ទំនុក‌តម្កើង 53

អ្នកជឿព្រះ‌ជាម្ចាស់ និងពិភពលោកដ៏អាក្រក់ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំដរដោយខ្លុយ។ កំណាព្យរបស់ស្ដេចដាវីឌ។ 1 មនុស្សឥតគំនិតតែងតែរិះគិតថា «គ្មានព្រះ‌ជាម្ចាស់ទេ»។ ពួកគេជាមនុស្សពាល ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃ‌ផ្សៃ គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។ 2 ពីស្ថានបរម‌សុខ ព្រះ‌ជាម្ចាស់ទតមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា ស្វែងរកព្រះ‌អង្គ។ 3 ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ សូម្បីតែម្នាក់ក៏គ្មានផង។ 4 ព្រះ‌ជាម្ចាស់មានព្រះ‌បន្ទូលថា «តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ពិតជាមិនយល់អ្វីទាំងអស់ឬ? ពួកគេចិញ្ចឹមជីវិត ដោយកេង‌ប្រវ័ញ្ចប្រជា‌រាស្ដ្ររបស់យើង ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។ 5…

ទំនុក‌តម្កើង 54

សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ដ្រីដែលមានខ្សែ។ កំណាព្យរបស់ស្ដេចដាវីឌ នៅពេលដែលជន‌ជាតិស៊ីភមកទូលស្ដេចសូលថា ស្ដេចដាវីឌនៅលាក់ខ្លួនជាមួយពួកគេ។ 1 ឱព្រះ‌ជាម្ចាស់អើយ សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ព្រះ‌នាមរបស់ព្រះ‌អង្គ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ដោយយល់ដល់ឫទ្ធា‌នុភាពរបស់ព្រះ‌អង្គ។ 2 ឱព្រះ‌ជាម្ចាស់អើយ សូមស្ដាប់ពាក្យទូល‌អង្វររបស់ទូលបង្គំ សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំផង 3 ដ្បិតជនបរទេស លើកគ្នាប្រឆាំងនឹងទូលបង្គំ មនុស្សឃោរ‌ឃៅចង់ដកជីវិតទូលបង្គំ ចិត្តអ្នកទាំងនោះ មិនរវី‌រវល់នឹងព្រះ‌ជាម្ចាស់ទេ ។ – សម្រាក 4 ក៏ប៉ុន្តែ ព្រះ‌ជាម្ចាស់នឹងសង្គ្រោះខ្ញុំ ព្រះ‌អម្ចាស់នឹងការពារជីវិតខ្ញុំ។ 5…

ទំនុក‌តម្កើង 55

ពាក្យអធិស្ឋានរបស់មនុស្សដែលត្រូវគេក្បត់ចិត្ត ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ កំណាព្យរបស់ស្ដេចដាវីឌ។ 1 ព្រះ‌ជាម្ចាស់អើយ! សូមផ្ទៀងព្រះ‌កាណ៌ស្ដាប់ពាក្យ ទូល‌អង្វររបស់ទូលបង្គំ សូមកុំលាក់ព្រះ‌ភ័ក្ត្រ នៅពេលទូលបង្គំទទូចអង្វរព្រះ‌អង្គ។ 2 សូមទ្រង់មេត្តាព្រះ‌សណ្ដាប់ទូលបង្គំ ហើយឆ្លើយតបមកទូលបង្គំវិញផង ទូលបង្គំខ្វល់ខ្វាយ ទាំងតប់‌ប្រមល់ និងថប់បារម្ភជាខ្លាំង 3 នៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវ និងមនុស្សពាលនាំគ្នាបៀត‌បៀនទូលបង្គំ។ ពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនា គេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។ 4 ទូលបង្គំភ័យតក់‌ស្លុតជាខ្លាំង ទូលបង្គំភ័យញាប់‌ញ័រ ខ្លាចស្លាប់ 5 ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង ហើយទូលបង្គំព្រឺ‌ព្រួចក្នុងចិត្តពន់ប្រមាណ។ 6…

ទំនុក‌តម្កើង 56

ខ្ញុំទុកចិត្តលើព្រះ‌ជាម្ចាស់ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត? ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ព្រាបស្ងៀមស្ងាត់នៅស្រុកឆ្ងាយ»។ បទចម្រៀងរបស់ស្ដេចដាវីឌ នៅគ្រាដែលជន‌ជាតិភីលីស្ទីនចាប់ព្រះ‌អង្គនៅក្រុងកាដ។ 1 ឱព្រះ‌ជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ គេលើកគ្នាមកប្រយុទ្ធ និងបៀត‌បៀនទូលបង្គំជារៀងរាល់ថ្ងៃ។ 2 ជារៀងរាល់ថ្ងៃ បច្ចា‌មិត្តរបស់ទូលបង្គំ នាំគ្នាដេញវាយប្រហារទូលបង្គំ ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន មកប្រយុទ្ធនឹងទូលបង្គំ។ 3 ឱព្រះ‌ជាម្ចាស់អើយ នៅថ្ងៃទូលបង្គំភ័យខ្លាច ទូលបង្គំផ្ញើជីវិតលើព្រះ‌អង្គ។ 4 ខ្ញុំសរសើរតម្កើងព្រះ‌បន្ទូលសន្យារបស់ព្រះ‌ជាម្ចាស់ ខ្ញុំទុកចិត្តលើព្រះ‌ជាម្ចាស់ ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ តើមនុស្សដែលតែងតែស្លាប់ អាចធ្វើអ្វីខ្ញុំកើត?…

