យ៉ូប 35

លោកអេលី‌ហ៊ូវចោទលោកយ៉ូបថានិយាយមិនបានការ 1 លោកអេលី‌ហ៊ូវមានប្រសាសន៍ ទៀតថា៖ 2 «តើលោកស្មានថាលោកត្រូវទាំងស្រុងឬ? តើលោកអាចពោលថា លោកសុចរិត ជាងព្រះ‌ជាម្ចាស់ឬ? 3 លោកបានទូលព្រះ‌អង្គថា: “បើទូលបង្គំមិនប្រព្រឹត្តអំពើបាបសោះ នោះគ្មានប្រយោជន៍អ្វីសម្រាប់ព្រះ‌អង្គទេ ហើយទូលបង្គំក៏មិនចំណេញអ្វីដែរ!”។ 4 ខ្ញុំសូមឆ្លើយទៅលោក ព្រមទាំងមិត្ត‌ភក្ដិរបស់លោកដូចតទៅ: 5 សូមលោកសម្លឹងមើលទៅលើមេឃ សូមមើលទៅពពក ថាតើវាខ្ពស់ជាងលោកប៉ុនណា! 6 បើលោកប្រព្រឹត្តអំពើបាប តើលោកធ្វើឲ្យព្រះ‌អង្គអំពល់យ៉ាងណា បើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗ តើព្រះ‌អង្គខ្វល់ខ្វាយឬទេ? 7 បើលោកជាមនុស្សសុចរិត តើបានផលអ្វីចំពោះព្រះ‌អង្គ? តើព្រះ‌អង្គទទួលអ្វីពីលោក?…

យ៉ូប 36

លោកអេលី‌ហ៊ូវពន្យល់ពីរបៀបដែលព្រះ‌ជាម្ចាស់ប្រៀន‌ប្រដៅមនុស្សលោក 1 លោកអេលី‌ហ៊ូវមានប្រសាសន៍ ទៀតថា៖ 2 «សូមរង់‌ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹង ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវថ្លែង ក្នុងនាមព្រះ‌ជាម្ចាស់។ 3 ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន ហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថា ព្រះដែលបង្កើតខ្ញុំ ទ្រង់សុចរិត 4 ដ្បិតសេចក្ដីដែលខ្ញុំថ្លែង មិនមែនជាពាក្យបោកបញ្ឆោតទេ ខ្ញុំនិយាយជាមួយលោក ក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ! 5 ព្រះ‌ជាម្ចាស់ដ៏ឧត្តុង្គ‌ឧត្ដម មិនមើល‌ងាយនរណាម្នាក់ឡើយ ព្រះ‌អង្គមានព្រះ‌ចេស្ដាដ៏ឧត្តុង្គ‌ឧត្ដម ព្រះ‌អង្គឈ្វេងយល់អ្វីៗទាំងអស់។ 6 ព្រះ‌អង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ ហើយព្រះ‌អង្គតែងតែរកយុត្តិធម៌ឲ្យ ជនទុគ៌តជា‌និច្ច។ 7 ព្រះ‌អង្គមិនបែរព្រះ‌ភ័ក្ត្រចេញឆ្ងាយ…

យ៉ូប 37

1 ពេលនោះ ខ្ញុំញ័ររន្ធត់ជាខ្លាំង ស្ទើរតែគាំងបេះ‌ដូង។ 2 ចូរនាំគ្នាស្ដាប់ចុះ ចូរនាំគ្នាស្ដាប់ព្រះ‌សូរសៀង ដែលលាន់ឮគគ្រឹក‌គគ្រេង គឺសំឡេងចេញមកពីព្រះ‌ឱស្ឋរបស់ព្រះ‌អង្គ 3 ព្រះ‌អង្គធ្វើឲ្យលាន់ឮពាស‌ពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ព្រះ‌អង្គភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។ 4 បន្ទាប់មក ព្រះ‌សូរសៀងដ៏រំពងរបស់ព្រះ‌អង្គ លាន់ឮឡើងប្រកបដោយភាពថ្កុំ‌ថ្កើងរុងរឿង ហើយពេលព្រះ‌អង្គបន្លឺព្រះ‌សូរសៀងនោះ ព្រះ‌អង្គបណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោង‌ព្រាត។ 5 ព្រះ‌ជាម្ចាស់បន្លឺព្រះ‌សូរសៀងដ៏គួរស្ញប់‌ស្ញែង ព្រះ‌អង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។ 6 ព្រះ‌អង្គបង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី ព្រះ‌អង្គបង្គាប់ឲ្យភ្លៀងទាំងមេៗបង្អុរចុះមក។ 7 ពេលនោះ ព្រះ‌អង្គបញ្ឈប់សកម្ម‌ភាព…

