ទំនុក‌តម្កើង 113

ព្រះ‌អង្គលើកមនុស្សទន់ខ្សោយឡើង 1 ចូរសរសើរតម្កើងព្រះ‌អម្ចាស់! អ្នកបម្រើរបស់ព្រះ‌អម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះ‌អង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះ‌នាមព្រះ‌អម្ចាស់! 2 ចូរលើកតម្កើងព្រះ‌នាមព្រះ‌អម្ចាស់ តាំងពីពេលនេះរហូតតទៅ! 3 តាំងពីពេលថ្ងៃរះ រហូតទល់ថ្ងៃលិច ចូរសរសើរតម្កើងព្រះ‌នាមរបស់ព្រះ‌អម្ចាស់! 4 ព្រះ‌អម្ចាស់គង់នៅពីលើប្រជា‌ជាតិទាំង‌ឡាយ សិរី‌រុងរឿងរបស់ព្រះ‌អង្គខ្ពស់ជាង ផ្ទៃមេឃទៅទៀត។ 5 តើមាននរណាអាចផ្ទឹមស្មើនឹងព្រះ‌អម្ចាស់ ជាព្រះរបស់យើងបាន? ព្រះ‌អង្គគង់នៅលើស្ថានដ៏ខ្ពស់បំផុត 6 ព្រះ‌អង្គទតមើលមកផ្ទៃមេឃ និងផែនដី ដែលនៅខាងក្រោមព្រះ‌អង្គ។ 7 ព្រះ‌អង្គលើកមនុស្សទន់ខ្សោយឡើងពីធូលីដី ព្រះ‌អង្គលើកមនុស្សទុគ៌តឡើងពីភក់ជ្រាំ 8 ដើម្បីឲ្យគេកាន់កាប់អំណាច…

ទំនុក‌តម្កើង 114

ពេលជន‌ជាតិអ៊ីស្រា‌អែលចាកចេញពីស្រុកអេស៊ីប 1 ពេលជន‌ជាតិអ៊ីស្រា‌អែល ចាកចេញពីស្រុកអេស៊ីប ពេលកូនចៅរបស់លោកយ៉ាកុបចាកចេញ ពីទឹកដីបរទេស 2 ជន‌ជាតិយូដាបានទៅជាប្រជា‌ជន ដ៏‌វិសុទ្ធរបស់ព្រះ‌ជាម្ចាស់ ហើយជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌ជនផ្ទាល់របស់ព្រះ‌អង្គ។ 3 ពេលឃើញពួកគេ សមុទ្រក៏រត់បាត់ទៅ ហើយទន្លេយ័រដាន់ក៏ដកខ្លួនថយដែរ។ 4 ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល ហើយភ្នំតូចៗទាំង‌ឡាយក៏នាំគ្នាលោត ដូចកូនចៀមដែរ។ 5 សមុទ្រអើយ ហេតុអ្វីបានជាអ្នករត់គេចដូច្នេះ? ទន្លេយ័រដាន់អើយ ហេតុអ្វីបានជាអ្នកដកខ្លួនថយ? 6 ភ្នំនានាអើយ ហេតុដូចម្ដេចបានជាអ្នកនាំគ្នា លោតដូចពពែឈ្មោល? ភ្នំតូចៗទាំង‌ឡាយអើយ ហេតុដូចម្ដេចបានជាអ្នកលោតដូចកូនចៀម?…

ទំនុក‌តម្កើង 115

ព្រះ‌អម្ចាស់នឹងប្រទានពរឲ្យអ្នករាល់គ្នា 1 ព្រះ‌អម្ចាស់អើយ យើងខ្ញុំមិនសមនឹងទទួល ការលើកតម្កើងទេ គឺមានតែព្រះ‌អង្គប៉ុណ្ណោះដែលត្រូវ ទទួលការលើកតម្កើងប្រកបដោយសិរី‌រុងរឿង ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យមេត្តាករុណា ដ៏ស្មោះ‌ស្ម័គ្រ!។ 2 ហេតុអ្វីបានជាប្រជា‌ជាតិនានានាំគ្នាពោលថា: «ព្រះរបស់ពួកគេនៅឯណា?»។ 3 ព្រះរបស់យើងខ្ញុំគង់នៅស្ថានបរម‌សុខ ព្រះ‌អង្គធ្វើអ្វីៗក៏បាន តាមតែព្រះ‌ហឫទ័យរបស់ព្រះ‌អង្គ។ 4 រីឯព្រះរបស់អ្នកទាំងនោះវិញ សុទ្ធតែជាព្រះក្លែង‌ក្លាយធ្វើពីមាសពីប្រាក់ ដែលជាស្នា‌ដៃរបស់មនុស្ស។ 5 ព្រះទាំងនោះមានមាត់ តែមិនចេះនិយាយ មានភ្នែក តែមើលមិនឃើញ 6 មានត្រចៀក តែស្ដាប់មិនឮ មានច្រមុះ តែមិនចេះដឹងក្លិន…

