នេហេ‌មា 8

លោកអែសរ៉ាអានក្រឹត្យ‌វិន័យ 1 លុះដល់ខែទីប្រាំ‌ពីរ ជន‌ជាតិអ៊ីស្រា‌អែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួប‌ជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យលោកបូជា‌ចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគម្ពីរ‌វិន័យរបស់លោកម៉ូសេ គឺក្រឹត្យ‌វិន័យដែលព្រះ‌អម្ចាស់ប្រទានមកឲ្យជន‌ជាតិអ៊ីស្រា‌អែលកាន់តាម។ 2 លោកបូជា‌ចារ្យអែសរ៉ាក៏យកក្រឹត្យ‌វិន័យមកខាងមុខអង្គប្រជុំ ដែលមានប្រជា‌ជនប្រុសស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ថ្ងៃនោះជាថ្ងៃទីមួយនៃខែទីប្រាំ‌ពីរ។ 3 តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ លោកអែសរ៉ាអានគម្ពីរ‌វិន័យនេះនៅខាងមុខព្រលាន ដែលស្ថិតនៅទល់មុខទ្វារគង្គា ឲ្យប្រជា‌ជនស្ដាប់ គឺប្រជា‌ជនទាំងប្រុស ទាំងស្រី និងក្មេងៗ ដែលមានវ័យអាចយល់បាន។ ប្រជា‌ជនទាំងមូលយកចិត្តទុកដាក់ស្ដាប់លោកអានក្រឹត្យ‌វិន័យ។ 4 លោកអែសរ៉ា…

នេហេ‌មា 9

ប្រជា‌ជនតមអាហារ និងសារភាពអំពើបាបរបស់ខ្លួន 1 នៅថ្ងៃទីម្ភៃក្នុងខែដដែលនោះ ជន‌ជាតិអ៊ីស្រា‌អែលស្លៀកបាវកាន់ទុក្ខ និងរោយដីលើក្បាល ហើយជួប‌ជុំគ្នាធ្វើពិធីតមអាហារ។ 2 អស់អ្នកដែលជាពូជ‌ពង្សអ៊ីស្រា‌អែល បានញែកខ្លួនចេញពីសាសន៍ដទៃទាំងប៉ុន្មាន ហើយនាំគ្នាចូលមកសារភាពអំពើបាបរបស់ខ្លួន និងកំហុសដូនតា។ 3 បន្ទាប់មក ពួកគេក្រោកឈរឡើងតាមកន្លែងរៀងៗខ្លួន ហើយស្ដាប់គម្ពីរ‌វិន័យរបស់ព្រះ‌អម្ចាស់ជាព្រះនៃពួកគេ ក្នុងអំឡុងពេលបីម៉ោង រួចបីម៉ោងទៀត ពួកគេសារភាពអំពើបាប និងក្រាបថ្វាយ‌បង្គំព្រះ‌អម្ចាស់ជាព្រះរបស់ពួកគេ។ 4 លោកយេសួរ លោកបានី លោកកាឌ‌មាល លោកសេបា‌នា លោកប៊ូននី លោកសេរេ‌ប៊ីយ៉ា លោកបានី និងលោកកេណា‌នី នាំគ្នាឡើងទៅលើវេទិការបស់ក្រុមលេវី…

នេហេ‌មា 10

1 នៅក្នុងឯក‌សារដែលបិទត្រានោះ មានចុះហត្ថ‌លេខាដូចតទៅ: លោកនេហេមាជាអភិបាលអាណា‌ខេត្ត និងជាកូនរបស់លោកហាកា‌លា ជាចៅរបស់លោកសេដេ‌គា 2 លោកសេរ៉ាយ៉ា លោកអសា‌រា លោកយេរេមា 3 លោកផាស‌ហ៊ើរ លោកអម៉ា‌រា លោកម៉ាល់‌គា 4 លោកហាធូស លោកសេបា‌នា លោកម៉ាលូក 5 លោកហារីម លោកម្រេម៉ូត លោកអូបា‌ឌា 6 លោកដានី‌យ៉ែល លោកគីនេ‌ថោន លោកបារូក 7 លោកមស៊ូ‌ឡាម លោកអប៊ី‌យ៉ា លោកមីយ៉ា‌មីន…

