ទំនុក‌តម្កើង 143

សូមកុំប្រកាន់ទោសទូលបង្គំឡើយ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ សូមទ្រង់ព្រះ‌សណ្ដាប់ពាក្យ អធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យ ទទូចអង្វររបស់ទូលបង្គំ! សូមឆ្លើយតបមកទូលបង្គំដោយព្រះ‌ហឫទ័យ សុចរិតដ៏ស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ។ 2 សូមកុំយកទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះ‌អង្គទៅកាត់ក្ដីឡើយ ដ្បិតគ្មានមនុស្សណាម្នាក់សុចរិតនៅចំពោះ ព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គទេ។ 3 ខ្មាំងសត្រូវតាមយាយីទូលបង្គំ គេជាន់ឈ្លីជីវិតទូលបង្គំ គេយកទូលបង្គំទៅឃុំទុកក្នុងទីងងឹត ដូចមនុស្សស្លាប់តាំងពីយូរមកហើយ។ 4 ទូលបង្គំបាក់ទឹកចិត្តជាខ្លាំង ទូលបង្គំទាល់គំនិត។ 5 ទូលបង្គំនឹកទៅដល់ជំនាន់ដើម ទូលបង្គំសញ្ជឹងគិតអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះ‌អង្គបានធ្វើ ទូលបង្គំពិចារណាអំពីស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ។ 6 ទូលបង្គំលើកដៃអង្វរព្រះ‌អង្គ…

ទំនុក‌តម្កើង 144

ពាក្យអធិស្ឋានរបស់ព្រះ‌រាជា ទំនុករបស់ស្ដេចដាវីឌ។ 1 សូមលើកតម្កើងព្រះ‌អម្ចាស់ ដែលជាថ្ម‌ដារបស់ខ្ញុំ ព្រះ‌អង្គបង្រៀនខ្ញុំអំពីយុទ្ធ‌សាស្ត្រ ហើយហ្វឹក‌ហ្វឺនខ្ញុំដើម្បីធ្វើសឹក។ 2 ព្រះ‌អង្គសម្តែងព្រះ‌ហឫទ័យមេត្តា‌ករុណា ចំពោះខ្ញុំ ព្រះ‌អង្គជួយការពារខ្ញុំ ព្រះ‌អង្គជាទីជម្រកដ៏រឹង‌មាំរបស់ខ្ញុំ ព្រះ‌អង្គរំដោះខ្ញុំ ព្រះ‌អង្គជាខែលការពារខ្ញុំ ខ្ញុំតែងមកជ្រកកោននឹងព្រះ‌អង្គជា‌និច្ច ព្រះ‌អង្គប្រគល់ប្រជា‌ជាតិនានាមកក្រោម អំណាចរបស់ខ្ញុំ 3 ឱព្រះ‌អម្ចាស់អើយ តើមនុស្សជាអ្វីបានជាព្រះ‌អង្គ យកព្រះ‌ហឫទ័យទុកដាក់នឹងគេដូច្នេះ? តើមនុស្សលោកជាអ្វី បានជាព្រះ‌អង្គនឹកគិតដល់គេដូច្នេះ? 4 មនុស្សលោកប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ អាយុជីវិតរបស់គេប្រៀបបាននឹងស្រមោល ដែលតែងតែរសាត់បាត់ទៅ។ 5 ឱព្រះ‌អម្ចាស់អើយ សូមផ្អៀងផ្ទៃមេឃ…

