ទំនុកតម្កើង 3
ពាក្យអធិស្ឋាននៅពេលមានសត្រូវព័ទ្ធជុំវិញ ទំនុកតម្កើងរបស់ស្ដេចដាវីឌ ក្នុងគ្រាដែលទ្រង់រត់ភៀសចេញពីសម្ដេចអាប់សាឡុម ជាព្រះរាជបុត្រ។ 1 ព្រះអម្ចាស់អើយ ខ្មាំងសត្រូវរបស់ទូលបង្គំមានគ្នាច្រើនណាស់! រីឯអ្នកដែលលើកគ្នាប្រឆាំងនឹងទូលបង្គំ ក៏មានគ្នាច្រើនដែរ! 2 មានមនុស្សជាច្រើនពោលពីទូលបង្គំថា «ព្រះជាម្ចាស់មិនសង្គ្រោះលោកឡើយ!»។ – សម្រាក 3 ក៏ប៉ុន្តែព្រះអម្ចាស់អើយ ព្រះអង្គជាខែលការពារទូលបង្គំ ព្រះអង្គផ្ដល់សិរីរុងរឿងឲ្យទូលបង្គំ និងប្រោសឲ្យទូលបង្គំងើបមុខឡើងវិញបាន។ 4 ខ្ញុំស្រែកដង្ហោយហៅរកព្រះអម្ចាស់ យ៉ាងអស់ពីដួងចិត្ត ហើយព្រះអង្គឆ្លើយតបមកខ្ញុំវិញ ពីភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ។ – សម្រាក 5 ខ្ញុំទំរេត ខ្ញុំទទួលទានដំណេកយ៉ាងស្កប់ស្កល់ ហើយខ្ញុំភ្ញាក់ឡើងវិញ…