អេសាយ 12
ទំនុកតម្កើងអរព្រះគុណព្រះអម្ចាស់ 1 នៅគ្រានោះ ប្រជាជននឹងពោលឡើងថា៖ «ឱព្រះអម្ចាស់អើយ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ។ ពីមុន ព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំ ឥឡូវនេះ ព្រះអង្គលែងព្រះពិរោធទៀតហើយ គឺព្រះអង្គសម្រាលទុក្ខទូលបង្គំ។ 2 ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។ 3 ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់អ្នករាល់គ្នា ចូរទៅដងទឹកពីប្រភពនៃការសង្គ្រោះនេះ ដោយអំណរសប្បាយដ៏លើសលប់។ 4 នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរព្រះគុណព្រះអម្ចាស់ ចូរប្រកាសព្រះនាមរបស់ព្រះអង្គ ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា…