២ របាក្សត្រ 14

1 កាលព្រះ‌បាទអប៊ី‌យ៉ាសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះ‌បាទដាវីឌ ហើយព្រះ‌បាទអេ‌សា ជាបុត្របានឡើងស្នងរាជ្យ។ ក្នុងរជ្ជ‌កាលព្រះ‌បាទអេ‌សា ស្រុកទេសបានសុខ‌សាន្ត‌ត្រាណ អស់រយៈពេលដប់ឆ្នាំ។ ព្រះ‌បាទអេ‌សាគ្រងរាជ្យលើស្រុកយូដា 2 ព្រះ‌បាទអេ‌សាប្រព្រឹត្តអំពើសុចរិត និងទៀងត្រង់ ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច។ 3 ស្ដេចបានលុបបំបាត់អាសនៈរបស់សាសន៍ដទៃ និងកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ ស្ដេចបានវាយបំបាក់រូបស្តូប និងកាប់រំលំបង្គោលរបស់ព្រះ‌អាសេ‌រ៉ា។ 4 ស្ដេចបានប្រាប់ជន‌ជាតិយូដាឲ្យស្វែងរកព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់ខ្លួន ព្រមទាំងប្រតិបត្តិតាមក្រឹត្យ‌វិន័យ និងបទ‌បញ្ជារបស់ព្រះ‌អង្គផង។ 5 ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ និងអាសនៈសម្រាប់ដុតគ្រឿងក្រអូបនៅតាមក្រុងទាំង‌ឡាយ ក្នុងស្រុកយូដា។ ក្នុងរជ្ជ‌កាលរបស់ព្រះ‌បាទអេ‌សា ស្រុកទេសបានសុខ‌សាន្ត‌ត្រាណ។ 6 ស្ដេចបានសង់ក្រុងដ៏មានកំពែងរឹង‌មាំក្នុងស្រុកយូដា…

២ របាក្សត្រ 15

ព្រះ‌បាទអេ‌សាកែទម្រង់សាសនា 1 គ្រានោះ ព្រះ‌វិញ្ញាណរបស់ព្រះ‌ជាម្ចាស់យាងមកសណ្ឋិតលើលោកអសា‌រា ជាកូនរបស់លោកអូដេត។ 2 លោកក៏ចេញទៅគាល់ព្រះ‌បាទអេ‌សា ហើយទូលថា៖ «បពិត្រព្រះ‌រាជាអេ‌សា ព្រមទាំងកូនចៅយូដា និងកូនចៅបេន‌យ៉ាមីន ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះ‌អម្ចាស់គង់ជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះ‌អង្គ។ ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះ‌អង្គ នោះព្រះ‌អង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះ‌អង្គ នោះព្រះ‌អង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។ 3 ក្នុងអំឡុងពេលដ៏យូរ‌លង់ ជន‌ជាតិអ៊ីស្រា‌អែលគ្មានព្រះពិតប្រាកដ គ្មានបូជា‌ចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យ‌វិន័យដែរ។ 4 ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកព្រះ‌អម្ចាស់ជាព្រះនៃជន‌ជាតិអ៊ីស្រា‌អែល ពួកគេស្វែងរកព្រះ‌អង្គ ព្រះ‌អង្គក៏ឲ្យពួកគេរកឃើញ។…

