្ដី -ដ្បិតពួកគេជាពូជអ្នកបះ‌បោរ- ពួកគេនឹងដឹងថា មានព្យាការីមួយរូបស្ថិតនៅក្នុងចំណោមពួកគេ។…

អេសេ‌គាល 3

1 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងឲ្យនេះ រួចទៅប្រៀន‌ប្រដៅពូជ‌ពង្សអ៊ីស្រា‌អែលចុះ»។ 2 ខ្ញុំក៏ហាមាត់ ហើយព្រះ‌អង្គឲ្យខ្ញុំទទួលទានក្រាំងនោះ។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរបរិភោគក្រាំងដែលយើងប្រគល់ឲ្យយ៉ាងឆ្អែតចុះ!»។ ខ្ញុំក៏ទទួលទានក្រាំងនោះ ដែលមានរស‌ជាតិផ្អែម ដូចទឹកឃ្មុំនៅក្នុងមាត់ខ្ញុំ។ 4 បន្ទាប់មក ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរទៅរកពូជ‌ពង្សអ៊ីស្រា‌អែល ហើយថ្លែងពាក្យរបស់យើងប្រាប់គេចុះ! 5 យើងចាត់អ្នកឲ្យទៅរកពូជ‌ពង្សអ៊ីស្រា‌អែល គឺមិនមែនឲ្យទៅរកសាសន៍ដទៃ ដែលនិយាយភាសាពិបាកស្ដាប់ និងពិបាកយល់នោះទេ។ 6 យើងមិនចាត់អ្នកឲ្យទៅរកសាសន៍ជាច្រើន ដែលនិយាយភាសាពិបាកស្ដាប់ និងជាភាសាដែលអ្នកមិនយល់នោះឡើយ។…

អេសេ‌គាល 4

ការឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម 1 «កូនមនុស្សអើយ ចូរយកឥដ្ឋមួយដុំមកដាក់នៅមុខអ្នក ហើយគូរផែនទីក្រុងយេរូ‌សាឡឹមនៅលើឥដ្ឋនោះ។ 2 បន្ទាប់មក ចូរដាក់ខ្មាំងសត្រូវឡោម‌ព័ទ្ធក្រុងនោះ ព្រមទាំងសង់ប៉ម និងលើកទួលឡើងសម្រាប់វាយលុកក្រុងនោះផង។ ចូរដាក់ទីតាំងទ័ព និងដាក់គ្រឿងសស្ត្រា‌វុធដ៏ធំៗ ត្រៀមជុំ‌វិញទីក្រុង ដើម្បីទម្លុះកំពែង។ 3 ចូរយកបន្ទះដែកមួយមកធ្វើជាជញ្ជាំងខណ្ឌអ្នកពីក្រុងនោះ។ ចូរសម្លឹងទៅរកទីក្រុង ហើយឡោម‌ព័ទ្ធក្រុងនោះ ទុកជាទីសម្គាល់ឲ្យជន‌ជាតិអ៊ីស្រា‌អែលដឹងថា ខ្មាំងសត្រូវនឹងព័ទ្ធក្រុងយេរូ‌សាឡឹម។ 4 រីឯអ្នកវិញ ចូរដេកផ្អៀងខាងឆ្វេង ហើយដាក់អំពើបាបរបស់ជន‌ជាតិអ៊ីស្រា‌អែលលើខ្លួនអ្នកដែរ។ អ្នកត្រូវទទួលយកអំពើបាបរបស់ពួកគេគ្រប់ចំនួនថ្ងៃដែលអ្នកដេកផ្អៀង។ 5 យើងឲ្យអ្នកដេកដូច្នេះ បីរយកៅ‌សិបថ្ងៃ ស្មើនឹងចំនួនឆ្នាំដែលពួកគេបានប្រព្រឹត្តអំពើបាប។ អ្នកត្រូវផ្ទុកអំពើបាបរបស់ជន‌ជាតិអ៊ីស្រា‌អែលតាមរបៀបនេះ។…

