ទំនុកតម្កើង 73
សេចក្ដីសុចរិតតែងតែមានជ័យជំនះ ទំនុកតម្កើងរបស់លោកអេសាភ។ 1 ពិតមែនហើយ ព្រះជាម្ចាស់មាន ព្រះហឫទ័យសប្បុរស ចំពោះជនជាតិអ៊ីស្រាអែល និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។ 2 ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន 3 ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន ដោយឃើញជនពាលទាំងនោះ បានចម្រុងចម្រើន ។ 4 ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ គេមានសាច់មានឈាម។ 5 គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។ 6 ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ ហើយពាក់ចិត្តឃោរឃៅ ដូចជាសំលៀកបំពាក់។ 7…