២ របាក្សត្រ 16

សង្គ្រាមរវាងព្រះ‌បាទអេ‌សា និងព្រះ‌បាទបាសា ស្ដេចស្រុកអ៊ីស្រា‌អែល 1 នៅឆ្នាំទីសាម‌សិបប្រាំមួយនៃរជ្ជ‌កាលព្រះ‌បាទអេ‌សា ព្រះ‌បាទបាសា ជាស្ដេចស្រុកអ៊ីស្រា‌អែល លើកទ័ពមកវាយស្រុកយូដា ហើយសង់កំពែងជុំ‌វិញក្រុងរ៉ាម៉ា ដើម្បីកុំឲ្យប្រជា‌ជនរបស់ព្រះ‌បាទអេ‌សា ជាស្ដេចស្រុកយូដា អាចចេញចូលបាន។ 2 ព្រះ‌បាទអេ‌សាយកមាស ប្រាក់ ពីក្នុងឃ្លាំងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងនៅក្នុងឃ្លាំងព្រះ‌រាជ‌វាំង ហើយចាត់គេឲ្យយកទៅថ្វាយព្រះ‌បាទបេន-‌ហាដាឌ ជាស្ដេចស្រុកស៊ីរី ដែលគង់នៅក្រុងដាម៉ាស ដោយទូលថា៖ 3 «ទូលបង្គំសូមចងសម្ពន្ធ‌មិត្តជាមួយព្រះ‌ករុណា ដូចបិតារបស់ទូលបង្គំបានចងជាមួយបិតារបស់ព្រះ‌ករុណាដែរ។ ទូលបង្គំសូមផ្ញើមាស និងប្រាក់នេះ មកថ្វាយព្រះ‌ករុណា។ សូមព្រះ‌ករុណាផ្ដាច់ចំណងសម្ពន្ធ‌មិត្តជាមួយបាសា ជាស្ដេចស្រុកអ៊ីស្រា‌អែលទៅ ដើម្បីកុំឲ្យស្ដេចនោះឡើងមកវាយទូលបង្គំទៀត»។ 4…

២ របាក្សត្រ 17

ព្រះ‌បាទយ៉ូសា‌ផាតសោយរាជ្យនៅស្រុកយូដា 1 ព្រះ‌បាទយ៉ូសា‌ផាតបានឡើងស្នងរាជ្យព្រះ‌បាទអេ‌សា ជាបិតា ហើយស្ដេចពង្រឹងកម្លាំង តទល់នឹងស្រុកអ៊ីស្រា‌អែល ។ 2 ស្ដេចបានដាក់ទ័ពនៅតាមទីក្រុងទាំងប៉ុន្មាន ដែលមានកំពែងរឹង‌មាំក្នុងស្រុកយូដា និងដាក់ខ្សែត្រៀមនៅតាមក្រុងនានា ក្នុងស្រុកអេប្រាអ៊ីម ជាក្រុងដែលព្រះ‌បាទអេ‌សា ជាបិតា ដណ្ដើមយកបាន។ 3 ព្រះ‌អម្ចាស់គង់នៅជាមួយព្រះ‌បាទយ៉ូសា‌ផាត ដ្បិតស្ដេចប្រព្រឹត្តតាមមាគ៌ាដើមដំបូងរបស់ព្រះ‌បាទដាវីឌ ជាព្រះ‌អយ្យ‌កោ គឺទ្រង់ពុំបានស្វែងរកព្រះបាលទេ។ 4 ស្ដេចបានស្វែងរកព្រះនៃអយ្យ‌កោរបស់ស្ដេច និងធ្វើតាមបទ‌បញ្ជារបស់ព្រះ‌អង្គ គឺទ្រង់មិនធ្វើដូចអ្នកស្រុកអ៊ីស្រា‌អែលទេ។ 5 ព្រះ‌អម្ចាស់ពង្រឹងរាជសម្បត្តិរបស់ស្ដេចឲ្យបានរឹង‌ប៉ឹង ហើយប្រជា‌ជនយូដាទាំងមូលតែងតែនាំយកតង្វាយមកថ្វាយព្រះ‌បាទយ៉ូសា‌ផាត។ ស្ដេចមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើនបំផុត។ 6…