ទំនុក‌តម្កើង 145

ព្រះ‌រាជ្យរបស់ព្រះ‌អង្គនៅស្ថិត‌ស្ថេរអស់‌កល្បជា‌និច្ច ពាក្យសរសើរតម្កើង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះនៃទូលបង្គំ ឱព្រះ‌មហា‌ក្សត្រនៃទូលបង្គំអើយ ទូលបង្គំសូមលើកតម្កើងព្រះ‌អង្គ! ទូលបង្គំសូមសរសើរតម្កើងព្រះ‌នាម របស់ព្រះ‌អង្គអស់‌កល្បជាអង្វែងតរៀងទៅ! 2 ទូលបង្គំសរសើរតម្កើងព្រះ‌អង្គជារៀងរាល់ថ្ងៃ ទូលបង្គំកោតសរសើរព្រះ‌នាម របស់ព្រះ‌អង្គអស់‌កល្បជាអង្វែងតរៀងទៅ! 3 ព្រះ‌អម្ចាស់ប្រសើរឧត្ដម ដែលយើងត្រូវតែ សរសើរតម្កើងយ៉ាងខ្ពង់‌ខ្ពស់បំផុត។ ព្រះ‌អង្គឧត្ដុង្គ‌ឧត្ដមរកអ្វីប្រៀបផ្ទឹមស្មើពុំបាន។ 4 សូមឲ្យមនុស្សនៅគ្រប់ជំនាន់ លើកតម្កើងស្នាព្រះ‌ហស្ដរបស់ព្រះ‌អង្គ សូមឲ្យគេរៀបរាប់អំពីកិច្ចការដ៏អស្ចារ្យ ដែលព្រះ‌អង្គបានធ្វើ 5 ព្រមទាំងរៀបរាប់ពីភាពថ្កុំ‌ថ្កើងនៃសិរី‌រុងរឿង របស់ព្រះ‌អង្គផង។ ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះ‌ហស្ដដ៏អស្ចារ្យ របស់ព្រះ‌អង្គ។ 6 គេនឹងរៀបរាប់អំពីឫទ្ធា‌នុភាព…

ទំនុក‌តម្កើង 146

ព្រះ‌អម្ចាស់ការពារអ្នកទន់ខ្សោយ 1 ហាលេ‌លូយ៉ា! ខ្ញុំសូមសរសើរ តម្កើងព្រះ‌អម្ចាស់! 2 ខ្ញុំនឹងសរសើរតម្កើងព្រះ‌អម្ចាស់អស់មួយជីវិត ខ្ញុំនឹងស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌កិត្តិនាម ព្រះរបស់ខ្ញុំក្នុងពេលដែលខ្ញុំនៅរស់នៅឡើយ។ 3 កុំទុកចិត្តអ្នកធំ កុំទុកចិត្តមនុស្សលោកដែលពុំអាចសង្គ្រោះ នរណាបានឡើយ 4 ដ្បិតពេលគេត្រូវផុតដង្ហើម គេវិលត្រឡប់ទៅជាធូលីដីវិញ ហើយគម្រោង‌ការរបស់គេ ក៏នឹងរលាយសូន្យនៅថ្ងៃនោះដែរ។ 5 អ្នកណាដែលព្រះរបស់លោកយ៉ាកុបជួយសង្គ្រោះ ហើយអ្នកណាសង្ឃឹមទុកចិត្តលើព្រះ‌អម្ចាស់ ជាព្រះរបស់ខ្លួន អ្នកនោះមានសុភមង្គលហើយ!។ 6 ព្រះ‌អង្គបានបង្កើតផ្ទៃមេឃ និងផែនដី ព្រះ‌អង្គបានបង្កើតសមុទ្រ និងអ្វីៗទាំងអស់ដែលស្ថិតនៅក្នុងសមុទ្រ ព្រះ‌អង្គតែងតែគោរពតាមព្រះ‌បន្ទូលសន្យា របស់ព្រះ‌អង្គជា‌និច្ច។…

ទំនុក‌តម្កើង 147

ព្រះ‌អម្ចាស់សម្តែងឫទ្ធា‌នុភាពតាមរយៈធម្ម‌ជាតិ 1 ហាលេ‌លូយ៉ា! ស្មូត្រទំនុក‌តម្កើង ថ្វាយព្រះនៃយើង ជាការល្អប្រពៃណាស់ សរសើរតម្កើងព្រះ‌អង្គ ជាការមួយដ៏សប្បាយ ហើយប្រសើរបំផុត។ 2 ព្រះ‌អម្ចាស់សង់ក្រុងយេរូ‌សាឡឹមឡើងវិញ ព្រះ‌អង្គនាំជន‌ជាតិអ៊ីស្រា‌អែល ដែលខ្ចាត់‌ខ្ចាយឲ្យត្រឡប់មកវិញ។ 3 ព្រះ‌អង្គប្រោសអ្នកដែលមានចិត្តគ្រាំ‌គ្រា ឲ្យបានធូរស្បើយ ព្រះ‌អង្គរុំរបួសឲ្យគេ។ 4 ព្រះ‌អង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន ហើយព្រះ‌អង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ 5 ព្រះរបស់យើងធំឧត្ដុង្គ‌ឧត្ដម ព្រះ‌អង្គមានព្រះ‌ចេស្ដាដ៏ខ្លាំងបំផុត ព្រះ‌តម្រិះរបស់ព្រះ‌អង្គឥតមានព្រំ‌ដែនឡើយ។ 6 ព្រះ‌អម្ចាស់ជួយគាំទ្រជនក្រីក្រ តែព្រះ‌អង្គបន្ទាបមនុស្សអាក្រក់ដល់ដី។ 7 ចូរនាំគ្នាច្រៀងអរព្រះ‌គុណព្រះ‌អម្ចាស់ ចូរស្មូត្រទំនុក‌តម្កើងថ្វាយព្រះនៃយើង…