ទំនុក‌តម្កើង 57

ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះ‌បារមីរបស់ព្រះ‌អង្គ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ភៀសព្រះ‌អង្គចេញពីស្ដេចសូលទៅពួននៅរូងភ្នំ។ 1 សូមអាណិតមេត្តាទូលបង្គំ ឱព្រះ‌ជាម្ចាស់អើយ សូមអាណិតមេត្តាទូលបង្គំផង ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះ‌អង្គ ទូលបង្គំមក ជ្រកកោនក្រោមម្លប់ព្រះ‌បារមីរបស់ព្រះ‌អង្គ រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។ 2 ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់‌ខ្ពស់បំផុត គឺព្រះ‌ជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ នូវអ្វីៗដែលខ្ញុំត្រូវការ។ 3 ពីស្ថានបរម‌សុខ សូមព្រះ‌អង្គប្រទានការសង្គ្រោះមកខ្ញុំ សូមព្រះ‌អង្គវាយប្រហារអស់អ្នក ដែលបៀត‌បៀនខ្ញុំ – សម្រាក សូមព្រះ‌ជាម្ចាស់សម្តែងព្រះ‌ហឫទ័យមេត្តាករុណា និងព្រះ‌ហឫទ័យស្មោះ‌ស្ម័គ្ររបស់ព្រះ‌អង្គ។ 4 ខ្មាំងសត្រូវនាំគ្នាឡោម‌ព័ទ្ធជុំ‌វិញខ្ញុំ អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ…

ទំនុក‌តម្កើង 58

ព្រះ‌ជាម្ចាស់ជាចៅ‌ក្រមនៅលើផែនដី ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។ 1 ចៅ‌ក្រមទាំង‌ឡាយអើយ ពេលកាត់ក្ដី តើអ្នករាល់គ្នានិយាយសេចក្ដីពិតឬ? តើអ្នករាល់គ្នាកាត់ក្ដីឲ្យមនុស្សលោក ដោយយុត្តិធម៌ឬ? 2 ទេ! ផ្ទុយទៅវិញ អ្នករាល់គ្នា ប្រព្រឹត្តអំពើទុច្ចរិត ដោយចេតនា អ្នករាល់គ្នាបានប្រព្រឹត្តអំពើឃោរ‌ឃៅ រាល‌ដាលនៅលើផែនដីនេះ។ 3 មនុស្សអាក្រក់មានចិត្តវៀច‌វេរ តាំងពីក្នុងផ្ទៃម្ដាយ ហើយចេះកុហក និងវង្វេង តាំងពីទើបកើតមកម៉្លេះ។ 4 គេមានពិសដូចពស់វែក គេធ្វើថ្លង់ ធ្វើមិនដឹងមិនឮដូចសត្វពស់ 5…

ទំនុក‌តម្កើង 59

សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ! ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ។ នៅពេលដែលស្ដេចសូលចាត់គេឲ្យទៅព័ទ្ធដំណាក់ស្ដេចដាវីឌ ដើម្បីធ្វើគុតព្រះ‌អង្គ។ 1 ព្រះនៃទូលបង្គំអើយ! សូមរំដោះទូលបង្គំឲ្យរួចពី ខ្មាំងសត្រូវរបស់ទូលបង្គំផង សូមការពារទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប៉ុន‌ប៉ងធ្វើបាបទូលបង្គំ។ 2 សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ របស់អស់អ្នកដែលប្រព្រឹត្តទុច្ចរិត សូមសង្គ្រោះទូលបង្គំឲ្យរួចផុត ពីមនុស្សស្រេកឈាម។ 3 ព្រះ‌អម្ចាស់អើយ! ទោះបីទូលបង្គំពុំបានប្រព្រឹត្តអ្វីខុស ឬប្រព្រឹត្តអំពើបាបណាមួយក៏ដោយ ក៏ពួកគេនាំគ្នាពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ មនុស្សមានអំណាចឃុប‌ឃិតគ្នា ប្រឆាំងនឹងទូលបង្គំដែរ។ 4 ទោះបីទូលបង្គំគ្មានកំហុសអ្វីក៏ដោយ ពួកគេខំរូត‌រះរៀបចំខ្លួនប្រឆាំងនឹងទូលបង្គំ ឱព្រះ‌អង្គអើយ សូមតើនឡើង…

