អេសាយ 52

ព្រះ‌ជាម្ចាស់នឹងលើកក្រុងយេរូ‌សាឡឹមឡើងវិញ 1 ក្រុងស៊ីយ៉ូនអើយ ចូរភ្ញាក់ឡើង ចូរក្រោកឡើង សម្តែងឫទ្ធិ។ យេរូ‌សាឡឹមជាក្រុងដ៏‌វិសុទ្ធអើយ ចូរតាក់តែងខ្លួនដោយសម្លៀក‌បំពាក់ ដ៏ល្អប្រណីត ដ្បិតសាសន៍ដទៃ ដែលមិនបរិសុទ្ធ នឹងលែងចូលមកលុក‌លុយអ្នកទៀតហើយ។ 2 យេរូ‌សាឡឹមអើយ ចូររលាស់ធូលីដីចេញពីអ្នក ចូរក្រោកមកអង្គុយនៅកន្លែងដើម របស់អ្នកវិញ! ក្រុងស៊ីយ៉ូនដែលជាប់ជាឈ្លើយអើយ ចូរស្រាយចំណងចេញពីកអ្នកទៅ! 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា ព្រះ‌អង្គបានលក់អ្នក ឲ្យគេយកទៅធ្វើជាទាសករ ដោយមិនឲ្យគេបង់ប្រាក់ ព្រះ‌អង្គក៏លោះអ្នកយកមកវិញ ដោយមិនបង់ប្រាក់ដែរ។ 4 ព្រះ‌ជា‌អម្ចាស់មានព្រះ‌បន្ទូលថា: ពីដំបូង ប្រជា‌រាស្ត្ររបស់យើងចុះទៅស្នាក់នៅស្រុកអេស៊ីប…

អេសាយ 53

1 ប្រជា‌ជនតបថា តើនរណាជឿ សេចក្ដីដែលគេប្រាប់យើង? តើព្រះ‌អម្ចាស់បានសម្តែងឫទ្ធិ‌បារមី ចំពោះនរណា? 2 នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ អ្នកបម្រើប្រៀបបាននឹងពន្លកមួយ ដែលលូតលាស់មិនសូវល្អ ដូចដំណាំដែលដុះចេញពីដីហួត‌ហែង។ លោកគ្មានរូបសម្បត្តិ និងគ្មានកិត្តិយសថ្លៃ‌ថ្នូរ គួរឲ្យចាប់អារម្មណ៍ឡើយ ហើយលោកក៏គ្មានរូបរាងអ្វីគួរឲ្យ ទាក់‌ទាញចិត្តយើងដែរ។ 3 លោកជាមនុស្សដែលត្រូវគេមើល‌ងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើល‌ងាយលោក ហើយមិនរាប់រកលោកឡើយ។ 4 តាមពិត លោកបានរងទុក្ខវេទនាជំនួសយើង លោកទទួលយកការឈឺចាប់របស់យើង មកដាក់លើខ្លួនលោក។…

អេសាយ 54

ព្រះ‌អម្ចាស់មិនបោះបង់ក្រុងយេរូ‌សាឡឹមទៀតឡើយ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: ក្រុងយេរូ‌សាឡឹមអើយ អ្នកដែលលែងមានកូន គឺប្រៀបដូចជាស្ត្រីអារ តែឥឡូវនេះ ចូរស្រែកហ៊ោយ៉ាងសប្បាយ! អ្នកដែលលែងសម្រាលកូនអើយ! ចូរអបអរ‌សាទរឡើង ដ្បិតភរិយាដែលស្វាមីបោះបង់ចោល នឹងមានកូនច្រើនជាងភរិយាដែលស្វាមី នៅជាមួយទៅទៀត។ 2 ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើង ចូរលាតដំបូលក្រណាត់នៃលំ‌នៅរបស់អ្នក ឲ្យវែងកុំសំចៃឡើយ! ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ 3 ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជ‌ពង្សអ្នកនឹងទទួលស្រុករបស់ ប្រជា‌ជាតិទាំង‌ឡាយមកគ្រប់‌គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។ 4 កុំភ័យខ្លាចអ្វី អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ កុំព្រួយចិត្តឲ្យសោះ ដ្បិតអ្នកនឹងលែងបាត់បង់កិត្តិយសទៀតហើយ…

អេសាយ 55

ព្រះ‌អម្ចាស់ប្រោសប្រទានការសង្គ្រោះ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: អស់អ្នកដែលស្រេកទឹកអើយ ចូរនាំគ្នាមករកទឹកឯ‌ណេះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមក ហើយពិសាទៅ។ ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំង‌បាយជូរ និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ! 2 ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង រកអាហារដែលមិនអាចចំអែតក្រពះដូច្នេះ? ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជា‌រស។ 3 ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង ចូរត្រង‌ត្រាប់ស្ដាប់ នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធ‌មេត្រីមួយដែល នៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ចជាមួយអ្នករាល់គ្នា ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះដាវីឌ។…