អេសេ‌គាល 5

ព្រះ‌ជាម្ចាស់ដាក់ទោសអ៊ីស្រា‌អែល 1 «កូនមនុស្សអើយ ចូរយកដាវមួយយ៉ាងមុត មកធ្វើកាំបិតកោរ ហើយកោរសក់ និងកោរពុកមាត់ ពុកចង្ការបស់អ្នក រួចយកជញ្ជីងមកថ្លឹង បែងចែកជាច្រើនចំណែក។ 2 ចូរយកមួយភាគបីទៅដុតកណ្ដាលទីក្រុង នៅពេលផុតកំណត់ថ្ងៃដែលអ្នកត្រូវឡោម‌ព័ទ្ធទីក្រុងនោះ ចូរយកមួយភាគបីទៀតទៅកាប់នឹងដាវជុំ‌វិញទីក្រុង ហើយបាចមួយភាគបីឲ្យប៉ើងទៅតាមខ្យល់។ យើងនឹងយកដាវដេញវាយពីក្រោយ។ 3 ត្រូវយកមួយចំនួនតូចមកចងនឹងជាយសម្លៀក‌បំពាក់របស់អ្នក។ 4 បន្ទាប់មក ចូរយកចំណែកខ្លះពីចំនួនតូចនោះបោះទៅក្នុងភ្លើង ហើយមានភ្លើងមួយចេញពីក្នុងនោះមកប្រឆាំងនឹងពូជ‌ពង្សអ៊ីស្រា‌អែលទាំងមូល»។ 5 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «នេះហើយក្រុងយេរូ‌សាឡឹម! យើងបានដាក់ក្រុងនេះនៅកណ្ដាលប្រជា‌ជាតិទាំង‌ឡាយ និងមាននគរផ្សេងៗនៅជុំ‌វិញ។ 6 ប៉ុន្តែ អ្នកក្រុងយេរូ‌សាឡឹមបានបះ‌បោរប្រឆាំងនឹងវិន័យ…

អេសេ‌គាល 6

ព្រះ‌បន្ទូលប្រឆាំងនឹងស្រុកអ៊ីស្រា‌អែល 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំដូចតទៅ៖ 2 «កូនមនុស្សអើយ! ចូរបែរមុខទៅរកភ្នំនៅស្រុកអ៊ីស្រា‌អែល ហើយថ្លែងពាក្យយើងឲ្យគេស្ដាប់។ 3 ចូរពោលថា: ភ្នំទាំង‌ឡាយនៅស្រុកអ៊ីស្រា‌អែលអើយ ចូរស្ដាប់ព្រះ‌បន្ទូលរបស់ព្រះ‌ជា‌អម្ចាស់! ដ្បិតព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ភ្នំតូចធំ ព្រមទាំងជ្រោះ និងជ្រលងភ្នំទាំងអស់ដូចតទៅ “យើងមកដល់ហើយ យើងធ្វើឲ្យសង្គ្រាមកើតមានដល់អ្នករាល់គ្នា យើងនឹងកម្ទេចកន្លែងសក្ការៈនៅតាមទួលខ្ពស់ៗរបស់អ្នករាល់គ្នា។ 4 អាសនៈរបស់អ្នករាល់គ្នានឹងត្រូវអន្តរាយ ហើយកន្លែងដុតគ្រឿងក្រអូបរបស់អ្នករាល់គ្នា ក៏ត្រូវបាក់បែកអស់ដែរ។ យើងនឹងធ្វើឲ្យអ្នករាល់គ្នាមួយចំនួនធំ ដួលស្លាប់នៅមុខព្រះក្លែង‌ក្លាយទាំងនោះ។ 5 យើងនឹងយកសាក‌សពជន‌ជាតិអ៊ីស្រា‌អែល ដាក់នៅមុខរូបព្រះក្លែង‌ក្លាយរបស់ខ្លួន ហើយយើងធ្វើឲ្យឆ្អឹងរបស់អ្នករាល់គ្នា នៅរាយ‌ប៉ាយជុំ‌វិញអាសនៈរបស់អ្នករាល់គ្នា។ 6 គ្រប់ទីកន្លែងដែលអ្នករាល់គ្នាទៅរស់នៅ…

