អេសាយ 22
ព្រះបន្ទូលព្រមានក្រុងយេរូសាឡឹម 1 សេចក្ដីប្រកាសស្ដីអំពីជ្រលងភ្នំ នៃនិមិត្តហេតុអស្ចារ្យ: យេរូសាឡឹមអើយ! តើមានរឿងអ្វីកើតឡើងដល់អ្នក បានជាប្រជាជនរបស់អ្នក នាំគ្នាអង្គុយនៅមុខផ្ទះដូច្នេះ? 2 ហេតុអ្វីបានជាក្រុងនេះមានពេញទៅដោយ ភាពអ៊ូអរ និងសំឡេងហ៊ោកញ្ជ្រៀវបែបនេះ? ទាហានរបស់អ្នក ដែលស្លាប់ មិនមែនស្លាប់ដោយមុខដាវទេ ហើយក៏មិនមែនស្លាប់លើសមរភូមិដែរ។ 3 នាយទាហានរបស់អ្នកត្រូវបរាជ័យ បាក់ទ័ពរត់នៅមុខពលបាញ់ធ្នូរបស់ខ្មាំង។ ទោះបីពួកគេរត់ទៅឆ្ងាយយ៉ាងណាក្ដី ក៏ខ្មាំងសត្រូវចាប់បានពួកគេ យកទៅជាឈ្លើយដែរ។ 4 ហេតុនេះហើយបានជាខ្ញុំសុំប្រាប់អ្នករាល់គ្នាថា កុំរវីរវល់នឹងខ្ញុំអី ទុកឲ្យខ្ញុំយំសោកយ៉ាងជូរចត់ទៅ មិនបាច់ខ្វល់ខ្វាយនឹងសម្រាលទុក្ខខ្ញុំ ព្រោះតែទីក្រុងនៃប្រជាជនរបស់ខ្ញុំ ត្រូវអន្តរាយនោះឡើយ 5…