នាងអេសធើរ 5

ព្រះ‌នាងអេសធើរចូលគាល់ស្ដេច 1 លុះដល់ថ្ងៃទីបី ព្រះ‌នាងអេសធើរទ្រង់គ្រឿងសម្រាប់ព្រះ‌មហា‌ក្សត្រិ‌យានី យាងចូលទៅគាល់ស្ដេចនៅសាលខាងក្នុងរាជដំណាក់ ដែលនៅទល់មុខនឹងដំណាក់ឯទៀតៗ។ ពេលនោះ ព្រះ‌រាជាគង់នៅលើបល្ល័ង្ក ដែលស្ថិតនៅចំពីមុខទ្វារចូល។ 2 ពេលព្រះ‌រាជាទតឃើញព្រះ‌មហា‌ក្សត្រិ‌យានីឈរនៅក្នុងសាលនោះ ស្ដេចក៏មានព្រះ‌ហឫទ័យមេត្តាករុណាភ្លាម។ ស្ដេចហុចដំបងមាសថ្វាយព្រះ‌នាងអេសធើរ ព្រះ‌នាងអេសធើរចូលទៅជិត ហើយពាល់ចុងដំបងនោះ។ 3 ស្ដេចមានរាជ‌ឱង្ការថា៖ «មហា‌ក្សត្រិ‌យានីអេសធើរអើយ តើព្រះ‌នាងមានការអ្វី? ព្រះ‌នាងចង់បានអ្វី យើងប្រទានឲ្យទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ»។ 4 ព្រះ‌នាងអេសធើរទូលស្ដេចថា៖ «ប្រសិនបើព្រះ‌ករុណាសព្វព្រះ‌ហឫទ័យ សូមព្រះ‌ករុណាយាងទៅចូលរួមក្នុងពិធីជប់‌លៀង ដែលខ្ញុំម្ចាស់រៀប‌ចំនៅថ្ងៃនេះ ហើយខ្ញុំម្ចាស់ក៏សូមអញ្ជើញលោកហាម៉ានដែរ»។ 5 ព្រះ‌រាជាចេញបញ្ជាឲ្យគេហៅលោកហាម៉ានទៅចូលរួមក្នុងពិធីជប់‌លៀង…

នាងអេសធើរ 6

លោកម៉ាដេ‌កាយទទួលកិត្តិយស 1 នៅយប់នោះ ព្រះ‌រាជាផ្ទំមិនលក់ ស្ដេចបញ្ជា ឲ្យគេយកសៀវភៅ ដែលមានកត់‌ត្រាព្រឹត្តិ‌ការណ៍ផ្សេងៗមក គឺសៀវភៅប្រវត្តិ‌សាស្ត្រ ហើយគេក៏អានថ្វាយស្ដេច។ 2 គេអានត្រង់កន្លែងលោកម៉ាដេ‌កាយវែកមុខមហា‌តលិកពីររូប ជាអ្នកយាមទ្វារបន្ទប់របស់ស្ដេច គឺលោកប៊ីគ‌ថាន និងលោកថេ‌រែស ដែលប៉ុន‌ប៉ងធ្វើគុតព្រះ‌ចៅអហា‌ស៊ូរុស។ 3 ព្រះ‌រាជាក៏សួរថា៖ «តើគេបានលើកកិត្តិយស និងដំឡើងបុណ្យស័ក្ដិ ដើម្បីសងគុណលោកម៉ាដេ‌កាយឬទេ?»។ ពួកមន្ត្រីទូលស្ដេចថា៖ «គ្មានទាល់តែសោះ ក្រាបទូល»។ 4 ព្រះ‌រាជាមានរាជ‌ឱង្ការសួរថា៖ «នរណាដើរនៅក្នុងសាលរាជដំណាក់?»។ ពេលនោះ លោកហាម៉ានចូលមកដល់សាលខាងក្រៅដំណាក់របស់ព្រះ‌រាជា ដើម្បីទូលសូមស្ដេចព្យួរ-ក លោកម៉ាដេ‌កាយ…