ទំនុក‌តម្កើង 60

ពាក្យទូល‌អង្វររបស់ប្រជា‌ជាតិក្រោយពេលបរា‌ជ័យ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ផ្កាម្លិះបន្ទាល់»។ បទចម្រៀងរបស់ស្ដេចដាវីឌ សម្រាប់ប្រៀន‌ប្រដៅ។ រំឭកពីគ្រាដែលព្រះ‌អង្គធ្វើសឹកជាមួយជន‌ជាតិស៊ីរីនៅស្រុកមេសូ‌ប៉ូតាមា និងជន‌ជាតិស៊ីរីនៅស្រុកសូបា ហើយនៅពេលដែលលោកយ៉ូអាប់វិលមកពីច្បាំងឈ្នះទ័ពអេដុមមួយម៉ឺនពីរពាន់នាក់ នៅវាលទំនាបអំបិល។ 1 ឱព្រះ‌ជាម្ចាស់អើយ ព្រះ‌អង្គបានបោះបង់ចោលយើងខ្ញុំ ព្រះ‌អង្គបានធ្វើឲ្យយើងខ្ញុំបាក់ទ័ព ទោះបីព្រះ‌អង្គទ្រង់ព្រះ‌ពិរោធនឹងយើងខ្ញុំក៏ដោយ ព្រះ‌អង្គអើយ សូមស្រោចស្រង់យើងខ្ញុំឡើងវិញផង។ 2 ព្រះ‌អង្គបានធ្វើឲ្យផែនដីរញ្ជួយ និងប្រេះចេញពីគ្នា ឥឡូវនេះ សូមទ្រង់ផ្សារភ្ជាប់ឡើងវិញផង ព្រោះផែនដីកំពុងរង្គើ។ 3 ព្រះ‌អង្គបានធ្វើឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ជួបនឹងទុក្ខវេទនាដ៏សែនពិបាក ព្រះ‌អង្គបានដាក់ទោសយើងខ្ញុំ ស្ទើរតែវង្វេងស្មារតី។ 4 ព្រះ‌អង្គប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នក…

ទំនុក‌តម្កើង 61

ទូលបង្គំចូលចិត្តរស់នៅក្នុងដំណាក់របស់ព្រះ‌អង្គ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ដ្រីដែលមានខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។ 1 ព្រះ‌ជាម្ចាស់អើយ! សូមទ្រង់ព្រះ‌សណ្ដាប់សម្រែក ទូល‌អង្វររបស់ទូលបង្គំ សូមយកព្រះ‌ហឫទ័យទុកដាក់ នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។ 2 ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះ‌អង្គ សូមដឹកនាំទូលបង្គំទៅកាន់ថ្ម‌ដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។ 3 ព្រះ‌អង្គជាទីជម្រករបស់ទូលបង្គំ និងជាប៉មមួយដ៏រឹង‌មាំតទល់នឹងខ្មាំងសត្រូវ។ 4 ទូលបង្គំចង់រស់នៅក្នុងព្រះ‌ពន្លា របស់ព្រះ‌អង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមម្លប់ ព្រះ‌បារមីរបស់ព្រះ‌អង្គ។ – សម្រាក 5 ឱព្រះ‌ជាម្ចាស់អើយ ព្រះ‌អង្គតែងតែព្រះ‌សណ្ដាប់ ពាក្យអង្វររបស់ទូលបង្គំជា‌និច្ច…

ទំនុក‌តម្កើង 62

នៅជិតព្រះ‌អង្គ ខ្ញុំមានសេចក្ដីសុខ‌សាន្ត បទពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់លោកយេឌូ‌ថិន ។ ទំនុករបស់ស្ដេចដាវីឌ។ 1 មានតែនៅក្បែរព្រះ‌ជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ព្រោះព្រះ‌អង្គសង្គ្រោះខ្ញុំ។ 2 ព្រះ‌អង្គតែមួយគត់ជាថ្ម‌ដា ជាព្រះ‌សង្គ្រោះខ្ញុំ ព្រះ‌អង្គជាកំពែងដ៏រឹង‌មាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរា‌ជ័យឡើយ។ 3 តើអ្នករាល់គ្នាចោម‌រោមវាយ ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា? អ្នករាល់គ្នារកប្រហារជីវិតមនុស្ស ដូចគេចង់រំលំកំពែងទ្រុឌ‌ទ្រោម និងផ្ដួលរបងដែលជិតរលំឬ? 4 អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះ បាត់បង់យស‌ស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក មាត់អ្នករាល់គ្នាឲ្យពរ តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។ – សម្រាក…