អេសាយ 56

ព្រះ‌ជាម្ចាស់ចាត់ទុកសាសន៍ដទៃជាប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គដែរ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ ចូរប្រព្រឹត្តតាមយុត្តិធម៌ និងកាន់តាមសេចក្ដីសុចរិត ដ្បិតការសង្គ្រោះរបស់យើងមកជិតបង្កើយ យើងក៏សម្តែងសេចក្ដីសុចរិតរបស់យើងដែរ។ 2 មនុស្សណាក៏ដោយឲ្យតែប្រព្រឹត្តដូច្នេះ គឺគោរពថ្ងៃសប្ប័ទ*បានត្រឹមត្រូវឥតខ្ចោះ ព្រមទាំងមិនប្រព្រឹត្តអំពើអាក្រក់ណាមួយ មុខជាមានសុភមង្គលមិនខាន! 3 ជនបរទេសដែលជាប់ចិត្តនឹងព្រះ‌អម្ចាស់ មិនត្រូវពោលថា “ព្រះ‌អម្ចាស់មុខជាញែកខ្ញុំ ចេញពីប្រជា‌ជនរបស់ព្រះ‌អង្គ!” រីឯមនុស្សកំរៀវក៏មិនត្រូវពោលថា “ខ្ញុំប្រៀបបាននឹងដើមឈើងាប់!”។ 4 ដ្បិតព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «បើមនុស្សកំរៀវណាគោរពថ្ងៃសប្ប័ទ* បើគេសម្រេចចិត្តធ្វើការអ្វីដែលគាប់ចិត្តយើង ហើយស្ថិតនៅជាប់នឹងសម្ពន្ធ‌មេត្រីរបស់យើង 5 នោះយើងនឹងចារឈ្មោះគេទុក នៅតាមជញ្ជាំងដំណាក់របស់យើង យើងនឹងឲ្យគេមានកេរ្តិ៍ឈ្មោះល្បីជាង កូនប្រុសកូនស្រីរបស់យើងទៅទៀត ឈ្មោះគេនឹងនៅគង់‌វង្សរហូតតទៅ…

អេសាយ 57

1 មនុស្សសុចរិតកំពុងតែវិនាស តែគ្មាននរណាយកចិត្តទុកដាក់ មនុស្សល្អបាត់បង់ជីវិត តែគ្មាននរណាចាប់អារម្មណ៍សោះ មនុស្សសុចរិតអន្តរាយ ដោយមនុស្សអាក្រក់ធ្វើបាប។ 2 ប៉ុន្តែ សន្តិ‌ភាពនឹងមកដល់ អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ នឹងបានសម្រាកយ៉ាងសុខ‌សាន្ត។ 3 រីឯអ្នករាល់គ្នាដែលជាកូនរបស់មេធ្មប់ ជាពួកក្បត់ព្រះ‌ជាម្ចាស់ ហើយគោរពព្រះក្លែង‌ក្លាយ ចូរនាំគ្នាចូលមក! 4 តើអ្នករាល់គ្នាកំពុងចំអកឲ្យនរណា? តើអ្នករាល់គ្នាហាមាត់យ៉ាងធំ ហើយលៀនអណ្ដាតដាក់នរណា? អ្នករាល់គ្នាពិតជាកូនបះ‌បោរ និងពូជអ្នកកុហកមែន! 5 អ្នករាល់គ្នាថ្វាយ‌បង្គំអារក្សព្រៃ នៅក្រោមដើមឈើសក្ការៈ អ្នករាល់គ្នាសម្លាប់កូនចៅធ្វើយញ្ញ‌បូជា នៅតាមជ្រោះ និងនៅតាមក្រហែងថ្ម។ 6…

អេសាយ 58

ការតមអាហារដែលព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: ចូរស្រែកឲ្យអស់ទំហឹង កុំញ‌ញើតឡើយ! ចូរបន្លឺសំឡេងឲ្យលាន់រំពងដូចត្រែ ចូរប្រាប់ប្រជា‌ជនរបស់យើងឲ្យ ស្គាល់ការបះ‌បោររបស់ខ្លួន ចូរប្រាប់កូនចៅលោកយ៉ាកុប ឲ្យស្គាល់អំពើបាបរបស់គេផង! 2 រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជា‌ជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ក្រឹត្យ‌វិន័យព្រះរបស់ខ្លួនទេ។ គេទាម‌ទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។ 3 ពួកគេតែងពោលថា “យើងតមអាហារបានប្រយោជន៍អ្វី បើព្រះ‌អង្គមិនទតមើលផងនោះ!។ យើងបន្ទាបខ្លួនបានប្រយោជន៍អ្វី បើព្រះ‌អង្គមិនចាប់អារម្មណ៍ផងនោះ!”។ យើងប្រាប់ពួកគេឲ្យដឹងវិញថា «នៅថ្ងៃដែលអ្នករាល់គ្នាតមអាហារ អ្នករាល់គ្នាតែងតែឆ្លៀតរកផលប្រយោជន៍ អ្នករាល់គ្នាវាយធ្វើបាបកម្មករទាំងអស់…