២ របាក្សត្រ 18

ព្រះ‌បាទយ៉ូសា‌ផាតចងស្ពាន‌មេត្រីនឹងព្រះ‌បាទអហាប់ 1 ព្រះ‌បាទយ៉ូសា‌ផាតមានទ្រព្យសម្បត្តិ និងកិត្តិយសយ៉ាងច្រើន។ ស្ដេចបានចងស្ពាន‌មេត្រីនឹងព្រះ‌បាទអហាប់ តាមចំណងអាពាហ៍‌ពិពាហ៍ ។ 2 ប៉ុន្មានឆ្នាំក្រោយមក ព្រះ‌បាទយ៉ូសា‌ផាតយាងទៅសួរសុខទុក្ខព្រះ‌បាទអហាប់ នៅក្រុងសាម៉ារី។ ពេលនោះ ព្រះ‌បាទអហាប់រៀប‌ចំចៀម និងគោមួយចំនួនធំ ដើម្បីទទួលព្រះ‌បាទយ៉ូសា‌ផាត និងអស់អ្នកដែលអមដំណើរស្ដេច។ ព្រះ‌បាទអហាប់ក៏បានបបួលព្រះ‌បាទយ៉ូសា‌ផាត ឡើងទៅវាយយកក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ 3 ព្រះ‌បាទអហាប់ ជាស្ដេចស្រុកអ៊ីស្រា‌អែល មានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយ៉ូសា‌ផាតថា៖ «តើព្រះ‌ករុណាសព្វព្រះ‌ហឫទ័យយាងទៅក្រុងរ៉ាម៉ូត នៅស្រុកកាឡាដជាមួយទូលបង្គំឬទេ?»។ ព្រះ‌បាទយ៉ូសា‌ផាតតបវិញថា៖ «ទូលបង្គំក៏ដូចព្រះ‌ករុណា ប្រជា‌រាស្ត្ររបស់ទូលបង្គំក៏ដូចជាប្រជា‌រាស្ត្ររបស់ព្រះ‌ករុណា យើងនឹងទៅច្បាំងរួមជាមួយព្រះ‌ករុណាដែរ!»។ ពួកអ្នកប្រកបរបរជាព្យាការីប្រកាសអំពីជ័យ‌ជំនះ…

២ របាក្សត្រ 19

ព្រះ‌បាទយ៉ូសា‌ផាតតែង‌តាំងចៅ‌ក្រមនៅស្រុកយូដា 1 ព្រះ‌បាទយ៉ូសា‌ផាត ជាស្ដេចស្រុកយូដា វិលមកដល់រាជដំណាក់ នៅក្រុងយេរូ‌សាឡឹមវិញ ដោយសុខ‌សាន្ត។ 2 លោកយេហ៊ូវដែលត្រូវជាកូនរបស់លោកហាណា‌នី ជាគ្រូទាយ បានចេញមកជួបព្រះ‌បាទយ៉ូសា‌ផាត ទូលស្ដេចថា៖ «ហេតុដូចម្ដេចបានជាព្រះ‌ករុណាជួយមនុស្សអាក្រក់ ហើយស្រឡាញ់អស់អ្នកដែលស្អប់ព្រះ‌អម្ចាស់ដូច្នេះ? ដោយព្រះ‌ករុណាប្រព្រឹត្តបែបនេះព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធនឹងព្រះ‌ករុណា។ 3 ប៉ុន្តែ ព្រះ‌ករុណាបានប្រព្រឹត្តអំពើល្អមួយចំនួនដែរ គឺព្រះ‌ករុណាបានលុបបំបាត់បង្គោលរបស់ព្រះ‌អាសេ‌រ៉ាអស់ពីក្នុងស្រុក ហើយព្រះ‌ករុណាស្វែងរកព្រះ‌ជាម្ចាស់ ដោយស្មោះអស់ពីចិត្ត»។ 4 ព្រះ‌បាទយ៉ូសា‌ផាតគង់នៅក្រុងយេរូ‌សាឡឹម។ បន្ទាប់មក ស្ដេចយាងទៅសួរសុខទុក្ខប្រជា‌រាស្ត្រតាំងពីបៀរ‌សេ‌បាហូតដល់តំបន់ភ្នំអេប្រាអ៊ីម ដើម្បីណែ‌នាំពួកគេឲ្យវិលមករកព្រះ‌អម្ចាស់ជាព្រះនៃដូនតារបស់ខ្លួនវិញ។ 5 ស្ដេចបានតែង‌តាំងឲ្យមានចៅ‌ក្រម នៅគ្រប់ក្រុងដែលមានកំពែងរឹង‌មាំក្នុងស្រុកយូដា។ 6…