នេហេ‌មា 11

ការបែងចែកកន្លែងឲ្យជន‌ជាតិយូដាតាំងទីលំ‌នៅសាជាថ្មី នៅក្រុងយេរូ‌សាឡឹម និងក្រុងឯទៀតៗ 1 មេដឹកនាំរបស់ប្រជា‌ជនតាំងទីលំ‌នៅនៅក្រុងយេរូ‌សាឡឹម។ រីឯប្រជា‌ជនវិញ គេបានចាប់ឆ្នោតឲ្យម្នាក់ ក្នុងចំណោមដប់នាក់ មករស់នៅក្នុងក្រុងយេរូ‌សាឡឹម ជាក្រុងដ៏‌វិសុទ្ធ ហើយប្រាំបួននាក់ទៀត ត្រូវរស់នៅតាមក្រុងនានា។ 2 ប្រជា‌ជនជូនពរដល់អស់អ្នកដែលស្ម័គ្រចិត្តរស់នៅក្នុងក្រុងយេរូ‌សាឡឹម។ 3 ពួកចៅហ្វាយខេត្តនាំគ្នាតាំងទីលំ‌នៅក្នុងក្រុងយេរូ‌សាឡឹម។ រីឯជន‌ជាតិអ៊ីស្រា‌អែលឯទៀតៗ ក្រុមបូជា‌ចារ្យ ក្រុមលេវី ក្រុមអ្នកបម្រើព្រះ‌វិហារ និងកូនចៅរបស់អ្នកបម្រើព្រះ‌បាទសាឡូម៉ូន រស់នៅតាមក្រុងនានា ម្នាក់ៗក្នុងទឹកដីដែលជាកម្មសិទ្ធិរបស់ខ្លួន។ 4 ប៉ុន្តែ មានកូនចៅយូដា និងកូនចៅបេន‌យ៉ាមីនមួយចំនួន តាំងទីលំ‌នៅ ក្នុងក្រុងយេរូ‌សាឡឹម។ កូនចៅយូដាមានលោកអថា‌យ៉ាជាកូនរបស់លោកអ៊ូស៊ី‌យ៉ា…

នេហេ‌មា 12

បញ្ជីរាយនាមពួកបូជា‌ចារ្យ និងពួកលេវី 1 នេះជាបញ្ជីរាយនាមពួកបូជា‌ចារ្យ និងពួកលេវីដែលបានវិលត្រឡប់មកស្រុកវិញជាមួយលោកសូរ៉ូ‌បាបិល ជាកូនរបស់លោកសាល‌ធាល និងជាមួយលោកយេសួរ: លោកសេរ៉ាយ៉ា លោកយេរេមា លោកអែសរ៉ា 2 លោកអម៉ា‌រា លោកម៉ាលូក លោកហាធូស 3 លោកសេកា‌នា លោករេហ៊ូម លោកម្រេម៉ូត 4 លោកអ៊ីដោ លោកគីនេ‌ថោន លោកអប៊ី‌យ៉ា 5 លោកមីយ៉ា‌មីន លោកម៉ាឌា លោកប៊ីលកា 6 លោកសេម៉ាយ៉ា លោកយ៉ូយ៉ា‌រីប លោកយេដា‌យ៉ា…

នេហេ‌មា 13

ការកែទំរង់ផ្សេងៗ 1 នៅគ្រានោះ ពេលអានគម្ពីរ‌វិន័យរបស់លោកម៉ូសេ នៅចំពោះមុខប្រជា‌ជនទាំងអស់ គេឃើញមានអត្ថ‌បទមួយចែងថា ជន‌ជាតិអាំម៉ូន និងជន‌ជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុម‌ជំនុំរបស់ព្រះ‌ជាម្ចាស់ជាដាច់ខាត 2 ដ្បិតពួកគេពុំបានយកអាហារ និងទឹក មកទទួលជន‌ជាតិអ៊ីស្រា‌អែលទេ។ ជន‌ជាតិម៉ូអាប់បានសូកលោកបាឡាមឲ្យដាក់បណ្ដាសាជន‌ជាតិអ៊ីស្រា‌អែល។ ប៉ុន្តែ ព្រះរបស់យើងបានប្ដូរបណ្ដាសា ឲ្យប្រែទៅជាព្រះ‌ពរវិញ។ 3 ពេលឮក្រឹត្យ‌វិន័យនេះហើយ គេក៏បំបែកជន‌ជាតិអ៊ីស្រា‌អែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។ 4 មុនពេលនោះ គេតែង‌តាំងលោកបូជា‌ចារ្យអេលីយ៉ាស៊ីប ឲ្យមើលខុសត្រូវបន្ទប់នានាក្នុងព្រះ‌ដំណាក់របស់ព្រះនៃយើង។ ដោយលោកត្រូវជាសាច់‌ញាតិរបស់លោកថូប៊ី‌យ៉ា 5 លោកបានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ី‌យ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះ‌វិហារ…

