យ៉ូប 15

ប្រសាសន៍លើកទីពីររបស់លោកអេលី‌ផាស: មនុស្សអាក្រក់ពុំអាចរួចខ្លួនបានឡើយ 1 លោកអេលី‌ផាស ជាអ្នកស្រុកថេម៉ានពោលឡើងថា៖ 2 «តើអ្នកប្រាជ្ញ ដែលយកចំណេះដឹងឥតខ្លឹម‌សារ មកឆ្លើយដែរឬ? តើគេយកសេចក្ដីឥតបានការ ដូចខ្យល់ក្ដៅបក់ពីទិសបូព៌ា មកដាក់ពេញខ្លួនកើតឬ? 3 តើគេយកពាក្យឥតន័យ ឥតផលប្រយោជន៍ មកនិយាយការពារខ្លួនដែរឬ? 4 ចំណែកឯលោកវិញ លោកធ្វើឲ្យគេឯង លែងគោរពកោតខ្លាចព្រះ‌ជាម្ចាស់ ហើយលែងឲ្យនរណាអាចស្មឹង‌ស្មាធិ៍ នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អង្គបានទៀត! 5 សេចក្ដីទុច្ចរិតជំរុញឲ្យលោកស្រដីចេញមក លោកប្រើពាក្យ‌ពេចន៍របស់មនុស្សមានល្បិច។ 6 មិនមែនខ្ញុំទេ ដែលថ្កោលទោសលោក គឺមាត់របស់លោកផ្ទាល់ថ្កោលទោសលោក ហើយពាក្យសម្ដីរបស់លោក…

យ៉ូប 16

ចម្លើយរបស់លោកយ៉ូប: សាក្សីរបស់ខ្ញុំស្ថិតនៅស្ថានបរម‌សុខ 1 លោកយ៉ូបឆ្លើយវិញថា៖ 2 «សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮ ជាច្រើនលើកច្រើនសាមកហើយ។ អស់លោកមកជួយសម្រាលទុក្ខ តែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ! 3 តើអស់លោកនិយាយឥតបានការដូច្នេះ ដល់អង្កាល់ទើបចប់? តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោល បានជាអស់លោកឆ្លើយដូច្នេះ? 4 ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូច អស់លោកបានដែរ គឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំ ខ្ញុំនឹងរៀបរៀងពាក្យ‌ពេចន៍ប្រឆាំងអស់លោក ខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។ 5 ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោក ខ្ញុំនឹងរកពាក្យមកថ្លែង ដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។ 6 រីឯខ្ញុំវិញ ទោះបីខ្ញុំនិយាយ ក៏ការឈឺចាប់របស់ខ្ញុំមិនបានធូរស្បើយ…

យ៉ូប 17

ខ្ញុំលែងមានសង្ឃឹមទៀតហើយ 1 ដង្ហើមរបស់ខ្ញុំចង់ផុត អាយុជីវិតរបស់ខ្ញុំជិតរលត់ ហើយផ្នូរក៏នៅរង់‌ចាំខ្ញុំ។ 2 ជនមើល‌ងាយស្ថិតនៅជុំ‌វិញខ្ញុំ ពាក្យចំអករបស់ពួកគេធ្វើឲ្យខ្ញុំ ដេកមិនលក់។ 3 ឱព្រះ‌ជាម្ចាស់អើយ សូមការពារទូលបង្គំផង ដ្បិតក្រៅពីព្រះ‌អង្គ គ្មាននរណាផ្សេង ហ៊ានធានារ៉ាប់រងទូលបង្គំទេ។ 4 ព្រះ‌អង្គបានខ្ទប់ចិត្តរបស់ពួកគេ មិនឲ្យស្វែងយល់ ដូច្នេះ សូមកុំឲ្យពួកគេឈ្នះឡើយ។ 5 ពួកគេជាមនុស្សដែលហៅមិត្ត‌ភក្ដិ មកចែកទ្រព្យសម្បត្តិ តែមិនទុកឲ្យកូនចៅទទួលចំណែកទេ។ 6 ព្រះ‌ជាម្ចាស់ធ្វើឲ្យប្រជា‌ជនទាំង‌ឡាយ យករឿងខ្ញុំទៅនិយាយលេងសើច ពួកគេស្ដោះទឹកមាត់ដាក់មុខខ្ញុំ។ 7 ភ្នែករបស់ខ្ញុំប្រែជាស្រវាំង…