ទំនុក‌តម្កើង 148

ចូរឲ្យអ្វីៗទាំងអស់សរសើរតម្កើងព្រះ‌នាមព្រះ‌អម្ចាស់ 1 ហាលេ‌លូយ៉ា! ចូរសរសើរតម្កើងព្រះ‌អម្ចាស់ នៅស្ថានបរម‌សុខ! អ្នករាល់គ្នាដែលស្ថិតនៅស្ថានដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះ‌អង្គ! 2 ទេវតាទាំងអស់អើយ ចូរសរសើរតម្កើងព្រះ‌អង្គ! ពពួកទេវតាទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះ‌អង្គ! 3 ព្រះ‌អាទិត្យ និងព្រះ‌ច័ន្ទអើយ ចូរសរសើរតម្កើងព្រះ‌អង្គ! ផ្កាយដ៏ភ្លឺទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះ‌អង្គ! 4 ផ្ទៃមេឃដ៏ខ្ពស់បំផុតអើយ ចូរសរសើរតម្កើងព្រះ‌អង្គ! ទឹកទាំង‌ឡាយដែលស្ថិតនៅពីលើផ្ទៃមេឃអើយ ចូរសរសើរតម្កើងព្រះ‌អង្គ! 5 ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង ព្រះ‌នាមព្រះ‌អម្ចាស់ ដ្បិតពេលព្រះ‌អង្គមានព្រះ‌បន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។ 6 ព្រះ‌អង្គបានតាំងអ្វីៗទាំងអស់…

ទំនុក‌តម្កើង 149

កិត្តិយសដ៏រុងរឿងរបស់ប្រជា‌ជនដែលស្មោះត្រង់នឹងព្រះ‌អង្គ 1 ហាលេ‌លូយ៉ា! ចូរច្រៀងបទថ្មីថ្វាយព្រះ‌អម្ចាស់! ចូរច្រៀងសរសើរព្រះ‌អង្គ នៅក្នុងអង្គប្រជុំរបស់អ្នកជឿព្រះ‌អង្គ! 2 ចូរឲ្យជន‌ជាតិអ៊ីស្រា‌អែល រីក‌រាយនឹងព្រះ‌អង្គដែលបានបង្កើតគេមក សូមឲ្យប្រជា‌ជនក្រុងស៊ីយ៉ូន មានអំណរសប្បាយនឹងព្រះ‌មហា‌ក្សត្ររបស់ខ្លួន! 3 ចូរនាំគ្នារាំសរសើរតម្កើងព្រះ‌អង្គ ចូរនាំគ្នាស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អង្គ ដោយវាយក្រាប់ និងដេញពិណ! 4 ដ្បិតព្រះ‌អម្ចាស់គាប់ព្រះ‌ហឫទ័យ នឹងប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ព្រះ‌អង្គលើកកិត្តិយសមនុស្សទន់‌ទាប ដោយសង្គ្រោះពួកគេ 5 ចូរឲ្យអស់អ្នកដែលជឿលើព្រះ‌អង្គ នាំគ្នាអរសប្បាយដ៏លើស‌លប់ ដោយលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌ជាម្ចាស់ សូម្បីតែនៅពេលយប់ ក៏គេស្រែកតម្កើងព្រះ‌អង្គដោយអំណរដែរ! 6 សូមឲ្យគេសរសើរតម្កើងព្រះ‌អង្គ មិនដាច់ពីមាត់…

