អេសាយ 42

អ្នកបម្រើរបស់ព្រះ‌អម្ចាស់ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: លោកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់វិញ្ញាណរបស់យើងលើលោក។ លោកនឹងបង្ហាញឲ្យប្រជា‌ជាតិទាំង‌ឡាយ ស្គាល់ការវិនិច្ឆ័យ។ 2 លោកមិនស្រែក ឬគំហកកំហែង ដាក់នរណាឡើយ ហើយក៏មិនបន្លឺសំឡេងនៅតាមផ្លូវដែរ។ 3 លោកនឹងមិនកាច់ផ្ដាច់ដើមត្រែងណា ដែលទក់ហើយនោះទេ ហើយលោកក៏មិនផ្លុំពន្លត់ភ្លើង ដែលហៀបនឹងរលត់នោះដែរ លោកនឹងនាំមកនូវការវិនិច្ឆ័យពិតមែន! 4 លោកនឹងមិនទន់ខ្សោយឡើយ លោកអង់‌អាចជា‌និច្ច រហូតទាល់តែធ្វើឲ្យមានការវិនិច្ឆ័យ នៅលើផែនដី ហើយមនុស្សនៅតាមកោះនានានាំគ្នា រង់‌ចាំទទួលវិន័យពីលោក។ 5 នេះជាព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់…

អេសាយ 43

ព្រះ‌អម្ចាស់នឹងរំដោះជន‌ជាតិអ៊ីស្រា‌អែល 1 ជន‌ជាតិអ៊ីស្រា‌អែលជាកូនចៅ របស់លោកយ៉ាកុបអើយ ឥឡូវនេះព្រះ‌អម្ចាស់ដែលបានបង្កើត និងសូនអ្នក ទ្រង់មានព្រះ‌បន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជា‌ជនរបស់យើង។ 2 ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាប‌ឆេះអ្នកដែរ 3 ដ្បិតយើងជាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក យើងជាព្រះដ៏‌វិសុទ្ធនៃជន‌ជាតិអ៊ីស្រា‌អែល ជាព្រះ‌សង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជា‌ជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូ‌ពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។ 4…

អេសាយ 44

មានតែព្រះ‌អម្ចាស់ប៉ុណ្ណោះដែលពិតជាព្រះ‌ជាម្ចាស់ 1 កូនចៅយ៉ាកុបជាអ្នកបម្រើរបស់យើង ប្រជា‌ជនអ៊ីស្រា‌អែល ដែលយើងបានជ្រើសរើសអើយ ឥឡូវនេះ ចូរស្ដាប់យើង! 2 ព្រះ‌អម្ចាស់ដែលបានបង្កើតអ្នក ព្រះ‌អង្គដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ព្រះ‌អង្គដែលជួយអ្នក ទ្រង់មានព្រះ‌បន្ទូលថា: យ៉ាកុបជាអ្នកបម្រើរបស់យើង យេស៊ូ‌រូន ដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ! 3 យើងនឹងចាក់បង្ហូរទឹកទៅលើដីបែកក្រហែង យើងនឹងធ្វើឲ្យមានទឹកហូរ នៅលើដីហួត‌ហែង យើងនឹងចាក់បង្ហូរព្រះ‌វិញ្ញាណរបស់យើង ទៅលើពូជ‌ពង្សអ្នក ព្រមទាំងឲ្យពរដល់កូនចៅរបស់អ្នកផង។ 4 កូនចៅរបស់អ្នកនឹងចម្រើនឡើង ដូចស្មៅត្រូវទឹកភ្លៀង និងដូចរុក្ខ‌ជាតិដុះនៅតាមមាត់ស្ទឹង។ 5 ពេលនោះ ម្នាក់ពោលថា…