នាងអេសធើរ 1

ពិធីជប់‌លៀងនៅក្នុងវាំងរបស់ព្រះ‌ចៅអហា‌ស៊ូរុស 1 នេះជាព្រឹត្តិ‌ការណ៍ ដែលកើតមាននៅជំនាន់ព្រះចៅអហា‌ស៊ូរុស ។ ព្រះចៅអហា‌ស៊ូរុសគ្រប់‌គ្រងលើអាណា‌ខេត្តចំនួនមួយរយម្ភៃប្រាំ‌ពីរ គឺចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូ‌ពី ។ 2 នៅជំនាន់នោះ ព្រះចៅអហា‌ស៊ូរុសសោយរាជ្យនៅក្រុងស៊ូសាន ជារាជធានី។ 3 នៅឆ្នាំទីបីនៃរជ្ជ‌កាលរបស់ស្ដេច ស្ដេចបានរៀប‌ចំពិធីជប់‌លៀងមួយទទួលមេដឹកនាំ និងមន្ត្រីទាំងអស់របស់ស្ដេច ព្រមទាំងមេ‌ទ័ពពែរ្ស និងមេឌី ពួកអ្នកមុខអ្នកការ និងទេសា‌ភិបាលរបស់អាណា‌ខេត្តទាំងអស់។ 4 ស្ដេចចង់បង្ហាញរាជ្យ‌ទ្រព្យដ៏ស្ដុក‌ស្ដម្ភ និងភាពថ្លៃ‌ថ្នូរវិសេសនៃរាជ‌សម្បត្តិដ៏ថ្កុំ‌ថ្កើងរុងរឿងរបស់ស្ដេច តាមរយៈពិធីជប់‌លៀង ក្នុងអំឡុងពេលមួយរយប៉ែត‌សិបថ្ងៃ។ 5 នៅចុងបញ្ចប់នៃពិធីជប់‌លៀងនេះ ស្ដេចបានរៀប‌ចំពិធីជប់‌លៀងមួយទៀត ក្នុងទីធ្លាឧទ្យាននៃព្រះ‌បរម‌រាជ‌វាំងចំនួនប្រាំ‌ពីរថ្ងៃ។ ប្រជា‌ជនទាំងមូលនៅរាជធានីស៊ូសាន…

នាងអេសធើរ 2

នាងអេសធើរឡើងធ្វើជាព្រះ‌មហា‌ក្សត្រិ‌យានី 1 ក្រោយហេតុ‌ការណ៍ទាំងនោះមក ព្រះ‌ចៅអហា‌ស៊ូរុសស្ងប់ព្រះ‌ពិរោធ ស្ដេចនឹកដល់ព្រះ‌នាងវ៉ាស‌ធី និងអំពើដែលព្រះ‌នាងប្រព្រឹត្ត ព្រមទាំងសេចក្ដីសម្រេចរបស់ស្ដេចចំពោះព្រះ‌នាង។ 2 ពួករាជបម្រើទូលស្ដេចថា៖ «សូមឲ្យគេរកស្ត្រីព្រហ្មចារី ដែលមានរូបឆោមស្រស់ស្អាតបំផុត យកមកថ្វាយព្រះ‌ករុណា។ 3 សូមព្រះ‌ករុណាចេញបញ្ជាឲ្យពួកមន្ត្រី ដែលស្ថិតនៅតាមអាណា‌ខេត្តទាំងអស់ក្នុងរាជា‌ណាចក្រ ទទួលបន្ទុកប្រមូលស្ត្រីព្រហ្មចារី ដែលនៅក្មេង ហើយមានរូបឆោមស្រស់ស្អាត យកមកដាក់នៅវិមានស្ត្រី ក្នុងរាជធានីស៊ូសាន។ សូមឲ្យលោកហេកាយ ដែលជាមហា‌តលិករបស់ព្រះ‌ករុណា និងជាអ្នកថែ‌រក្សាពួកស្ត្រី មើលថែទាំនាងទាំងនោះ ព្រមទាំងផ្ដល់គ្រឿងសំអាងកាយផង។ 4 ព្រះ‌ករុណាសព្វព្រះ‌ហឫទ័យនឹងស្ត្រីក្រមុំណា នាងនោះនឹងឡើងធ្វើជាព្រះ‌មហា‌ក្សត្រិ‌យានីជំនួសព្រះ‌នាងវ៉ាស‌ធី»។ ព្រះ‌រាជាគាប់ព្រះ‌ហឫទ័យ ហើយសម្រេចតាមសំណើនេះ។…

