យ៉ូប 25

ប្រសាសន៍លើកទីបីរបស់លោកប៊ីល‌ដាដ: អំណាចរបស់ព្រះ‌ជាម្ចាស់ 1 លោកប៊ីល‌ដាដ ជាអ្នកស្រុកស៊ូអា ពោលឡើងថា៖ 2 «ព្រះ‌ជាម្ចាស់មានអំណាចគ្រប់‌គ្រង ព្រះ‌អង្គគួរឲ្យស្ញែងខ្លាច ព្រះ‌អង្គតាំងឲ្យមានសេចក្ដីសុខ‌សាន្ត នៅលើស្ថានដ៏ខ្ពស់បំផុត។ 3 គ្មាននរណាអាចរាប់ចំនួនកង‌ពល របស់ព្រះ‌អង្គបានទេ ពន្លឺរបស់ព្រះ‌អង្គចាំងដល់មនុស្សគ្រប់ៗគ្នា។ 4 ដូច្នេះ តើមនុស្សអាចតវ៉ាថាខ្លួនសុចរិត នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់បានឬ? តើអ្នកដែលកើតចេញពីស្ត្រីអះ‌អាងថា ខ្លួនបរិសុទ្ធដូចម្ដេចកើត? 5 នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់ សូម្បីតែព្រះ‌ច័ន្ទក៏បាត់រស្មី ហើយហ្វូង‌តារាក៏មិនភ្លឺទៅហើយ 6 ចុះចំណង់បើមនុស្សដែលមិនខុសពីដង្កូវ ហើយកូនមនុស្សដែលមិនខុសពីជន្លេន តើគេរឹតតែអន់យ៉ាងណាទៅទៀត!»។

យ៉ូប 26

ចម្លើយរបស់លោកយ៉ូបទៅកាន់លោកប៊ីល‌ដាដ: លោកប៉ិន‌ប្រសប់ជួយអ្នកដែលគ្មានកម្លាំងមែន! 1 លោកយ៉ូបឆ្លើយវិញថា៖ 2 «លោកប៉ិន‌ប្រសប់ជួយ អ្នកដែលគ្មានកម្លាំងមែន! លោកប៉ិន‌ប្រសប់ជួយស្រោចស្រង់ មនុស្សទន់ខ្សោយ! 3 លោកក៏ប៉ិន‌ប្រសប់ជួយយោបល់ អ្នកដែលគ្មានប្រាជ្ញាដែរ! លោកពូកែណែ‌នាំគេឲ្យចេះរិះគិតណាស់! 4 តើលោកថ្លែងសេចក្ដីទាំងនេះប្រាប់នរណា? នរណាបណ្ដាលចិត្តលោកឲ្យថ្លែងដូច្នេះ? អំណាចរបស់ព្រះ‌ជាម្ចាស់ 5 អស់អ្នកដែលស្លាប់ទៅហើយ នាំគ្នាញ័ររន្ធត់នៅពីក្រោមសមុទ្រ និងក្រោមអ្វីៗដែលរស់នៅក្នុងសមុទ្រ។ 6 ស្ថានមច្ចុរាជមិនលាក់កំបាំងចំពោះ ព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គឡើយ ព្រះ‌អង្គមើលធ្លុះដល់រណ្ដៅនៃសេចក្ដីវិនាស។ 7 ព្រះ‌អង្គលាតត្រដាងទិសឧត្ដរនៅលើអាកាស ព្រះ‌អង្គព្យួរផែនដីនៅលើលំហ។ 8 ព្រះ‌អង្គបង្ខាំងទឹកទុកនៅក្នុងពពក…

យ៉ូប 27

មនុស្សមានទោសមិនអាចអង្វរករព្រះ‌អង្គបានទេ 1 លោកយ៉ូបរៀបរាប់សាជាថ្មី ដូចតទៅ៖ 2 «ខ្ញុំសូមស្បថក្នុងនាមព្រះ‌ជាម្ចាស់ ដែលមានព្រះ‌ជន្មគង់នៅ! ព្រះ‌អង្គមិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុតបានធ្វើ ឲ្យចិត្តខ្ញុំពោរ‌ពេញដោយភាពជូរចត់។ 3 ដរាបណាខ្ញុំនៅមានដង្ហើមចេញចូល ហើយខ្យល់ដង្ហើមរបស់ព្រះ‌ជាម្ចាស់ ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ 4 នោះមាត់របស់ខ្ញុំនឹងមិនស្រដី ចេញមកនូវពាក្យអាក្រក់ ហើយអណ្ដាតរបស់ខ្ញុំ ក៏មិនថ្លែងពាក្យវៀច‌វេរដែរ។ 5 ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា ខ្ញុំមានទោសឡើយ។ 6 ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំសុចរិត ដរាបណាខ្ញុំមានជីវិត មន‌សិការរបស់ខ្ញុំមិនចោទប្រកាន់ខ្ញុំទេ។ 7…

