ទំនុក‌តម្កើង 43

1 ឱព្រះ‌ជាម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង សូមកាន់ក្ដីទូលបង្គំតទល់នឹងមនុស្សទមិឡ! សូមរំដោះទូលបង្គំឲ្យរួចផុត ពីមនុស្សមានល្បិច និងមនុស្សទុច្ចរិត។ 2 ព្រះ‌ជាម្ចាស់នៃទូលបង្គំអើយ ព្រះ‌អង្គជាព្រះការពារទូលបង្គំ ហេតុអ្វីបានជាព្រះ‌អង្គបោះបង់ចោលទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់‌សង្កិនដូច្នេះ? 3 សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ព្រះ‌អង្គ មកដឹកនាំទូលបង្គំឆ្ពោះទៅកាន់ភ្នំដ៏‌វិសុទ្ធ* របស់ព្រះ‌អង្គ ទៅកាន់ព្រះ‌ដំណាក់របស់ព្រះ‌អង្គ! 4 ពេលនោះ ឱព្រះ‌ជាម្ចាស់អើយ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះ‌អង្គ ទូលបង្គំនឹងទៅជិតព្រះ‌ជាម្ចាស់ដែលជាប្រភព នៃអំណរដ៏លើស‌លប់របស់ទូលបង្គំ។ ឱព្រះ‌ជាម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះ‌អង្គ ដោយសំឡេងពិណ! 5 ខ្ញុំនិយាយមកខ្លួនឯងថា…

ទំនុក‌តម្កើង 44

ព្រះ‌អម្ចាស់អើយ សូមតើនឡើង! ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ កំណាព្យរបស់កូនចៅលោកកូរេ។ 1 ឱព្រះ‌ជាម្ចាស់អើយ ដូនតាយើងខ្ញុំធ្លាប់រៀបរាប់ឲ្យ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក នូវស្នាព្រះ‌ហស្ដទាំងប៉ុន្មាន ដែលព្រះ‌អង្គបានធ្វើនៅជំនាន់របស់លោក គឺតាំងពីយូរអង្វែងណាស់មកហើយ។ 2 ដោយ‌សារព្រះ‌បារមីរបស់ព្រះ‌អង្គ ព្រះ‌អង្គបានបណ្ដេញប្រជា‌ជាតិនានា ចេញពីស្រុករបស់ខ្លួន ហើយយកប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ ឲ្យមកនៅជំនួស។ ព្រះ‌អង្គបានធ្វើទោសសាសន៍ទាំងនោះ ដើម្បីឲ្យប្រជា‌រាស្ត្ររបស់ព្រះ‌អង្គពង្រីកទឹកដី។ 3 ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គពុំបានចាប់យកទឹកដីនេះ ដោយ‌សារអាវុធរបស់ខ្លួនឡើយ ហើយគេក៏ពុំបានយកជ័យ‌ជំនះ ដោយ‌សារកម្លាំងរបស់ខ្លួនដែរ គឺគេទទួលជ័យ‌ជំនះដោយ‌សារឫទ្ធា‌នុភាព និងព្រះ‌ចេស្ដារបស់ព្រះ‌អង្គ ព្រោះព្រះ‌អង្គស្រឡាញ់ ហើយគាប់ព្រះ‌ហឫទ័យនឹងពួកគេ។ 4 ឱព្រះ‌ជាម្ចាស់អើយ…