២ របាក្សត្រ 20

កង‌ទ័ពម៉ូអាប់ និងកង‌ទ័ពអាំម៉ូនវាយលុកស្រុកយូដា ពាក្យអធិស្ឋានរបស់ព្រះ‌បាទយ៉ូសា‌ផាត 1 ក្រោយមកទៀត ជន‌ជាតិម៉ូអាប់ និងជន‌ជាតិអាំម៉ូន រួមជាមួយអ្នកស្រុកម៉ាអូន បានលើកគ្នាមកវាយព្រះ‌បាទយ៉ូសា‌ផាត។ 2 មានគេមកទូលព្រះ‌បាទយ៉ូសា‌ផាតថា៖ «កង‌ទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះ‌ករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសា‌សូន-‌តាម៉ារ គឺនៅអេន‌កេឌី»។ 3 ព្រះ‌បាទយ៉ូសា‌ផាតភ័យខ្លាចជាខ្លាំង ទ្រង់ក៏សម្រេចចិត្តទូលសួរព្រះ‌អម្ចាស់ហើយប្រកាសឲ្យអ្នកស្រុកយូដាទាំងមូលតមអាហារ។ 4 អ្នកស្រុកយូដាជួប‌ជុំគ្នាស្វែងរកព្រះ‌អម្ចាស់ពួកគេធ្វើដំណើរមកពីគ្រប់ទីក្រុងនៃស្រុកយូដា ដើម្បីស្វែងរកព្រះ‌អម្ចាស់។ 5 ព្រះ‌បាទយ៉ូសា‌ផាតឈរនៅកណ្ដាលចំណោមអង្គប្រជុំរបស់ជន‌ជាតិយូដា និងអ្នកក្រុងយេរូ‌សាឡឹម ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ខាងមុខព្រលានថ្មី។ 6 ស្ដេចមានរាជ‌ឱង្ការថា៖ «បពិត្រព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់យើងខ្ញុំ…

២ របាក្សត្រ 21

1 កាលព្រះ‌បាទយ៉ូសា‌ផាតសោយទិវង្គត គេយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជ‌វង្ស នៅបុរីព្រះ‌បាទដាវីឌ។ ព្រះ‌បាទយ៉ូរ៉ាម ជាបុត្រ បានឡើងស្នងរាជ្យ។ ព្រះ‌បាទយ៉ូរ៉ាមសោយរាជ្យនៅស្រុកយូដា 2 ព្រះ‌បាទយ៉ូរ៉ាមមានអនុជដូចតទៅ គឺសម្ដេចអសា‌រា យេហ៊ី‌អែល សាកា‌រី អសា‌រា មីកែល និងសេផា‌ធា ហើយទាំងអស់គ្នាសុទ្ធតែជាបុត្ររបស់ព្រះ‌បាទយ៉ូសា‌ផាត ស្ដេចអ៊ីស្រា‌អែល ។ 3 ព្រះ‌បាទយ៉ូសា‌ផាត ជាបិតា បានចែកអំណោយជាមាសជាប្រាក់យ៉ាងច្រើនឲ្យបុត្រឯទៀតៗ ព្រមទាំងប្រគល់ក្រុងនានាដែលមានកំពែងរឹង‌មាំ ក្នុងស្រុកយូដា ឲ្យបុត្រទាំងនោះកាន់កាប់ទៀតផង តែស្ដេចប្រគល់រាជសម្បត្តិឲ្យព្រះ‌បាទយ៉ូរ៉ាម ព្រោះជាបុត្រច្បង។ 4 កាលព្រះ‌បាទយ៉ូរ៉ាមឡើងស្នងរាជ្យបិតា…