នាងអេសធើរ 7

លោកហាម៉ានទទួលទោសដល់ស្លាប់ 1 ព្រះ‌រាជា និងលោកហាម៉ាន បានទៅដល់ ហើយជប់‌លៀងជាមួយព្រះ‌មហា‌ក្សត្រិ‌យានីអេសធើរ។ 2 នៅថ្ងៃទីពីរនោះទៀត ពេលកំពុងសោយសុរា ព្រះ‌រាជាមានរាជ‌ឱង្ការទៅកាន់ព្រះ‌នាងអេសធើរថា៖ «មហា‌ក្សត្រិ‌យានីអេសធើរអើយ តើព្រះ‌នាងចង់បានអ្វី? យើងនឹងប្រទានតាមសំណូមពរទាំងអស់ គឺទោះបីមានតម្លៃមួយចំហៀងនគរក៏ដោយ ក៏យើងប្រទានឲ្យដែរ»។ 3 ព្រះ‌នាងអេសធើរទូលព្រះ‌រាជាថា៖ «បពិត្រព្រះ‌រាជា ប្រសិនបើខ្ញុំម្ចាស់គាប់ព្រះ‌ហឫទ័យព្រះ‌ករុណាមែន ហើយប្រសិនបើព្រះ‌ករុណាសព្វព្រះ‌ហឫទ័យ នោះសូមទ្រង់មេត្តាទុកជីវិតឲ្យខ្ញុំម្ចាស់ ព្រមទាំងទុកជីវិតឲ្យប្រជា‌ជនរបស់ខ្ញុំម្ចាស់ តាមសំណូមពរនេះផង 4 ដ្បិតគេបានលក់ខ្ញុំម្ចាស់ និងប្រជា‌ជនរបស់ខ្ញុំម្ចាស់ ដើម្បីយកទៅប្រល័យឲ្យបាត់បង់ជីវិតសូន្យ! ប្រសិនបើគេលក់យើងខ្ញុំ ទាំងប្រុស ទាំងស្រី…

នាងអេសធើរ 8

រាជ‌ក្រឹត្យឲ្យសន្ដោសជន‌ជាតិយូដា 1 នៅថ្ងៃដដែលនោះ ព្រះ‌ចៅអហា‌ស៊ូរុសប្រទានវិមានរបស់លោកហាម៉ាន ជាបច្ចា‌មិត្តរបស់ជន‌ជាតិយូដា ទៅឲ្យព្រះ‌មហា‌ក្សត្រិ‌យានីអេសធើរ។ ព្រះ‌នាងអេសធើរទូលស្ដេចឲ្យបានជ្រាបថា លោកម៉ាដេ‌កាយត្រូវជាសាច់‌ញាតិរបស់ព្រះ‌នាង ដូច្នេះ លោកម៉ាដេ‌កាយក៏ចូលមកគាល់ស្ដេច។ 2 ពេលនោះ ព្រះ‌រាជាយកត្រាព្រះ‌ទម្រង់ ដែលទ្រង់បានដកហូតពីលោកហាម៉ាន មកប្រគល់ជូនលោកម៉ាដេ‌កាយ។ ព្រះ‌នាងអេសធើរក៏បានតែង‌តាំងលោកម៉ាដេ‌កាយ ឲ្យមើលខុសត្រូវលើវិមានរបស់លោកហាម៉ានដែរ។ 3 ព្រះ‌នាងអេសធើរពុំបានឈប់ត្រឹមនេះទេ គឺព្រះ‌នាងទូលស្ដេចសាជាថ្មី ទាំងយំសោក នៅទៀបព្រះ‌បាទារបស់ស្ដេច សូមទ្រង់អាណិតមេត្តាលុបបំបាត់ច្បាប់ដ៏អាក្រក់ ដែលលោកហាម៉ាន ជាពូជ‌ពង្សរបស់ស្ដេចអកាក់ បានបង្កើតក្នុងគោលបំណងប្រល័យពូជ‌សាសន៍យូដា។ 4 ព្រះ‌រាជាហុចដំបងមាសទៅឲ្យព្រះ‌នាងអេសធើរ ព្រះ‌នាងអេសធើរក៏ក្រោកឈរឡើងនៅចំពោះព្រះ‌ភ័ក្ត្រស្ដេច។ 5…