អេសាយ 45

1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅ ស្ដេចស៊ីរូស ដែលព្រះ‌អង្គបាន ចាក់ប្រេងអភិសេកនោះថា៖ «យើងកាន់ដៃស្ដាំរបស់អ្នក យើងបង្ក្រាបប្រជា‌ជាតិនានានៅចំពោះមុខអ្នក ហើយដកអាវុធពីស្ដេចទាំង‌ឡាយ ព្រមទាំងបើកទ្វារក្រុងចំហនៅចំពោះមុខអ្នក រហូតតរៀងទៅ។ 2 យើងនឹងដើរនៅមុខអ្នក យើងនឹងពង្រាបកន្លែងរដិប‌រដុបឲ្យរាបស្មើ យើងនឹងបំបាក់ទ្វារលង្ហិនទាំង‌ឡាយ ព្រមទាំងកម្ទេចរនុកដែកឲ្យខ្ទេចផង។ 3 យើងនឹងប្រគល់មាសប្រាក់ ដែលគេកប់ទុកក្នុងទីងងឹតមកឲ្យអ្នក ព្រមទាំងប្រគល់ទ្រព្យសម្បត្តិដែល គេទុកក្នុងទីលាក់កំបាំងមកឲ្យអ្នកដែរ។ ដូច្នេះ អ្នកនឹងដឹងថាយើងពិតជាព្រះ‌អម្ចាស់ ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល ដែលហៅអ្នកមកតាមឈ្មោះរបស់អ្នក។ 4 យើងហៅអ្នកចំឈ្មោះ ព្រមទាំងប្រគល់តំណែងដ៏ខ្ពង់‌ខ្ពស់ឲ្យអ្នក ទោះបីអ្នកមិនស្គាល់យើងក៏ដោយ ព្រោះយើងអាណិតកូនចៅរបស់យ៉ាកុប ជាអ្នកបម្រើរបស់យើង…

អេសាយ 46

ព្រះរបស់ជន‌ជាតិបាប៊ី‌ឡូន និងព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល 1 ព្រះបាលបរា‌ជ័យហើយ ព្រះ‌នេបូក៏អស់ឫទ្ធិដែរ។ គេដឹករូបព្រះទាំងនោះ ដោយដាក់នៅលើសត្វតិរច្ឆាន ធ្វើឲ្យសត្វទាំងនោះនឿយ‌ហត់ ព្រោះមានបន្ទុកយ៉ាងធ្ងន់នៅលើខ្នងវា។ 2 ព្រះទាំងនោះបរា‌ជ័យ និងអស់ឫទ្ធិ ពួកគេមិនអាចរំដោះខ្លួនឯងបានឡើយ ហើយពួកគេក៏ត្រូវដឹកទៅជាឈ្លើយសឹកដែរ។ 3 អ្នកទាំងអស់គ្នាជាពូជ‌ពង្សអ៊ីស្រា‌អែល ដែលនៅសេស‌សល់ កូនចៅយ៉ាកុបអើយ ចូរស្ដាប់យើង! យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ យើងបានបីបាច់ថែ‌រក្សាអ្នករាល់គ្នា តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។ 4 យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែ‌ប្រួលឡើយ។ យើងនឹងបីបាច់ថែ‌រក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ…

អេសាយ 47

ក្រុងបាប៊ី‌ឡូនជាប់ទោស 1 ក្រុងបាប៊ី‌ឡូនអើយ អ្នករលំហើយ ចូរអង្គុយនៅក្នុងធូលីដីទៅ! ក្រុងរបស់ជន‌ជាតិខាល់ដេអើយ ចូរអង្គុយផ្ទាល់នឹងដីនេះទៅ អ្នកគ្មានបល្ល័ង្កទៀតទេ។ គេលែងហៅអ្នកថាជាក្រុងដ៏ល្អប្រណីត ឬក្រុងដ៏សម្បូណ៌សប្បាយទៀតហើយ។ 2 ចូរយកត្បាល់ពីរមកកិនម្សៅ ចូរយកស្បៃចេញពីមុខ ចូរលាត់សំពត់ឡើង ដើរឆ្លងទឹកទន្លេទៅ! 3 មនុស្ស‌ម្នានឹងឃើញកេរ‌ខ្មាសរបស់អ្នក គេនឹងឃើញភាពអាម៉ាស់របស់អ្នក យើងនឹងសង‌សឹកអ្នក យើងនឹងប្រហារអ្នក ឥតមាននរណាឃាត់យើងបានឡើយ។ 4 ព្រះដែលលោះយើងមានព្រះ‌នាមថា «ព្រះ‌អម្ចាស់នៃពិភពទាំងមូល ជាព្រះដ៏‌វិសុទ្ធរបស់ជន‌ជាតិអ៊ីស្រា‌អែល» 5 ក្រុងរបស់ជន‌ជាតិខាល់ដេអើយ ចូរអង្គុយយ៉ាងស្ងៀមស្ងាត់ ចូរធ្លាក់ក្នុងទីងងឹតទៅ! គេនឹងលែងហៅអ្នកថាជា…