យ៉ូប 38

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូប 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ លោកយ៉ូបពីក្នុងខ្យល់ព្យុះ ដូចតទៅ៖ 2 «ម្ដេចក៏អ្នកបង្អាប់គម្រោង‌ការរបស់យើង ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ? 3 ចូរប្រុងប្រៀបខ្លួន ដូចមនុស្សអង់‌អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង! 4 នៅគ្រាដែលយើងបង្កបង្កើតផែនដី នោះតើអ្នកនៅឯណា? ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ ចូរថ្លែងមកចុះ។ 5 នរណាជាអ្នកកំណត់ទំហំផែនដី នរណាជាអ្នកទាញខ្សែវាស់ផែនដី តើអ្នកដឹងឬទេ? 6 តើផែនដីចាក់គ្រឹះនៅលើអ្វី? តើនរណាបានបញ្ចុះថ្មដ៏សំខាន់ 7 ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ? 8 តើនរណាទប់សមុទ្រជាប់…

យ៉ូប 39

1 ពពែព្រៃមានកូននៅពេលណា តើអ្នកដឹងឬទេ? តើអ្នកដែលសង្កេតឃើញ ក្ដាន់ញីបង្កើតកូនឬទេ? 2 តើអ្នកបានរាប់ចំនួនខែដែលវាផើម ហើយដឹងពេលដែលវាត្រូវបង្កើតកូនឬទេ? 3 វាក្រាបចុះ រួចបង្កើតកូនចេញមក ហើយបាត់ការឈឺចាប់។ 4 កូនរបស់វាក៏មានកម្លាំងមាំ‌មួន ហើយចម្រើនធំឡើងនៅតាមទីវាល រួចចាកចេញពីមេវាទៅ ឥតវិលត្រឡប់មកវិញឡើយ។ 5 តើនរណាផ្ដល់សេរី‌ភាពឲ្យលាព្រៃ ដោយស្រាយចំណងរបស់វា? 6 យើងបានឲ្យវារស់នៅតាមព្រៃល្បោះ ដីដែលមានជាតិប្រៃជាលំ‌នៅរបស់វា។ 7 វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូ‌អរ ហើយក៏មិនដែលឮសំឡេងម្ចាស់ណា ស្រែកដាក់វាដែរ។ 8 វារកស៊ីនៅតាមដងភ្នំ វាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។…

យ៉ូប 40

ព្រះ‌ជាម្ចាស់ឆ្លើយនឹងប្រសាសន៍របស់លោកយ៉ូប 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់ លោកយ៉ូបទៀតថា៖ 2 «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ ព្រះ‌ជាម្ចាស់ដូច្នេះ តើអ្នកមានចម្លើយឬទេ?»។ 3 លោកយ៉ូបទូលព្រះ‌អម្ចាស់ថា៖ 4 «ទូលបង្គំជាមនុស្សទន់‌ទាបណាស់ តើឲ្យទូលបង្គំឆ្លើយទៅព្រះ‌អង្គវិញ ដូចម្ដេចបាន? ទូលបង្គំនឹងយកដៃខ្ទប់មាត់។ 5 ទូលបង្គំបាននិយាយម្ដងរួចមកហើយ ទូលបង្គំមិននិយាយទៀតទេ ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។ 6 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូបពី ក្នុងខ្យល់ព្យុះដូចតទៅ៖ 7 «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់‌អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!…

យ៉ូប 41

1 តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច ក្រពើ ហើយយកខ្សែទៅចងអណ្ដាត របស់វាបានឬ? 2 តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា ហើយយកដែកទៅចោះថ្គាមរបស់វាបានឬ? 3 តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក ហើយនិយាយមកអ្នកដោយទន់‌ភ្លន់ឬ? 4 តើវាចេះចុះខសន្យាជាមួយអ្នក ហើយអ្នកប្រើវាជាទាសករបានរហូតឬ? 5 តើអ្នកអាចលេងជាមួយវា ដូចលេងចាប ឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នក មើលកំសាន្ត? 6 តើពួកអ្នករកស៊ីអាចយកវាទៅលក់ ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ? 7 តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ? 8 ចូរលូកដៃពាល់វាមើល៍ ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់…

