យេរេមា 26
លោកយេរេមាត្រូវគេកាត់ទោស 1 នៅដើមរជ្ជកាលព្រះបាទយេហូយ៉ាគីម បុត្ររបស់ព្រះបាទយ៉ូសៀស ជាស្ដេចស្រុកយូដាព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្យាការីយេរេមាដូចតទៅ: 2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរទៅឈរក្នុងទីលានព្រះដំណាក់របស់ព្រះអម្ចាស់ហើយនាំពាក្យទាំងប៉ុន្មានដែលយើងបង្គាប់អ្នក ទៅប្រកាសប្រាប់ប្រជាជនពីគ្រប់ទីក្រុងក្នុងស្រុកយូដា ដែលមកថ្វាយបង្គំក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ ចូរប្រកាសប្រាប់គេ ឥតចន្លោះពាក្យណាមួយឡើយ។ 3 ពួកគេប្រហែលជាស្ដាប់ ហើយម្នាក់ៗកែប្រែកិរិយាមារយាទរបស់ខ្លួន។ ដូច្នេះ យើងនឹងមិនដាក់ទោសគេតាមអំពើអាក្រក់ដែលពួកគេប្រព្រឹត្ត ដូចយើងបានសម្រេចនោះទេ។ 4 អ្នកត្រូវប្រាប់ពួកគេដូចតទៅ:ព្រះអម្ចាស់មានព្រះបន្ទូលថា ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់យើង ហើយមិនប្រព្រឹត្តតាមក្រឹត្យវិន័យដែលយើងដាក់ឲ្យអ្នករាល់គ្នា 5 ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យព្យាការី ជាអ្នកបម្រើរបស់យើង ដែលយើងចាត់ឲ្យមកប្រៀនប្រដៅអ្នករាល់គ្នា ជារៀងរហូតមកទេនោះ 6 យើងនឹងធ្វើឲ្យព្រះដំណាក់នេះវិនាស ដូចទីសក្ការៈនៅស៊ីឡូ…