ទំនុក‌តម្កើង 133

ពេលបង‌ប្អូននៅរស់ជុំគ្នា បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ការដែលបង‌ប្អូននៅ រួមរស់ជាមួយគ្នា គឺជាការល្អប្រពៃ និងសប្បាយក្រៃ‌លែង។ 2 គឺប្រៀបដូចជាទឹកអប់ដ៏មានតម្លៃ ហូរនៅលើក្បាល ចុះមកលើពុកចង្ការបស់លោកអើរ៉ុន រួចស្រក់ទៅលើជាយអាវរបស់លោក 3 ហើយប្រៀបដូចជាទឹកសន្សើមធ្លាក់ ពីភ្នំហ៊ើរ‌ម៉ូន មកលើភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះ‌អម្ចាស់ប្រទានព្រះ‌ពរ និងប្រទានជីវិតអស់‌កល្បជា‌និច្ច។

ទំនុក‌តម្កើង 134

ចូរលើកដៃប្រណម្យទៅរកទី‌សក្ការៈ បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 អស់អ្នកដែលបម្រើព្រះ‌អម្ចាស់ ហើយស្ថិតនៅក្នុងព្រះ‌ដំណាក់ របស់ព្រះ‌អង្គនាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងព្រះ‌អម្ចាស់! 2 ចូរលើកដៃប្រណម្យទៅរកទី‌សក្ការៈ ចូរសរសើរតម្កើងព្រះ‌អម្ចាស់! 3 សូមព្រះ‌អម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់អ្នកពីក្រុងស៊ីយ៉ូន!

ទំនុក‌តម្កើង 135

ខ្ញុំដឹងច្បាស់ថាព្រះ‌អម្ចាស់ជាព្រះដ៏ឧត្ដុង្គ‌ឧត្ដម 1 ហាលេ‌លូយ៉ា! ចូរសរសើរតម្កើង ព្រះ‌នាមព្រះ‌អម្ចាស់! អ្នកបម្រើរបស់ព្រះ‌អម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះ‌អង្គ! 2 អ្នករាល់គ្នាដែលស្ថិតនៅក្នុង ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ អ្នករាល់គ្នាដែលស្ថិតនៅក្នុងបរិវេណ ព្រះ‌ដំណាក់របស់ព្រះនៃយើងអើយ 3 ចូរនាំគ្នាសរសើរតម្កើងព្រះ‌អម្ចាស់ ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យសប្បុរស ចូរស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌នាមព្រះ‌អង្គ ដ្បិតព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងយើង។ 4 ព្រះ‌អម្ចាស់បានជ្រើសរើសពូជ‌ពង្សលោកយ៉ាកុប ហើយព្រះ‌អង្គយកជន‌ជាតិអ៊ីស្រា‌អែល ធ្វើជាប្រជា‌ជនផ្ទាល់របស់ព្រះ‌អង្គ។ 5 ខ្ញុំដឹងច្បាស់ថាព្រះ‌អម្ចាស់ជាព្រះដ៏ឧត្ដុង្គ‌ឧត្ដម ព្រះ‌អម្ចាស់របស់យើង ទ្រង់ប្រសើរលើសព្រះទាំងប៉ុន្មាន។ 6 បើព្រះ‌អម្ចាស់សព្វព្រះ‌ហឫទ័យធ្វើការអ្វី ព្រះ‌អង្គនឹងសម្រេចការនោះ នៅលើផ្ទៃមេឃ និងផែនដី…

ទំនុក‌តម្កើង 136

ព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 1 ចូរលើកតម្កើងព្រះ‌អម្ចាស់ ដ្បិតព្រះ‌អង្គមាន ព្រះ‌ហឫទ័យសប្បុរស ព្រះ‌ហឫទ័យមេត្តា‌ករុណា របស់ព្រះ‌អង្គនៅស្ថិត‌ស្ថេររហូតតទៅ! 2 ចូរលើកតម្កើងព្រះដែលខ្ពង់‌ខ្ពស់លើសព្រះនានា ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 3 ចូរសរសើរតម្កើងព្រះ‌អម្ចាស់ ដែលខ្ពង់‌ខ្ពស់លើសអម្ចាស់នានា ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 4 មានតែព្រះ‌អង្គទេដែលធ្វើការអស្ចារ្យ ដ៏ឧត្ដុង្គ‌ឧត្ដមបំផុត ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 5 ព្រះ‌អង្គបានបង្កើតផ្ទៃមេឃ ដោយព្រះ‌ប្រាជ្ញា‌ញាណ ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 6 ព្រះ‌អង្គបានលាតសន្ធឹងផែនដីពីលើផ្ទៃទឹក ដ្បិតព្រះ‌ហឫទ័យមេត្តា‌ករុណារបស់ព្រះ‌អង្គ…

