អេសាយ 32
ព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ 1 ពេលនោះ នឹងមានព្រះមហាក្សត្រគ្រងរាជ្យដោយសុចរិត ហើយពួកមេដឹកនាំនឹងគ្រប់គ្រងលើប្រជារាស្ត្រ ដោយយុត្តិធម៌។ 2 លោកទាំងនោះប្រៀបដូចជាជម្រក ការពារនៅពេលមានខ្យល់ មានព្យុះ ហើយដូចជាទឹកហូរនៅលើដីបែកក្រហែង និងដូចជាផ្ទាំងថ្មមួយដ៏ធំ ផ្ដល់ម្លប់ទៅលើដីហួតហែង។ 3 ភ្នែករបស់អ្នកដែលត្រូវមើល លែងស្រវាំងទៀតហើយ ត្រចៀករបស់អស់អ្នកដែលត្រូវស្ដាប់ ក៏លែងថ្លង់ទៀតដែរ។ 4 អស់អ្នកដែលមិនសូវមានប្រាជ្ញាវាងវៃ បែរជាចាប់ផ្ដើមយល់ ហើយអស់អ្នកដែលនិយាយត្រដិត បែរជានិយាយលឿន និងច្បាស់ទៀតផង។ 5 គេលែងគោរពមនុស្សល្ងីល្ងើទុកជា មនុស្សថ្លៃថ្នូរទៀតហើយ ហើយក៏លែងគោរពមនុស្សវៀចវេរថា ជាមនុស្សមានចិត្តទូលាយទៀតដែរ 6…