អេសាយ 48

ព្រះ‌អម្ចាស់មានអំណាចលើព្រឹត្តិ‌ការណ៍ទាំងអស់ 1 អ្នករាល់គ្នាជាកូនចៅរបស់យ៉ាកុប អ្នករាល់គ្នាដែលមានត្រកូលអ៊ីស្រា‌អែល ហើយជាពូជ‌ពង្សរបស់យូដាអើយ ចូរស្ដាប់សេចក្ដីនេះ! អ្នករាល់គ្នាតែងតែស្បថ ដោយយកព្រះ‌នាមព្រះ‌អម្ចាស់ធ្វើជាសាក្សី អ្នករាល់គ្នាតែងតែអង្វររកព្រះរបស់ ជន‌ជាតិអ៊ីស្រា‌អែល តែគ្មានចិត្តស្មោះត្រង់ និងសុចរិតទេ។ 2 អ្នករាល់គ្នាអួតថា ខ្លួនជាអ្នករស់នៅក្នុងក្រុងដ៏‌វិសុទ្ធ ហើយថាខ្លួនពឹងផ្អែកលើព្រះរបស់ជន‌ជាតិ អ៊ីស្រា‌អែល ដែលមានព្រះ‌នាមថា ព្រះ‌អម្ចាស់នៃពិភពទាំងមូល។ 3 យើងបានប្រាប់ឲ្យអ្នករាល់គ្នាដឹងអំពី ព្រឹត្តិ‌ការណ៍ដើមដំបូងនោះ តាំងពីយូរ‌លង់ណាស់មកហើយ យើងបានប្រាប់អ្នករាល់គ្នាផ្ទាល់មាត់ ឲ្យអ្នករាល់គ្នាដឹងឮ យើងក៏បានធ្វើឲ្យការទាំងនោះសម្រេច ចេញជារូបរាងឡើងមួយរំពេចដែរ។ 4 យើងដឹងថា អ្នកជាមនុស្សរឹង‌រូស…

អេសាយ 49

អ្នកបម្រើព្រះ‌អម្ចាស់ជាពន្លឺរបស់ប្រជា‌ជាតិនានា 1 ម្នាលអ្នកកោះទាំង‌ឡាយអើយ ចូរនាំគ្នាស្ដាប់ខ្ញុំ! ម្នាលប្រជា‌ជននៅស្រុកឆ្ងាយៗអើយ! ចូរត្រង‌ត្រាប់ស្ដាប់ខ្ញុំនិយាយ! ព្រះ‌អម្ចាស់ត្រាស់ហៅខ្ញុំ តាំងពីខ្ញុំនៅក្នុងផ្ទៃម្ដាយ ព្រះ‌អង្គក៏ហៅចំឈ្មោះខ្ញុំ តាំងពីមុនពេលខ្ញុំកើតមកម៉្លេះ។ 2 ព្រះ‌អង្គបានប្រទានឲ្យមាត់ខ្ញុំមុតដូចដាវ ព្រះ‌អង្គលាតព្រះ‌ហស្ដការពារខ្ញុំ។ ព្រះ‌អង្គធ្វើឲ្យខ្ញុំទៅជាព្រួញមួយស្រួច ហើយលាក់ទុកក្នុងបំពង់ព្រួញរបស់ព្រះ‌អង្គ។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលមកខ្ញុំថា: អ៊ីស្រា‌អែលអើយ អ្នកជាអ្នកបម្រើរបស់យើង យើងនឹងបង្ហាញភាពថ្កុំ‌ថ្កើងរបស់យើង តាមរយៈអ្នក។ 4 រីឯខ្ញុំវិញ ខ្ញុំគិតថា ខ្ញុំខំប្រឹងធ្វើការ តែបែរជាឥតអំពើ ខ្ញុំខាតកម្លាំងជាអសារ‌បង់ ហើយគ្មានបានការអ្វីឡើយ។ ប៉ុន្តែ តាមពិតព្រះ‌អម្ចាស់នៅតែរកយុត្តិធម៌ឲ្យខ្ញុំ…