ទំនុក‌តម្កើង 150

ចូរឲ្យអ្វីៗទាំងអស់ដែលមានដង្ហើមចេញចូល សរសើរតម្កើងព្រះ‌អម្ចាស់! 1 ហាលេ‌លូយ៉ា! ចូរសរសើរតម្កើង ព្រះ‌ជាម្ចាស់នៅក្នុងកន្លែងដ៏‌វិសុទ្ធ! ចូរសរសើរតម្កើងព្រះ‌អង្គនៅក្នុងលំហអាកាស ដែលជាព្រះ‌ដំណាក់ដ៏រឹង‌មាំរបស់ព្រះ‌អង្គ! 2 ចូរសរសើរតម្កើងព្រះ‌អង្គ ចំពោះស្នាព្រះ‌ហស្ដដ៏អស្ចារ្យ! ចូរសរសើរតម្កើងព្រះ‌អង្គ ដ្បិតព្រះ‌អង្គប្រសើរឧត្ដុង្គ‌ឧត្ដមបំផុត! 3 ចូរសរសើរតម្កើងព្រះ‌អង្គដោយសំឡេងត្រែ ចូរសរសើរតម្កើងព្រះ‌អង្គ ដោយដេញចាប៉ី និងដេញពិណ! 4 ចូរសរសើរតម្កើងព្រះ‌អង្គ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងព្រះ‌អង្គ ដោយវាយឃឹម និងផ្លុំខ្លុយ! 5 ចូរសរសើរតម្កើងព្រះ‌អង្គ ដោយវាយស្គរយ៉ាងពីរោះ! ចូរសរសើរតម្កើងព្រះ‌អង្គ ដោយវាយស្គរឲ្យលាន់ឮរំពង!…

សុភាសិត 1

អារម្ភ‌កថា 1 សុភាសិតរបស់ព្រះ‌បាទសា‌ឡូម៉ូន ជាព្រះ‌រាជបុត្រព្រះ‌បាទដាវីឌ និងជាព្រះមហា‌ក្សត្រស្រុកអ៊ីស្រា‌អែល។ 2 សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យ‌ពេចន៍ប្រកបដោយអត្ថ‌ន័យជ្រៅជ្រះ 3 ព្រមទាំងបង្រៀនមនុស្សឲ្យចេះដឹង សុចរិត ត្រឹមត្រូវ និងមានចិត្តទៀងត្រង់ 4 ហើយផ្ដល់ឲ្យមនុស្សឆោតចេះប្រុងប្រយ័ត្ន និងផ្ដល់ឲ្យយុវជនចេះគិតចេះពិចារណា។ 5 សូមឲ្យអ្នកប្រាជ្ញត្រង‌ត្រាប់ស្ដាប់ នោះគេនឹងបង្កើនចំណេះរបស់ខ្លួន។ សូមឲ្យមនុស្សឈ្លាស‌វៃស្រង់យកមាគ៌ា ដែលត្រូវប្រកាន់យក 6 ដូច្នេះ គេអាចយល់អំពីអត្ថ‌ន័យ ដែលមានបង្កប់នៅក្នុងសុភាសិត ឬប្រស្នា ព្រមទាំងយល់ពាក្យ‌ពេចន៍ និងពាក្យបណ្ដៅផ្សេងៗរបស់ពួកអ្នកប្រាជ្ញ។ 7…

សុភាសិត 2

ប្រាជ្ញាការពារមនុស្សពីអំពើអាក្រក់ 1 កូនអើយ ចូរចងចាំដំបូន្មានរបស់ឪពុក កុំភ្លេចសេចក្ដីដែលឪពុកផ្ដែផ្ដាំនេះឡើយ 2 ចូរផ្ទៀងត្រចៀកស្ដាប់ប្រាជ្ញា ហើយផ្ចង់ចិត្តពិចារណាឲ្យយល់។ 3 ចូរយកតម្រិះមកធ្វើជាជំនួយ ហើយយកការដឹងខុសត្រូវមកធ្វើជាទីពឹង។ 4 ចូរខំប្រឹងស្វែងរកប្រាជ្ញា ដូចស្វែងរកប្រាក់ និងដូចជីកដីរកកំណប់។ 5 ធ្វើដូច្នេះ ទើបកូនយល់អំពីការគោរព កោតខ្លាចព្រះ‌អម្ចាស់ ព្រមទាំងអាចស្គាល់ព្រះ‌អង្គបានទៀតផង។ 6 មានតែព្រះ‌អម្ចាស់ទេដែលប្រទានប្រាជ្ញា។ ចំណេះវិជ្ជា និងការដឹងខុសត្រូវ សុទ្ធតែមកពីព្រះ‌អង្គទាំងអស់។ 7 ព្រះ‌អង្គជួយមនុស្សទៀងត្រង់ ហើយធ្វើជាខែលការពារ អស់អ្នកដែលដើរតាមមាគ៌ាដ៏ត្រឹមត្រូវ។ 8…