ទំនុក‌តម្កើង 137

យើងស្រណោះក្រុងស៊ីយ៉ូន 1 យើងអង្គុយនៅមាត់ទន្លេ ស្រុកបាប៊ី‌ឡូន ហើយយើងនាំគ្នាយំស្រណោះក្រុងស៊ីយ៉ូន។ 2 យើងព្យួរពិណរបស់យើងនឹងដើមឈើ នៅជិតមាត់ទន្លេ។ 3 ពេលនោះ ពួកអ្នកដែលចាប់យើងមកជាឈ្លើយ សឹកបានសុំឲ្យយើងច្រៀង ពួកអ្នកធ្វើទោសយើង បានសុំឲ្យយើង ច្រៀងបទសប្បាយ គេពោលថា: «ចូរនាំគ្នាច្រៀងបទខ្លះពីក្រុងស៊ីយ៉ូន ឲ្យយើងស្ដាប់ផង!»។ 4 តើឲ្យយើងយកបទតម្កើងព្រះ‌អម្ចាស់ មកច្រៀងនៅលើទឹកដីបរទេសដូចម្ដេចកើត? 5 ឱក្រុងយេរូ‌សាឡឹមអើយ បើខ្ញុំភ្លេចអ្នក សូមឲ្យដៃស្ដាំរបស់ខ្ញុំស្ពឹកចុះ! 6 ប្រសិនបើខ្ញុំមិននឹកដល់អ្នកទេ ហើយប្រសិនបើខ្ញុំមិនចាត់ទុកអ្នកជាអំណរ ដ៏ខ្លាំងក្លាបំផុតរបស់ខ្ញុំទេនោះ សូមឲ្យអណ្ដាតខ្ញុំរឹងទៅចុះ!…

ទំនុក‌តម្កើង 138

ទូលបង្គំសូមលើកតម្កើងព្រះ‌អង្គយ៉ាងអស់ពីចិត្ត ទំនុករបស់ស្ដេចដាវីឌ។ 1 ទូលបង្គំសូមលើកតម្កើង ព្រះ‌អង្គយ៉ាងអស់ពីចិត្ត ទូលបង្គំស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អង្គ នៅចំពោះមុខពពួកទេវតា។ 2 ទូលបង្គំក្រាបនៅក្នុងព្រះ‌វិហារដ៏‌វិសុទ្ធ របស់ព្រះ‌អង្គ ហើយទូលបង្គំលើកតម្កើងព្រះ‌នាមព្រះ‌អង្គ ព្រោះព្រះ‌អង្គប្រកបដោយព្រះ‌ហឫទ័យ មេត្តា‌ករុណាយ៉ាងស្មោះ‌ស្ម័គ្រ ហើយព្រះ‌អង្គសម្រេចតាមព្រះ‌បន្ទូលសន្យា លើសពីការទន្ទឹងរង់‌ចាំរបស់យើងខ្ញុំទៅទៀត។ 3 នៅថ្ងៃដែលទូលបង្គំស្រែកអង្វរព្រះ‌អង្គ ព្រះ‌អង្គបានឆ្លើយតបមកទូលបង្គំវិញ ព្រះ‌អង្គប្រទានឲ្យទូលបង្គំ មានកម្លាំងចិត្តក្លៀវ‌ក្លា។ 4 ឱព្រះ‌អម្ចាស់អើយ សូមឲ្យស្ដេចទាំងប៉ុន្មាន នៅលើផែនដីនាំគ្នាលើកតម្កើងព្រះ‌អង្គ នៅពេលគេឮព្រះ‌បន្ទូលសន្យារបស់ព្រះ‌អង្គ។ 5 សូមឲ្យគេនាំគ្នាច្រៀងអំពីកិច្ចការ ដែលព្រះ‌អង្គបានធ្វើ: ព្រះ‌អម្ចាស់ប្រកបទៅដោយសិរី‌រុងរឿង ឧត្ដុង្គ‌ឧត្ដមបំផុត!…

ទំនុក‌តម្កើង 139

ព្រះ‌អង្គស្គាល់ទូលបង្គំយ៉ាងច្បាស់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។ 1 ព្រះ‌អម្ចាស់អើយ ព្រះ‌អង្គឈ្វេងយល់ដល់ ជម្រៅចិត្តទូលបង្គំ ហើយព្រះ‌អង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។ 2 ព្រះ‌អង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ ពេលណាដែលទូលបង្គំក្រោកឈរ ព្រះ‌អង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ តាំងពីចម្ងាយ។ 3 ព្រះ‌អង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ ពេលណាដែលទូលបង្គំសម្រាក ហើយព្រះ‌អង្គជ្រាបច្បាស់នូវអ្វីៗ ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។ 4 ព្រះ‌អម្ចាស់អើយ ពាក្យសម្ដីមិនទាន់ចេញពីមាត់ទូលបង្គំផង ព្រះ‌អង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង នឹងនិយាយនោះរួចស្រេចទៅហើយ។ 5 ព្រះ‌អង្គនៅពីមុខពីក្រោយទូលបង្គំ ព្រះ‌អង្គការពារទូលបង្គំ ដោយព្រះ‌បារមីរបស់ព្រះ‌អង្គ។ 6 ទូលបង្គំកោតស្ញប់‌ស្ញែងណាស់ ដោយព្រះ‌អង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ…

