យេរេមា 46
ព្រះបន្ទូលស្ដីអំពីស្រុកអេស៊ីប 1 នេះជាព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងមកកាន់លោកយេរេមា ស្ដីអំពីប្រជាជាតិទាំងឡាយ។ 2 នៅឆ្នាំទីបួននៃរជ្ជកាលព្រះបាទយេហូយ៉ាគីម ជាបុត្ររបស់ព្រះបាទយ៉ូសៀស ស្ដេចស្រុកយូដា ព្រះចៅផារ៉ោននេកោ ជាស្ដេចស្រុកអេស៊ីប ស្ថិតនៅក្រុងកើកេមីសជិតទន្លេអឺប្រាត ហើយច្បាំងចាញ់ព្រះចៅនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ព្រះអម្ចាស់មានព្រះបន្ទូលស្ដីអំពីស្រុកអេស៊ីប និងកងទ័ពរបស់ព្រះចៅផារ៉ោននេកោដូចតទៅ៖ 3 «ពួកមេទ័ពអេស៊ីបស្រែកឡើងថា: ចូរតំរៀបគ្នាជាក្បួនទ័ពតូច ឬធំ ចូររៀបចំខ្លួនចូលច្បាំង! 4 ទ័ពសេះត្រូវចងបង្ហៀរសេះ ហើយឡើងជិះទៅ! ចូរតំរៀបគ្នាជាជួរ ពាក់មួកដែក សំលៀងមុខលំពែង ហើយពាក់អាវក្រោះទៅ! 5 ប៉ុន្តែ ហេតុអ្វីបានជាយើងឃើញពួកគេ…