ទំនុក‌តម្កើង 45

ចម្រៀងនៅពេលព្រះ‌រាជារៀបអភិសេក ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទផ្កាម្លិះ។ កំណាព្យរបស់កូនចៅលោកកូរេ។ ចម្រៀងស្នេហា។ 1 ចិត្តរបស់ខ្ញុំពោរ‌ពេញ ទៅដោយពាក្យ‌ពេចន៍ដ៏សែនពីរោះ ខ្ញុំតែងបទចម្រៀងនេះថ្វាយព្រះ‌មហា‌ក្សត្រ ។ សូមឲ្យសម្ដីខ្ញុំចាប់ចុងជួន ដូចបទកំណាព្យរបស់កវីនិពន្ធមួយរូបដ៏ចំណាន។ 2 ក្នុងចំណោមបុរសទាំងអស់ មានតែព្រះ‌អង្គទេដែលរូបសម្បត្តិល្អជាងគេ ព្រះ‌អង្គមានសំនួន‌វោហារដ៏ពូកែ ហេតុនេះហើយបានជាព្រះ‌ជាម្ចាស់ ប្រទានពរដល់ព្រះ‌អង្គរហូតតទៅ។ 3 ឱវីរ‌បុរសដ៏មានឫទ្ធិអើយ សូមពាក់ព្រះ‌ខ័នរាជ្យដ៏រុងរឿង និងភ្លឺចិញ្ចែង‌ចិញ្ចាចរបស់ព្រះ‌អង្គទៅ។ 4 សូមព្រះ‌អង្គយាងគង់លើព្រះ‌រាជ‌រថ ប្រកបដោយសិរី‌រុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមទ្រង់ទទួលមហាជោគ‌ជ័យ ដោយព្រះ‌បារមីរបស់ព្រះ‌អង្គ។ 5…

ទំនុក‌តម្កើង 46

ព្រះ‌ជាម្ចាស់គង់ជាមួយយើង ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទចម្រៀងរបស់កូនចៅលោកកូរេ។ បទសម្រាប់នារី។ 1 ព្រះ‌ជាម្ចាស់ទ្រង់ជាជម្រក និងជាបង្អែកដ៏រឹង‌មាំរបស់យើង នៅពេលមានអាសន្ន ព្រះ‌អង្គតែងតែប្រុងប្រៀបចាំជួយយើងជា‌និច្ច។ 2 ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហា‌សាគរ 3 ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក បែកពពុះទឹកធ្វើឲ្យកក្រើកភ្នំ នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ – សម្រាក 4 មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព បុរីរបស់ព្រះ‌ជាម្ចាស់ ដែលជាព្រះ‌ដំណាក់ ដ៏សក្ការៈនៃព្រះដ៏ខ្ពង់‌ខ្ពស់បំផុត ។ 5 ព្រះ‌ជាម្ចាស់គង់នៅក្នុងបុរី ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។…

ទំនុក‌តម្កើង 47

ព្រះ‌អម្ចាស់ជាព្រះ‌មហា‌ក្សត្រដ៏ខ្ពង់‌ខ្ពស់បំផុត ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ប្រជា‌ជនទាំង‌ឡាយអើយ ចូរទះដៃអបអរ‌សាទរ! ចូរច្រៀងតម្កើងព្រះ‌ជាម្ចាស់ ដោយសប្បាយរីក‌រាយ! 2 ដ្បិតព្រះ‌អម្ចាស់ជាព្រះដ៏ខ្ពង់‌ខ្ពស់បំផុត ទ្រង់ជាទីកោតស្ញប់‌ស្ញែងក្រៃ‌លែង ព្រះ‌អង្គជាព្រះ‌មហា‌ក្សត្រដ៏ឧត្ដម ដែលគ្រងរាជ្យលើផែនដីទាំងមូល។ 3 ព្រះ‌អង្គបានបង្ក្រាបជាតិសាសន៍នានា ឲ្យធ្វើជាចំណុះយើង ហើយដាក់ប្រជា‌ជាតិនានា ឲ្យស្ថិតនៅក្រោមអំណាចយើង។ 4 ព្រះ‌អង្គបានជ្រើសរើសទឹកដី ឲ្យយើងទុកជាមត៌ក ធ្វើឲ្យយើងខ្ពស់មុខក្រៃ‌លែង គឺយើងជាពូជ‌ពង្សលោកយ៉ាកុប ដែលព្រះ‌អង្គស្រឡាញ់ ។ – សម្រាក 5 ព្រះ‌ជាម្ចាស់ទ្រង់យាងឡើងទៅភ្នំស៊ីយ៉ូន ក្រោមសំឡេងអបអរ‌សាទរយ៉ាងខ្ញៀវ‌ខ្ញារ…