អេសាយ 50

ព្រះ‌អម្ចាស់មិនបោះបង់អ៊ីស្រា‌អែលទេ 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា: លិខិតបញ្ជាក់ថា យើងលែង‌លះម្ដាយអ្នករាល់គ្នានៅឯណា? តើយើងលក់អ្នករាល់គ្នា ដើម្បីសងបំណុលនរណា? យើងបានលក់អ្នករាល់គ្នា ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាប្រព្រឹត្ត យើងបានលែង‌លះម្ដាយអ្នករាល់គ្នា ព្រោះតែអ្នករាល់គ្នាបះ‌បោរ! 2 ពេលយើងមក ហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោ‌ស្ថាន ធ្វើឲ្យត្រីវិនាសអស់ ព្រោះគ្មានទឹក។ 3 យើងអាចធ្វើឲ្យផ្ទៃមេឃប្រែជាងងឹត ព្រមទាំងធ្វើឲ្យវាអាប់‌អួ ដូចកាន់ទុក្ខទៀតផង។…

អេសាយ 51

ព្រះ‌អម្ចាស់រំដោះពូជ‌ពង្សលោកអប្រាហាំ 1 អស់អ្នកដែលខិត‌ខំ ស្វែងរកសេចក្ដីសុចរិត អស់អ្នកដែលស្វែងរកព្រះ‌អម្ចាស់អើយ ចូរស្ដាប់យើង! ចូររំពឹងគិតថា តើព្រះ‌អង្គយកថ្ម‌ដាណាមកដាប់ធ្វើអ្នករាល់គ្នា ព្រះ‌អង្គយកដីឥដ្ឋណាមកសូនធ្វើអ្នករាល់គ្នា? 2 “ចូររំពឹងគិតពីអប្រាហាំ ជាបុព្វបុរសរបស់អ្នករាល់គ្នា និងសារ៉ាដែលបានបង្កើតអ្នករាល់គ្នា។ ពេលយើងហៅអប្រាហាំមក គាត់នៅម្នាក់ឯង គ្មានកូនទេ។ យើងឲ្យពរគាត់ ហើយគាត់ក៏មានកូនចៅ កើនចំនួនឡើងជាច្រើន”។ 3 មែនហើយ!ព្រះ‌អម្ចាស់សម្រាលទុក្ខ ប្រជា‌ជននៅក្រុងស៊ីយ៉ូន ព្រះ‌អង្គសម្រាលទុក្ខក្រុងដែលខូចខ្ទេច‌ខ្ទីអស់ គឺព្រះ‌អង្គនឹងធ្វើឲ្យក្រុងដែលស្ងាត់ជ្រងំនេះ បានដូចជាសួនអេដែន។ ព្រះ‌អង្គនឹងធ្វើឲ្យដីហួត‌ហែងនេះ ប្រែទៅជាសួនឧទ្យានរបស់ព្រះ‌អម្ចាស់។ ពេលនោះ នៅក្នុងក្រុងស៊ីយ៉ូន នឹងមានឮសូរសម្រែកសប្បាយរីក‌រាយ…