យ៉ូប 28

អាថ៌‌កំបាំងនៃប្រាជ្ញា 1 មានអណ្ដូងរ៉ែសម្រាប់ជីកយកប្រាក់ ហើយក៏មានកន្លែងបន្សុទ្ធមាសដែរ។ 2 គេយកដែកចេញពីដី ហើយយកលង្ហិនចេញពីថ្ម។ 3 មនុស្សចុះរហូតទៅដល់ទីងងឹត ជីករកថ្ម ដែលកប់នៅបាតដីក្នុងទីងងឹតអន្ធការ។ 4 គេជីកអណ្ដូងរ៉ែឆ្ងាយពីកន្លែងមនុស្សរស់នៅ មនុស្សដើរខាងលើក៏មិនដឹង គេសម្រូតខ្លួនចុះទៅក្នុងអណ្ដូងរ៉ែ ហើយយោលចុះយោលឡើងនៅទីនោះ ឆ្ងាយពីស្រុកភូមិ។ 5 ដីតែងតែផ្ដល់អាហារដល់មនុស្ស តែនៅខាងក្រោម ដូចជាត្រូវភ្លើងឆេះបំផ្លាញអស់។ 6 គេរកឃើញត្បូងនៅជាមួយថ្មក្នុងដី ហើយរកបានមាសក្នុងធូលីដី។ 7 សត្វត្មាតមិនស្គាល់ច្រកចូលទៅ ក្នុងអណ្ដូងរ៉ែនោះទេ ហើយសត្វរអាតក៏មើលមិនឃើញដែរ។ 8 សត្វដ៏ខ្លាំងពូកែមិនដែលចូលទៅក្នុងនោះទេ…

យ៉ូប 29

លោកយ៉ូបរំឭកពីគ្រាដែលលោកបានរុងរឿង 1 លោកយ៉ូបរៀបរាប់សាជាថ្មីដូចតទៅ៖ 2 «ខ្ញុំប្រាថ្នាឲ្យបានដូចកាលពីមុន គឺនៅគ្រាដែលព្រះ‌ជាម្ចាស់មើលថែទាំខ្ញុំ 3 នៅគ្រាដែលចង្កៀងរបស់ព្រះ‌អង្គបំភ្លឺខ្ញុំ ហើយពន្លឺរបស់ព្រះ‌អង្គនាំខ្ញុំ ឲ្យដើរកាត់ភាពងងឹត។ 4 ពេលដែលខ្ញុំកំពុងតែចម្រុង‌ចម្រើននោះ ព្រះ‌ជាម្ចាស់ជាមិត្តសម្លាញ់របស់ខ្ញុំ ព្រះ‌អង្គជួយការពារក្រុមគ្រួសាររបស់ខ្ញុំ។ 5 ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត គង់នៅជាមួយខ្ញុំ ហើយកូនចៅរបស់ខ្ញុំក៏នៅជុំ‌វិញខ្ញុំដែរ។ 6 ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំ យ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំ ផ្ដល់ប្រេងដ៏ច្រើនហូរ‌ហៀរមកខ្ញុំ។ 7 ពេលខ្ញុំចេញទៅមាត់ទ្វារក្រុង អង្គុយកាត់ក្ដីក្នុងចំណោមពួកព្រឹទ្ធា‌ចារ្យ 8 ពួកយុវជនឃើញខ្ញុំ គេនាំគ្នាដកខ្លួនថយ ពួកចាស់ទុំនាំគ្នាក្រោកឈរ។…

យ៉ូប 30

ទុក្ខលំបាករបស់លោកយ៉ូប 1 ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ សើចចំអកឲ្យខ្ញុំ! ឪពុករបស់អ្នកទាំងនោះ សុទ្ធតែជាមនុស្សប្រើការមិនកើត សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។ 2 អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។ 3 ដោយខ្វះខាត និងឃ្លានខ្លាំងពេក ពួកគេរត់ទៅវាលហួត‌ហែង ដែលជាទីស្មសាន រាំងស្ងួតតាំងពីយូរ‌យារមកហើយ។ 4 ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត យកមកធ្វើជាអាហារ សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។ 5 មនុស្ស‌ម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។ 6 ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ…

យ៉ូប 31

លោកយ៉ូបប្រកាសខ្លួនលោកថាជាមនុស្សស្លូតត្រង់ 1 ខ្ញុំបានសន្យាយ៉ាងម៉ឺង‌ម៉ាត់ថា ខ្ញុំនឹងមិនសម្លឹងមើលទៅ ស្ត្រីក្រមុំណាម្នាក់ ដោយចិត្តស្រើប‌ស្រាលឡើយ។ 2 ដូច្នេះ តើព្រះ‌ជាម្ចាស់នឹងបម្រុងរង្វាន់អ្វី ពីស្ថានលើទុកសម្រាប់ខ្ញុំ តើព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរម‌សុខ? 3 មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនា អស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។ 4 ព្រះ‌ជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ ហើយព្រះ‌អង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។ 5 ខ្ញុំពុំដែលបោកប្រាស់គេ ឬក៏ប្រើល្បិចកិច្ច‌កលចំពោះនរណាដែរ។ 6 សូមព្រះ‌ជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះ នោះព្រះ‌អង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។ 7 ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ ប្រសិនបើមានអំពើសៅ‌ហ្មងណាមួយ នៅជាប់នឹងដៃរបស់ខ្ញុំ…