យ៉ូប 18

ប្រសាសន៍លើកទីពីររបស់លោកប៊ីល‌ដាដ: អន្ទាក់របស់មនុស្សអាក្រក់ 1 លោកប៊ីល‌ដាដ ជាអ្នកស្រុកស៊ូអា ពោលឡើងថា៖ 2 «តើអ្នករាល់គ្នាទ្រាំស្ដាប់ពាក្យសម្ដីបែបនេះ ដល់ពេលណាទៀត? ចូរពិចារណាឡើង នោះយើងនឹងពិភាក្សាគ្នា។ 3 ហេតុអ្វីបានជាអ្នករាល់គ្នាបណ្ដោយឲ្យ គាត់ចាត់ទុកយើងដូចសត្វធាតុ? ហេតុអ្វីបានជាអ្នករាល់គ្នាចាត់ទុកយើង ដូចមនុស្សល្ងី‌ល្ងើ? 4 ឱលោកដែលអារសាច់ខ្លួនឯង ព្រោះតែកំហឹងអើយ តើគួរឲ្យផែនដីក្លាយទៅជាទីស្មសាន និងឲ្យផ្ទាំងថ្មរមៀល ព្រោះតែលោកឬ? 5 ពន្លឺរបស់មនុស្សអាក្រក់នឹងត្រូវរលត់ ហើយអណ្ដាតភ្លើងនៅចង្ក្រាន របស់គេក៏លែងភ្លឺដែរ។ 6 ពន្លឺនៅក្នុងទីលំ‌នៅរបស់គេនឹងត្រូវងងឹតសូន្យ ចង្កៀងដែលចាំងពីលើគេនឹងត្រូវរលត់។ 7…

យ៉ូប 19

លោកយ៉ូបឆ្លើយតបទៅលោកប៊ីល‌ដាដ: នៅទីបញ្ចប់ ព្រះ‌អង្គមុខជាធ្វើអន្តរា‌គមន៍មិនខាន! 1 លោកយ៉ូបឆ្លើយវិញថា៖ 2 «តើអស់លោកធ្វើឲ្យ ខ្ញុំកើតទុក្ខគ្រាំ‌គ្រា ហើយកម្ទេចខ្ញុំ ដោយពាក្យសម្ដីដូច្នេះដល់កាលណាទៀត? 3 អស់លោកផ្ចាញ់‌ផ្ចាលខ្ញុំដប់ដងទៅហើយ តើអស់លោកមិនចេះខ្មាស ដោយធ្វើបាបខ្ញុំបែបនេះទេឬ? 4 ប្រសិនបើខ្ញុំបានធ្វើខុសមែននោះ កំហុសនេះទាក់ទងនឹងខ្ញុំតែប៉ុណ្ណោះ។ 5 ប្រសិនបើអស់លោកបន្តុះ‌បង្អាប់ខ្ញុំ ដើម្បីលើកតម្កើងខ្លួនឯង ហើយយកទុក្ខវេទនារបស់ខ្ញុំ មកធ្វើជាភស្ដុតាងចោទថាខ្ញុំមានទោស 6 នោះតោងដឹងថាព្រះ‌ជាម្ចាស់ទេតើ ដែលដាក់កំហុសនេះមកលើខ្ញុំ ព្រះ‌អង្គបោះសំណាញ់របស់ព្រះ‌អង្គមកលើខ្ញុំ។ 7 ប្រសិនបើខ្ញុំស្រែកហៅគេជួយ ក៏គ្មាននរណាឆ្លើយ ប្រសិនបើខ្ញុំស្រែករកយុត្តិធម៌…

