ទំនុកតម្កើង 33
ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ដោយអំណរ! 1 មនុស្សសុចរិតអើយ ចូរនាំគ្នា អបអរលើកតម្កើងព្រះអម្ចាស់! មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចកោតសរសើរព្រះអង្គ។ 2 ចូរលើកតម្កើងព្រះអម្ចាស់ដោយសំឡេងពិណ ចូរស្មូត្រទំនុកតម្កើងព្រះអង្គ ទាំងលេងចាប៉ីខ្សែដប់កំដរផង។ 3 ចូរច្រៀងបទថ្មីថ្វាយព្រះអង្គ! ចូរប្រគំតន្ត្រីយ៉ាងពីរោះ ក្នុងពេលស្រែកអបអរសាទរព្រះអង្គ 4 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលយ៉ាងទៀងត្រង់ ហើយព្រះអង្គតែងប្រព្រឹត្តតាម ព្រះបន្ទូលសន្យាជានិច្ច។ 5 ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីសុចរិត ព្រមទាំងសេចក្ដីទៀងត្រង់ ផែនដីទាំងមូលសម្តែងអំពីព្រះហឫទ័យ មេត្តាករុណារបស់ព្រះអម្ចាស់។ 6 ផ្ទៃមេឃកើតឡើងដោយសារព្រះបន្ទូល របស់ព្រះអម្ចាស់ ហើយអ្វីៗទាំងអស់នៅលើមេឃ ក៏កើតឡើង ដោយសារព្រះបញ្ជារបស់ព្រះអង្គដែរ។…