២ របាក្សត្រ 22

ព្រះ‌បាទអហា‌ស៊ីយ៉ាសោយរាជ្យនៅស្រុកយូដា 1 ប្រជា‌ជននៅក្រុងយេរូ‌សាឡឹមនាំគ្នាលើកសម្ដេចអហា‌ស៊ីយ៉ា ជាបុត្រពៅរបស់ព្រះ‌បាទយ៉ូរ៉ាម ឲ្យឡើងស្នងរាជ្យបិតា ដ្បិតបុត្របងៗត្រូវជន‌ជាតិអារ៉ាប់សម្លាប់អស់ នៅពេលពួកគេមកលុក‌លុយស្រុក។ ហេតុនេះហើយបានជាព្រះ‌បាទអហា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូរ៉ាម ឡើងសោយរាជ្យលើស្រុកយូដា។ 2 ព្រះ‌បាទអហា‌ស៊ីយ៉ាឡើងសោយរាជ្យក្នុងជន្មាយុម្ភៃព្រះ‌វស្សា ទ្រង់សោយរាជ្យបានមួយឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា អថា‌លា ជាចៅរបស់ព្រះ‌បាទអូមរី។ 3 ព្រះ‌បាទអហា‌ស៊ីយ៉ាក៏បានដើរតាមផ្លូវរបស់រាជ‌វង្សព្រះ‌បាទអហាប់ដែរ ដ្បិតមាតាជួយគំនិតស្ដេចឲ្យប្រព្រឹត្តអំពើអាក្រក់។ 4 ស្ដេចប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាង មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចរាជ‌វង្សរបស់ព្រះ‌បាទអហាប់ដែរ ដ្បិតក្រោយពេលបិតាសោយទិវង្គត រាជ‌វង្សរបស់ព្រះ‌បាទអហាប់ជួយគំនិតព្រះ‌បាទអហា‌ស៊ីយ៉ា ដែលជំរុញឲ្យស្ដេចត្រូវវិនាស។ 5 ស្ដេចធ្វើតាមយោបល់របស់ពួកគេ ហើយចូលដៃជាមួយព្រះ‌បាទយ៉ូរ៉ាម ជាបុត្ររបស់ព្រះ‌បាទអហាប់…

២ របាក្សត្រ 23

ព្រះ‌បាទយ៉ូអាសឡើងគ្រងរាជ្យ 1 លុះដល់ឆ្នាំទីប្រាំ‌ពីរ លោកបូជា‌ចារ្យយេហូ‌យ៉ាដាបានតាំងចិត្តក្លា‌ហាន ហើយចុះសន្ធិ‌សញ្ញាជាមួយពួកមេបញ្ជា‌ការ គឺមានអសា‌រា ជាកូនរបស់លោកយេរ៉ូ‌ហាំ លោកអ៊ីស្មា‌អែល ជាកូនរបស់លោកយ៉ូហាណាន លោកអសា‌រា ជាកូនរបស់លោកអូបេដ លោកម៉ាសេ‌យ៉ា ជាកូនរបស់លោកអដា‌យ៉ា និងលោកអេលី‌សាផាត ជាកូនរបស់លោកស៊ីក‌គ្រី។ 2 មេបញ្ជា‌ការទាំងនោះធ្វើដំណើរពាស‌ពេញស្រុកយូដា ហើយប្រមូលពួកលេវីនៅតាមក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា ព្រមទាំងប្រមូលមេក្រុមគ្រួសារនៃជន‌ជាតិអ៊ីស្រា‌អែលឲ្យមកជួប‌ជុំគ្នា នៅក្រុងយេរូ‌សាឡឹម។ 3 អង្គប្រជុំទាំងមូលបានចុះសន្ធិ‌សញ្ញាជាមួយព្រះ‌រាជា នៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់។ លោកយេហូ‌យ៉ាដាមានប្រសាសន៍ទៅពួកគេថា៖ «នេះនែ៎ បុត្ររបស់ព្រះ‌មហា‌ក្សត្រ! ទ្រង់នឹងគ្រងរាជ្យ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បានថ្លែងទុក ស្ដីអំពីរាជ‌វង្សរបស់ព្រះ‌បាទដាវីឌ។ 4…