អេសេ‌គាល 7

ចុងបញ្ចប់របស់ស្រុកអ៊ីស្រា‌អែល 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំ ដូចតទៅ៖ 2 «កូនមនុស្សអើយ យើងជាព្រះ‌ជា‌អម្ចាស់យើងប្រាប់ឲ្យអ្នកដឹងថា ស្រុកអ៊ីស្រា‌អែលត្រូវវិនាសហើយ មហន្ត‌រាយកំពុងតែចូលមកតាមទិសទាំងបួន! 3 អ៊ីស្រា‌អែលអើយ ចុងបញ្ចប់របស់អ្នកមកដល់ហើយ យើងនឹងជះកំហឹងទៅលើអ្នក យើងនឹងវិនិច្ឆ័យទោសអ្នក តាមអំពើដែលអ្នកប្រព្រឹត្ត យើងនឹងដាក់ទោសអ្នក ព្រោះតែព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក។ 4 យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ព្រោះតែអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត និងការគោរពព្រះដ៏គួរស្អប់ខ្ពើមក្នុងចំណោមអ្នក។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះ‌អម្ចាស់»។ 5 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ទុក្ខវេទនាមកដល់ហើយ! គឺទុក្ខវេទនាខុសប្លែកពីធម្មតា!…

អេសេ‌គាល 8

ការថ្វាយ‌បង្គំព្រះក្លែង‌ក្លាយនៅក្រុងយេរូ‌សាឡឹម 1 នៅឆ្នាំទីប្រាំមួយ ថ្ងៃទីប្រាំ ខែទីប្រាំមួយ ពេលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះ ហើយមានព្រឹទ្ធា‌ចារ្យ*នៃជន‌ជាតិយូដាអង្គុយនៅមុខខ្ញុំព្រះ‌ជា‌អម្ចាស់ដាក់ព្រះ‌ហស្ដលើខ្ញុំ។ 2 ខ្ញុំក្រឡេកមើលទៅ ឃើញមានដូចជាទ្រង់‌ទ្រាយរបស់មនុស្សម្នាក់ ។ ពីត្រង់កន្លែងដែលមានរាងដូចចង្កេះចុះទៅក្រោម មានសណ្ឋានដូចភ្លើង ហើយត្រឹមចង្កេះឡើងទៅលើ មានសណ្ឋានដូចជាពន្លឺដ៏ត្រចះ‌ត្រចង់។ 3 ពេលនោះ មានដូចជាទ្រង់‌ទ្រាយដៃ លូកមកចាប់ទាញសក់ខ្ញុំ។ ព្រះ‌វិញ្ញាណលើកខ្ញុំពីដីឡើងទៅលើមេឃ ឲ្យខ្ញុំឃើញនិមិត្ត‌ហេតុអស្ចារ្យមកពីព្រះ‌ជាម្ចាស់ គឺនាំខ្ញុំទៅក្រុងយេរូ‌សាឡឹម ត្រង់មាត់ទ្វារខាងក្នុង នាទិសខាងជើងកន្លែងមានរូបព្រះក្លែង‌ក្លាយ ដែលបណ្ដាលឲ្យព្រះ‌ជាម្ចាស់ប្រច័ណ្ឌ។ 4 សិរី‌រុងរឿងរបស់ព្រះនៃជន‌ជាតិអ៊ីស្រា‌អែលសណ្ឋិតនៅទីនោះ មានទ្រង់‌ទ្រាយដូចខ្ញុំបានឃើញនៅតាមជ្រលងភ្នំ ដែរ។ 5…