ទំនុក‌តម្កើង 140

ពាក្យអធិស្ឋានរបស់អ្នកដែលត្រូវគេមួលបង្កាច់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សអាក្រក់ សូមការពារទូលបង្គំឲ្យផុត ពីមនុស្សឃោរ‌ឃៅ។ 2 អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់ ហើយស្វែងរកជំលោះជារៀងរាល់ថ្ងៃ! 3 អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត មាត់របស់គេពោរ‌ពេញទៅដោយពិស ដូចពស់វែក។ – សម្រាក 4 ឱព្រះ‌អម្ចាស់អើយ សូមការពារទូលបង្គំ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់! សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្ស ឃោរ‌ឃៅដែលឃុប‌ឃិតគ្នា ចង់ផ្តួលរំលំទូលបង្គំ! 5 មនុស្សអួត‌អាងនាំគ្នាដាក់ចម្រូង និងបង្កប់ខ្សែចាំទាក់ទូលបង្គំ ពួកគេរាយអន្ទាក់នៅតាមផ្លូវ ហើយជីករណ្ដៅចាំចាប់ទូលបង្គំ។…

ទំនុក‌តម្កើង 141

សូមរក្សាមាត់ទូលបង្គំ ទំនុក‌តម្កើងរបស់ស្ដេចដាវីឌ។ 1 ឱព្រះ‌អម្ចាស់អើយ ទូលបង្គំសូមអង្វរព្រះ‌អង្គ មេត្តាយាងមកជួយទូលបង្គំជាប្រញាប់ ពេលទូលបង្គំអង្វរព្រះ‌អង្គ សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យទូលបង្គំផង! 2 សូមឲ្យពាក្យអធិស្ឋានរបស់ទូលបង្គំ ឡើងទៅដល់ព្រះ‌អង្គ ដូចផ្សែងគ្រឿងក្រអូប សូមទទួលពាក្យសរសើរតម្កើងរបស់ទូលបង្គំ ដូចតង្វាយនៅពេលល្ងាច! 3 ឱព្រះ‌អម្ចាស់អើយ សូមរក្សាមាត់ទូលបង្គំ កុំឲ្យទូលបង្គំពោលពាក្យអាក្រក់សោះឡើយ។ 4 សូមកុំបណ្តោយឲ្យចិត្តទូលបង្គំ មានលំអៀងទៅរកអំពើអាក្រក់ ហើយប្រព្រឹត្តអំពើអាក្រក់ រួមជាមួយមនុស្សទុច្ចរិត សូមកុំឲ្យទូលបង្គំចូលរួមជប់‌លៀង ជាមួយពួកគេឡើយ។ 5 បើមនុស្សសុចរិតវាយប្រដៅ និងស្ដីបន្ទោសទូលបង្គំដោយចិត្តស្មោះត្រង់ ទូលបង្គំមិនប្រកែកទេ ព្រោះជាការល្អចំពោះទូលបង្គំ…

ទំនុក‌តម្កើង 142

មានតែព្រះ‌អង្គទេដែលជាទីជម្រករបស់សទូលបង្គំ កំណាព្យរបស់ស្ដេចដាវីឌ។ រំឭកពីគ្រាដែលស្ដេចគង់នៅតាមរូងភ្នំ។ ពាក្យអធិស្ឋាន។ 1 ខ្ញុំបន្លឺសំឡេង ស្រែកអង្វរព្រះ‌អម្ចាស់ ខ្ញុំបន្លឺសំឡេងទទូចអង្វរព្រះ‌អម្ចាស់។ 2 ខ្ញុំទូលព្រះ‌អង្គឲ្យជ្រាប អំពីពាក្យត្អូញ‌ត្អែររបស់ខ្ញុំ ខ្ញុំរៀបរាប់អំពីទុក្ខវេទនារបស់ខ្ញុំប្រាប់ព្រះ‌អង្គ។ 3 ពេលទូលបង្គំបាក់ទឹកចិត្ត ព្រះ‌អង្គជ្រាបច្បាស់ពីដំណើររបស់ទូលបង្គំ។ ពួកគេនាំគ្នាដាក់អន្ទាក់នៅតាមផ្លូវ ដែលទូលបង្គំដើរ។ 4 សូមទតមើលជុំ‌វិញទូលបង្គំមើល៍ គ្មាននរណាម្នាក់អើ‌ពើនឹងទូលបង្គំទេ ទូលបង្គំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវី‌រវល់នឹងទូលបង្គំដែរ។ 5 ឱព្រះ‌អម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះ‌អង្គ: ព្រះ‌អង្គជាជម្រករបស់ទូលបង្គំ នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មាន អ្វីផ្សេងទៀតក្រៅពីព្រះ‌អង្គឡើយ។ 6…