អេសាយ 59

អំពើបាបរបស់ប្រជា‌ជន 1 កុំនឹកស្មានថា ព្រះ‌អម្ចាស់មានបារមីទន់ខ្សោយ ពុំអាចសង្គ្រោះអ្នករាល់គ្នាបាននោះឡើយ ហើយកុំនឹកស្មានថា ព្រះ‌អង្គមានព្រះ‌កាណ៌ធ្ងន់ ស្ដាប់មិនឮនោះដែរ! 2 តាមពិត គឺអំពើអាក្រក់របស់អ្នករាល់គ្នាទេតើ ដែលខណ្ឌអ្នករាល់គ្នាពីព្រះរបស់អ្នករាល់គ្នា អំពើបាបរបស់អ្នករាល់គ្នា ធ្វើឲ្យព្រះ‌អង្គលាក់ព្រះ‌ភ័ក្ត្រ មិនព្រមស្ដាប់ឮពាក្យរបស់អ្នករាល់គ្នា 3 ដ្បិតដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម ម្រាមដៃអ្នករាល់គ្នាពោរ‌ពេញដោយអំពើទុច្ចរិត មាត់អ្នករាល់គ្នាចេះតែពោលពាក្យភូត‌ភរ និងនិយាយបរិហារគេ។ 4 ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការ‌ពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិត‌គូរគម្រោង‌ការជិះ‌ជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។ 5 គម្រោង‌ការរបស់អ្នករាល់គ្នាប្រៀបបាននឹង…

អេសាយ 60

សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់បំភ្លឺលើក្រុងយេរូ‌សាឡឹម 1 យេរូ‌សាឡឹមអើយ! ចូរក្រោកឡើង បញ្ចាំងពន្លឺ ដ្បិតពន្លឺរបស់អ្នកមកដល់ហើយ! សិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ភ្លឺមកលើអ្នកដូចថ្ងៃរះ។ 2 មើល! ផែនដីទាំងមូលនៅងងឹតស្លុង ហើយភាពអន្ធការគ្របលើប្រជា‌ជនទាំង‌ឡាយ តែពន្លឺរបស់ព្រះ‌អម្ចាស់រះឡើងបំភ្លឺអ្នក សិរី‌រុងរឿងរបស់ព្រះ‌អង្គក៏លេចមក ដូចថ្ងៃរះចាំងលើអ្នកដែរ។ 3 ប្រជា‌ជាតិនានានាំគ្នាដើរទៅរកពន្លឺរបស់អ្នក ហើយស្ដេចទាំង‌ឡាយក៏ដើរទៅរករស្មីដែល ចាំងចេញពីអ្នកដែរ។ 4 ចូរងើបមុខឡើងមើលជុំ‌វិញខ្លួន កូនៗទាំងអស់ជួប‌ជុំគ្នាដើរតម្រង់មករកអ្នក។ កូនប្រុសៗរបស់អ្នកនឹងមកពីទីឆ្ងាយ ហើយប្រជា‌ជាតិនានាក៏បីកូនស្រីៗ របស់អ្នកមកដែរ។ 5 ពេលណាអ្នកឃើញ អ្នកនឹងត្រេក‌អរ សប្បាយរីក‌រាយ ហើយរំភើបចិត្ត។ គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រ…

អេសាយ 61

ដំណឹង‌ល្អស្ដីអំពីការសង្គ្រោះ 1 ព្រះ‌វិញ្ញាណរបស់ព្រះ‌ជា‌អម្ចាស់ សណ្ឋិតលើខ្ញុំ ដ្បិតព្រះ‌អម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំ ឲ្យនាំដំណឹង‌ល្អទៅប្រាប់អ្នកដែលត្រូវគេជិះ‌ជាន់ ជួយថែទាំអ្នកដែលបាក់ទឹកចិត្ត ប្រកាសប្រាប់ជនជាប់ជាឈ្លើយថា ពួកគេនឹងរួចខ្លួន ហើយប្រាប់អ្នកជាប់ឃុំ‌ឃាំងថា ពួកគេនឹងមានសេរី‌ភាព 2 ព្រមទាំងប្រកាសពីឆ្នាំដែលព្រះ‌អម្ចាស់សម្តែង ព្រះ‌ហឫទ័យមេត្តាករុណា និងពីថ្ងៃកំណត់ដែលព្រះរបស់យើង ដាក់ទោសមនុស្សអាក្រក់ ហើយសម្រាលទុក្ខអស់អ្នកដែលកាន់ទុក្ខ 3 គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសម្តែងអំណរសប្បាយ ជំនួសភាពក្រៀម‌ក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃ‌ថ្នូរ ជំនួសខោ‌អាវដាច់‌ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូ‌សាឡឹម ទៅនឹងដើមឈើសក្ការៈនៃព្រះដ៏សុចរិត ជាសួនឧទ្យានរបស់ព្រះ‌អម្ចាស់ ដើម្បីបង្ហាញភាពថ្កុំ‌ថ្កើងរបស់ព្រះ‌អង្គ។ 4…