ទំនុក‌តម្កើង 48

ក្រុងស៊ីយ៉ូន ជាបុរីរបស់ព្រះ‌ជាម្ចាស់ បទចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ព្រះ‌អម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលត្រូវតែលើកតម្កើង ឲ្យខ្ពង់‌ខ្ពស់បំផុត នៅក្នុងបុរីព្រះ‌ជាម្ចាស់របស់យើង គឺនៅលើភ្នំដ៏‌វិសុទ្ធរបស់ព្រះ‌អង្គ។ 2 ភ្នំរបស់ព្រះ‌ជាម្ចាស់ ជាភ្នំមួយដ៏ល្អប្រណីត គឺភ្នំស៊ីយ៉ូនដែលជាកំពូលនៃពិភព ជាបុរីរបស់ព្រះ‌មហា‌ក្សត្រ ដែលនាំឲ្យផែនដីទាំងមូលមានអំណរ។ 3 នៅក្នុងបុរីនេះ គេទទួលស្គាល់ថា ព្រះ‌ជាម្ចាស់ជាកំពែងដ៏រឹង‌មាំ។ 4 ស្ដេចនានាបានលើកគ្នាមកវាយប្រហារភ្នំស៊ីយ៉ូន 5 ពេលគេឃើញក្រុងស៊ីយ៉ូន គេស្ញែងខ្លាចជាខ្លាំង ហើយគេនាំគ្នារត់ចេញទៅវិញ ទាំងភ័យតក់‌ស្លុត 6 ដ្បិតគេភ័យញាប់‌ញ័រ ហើយឈឺចុកចាប់ដូចជាស្ត្រីសម្រាលកូន…

ទំនុក‌តម្កើង 49

កុំទុកចិត្តលើទ្រព្យ‌សម្បត្តិ! ទំនុកពីសៀវភៅគ្រូចម្រៀង។ ទំនុករបស់កូនចៅលោកកូរេ។ 1 ប្រជា‌ជនទាំង‌ឡាយអើយ ចូរនាំគ្នាត្រង‌ត្រាប់ស្ដាប់! មនុស្ស‌ម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ 2 គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ! 3 ខ្ញុំនឹងបរិយាយអំពីគតិ‌បណ្ឌិត ខ្ញុំនឹងសម្តែង ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។ 4 ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀន‌ប្រដៅរបស់អ្នកប្រាជ្ញ ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។ 5 នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោម‌ព័ទ្ធ ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។ 6 មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួត‌អាង ព្រោះមានសម្បត្តិស្ដុក‌ស្ដម្ភ។ 7…

ទំនុក‌តម្កើង 50

ការថ្វាយ‌បង្គំដ៏ពិតប្រាកដ ទំនុករបស់លោកអេសាភ។ 1 ព្រះ‌អម្ចាស់ជាព្រះលើអ្វីៗទាំងអស់ ទ្រង់មានព្រះ‌បន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច 2 ព្រះ‌ជាម្ចាស់ភ្លឺចាំងចែងពីក្រុងស៊ីយ៉ូន ដែលជាក្រុងដ៏ល្អត្រចះ‌ត្រចង់។ 3 ព្រះនៃយើងទ្រង់យាងមកហើយ ព្រះ‌អង្គមិនសំងំនៅស្ងៀមឡើយ មានភ្លើងសន្ធោ‌សន្ធៅនៅពីមុខព្រះ‌អង្គ ហើយជុំ‌វិញព្រះ‌អង្គ មានខ្យល់បក់បោកយ៉ាងខ្លាំង។ 4 ព្រះ‌អង្គកោះហៅផ្ទៃមេឃ និងផែនដី ឲ្យធ្វើជាសាក្សី នៅពេលព្រះ‌អង្គវិនិច្ឆ័យទោស ប្រជា‌រាស្ត្ររបស់ព្រះ‌អង្គ 5 ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ «ចូរប្រមូលពួកអ្នកជឿឲ្យមកជួបយើង គឺអស់អ្នកដែលបានថ្វាយយញ្ញ‌បូជា ដើម្បីចងសម្ពន្ធ‌មេត្រីជាមួយយើង!»។ 6 ផ្ទៃមេឃប្រកាសសេចក្ដីសុចរិតរបស់ព្រះ‌អង្គ…