យ៉ូប 32

ប្រសាសន៍របស់លោកអេលី‌ហ៊ូវ 1 កាលមិត្ត‌ភក្ដិទាំងបីរូបរបស់លោកយ៉ូប ឃើញលោកប្រកាន់ជំហរថាខ្លួនសុចរិតដូច្នេះ ពួកគេក៏លែងឆ្លើយទៅលោកវិញ។ 2 ពេលនោះ លោកអេលី‌ហ៊ូវ ជាកូនរបស់លោកបារ៉ា‌គាល ក្នុងអំបូរប៊ូសនៃត្រកូលរ៉ាម ក៏ចាប់ផ្ដើមខឹងជាខ្លាំង។ គាត់ខឹងនឹងលោកយ៉ូប ព្រោះលោកប្រកាន់ថាខ្លួនលោកសុចរិតជាងព្រះ‌ជាម្ចាស់ ។ 3 គាត់ក៏ខឹងនឹងមិត្ត‌ភក្ដិទាំងបីរបស់លោកយ៉ូបដែរ ព្រោះលោកទាំងបីពុំអាចរកពាក្យឆ្លើយទៅលោកវិញបាន ធ្វើហាក់ដូចជាព្រះ‌ជាម្ចាស់មានកំហុសមែន ។ 4 ដោយលោកអេលី‌ហ៊ូវក្មេងជាងគេ គាត់រង់‌ចាំនិយាយជាមួយលោកយ៉ូបក្រោយគេ។ 5 ប៉ុន្តែ ពេលគាត់ឃើញលោកទាំងបីគ្មានពាក្យអ្វីឆ្លើយទៅលោកយ៉ូបទៀតនោះ គាត់ក៏ខឹងជាខ្លាំង។ 6 លោកអេលី‌ហ៊ូវ ជាកូនរបស់លោកបារ៉ា‌គាល ក្នុងអំបូរប៊ូស…

យ៉ូប 33

ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលតាមរយៈទុក្ខលំបាក 1 លោកយ៉ូបអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំថ្លែង នៅពេលនេះចុះ សូមត្រង‌ត្រាប់ស្ដាប់ពាក្យទាំងប៉ុន្មានរបស់ខ្ញុំ! 2 ខ្ញុំរៀបចំពាក្យសម្ដី ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។ 3 ខ្ញុំនឹងថ្លែងដោយស្មោះអស់ពីចិត្ត ខ្ញុំនឹងនិយាយដោយសេចក្ដីពិតទាំងស្រុង។ 4 ព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់បានសូនខ្ញុំឡើង ខ្យល់ដង្ហើមរបស់ ព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត ធ្វើឲ្យខ្ញុំរស់រានមានជីវិត។ 5 សូមឆ្លើយមកខ្ញុំចុះ បើលោកអាចឆ្លើយបាន សូមរកហេតុផលតទល់នឹងខ្ញុំចុះ! 6 នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌ជាម្ចាស់ ខ្ញុំមិនខុសពីលោកទេ ព្រះ‌អង្គបានសូនខ្ញុំពីដីឥដ្ឋ ដូចលោកដែរ។ 7 ដូច្នេះ សូមកុំញាប់‌ញ័រនៅចំពោះមុខខ្ញុំឡើយ ហើយក៏កុំនឹកស្មានថា…

យ៉ូប 34

ព្រះ‌ជាម្ចាស់មិនប្រព្រឹត្តអំពើទុច្ចរិតឡើយ 1 លោកអេលី‌ហ៊ូវមានប្រសាសន៍ ទៀតថា៖ 2 «អស់អ្នកដែលមានប្រាជ្ញាអើយ សូមស្ដាប់សេចក្ដីដែលខ្ញុំនឹងបរិយាយ! អស់អ្នកដែលចេះដឹងអើយ សូមផ្ទៀងត្រចៀកស្ដាប់ខ្ញុំ! 3 ដ្បិតត្រចៀកស្ដាប់យល់ពាក្យសម្ដី ដូចអណ្ដាតស្គាល់រស‌ជាតិអាហារដែរ។ 4 យើងត្រូវរិះរកអ្វីដែលត្រឹមត្រូវ ហើយរួមគ្នាទទួលស្គាល់នូវអ្វីដែលល្អ»។ 5 លោកយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែព្រះ‌ជាម្ចាស់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ 6 ទោះបីខ្ញុំជាមនុស្សត្រឹមត្រូវ ក៏ព្រះ‌អង្គចាត់ទុកខ្ញុំជាមនុស្សកុហកដែរ របួសរបស់ខ្ញុំពុំអាចព្យាបាលបានទេ តែខ្ញុំពុំបានប្រព្រឹត្តអំពើបាបសោះឡើយ»។ 7 តើមាននរណាម្នាក់ដូចលោកយ៉ូបទេ គាត់ពោលពាក្យប្រមាថយ៉ាងងាយ ដូចគេផឹកទឹក។ 8 គាត់សេព‌គប់ជាមួយមនុស្សប្រព្រឹត្តអំពើទុច្ចរិត…