យ៉ូប 20

ប្រសាសន៍លើកទីពីររបស់លោកសូផារ: ទុក្ខវេទនារបស់មនុស្សអាក្រក់ 1 លោកសូផារ ជាអ្នកស្រុក ណា‌អាម៉ា ពោលឡើងថា៖ 2 «ការរិះគិតរបស់ខ្ញុំ ធ្វើឲ្យខ្ញុំទ្រាំមិនបាន គឺខ្ញុំត្រូវតែឆ្លើយតបនឹងលោកវិញ។ 3 ពាក្យស្ដីបន្ទោសរបស់លោក ដូចជាបន្តុះ‌បង្អាប់យើងខ្ញុំជ្រុលពេកហើយ ហេតុនេះ ខ្ញុំត្រូវតែយកគំនិតប្រាជ្ញារបស់ខ្ញុំ មកឆ្លើយតប។ 4 លោកមិនជ្រាបទេឬថា តាំងពីបុរាណរៀងមក គឺចាប់ពីពេលដែលព្រះ‌ជាម្ចាស់ដាក់មនុស្ស នៅលើផែនដីនេះ 5 មនុស្សអាក្រក់មានជ័យ‌ជំនះតែមួយស្របក់ទេ ហើយមនុស្សទមិឡក៏មានអំណរមិនយូរដែរ។ 6 ទោះបីគេមានកំពស់រហូតដល់មេឃ ហើយក្បាលរបស់គេទើសពពកក្ដី 7 ក៏គេមុខជាវិនាសរហូតតទៅ…

យ៉ូប 21

ចម្លើយរបស់លោកយ៉ូបទៅកាន់លោកសូផារ: មនុស្សអាក្រក់តែងតែមានសុភមង្គលរហូតឬ? 1 លោកយ៉ូបឆ្លើយវិញថា៖ 2 «សូមអស់លោកត្រង‌ត្រាប់ ស្ដាប់ពាក្យដែលខ្ញុំថ្លែង ដ្បិតខ្ញុំមិនចង់បានការសម្រាលទុក្ខអ្វីផ្សេងទេ។ 3 សូមទ្រាំស្ដាប់ខ្ញុំនិយាយសិន ពេលណាខ្ញុំនិយាយចប់ សឹមចំអកឲ្យខ្ញុំ។ 4 ខ្ញុំមិនត្អូញ‌ត្អែរប្រឆាំងនឹងមនុស្សទេ ខ្ញុំអត់‌ធ្មត់មិនបានដូច្នេះ មកពីមានមូលហេតុ។ 5 សូមក្រឡេកមើលមកខ្ញុំ នោះអស់លោកនឹងស្រឡាំង‌កាំង ហាមាត់និយាយលែងកើត។ 6 ពេលណាខ្ញុំនឹកឃើញហេតុ‌ការណ៍ដែល កើតមានចំពោះខ្ញុំ នោះខ្ញុំក៏ភ័យតក់‌ស្លុត និងព្រឺ‌សម្បុរ។ 7 ហេតុអ្វីបានជាមនុស្សអាក្រក់រស់បានយូរ ហើយមានកម្លាំងកាន់តែរឹង‌ប៉ឹងឡើងដូច្នេះ? 8 កូនចៅរបស់គេក៏រឹង‌ប៉ឹងជាមួយគេ…

យ៉ូប 22

ប្រសាសន៍លើកទីបីរបស់លោកអេលី‌ផាស: លោកយ៉ូបពិតជាមានកំហុសមែន! 1 លោកអេលី‌ផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖ 2 «តើមនុស្សមានប្រយោជន៍អ្វី សម្រាប់ព្រះ‌ជាម្ចាស់? គ្មានទេ! មនុស្សដែលមានសុភ‌និច្ឆ័យ នាំមកនូវ ផលប្រយោជន៍សម្រាប់តែខ្លួនឯងប៉ុណ្ណោះ! 3 បើលោកសុចរិត តើព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត សព្វព្រះ‌ហឫទ័យដែរឬ? បើលោករស់នៅដោយទៀងត្រង់ តើព្រះ‌អង្គបានចំណេញអ្វី? 4 តើព្រះ‌អង្គស្ដីបន្ទោសលោក ហើយនាំលោកទៅវិនិច្ឆ័យទោស មកពីលោកគោរពប្រណិ‌ប័តន៍ព្រះ‌អង្គឬ? 5 ទេ គឺមកពីអំពើអាក្រក់ដ៏ធំរបស់លោក និងកំហុសដ៏ច្រើនឥតគណនារបស់លោក។ 6 លោកបានយករបស់បញ្ចាំ ពីជនរួមជាតិរបស់លោកដោយឥតហេតុផល…