ទំនុក‌តម្កើង 116

ព្រះ‌អង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់ 1 ខ្ញុំស្រឡាញ់ព្រះ‌អម្ចាស់ ដ្បិតទ្រង់ព្រះ‌សណ្ដាប់សំឡេង ដែលខ្ញុំទទូចអង្វរ 2 ព្រះ‌អង្គផ្ទៀងព្រះ‌កាណ៌ស្ដាប់ខ្ញុំ អស់មួយជីវិត ខ្ញុំនឹងអង្វរព្រះ‌អង្គ។ 3 មច្ចុរាជបានរួប‌រឹតខ្ញុំ ធ្វើឲ្យខ្ញុំអន្ទះ‌អន្ទែងភ័យខ្លាចស្លាប់ ខ្ញុំរងទុក្ខលំបាក ហើយឈឺចុកចាប់ពន់ប្រមាណ។ 4 ពេលនោះ ខ្ញុំបានអង្វររកព្រះ‌នាមព្រះ‌អម្ចាស់ថា៖ ឱព្រះ‌អម្ចាស់អើយ សូមមេត្តាសង្គ្រោះជីវិតទូលបង្គំផង! 5 ព្រះ‌អម្ចាស់តែងតែប្រណីសន្ដោស ព្រះ‌អង្គសុចរិត ព្រះរបស់យើងប្រកបដោយព្រះ‌ហឫទ័យ អាណិតមេត្តា។ 6 ព្រះ‌អម្ចាស់ជួយការពារមនុស្សទន់‌ទាប ពេលខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះ‌អង្គបានសង្គ្រោះខ្ញុំ។ 7 ខ្ញុំនឹងលែងខ្វល់ខ្វាយអ្វីទៀតហើយ…

ទំនុក‌តម្កើង 117

ពាក្យសរសើរតម្កើងសកល 1 ប្រជា‌ជាតិទាំង‌ឡាយអើយ ចូរសរសើរតម្កើងព្រះ‌អម្ចាស់ ប្រជា‌រាស្ត្រទាំងប៉ុន្មានអើយ ចូរលើកតម្កើងសិរី‌រុងរឿងរបស់ព្រះ‌អង្គ! 2 ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យ មេត្តាករុណាចំពោះយើងពន់ពេកក្រៃ ព្រះ‌អម្ចាស់មានព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្រ ចំពោះយើងរហូតតទៅ។ ហាលេ‌លូយ៉ា!

ទំនុក‌តម្កើង 118

ព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គនៅស្ថិត‌ស្ថេររហូតតទៅ 1 ចូរលើកតម្កើងព្រះ‌អម្ចាស់ ដ្បិតព្រះ‌អង្គសប្បុរស ព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 2 សូមឲ្យជន‌ជាតិអ៊ីស្រា‌អែលពោលឡើងថា៖ ព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 3 សូមឲ្យកូនចៅរបស់លោកអើរ៉ុន ពោលឡើងថា៖ ព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 4 សូមឲ្យអស់អ្នកដែលគោរពកោតខ្លាច ព្រះ‌អម្ចាស់ពោលឡើងថា៖ ព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ! 5 នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះ‌អម្ចាស់ ព្រះ‌អម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឲ្យខ្ញុំមានសេរី‌ភាព។ 6 ព្រះ‌អម្ចាស់កាន់ខាងខ្ញុំ ខ្ញុំមិនភ័យខ្លាចឡើយ តើមនុស្សលោកអាចធ្វើអ្វីខ្ញុំកើត? 7…

ទំនុក‌តម្កើង 119

ក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់ 1 អ្នកណាមានកិរិយាមារ‌យាទ ល្អត្រឹមត្រូវឥតខ្ចោះ ហើយប្រតិបត្តិតាមក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់ អ្នកនោះមានសុភមង្គលហើយ!។ 2 អ្នកណាប្រតិបត្តិតាមដំបូន្មានរបស់ព្រះ‌អង្គ ហើយស្វែងរកព្រះ‌អង្គអស់ពីចិត្ត អ្នកនោះមានសុភមង្គលហើយ! 3 អ្នកទាំងនោះមិនប្រព្រឹត្តអំពើទុច្ចរិតទេ គេដើរតាមមាគ៌ារបស់ព្រះ‌អង្គ។ 4 ព្រះ‌អង្គបានប្រទានព្រះ‌ឱវាទមក ដើម្បីឲ្យ យើងខ្ញុំយកចិត្តទុកដាក់ប្រតិបត្តិតាម។ 5 សូមជួយទូលបង្គំឲ្យចេះប្រព្រឹត្តត្រឹមត្រូវ ដោយប្រតិបត្តិតាមច្បាប់របស់ព្រះ‌អង្គ។ 6 ដូច្នេះ ពេលណាទូលបង្គំពិនិត្យមើល បទ‌បញ្ជាទាំងប៉ុន្មានរបស់ព្រះ‌អង្គ នោះទូលបង្គំនឹងមិនត្រូវអាម៉ាស់ឡើយ។ 7 ទូលបង្គំសូមលើកតម្កើងព្រះ‌អង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះ‌អង្គបានបង្គាប់មក។…