នាងអេសធើរ 9

ការសង‌សឹករបស់ជន‌ជាតិយូដា 1 នៅថ្ងៃទីដប់នៃខែទីដប់‌ពីរ ត្រូវនឹងខែផល្គុន គឺជាថ្ងៃដែលរាជបញ្ជា និងរាជ‌ក្រឹត្យ ត្រូវអនុវត្តជាធរ‌មាន។ ថ្ងៃដែលខ្មាំងសត្រូវរបស់ជន‌ជាតិយូដាសង្ឃឹមថា កិនកម្ទេចជន‌ជាតិយូដានោះ បានប្រែក្លាយទៅជាថ្ងៃ ដែលជន‌ជាតិយូដាកិនកម្ទេចខ្មាំងសត្រូវរបស់ខ្លួនទៅវិញ។ 2 នៅតាមក្រុងនានា ក្នុងអាណា‌ខេត្តទាំងអស់របស់ព្រះ‌ចៅអហា‌ស៊ូរុស ជន‌ជាតិយូដាប្រមូលផ្ដុំគ្នាដើម្បីសង‌សឹកអស់អ្នកដែលមានបំណងធ្វើបាបពួកគេ។ គ្មាននរណាអាចតទល់នឹងជន‌ជាតិយូដាបានឡើយ ដ្បិតជាតិសាសន៍ទាំង‌ឡាយភ័យខ្លាចជន‌ជាតិយូដាគ្រប់ៗគ្នា។ 3 មេដឹកនាំអាណា‌ខេត្ត ពួកមេ‌ទ័ព ពួកទេសា‌ភិបាល និងពួករាជការទាំងអស់បានគាំទ្រជន‌ជាតិយូដា ព្រោះពួកគេភ័យខ្លាចលោកម៉ាដេ‌កាយគ្រប់ៗគ្នា 4 ដ្បិតលោកម៉ាដេ‌កាយទទួលតំណែងជាមហាមន្ត្រីនៅក្នុងរាជ‌វាំង។ កិត្តិនាមរបស់លោកបានល្បីខ្ចរ‌ខ្ចាយពាស‌ពេញក្នុងអាណា‌ខេត្តទាំងអស់ ហើយលោកមានអំណាចកាន់តែខ្លាំងឡើងៗ។ 5 ជន‌ជាតិយូដាបានប្រហារជីវិតខ្មាំងសត្រូវរបស់ខ្លួនដោយមុខដាវ។ ពួកគេកាប់សម្លាប់…

នាងអេសធើរ 10

ព្រះចៅអហា‌ស៊ូរុស និងលោកម៉ាដេ‌កាយ 1 ព្រះចៅអហា‌ស៊ូរុសបានបង្ខំប្រជា‌ជនដែលរស់លើដីគោក និងនៅតាមកោះនានា ឲ្យបង់ពន្ធដារ។ 2 ឫទ្ធិអំណាច និងវីរ‌ភាពរបស់ព្រះ‌រាជា ព្រមទាំងសេចក្ដីដែលរៀបរាប់អំពីព្រះ‌រាជា ប្រទានតំណែងខ្ពង់‌ខ្ពស់ដល់លោកម៉ាដេ‌កាយនោះ សុទ្ធតែមានចែងទុកក្នុងសៀវភៅប្រវត្តិ‌សាស្ត្ររបស់ស្ដេចស្រុកមេឌី និងពែរ្ស។ 3 លោកម៉ាដេ‌កាយ ដែលជាជន‌ជាតិយូដា បានទទួលតំណែងធំជាងគេ បន្ទាប់ពីព្រះចៅអហា‌ស៊ូរុស។ លោកជាវរ‌ជនមួយរូបរបស់ជន‌ជាតិយូដា ដែលជនរួមជាតិរបស់លោកគោរពស្រឡាញ់គ្រប់ៗគ្នា។ លោកតែងតែផ្ដល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជា‌ជនរបស់លោកជា‌និច្ច៕

យ៉ូប 1

ទុក្ខលំបាកលើកទីមួយរបស់លោកយ៉ូប 1 កាលពីដើម នៅស្រុកអ៊ូស មានបុរសម្នាក់ឈ្មោះយ៉ូប ជាមនុស្សទៀងត្រង់ និងសុចរិត។ លោកគោរពកោតខ្លាចព្រះ‌ជាម្ចាស់ ហើយចៀសវាងប្រព្រឹត្តអំពើអាក្រក់។ 2 លោកយ៉ូបមានកូនប្រុសប្រាំ‌ពីរនាក់ និងកូនស្រីបីនាក់។ 3 លោកមានចៀមប្រាំ‌ពីរពាន់ក្បាល អូដ្ឋបីពាន់ក្បាល គោប្រាំរយនឹម និងលាប្រាំរយក្បាល ហើយលោកក៏មានអ្នកបម្រើជាច្រើនដែរ។ លោកជាមនុស្សមានឈ្មោះល្បីជាងគេ នៅស្រុកខាងកើត។ 4 កូនប្រុសៗរបស់លោកតែងតែទៅជប់‌លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបង‌ប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។ 5 ក្រោយពេលជប់‌លៀង លោកយ៉ូបតែងតែហៅកូនៗរបស់លោក មកធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ*។ លោកក្រោកពីព្រលឹម ថ្វាយតង្វាយដុតទាំងមូល…

