ទំនុកតម្កើង 23
ព្រះអម្ចាស់ជាគង្វាលខ្ញុំ ទំនុកតម្កើងរបស់ស្ដេចដាវីឌ។ 1 ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។ 2 ព្រះអង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក ។ 3 ព្រះអង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។ 4 ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ នៃសេចក្ដីស្លាប់ ក៏ដោយ ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច ។ 5 ព្រះអង្គរៀបចំពិធីជប់លៀងឲ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ ព្រះអង្គបានចាក់ប្រេងលើទូលបង្គំ ដើម្បីលើកកិត្តិយសទូលបង្គំ ហើយព្រះអង្គបានបំពេញពែង ទូលបង្គំយ៉ាងហូរហៀរ។…