នាងអេសធើរ 3

លោកហាម៉ានទូលសូមឲ្យស្ដេចធ្វើទោសជន‌ជាតិយូដា 1 ក្រោយហេតុ‌ការណ៍ទាំងនោះមក ព្រះ‌រាជាបានតែង‌តាំងលោកហាម៉ាន ជាកូនរបស់លោកហាំម្ដា‌ថា ដែលជាពូជ‌ពង្សរបស់ស្ដេចអកាក់ ឲ្យធ្វើជាមហាមន្ត្រី និងជាប្រមុខលើមេដឹកនាំទាំងអស់។ 2 ព្រះ‌រាជាបានចេញបញ្ជាឲ្យរាជបម្រើទាំងអស់ ដែលប្រចាំការនៅមាត់ទ្វារវាំង អោនគោរព និងថ្វាយ‌បង្គំលោកហាម៉ាន តែលោកម៉ាដេ‌កាយពុំព្រមអោនគោរព ឬថ្វាយ‌បង្គំលោកហាម៉ានទេ។ 3 ពួករាជបម្រើ ដែលប្រចាំការនៅមាត់ទ្វារវាំង ពោលទៅកាន់លោកម៉ាដេ‌កាយថា៖ «ហេតុអ្វីបានជាអ្នកមិនធ្វើតាមបញ្ជារបស់ស្ដេច?»។ 4 ពួកគេតែងតែសួរលោកបែបនេះជារៀងរាល់ថ្ងៃ ប៉ុន្តែ លោកមិនស្ដាប់ពួកគេឡើយ។ លោកបានប្រាប់ពួកគេថា លោកជាជន‌ជាតិយូដា។ ដូច្នេះ ពួកគេក៏រាយ‌ការណ៍ប្រាប់លោកហាម៉ាន ព្រោះចង់ដឹងថា តើលោកម៉ាដេ‌កាយនៅតែប្រកាន់ជំហរបែបនេះ…

នាងអេសធើរ 4

លោកម៉ាដេ‌កាយសុំអន្តរា‌គមន៍ពីព្រះ‌នាងអេសធើរ ជន‌ជាតិយូដានាំគ្នាតមអាហារ 1 កាលលោកម៉ាដេ‌កាយជ្រាបដំណឹងនេះ លោកហែកសម្លៀក‌បំពាក់ ហើយស្លៀកបាវ និងរោយផេះលើក្បាល។ លោកដើរកាត់ទីក្រុង ទាំងស្រែកយំយ៉ាងជូរចត់។ 2 លោកទៅឈរទល់មុខនឹងមាត់ទ្វាររាជ‌វាំង ដ្បិតលោកមិនអាចចូលទៅក្នុងបាន ដោយស្លៀកបាវបែបនេះឡើយ។ 3 នៅតាមអាណា‌ខេត្តនីមួយៗ ពេលគេបានទទួលលិខិត និងរាជ‌ក្រឹត្យហើយ ជន‌ជាតិយូដានាំគ្នាកាន់ទុក្ខយ៉ាងខ្លាំង។ ពួកគេតមអាហារ យំសោកសង្រេង ហើយមានពួកគេជាច្រើននាំគ្នាស្លៀកបាវដេកនៅក្នុងផេះ។ 4 ពួកស្ត្រីបម្រើ និងមហា‌តលិករបស់ព្រះ‌នាងអេសធើរ បាននាំដំណឹងនេះ មកទូលថ្វាយព្រះ‌នាង ហើយព្រះ‌មហា‌ក្សត្រិ‌យានីរន្ធត់ព្រះ‌ហឫទ័យពន់ប្រមាណ។ ព្រះ‌នាងឲ្យគេយកសម្លៀក‌បំពាក់ទៅជូនលោកម៉ាដេ‌កាយ ជំនួសបាវដែលលោកស្លៀកជាប់នឹងខ្លួន តែលោកម៉ាដេ‌កាយពុំព្រមទេ។…