អែសរ៉ា 8
បញ្ជីរាយនាមអស់អ្នកដែលវិលត្រឡប់ទៅជាមួយលោកអែសរ៉ា 1 «នេះជាបញ្ជីរាយនាមមេក្រុមគ្រួសារ ដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេស: 2 ក្នុងអំបូរភីនេហាសមានលោកគើសុន។ ក្នុងអំបូរអ៊ីថាម៉ារមានលោកដានីយ៉ែល។ ក្នុងអំបូរដាវីឌមានលោកហាធូស។ 3 ក្នុងអំបូរសេកានា និងអំបូរប៉ារ៉ូស មានលោកសាការី ហើយមានមនុស្សប្រុស ១៥០ នាក់នៅជាមួយលោក។ 4 ក្នុងអំបូរផាហាត់-ម៉ូអាប់ មានលោកអេលីយ៉ូណៃ ជាកូនរបស់លោកសេរ៉ាហ៊ា ហើយមានមនុស្សប្រុស ២០០ នាក់នៅជាមួយលោក។ 5 ក្នុងអំបូរសាទូមានលោកសេកានា ជាកូនរបស់លោកយ៉ាហាសៀល ហើយមានមនុស្សប្រុស ៣០០ នាក់ នៅជាមួយលោក។…