យ៉ូប 42

ចម្លើយចុងក្រោយរបស់លោកយ៉ូប 1 លោកយ៉ូបទូលព្រះ‌អម្ចាស់ថា៖ 2 «ទូលបង្គំទទួលស្គាល់ថា ព្រះ‌អង្គអាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើឲ្យព្រះ‌អង្គ ទាល់ព្រះ‌តម្រិះឡើយ។ 3 ព្រះ‌អង្គមានព្រះ‌បន្ទូលមកទូលបង្គំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោង‌ការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ទូលបង្គំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលទូលបង្គំអាចយល់ និងអាចស្គាល់។ 4 ព្រះ‌អង្គមានព្រះ‌បន្ទូលទៀតថា “ចូរស្ដាប់សេចក្ដីដែលយើងថ្លែង យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ” 5 កាលពីមុន ទូលបង្គំគ្រាន់តែបានឮគេនិយាយ អំពីព្រះ‌អង្គ ឥឡូវនេះ ទូលបង្គំឃើញព្រះ‌អង្គ ផ្ទាល់នឹងភ្នែកតែម្ដង។…

ទំនុក‌តម្កើង 1

សុភមង្គលដ៏ពិតប្រាកដ 1 មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ 2 ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យ‌វិន័យរបស់ ព្រះ‌អម្ចាស់ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យ‌វិន័យ* របស់ព្រះ‌អង្គ ទាំងយប់ ទាំងថ្ងៃ។ 3 អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុង‌ចម្រើនទាំងអស់។ 4 រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ 5 នៅថ្ងៃព្រះ‌ជាម្ចាស់វិនិច្ឆ័យទោស មនុស្សពាលពុំអាចក្រោកឈរបានឡើយ ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម មនុស្សសុចរិត*បានដែរ។…

ទំនុក‌តម្កើង 2

ព្រះ‌មហា‌ក្សត្រដែលព្រះ‌ជាម្ចាស់ចាក់ប្រេងអភិសេក 1 ហេតុអ្វីបានជាប្រជា‌ជាតិទាំង‌ឡាយ នាំគ្នាបង្កើតកោលា‌ហល ហើយប្រជា‌រាស្ត្រនានារអ៊ូ‌រទាំ ដោយឥតខ្លឹម‌សារយ៉ាងនេះ? 2 ពួកស្ដេចនៅលើផែនដីបានពួត‌ដៃគ្នាបះ‌បោរ ហើយពួកអ្នកដឹកនាំឃុប‌ឃិតគ្នា ប្រឆាំងនឹងព្រះ‌អម្ចាស់ ព្រមទាំងប្រឆាំងនឹងព្រះ‌មេស្ស៊ីរបស់ព្រះ‌អង្គ ដោយពោលថា៖ 3 «ចូរយើងនាំគ្នាបំបាក់នឹមរបស់ព្រះ‌អង្គ ហើយគ្រវែងច្រវាក់របស់ព្រះ‌អង្គចេញទៅ!»។ 4 ប៉ុន្តែព្រះ‌អម្ចាស់ដែលគ្រងរាជ្យនៅស្ថានបរម‌សុខ ទ្រង់អស់សំណើច ទ្រង់ចំអកឲ្យពួកគេ។ 5 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់ពួកគេ ដោយព្រះ‌ពិរោធ ហើយធ្វើឲ្យពួកគេភ័យតក់‌ស្លុត ដោយ‌សារព្រះ‌ពិរោធដ៏ខ្លាំងរបស់ព្រះ‌អង្គ ព្រះ‌អង្គមានព្រះ‌បន្ទូលថា៖ 6 «គឺយើងនេះហើយ ដែលបានអភិសេកស្ដេចរបស់យើង ឲ្យឡើងគ្រងរាជ្យនៅលើភ្នំស៊ីយ៉ូន ជាភ្នំដ៏‌វិសុទ្ធរបស់យើង!»។…