ទំនុក‌តម្កើង 51

ពាក្យអធិស្ឋានសូមព្រះ‌អម្ចាស់លើក‌លែងទោស ទំនុកពីសៀវភៅរបស់គ្រូចម្រៀង ទំនុករបស់ស្ដេចដាវីឌ។ នៅពេលព្យាការីណាថានមកគាល់ស្ដេចដាវីឌ បន្ទាប់ពីស្ដេចបានប្រព្រឹត្តអំពើផិតក្បត់ជាមួយនាងបាត‌សេបា។ 1 ឱព្រះ‌ជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យ មេត្តាករុណាដ៏លើស‌លប់ សូមលើក‌លែងទោសឲ្យទូលបង្គំផង ដ្បិតព្រះ‌អង្គមានព្រះ‌ហឫទ័យ អាណិតមេត្តាដ៏ទូលំ‌ទូលាយ។ 2 សូមលុបលាងកំហុសទូលបង្គំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឲ្យបានបរិសុទ្ធ រួចពីបាប! 3 ទូលបង្គំទទួលសារ‌ភាពថា ទូលបង្គំបានធ្វើខុសហើយ អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជា‌និច្ច។ 4 ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះ‌ហឫទ័យ ព្រះ‌អង្គ គឺទាស់នឹងព្រះ‌អង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះ‌អង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះ‌អង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី…

ទំនុក‌តម្កើង 52

អ្នកទុកចិត្តលើព្រះ‌ជាម្ចាស់ និងអ្នកទុកចិត្តលើទ្រព្យ‌សម្បត្តិ ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។ នៅគ្រាដែលលោកដូអេក ជាជន‌ជាតិអេដុម ទៅទូលស្ដេចសូលថា ស្ដេចដាវីឌបានរត់ទៅជ្រកកោននឹងស្ដេចអហ៊ី‌ម៉ាឡេក។ 1 អ្នកខ្លាំងពូកែអើយ ហេតុអ្វីបានជាអ្នកចេះតែអួត ពីអំពើអាក្រក់របស់ខ្លួនដូច្នេះ? ព្រះ‌ជាម្ចាស់មានព្រះ‌ហឫទ័យ ស្មោះ‌ស្ម័គ្រជា‌និច្ច!។ 2 រៀងរាល់ថ្ងៃ អ្នកតែងតែគិត‌គូរ ចង់ប្រព្រឹត្តអំពើទុច្ចរិត ពាក្យសម្ដីរបស់អ្នកមុតជាងកាំបិតកោរទៅទៀត គឺប៉ិន‌ប្រសប់ខាងបោកបញ្ឆោតណាស់។ 3 អ្នកចូលចិត្តការអាក្រក់ជាងការល្អ ហើយចូលចិត្តកុហកជាងនិយាយការពិត។ 4 អ្នកចូលចិត្តប្រើពាក្យសម្ដីវាយប្រហារគេ អ្វីៗដែលអ្នកពោលចេញមក សុទ្ធតែអាស្រូវទាំងអស់។ 5 ហេតុនេះ ព្រះ‌ជាម្ចាស់នឹងបំផ្លាញ…