យ៉ូប 23

ចម្លើយរបស់លោកយ៉ូបទៅកាន់លោកអេលី‌ផាស: ព្រះ‌អង្គមិនព្រមចរចាជាមួយខ្ញុំទេ! 1 លោកយ៉ូបឆ្លើយវិញថា៖ 2 «នៅថ្ងៃនេះទៀត ទោះបីខ្ញុំយកដៃខ្ទប់ពាក្យត្អូញ‌ត្អែររបស់ខ្ញុំក្ដី ក៏ខ្ញុំរអ៊ូ‌រទាំកាន់តែខ្លាំងថែមទៀត។ 3 បើខ្ញុំដឹងថា ព្រះ‌អង្គនៅទីណា បើខ្ញុំអាចទៅដល់កន្លែងដែលព្រះ‌អង្គគង់នៅ 4 នោះខ្ញុំនឹងនាំសំណុំរឿងទៅទូលព្រះ‌អង្គ ខ្ញុំនឹងថ្លែងប្រាប់ព្រះ‌អង្គឲ្យអស់សេចក្ដី។ 5 ខ្ញុំមុខជាដឹងសេចក្ដីដែលព្រះ‌អង្គនឹងឆ្លើយមកខ្ញុំ ព្រមទាំងយល់សេចក្ដីដែលព្រះ‌អង្គ សព្វព្រះ‌ហឫទ័យមានព្រះ‌បន្ទូលមកខ្ញុំ។ 6 តើព្រះ‌អង្គនឹងប្រើមហិទ្ធិ‌ឫទ្ធិរបស់ព្រះ‌អង្គ ដើម្បីចោទប្រកាន់ខ្ញុំឬ? ទេ! ព្រះ‌អង្គមុខជាស្ដាប់ខ្ញុំពុំ‌ខាន។ 7 ខ្ញុំនឹងជជែកតវ៉ាជាមួយព្រះ‌អង្គ ព្រោះខ្ញុំជាមនុស្សទៀងត្រង់ ពេលនោះ ព្រះ‌អង្គដែលជាចៅ‌ក្រមរបស់ខ្ញុំ នឹងប្រកាសថា…

យ៉ូប 24

ព្រះ‌ជាម្ចាស់បណ្តោយឲ្យមនុស្សអាក្រក់ធ្វើតាមចិត្ត 1 ហេតុអ្វីបានជាព្រះដ៏មានឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់បំផុត មិនកំណត់ពេលសម្រាប់វិនិច្ឆ័យទោសមនុស្ស ហេតុអ្វីបានជាអស់អ្នកដែលស្គាល់ព្រះ‌អង្គ មិនឃើញព្រះ‌អង្គរកយុត្តិធម៌ឲ្យ? 2 មនុស្សតែងតែលួចបង្ខិតបង្គោលរបង គេលួចសត្វរបស់អ្នកដទៃយកទៅទុក ក្នុងក្រោលរបស់ខ្លួន។ 3 គេជំរិតយកលារបស់ក្មេងកំព្រា គេរឹបអូសយកគោរបស់ស្ត្រីមេម៉ាយ ទុកជារបស់បញ្ចាំ។ 4 គេដេញជនក្រីក្រឲ្យចេញពីផ្លូវ ហើយបង្ខំជនទុគ៌តនៅក្នុងស្រុក ឲ្យរត់ពួនទាំងអស់គ្នា។ 5 ជនក្រីក្រទាំងនោះចេញទៅរកអាហារ មកចិញ្ចឹមកូនចៅរបស់ខ្លួន ដូចសត្វលាព្រៃ នៅវាលរហោ‌ស្ថាន។ 6 ពួកគេទៅរើសកួរស្រូវដែលជ្រុះនៅតាមស្រែ និងបេះផ្លែទំពាំង‌បាយជូរដែលនៅសេស‌សល់ ក្នុងចម្ការរបស់មនុស្សអាក្រក់។ 7 នៅពេលយប់ ពួកគេដេកខ្លួនទទេ…