យ៉ូប 2

ទុក្ខលំបាកទីពីររបស់លោកយ៉ូប 1 ថ្ងៃមួយ ពួកទេវតា*នាំគ្នាចូលមកគាល់ព្រះ‌អម្ចាស់ហើយមារសាតាំងក៏មកគាល់ព្រះ‌អង្គជាមួយពួកគេដែរ។ 2 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅមារសាតាំងថា៖ «តើអ្នកមកពីណា?»។ សាតាំងទូលព្រះ‌អង្គថា៖ «ទូលបង្គំទើបនឹងដើរកំសាន្តជុំ‌វិញផែនដី»។ 3 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលទៅមារសាតាំងថា៖ «តើអ្នកសង្កេតឃើញយ៉ូប ជាអ្នកបម្រើរបស់យើងឬទេ? នៅលើផែនដីនេះ គ្មាននរណាម្នាក់ដូចយ៉ូបឡើយ គេជាមនុស្សទៀងត្រង់ និងសុចរិត គេគោរពកោតខ្លាចយើង ហើយចៀស‌វាងប្រព្រឹត្តអំពើអាក្រក់។ យ៉ូបនៅតែទៀងត្រង់ជា‌និច្ច អ្នកចង់ឲ្យយើងបំផ្លាញគេ ដោយឥតហេតុផល»។ 4 មារសាតាំងទូលព្រះ‌អម្ចាស់ថា៖ «ស្បែកសងស្បែក! មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។ 5 សូមព្រះ‌អង្គធ្វើឲ្យរូបកាយគាត់ឈឺចាប់មើល៍ នោះគាត់មុខជាដាក់បណ្ដាសាព្រះ‌អង្គមិនខាន»។…

យ៉ូប 3

សំណោករបស់លោកយ៉ូបៈ រស់នៅបានប្រយោជន៍អ្វី? 1 បន្ទាប់មក ទើបលោកយ៉ូបចាប់ផ្ដើមនិយាយ ហើយដាក់បណ្ដាសាថ្ងៃកំណើតរបស់លោក ។ 2 លោកយ៉ូបមានប្រសាសន៍ថា៖ 3 «សូមឲ្យថ្ងៃដែលខ្ញុំបានកើតមកនោះ ក្លាយទៅជាថ្ងៃអព‌មង្គល! រីឯយប់ដែលគេពោលថា មានកូនប្រុសម្នាក់ចាប់ផ្ទៃហើយនោះ ជាយប់អព‌មង្គលដែរ! 4 សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត ហើយកុំឲ្យព្រះ‌ជាម្ចាស់ ដែលគង់នៅស្ថានលើ រវី‌រវល់នឹងថ្ងៃនោះ ហើយក៏កុំឲ្យមានពន្លឺបំភ្លឺថ្ងៃនោះឡើយ! 5 សូមឲ្យភាពងងឹត និងភាពអន្ធការ គ្របបាំងថ្ងៃនោះ ហើយសូមឲ្យមានភាពអាប់‌អួរគ្របបាំង ព្រះ‌អាទិត្យ! 6 រីឯយប់នោះវិញ ក៏សូមឲ្យភាពងងឹត…

យ៉ូប 4

ប្រសាសន៍របស់លោកអេលី‌ផាស: អ្នកដែលត្រូវព្រះ‌ជាម្ចាស់ស្ដីប្រដៅ ពិតជាមានសុភមង្គលមិនខាន! 1 លោកអេលី‌ផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖ 2 «ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់ តើលោកធុញ‌ទ្រាន់នឹងស្ដាប់ឬទេ? ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត? 3 លោកបានទូន្មានមនុស្សជាច្រើន ហើយលោកក៏បានជួយមនុស្សជាច្រើន ឲ្យមានកម្លាំងឡើងវិញដែរ។ 4 ពាក្យដែលលោកមានប្រសាសន៍ បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់ អាចឈរមាំ‌មួនឡើងវិញដែរ។ 5 ឥឡូវនេះ ដល់វេនលោក លោកបែរជាបាក់ទឹកចិត្ត ពេលហេតុ‌ការណ៍នេះកើតមានដល់លោក លោកបែរជាវិល‌វល់ក្នុងចិត្តទៅវិញ។ 6 លោកគោរពកោតខ្លាចព្រះ‌ជាម្ចាស់ ហើយរស់នៅដោយទៀងត្រង់…