ទំនុក‌តម្កើង 120

ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្តសន្តិ‌ភាព បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 នៅពេលមានអាសន្ន ខ្ញុំស្រែកអង្វរព្រះ‌អម្ចាស់ ហើយព្រះ‌អង្គក៏ឆ្លើយតបមកខ្ញុំវិញ។ 2 ឱព្រះ‌អម្ចាស់អើយ សូមរំដោះទូលបង្គំឲ្យរួចផុតពីមនុស្ស ដែលពោលពាក្យកុហក និងបោកបញ្ឆោត! 3 អ្នកនិយាយបោកបញ្ឆោតដូច្នេះ តើបានទទួលអ្វីខ្លះ? 4 គឺមានតែទទួលព្រួញរបស់អ្នកចំបាំង និងភ្លើងឆេះសន្ធោ‌សន្ធៅតែប៉ុណ្ណោះ! 5 ខ្ញុំស្នាក់នៅក្នុងស្រុករបស់មនុស្សកាចសាហាវ ហើយរស់នៅក្នុងចំណោមមនុស្សព្រៃ‌ផ្សៃដូច្នេះ វេទនាណាស់! 6 ខ្ញុំបានរស់នៅជាមួយអស់អ្នកដែលមិនចូលចិត្ត សន្តិ‌ភាព ជាយូរឆ្នាំកន្លងមកហើយ។ 7 ពេលខ្ញុំនិយាយពីសន្តិ‌ភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។

ទំនុក‌តម្កើង 121

តើមាននរណាជួយខ្ញុំឬទេ? បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ 1 ខ្ញុំងើបមុខឡើង សម្លឹងឆ្ពោះទៅរកភ្នំ តើមាននរណាមកជួយខ្ញុំឬទេ? 2 គឺមានតែព្រះ‌អម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដីប៉ុណ្ណោះ ដែលនឹងយាងមកជួយខ្ញុំ។ 3 ព្រះ‌អង្គមិនបណ្តោយឲ្យជើង របស់អ្នកជំពប់ដួល ព្រះ‌អង្គនឹងថែ‌រក្សាការពារអ្នក ដោយឥតធ្វេស‌ប្រហែស 4 ព្រះ‌អង្គដែលថែ‌រក្សាការពារជន‌ជាតិអ៊ីស្រា‌អែល ទ្រង់នឹងមិនងោក‌ងុយ មិនផ្ទំលក់សោះឡើយ។ 5 ព្រះ‌អម្ចាស់នឹងថែ‌រក្សាការពារអ្នក ព្រះ‌អម្ចាស់គង់នៅខាងស្ដាំ ធ្វើជាម្លប់របស់អ្នក។ 6 នៅពេលថ្ងៃ ព្រះ‌អាទិត្យនឹងមិនធ្វើទុក្ខអ្នកឡើយ ហើយនៅពេលយប់ ព្រះ‌ច័ន្ទក៏នឹងមិនធ្វើទុក្ខអ្នកដែរ។ 7 ព្រះ‌អម្ចាស់នឹងថែ‌រក្សាការពារជីវិតអ្នក…

ទំនុក‌តម្កើង 122

សូមព្រះ‌អម្ចាស់ប្រទានសន្តិ‌ភាពមកក្រុងយេរូ‌សាឡឹម បទចម្រៀងសម្រាប់ឡើងទៅព្រះ‌វិហារ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ខ្ញុំមានអំណរខ្លាំងណាស់ នៅពេលគេប្រាប់ខ្ញុំថា: ចូរយើងនាំគ្នាទៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់!។ 2 ក្រុងយេរូ‌សាឡឹមអើយ យើងនាំគ្នាឈានជើងចូលមកដល់មាត់ទ្វារ របស់អ្នកហើយ! 3 យេរូ‌សាឡឹមអើយ អ្នកជាក្រុងមួយដែលសង់ឡើងយ៉ាងរឹង‌មាំ និងមានកំពែងដ៏ល្អប្រណីតព័ទ្ធជុំ‌វិញ។ 4 កុល‌សម្ព័ន្ធនានារបស់ព្រះ‌អម្ចាស់ នាំគ្នាឡើងមកទីនេះ ដើម្បីលើកតម្កើងព្រះ‌នាមព្រះ‌អម្ចាស់ តាមច្បាប់របស់ជន‌ជាតិអ៊ីស្រា‌អែល។ 5 នៅទីនេះក៏មានបល្ល័ង្កនៃព្រះ‌រាជ‌វង្ស របស់ស្ដេចដាវីឌ ដើម្បីគ្រប់‌គ្រងប្រជា‌រាស្ត្រ ដោយយុត្តិធម៌ដែរ។ 6 ចូរនាំគ្នាទូលសូមព្រះ‌អម្ចាស់ប្រទានសន្តិ‌ភាព មកក្រុងយេរូ‌សាឡឹម សូមឲ្យអស់អ្នកដែលស្រឡាញ់ក្រុងនេះ អាចរស់នៅយ៉ាងសុខ‌សាន្ត!…