២ របាក្សត្រ 4

1 ស្ដេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្ដោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។ អាងធំពីលង្ហិន 2 ស្ដេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំ‌វិញសាម‌សិបហត្ថ។ 3 នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំ‌វិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។ 4 អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់‌ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។ 5 អាងនេះមានកំរាស់មួយទះ មាត់របស់វារីក ដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ…

២ របាក្សត្រ 5

1 ព្រះ‌បាទសាឡូម៉ូនបានធ្វើគ្រឿងប្រដាប់សម្រាប់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ចប់សព្វគ្រប់។ បន្ទាប់មក ស្ដេចនាំយកវត្ថុអំពីមាសប្រាក់ និងគ្រឿងប្រដាប់ផ្សេងៗទៀត ដែលព្រះ‌បាទដាវីឌ ជាបិតា បានញែកថ្វាយព្រះ‌អម្ចាស់មកទុកក្នុងឃ្លាំងនៃព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់។ ហិបសម្ពន្ធ‌មេត្រីតម្កល់ក្នុងព្រះ‌ដំណាក់ 2 គ្រានោះ ព្រះ‌បាទសាឡូម៉ូនបានអញ្ជើញពួកព្រឹទ្ធា‌ចារ្យនៃជន‌ជាតិអ៊ីស្រា‌អែល ពួកមេដឹកនាំកុល‌សម្ព័ន្ធទាំងប៉ុន្មាន និងតំណាងក្រុមគ្រួសារនៃជន‌ជាតិអ៊ីស្រា‌អែល ឲ្យមកក្រុងយេរូ‌សាឡឹម ដើម្បីដង្ហែហិបនៃសម្ពន្ធ‌មេត្រីរបស់ព្រះ‌អម្ចាស់ពីបុរីព្រះ‌បាទដាវីឌ គឺក្រុងស៊ីយ៉ូន មកព្រះ‌ដំណាក់។ 3 ពេលនោះ ប្រជា‌ជនអ៊ីស្រា‌អែលទាំងអស់នាំគ្នាមកគាល់ព្រះ‌រាជា ដើម្បីចូលរួមក្នុងពិធីបុណ្យនៅខែទីប្រាំ‌ពីរ ។ 4 កាលព្រឹទ្ធា‌ចារ្យទាំងអស់របស់ជន‌ជាតិអ៊ីស្រា‌អែលអញ្ជើញមកដល់ហើយ ពួកលេវីក៏នាំគ្នាសែងហិប។ 5 ពួកគេដង្ហែហិបនៃសម្ពន្ធ‌មេត្រី ព្រមទាំងពន្លាជួបព្រះ‌អម្ចាស់ និងវត្ថុសក្ការៈទាំងប៉ុន្មានដែលស្ថិតនៅក្នុងពន្លា…

២ របាក្សត្រ 6

1 ពេលនោះ ព្រះ‌បាទសាឡូម៉ូនមានរាជ‌ឱង្ការដូចតទៅ៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា ព្រះ‌អង្គសព្វព្រះ‌ហឫទ័យគង់ក្នុងទីងងឹត! 2 ទូលបង្គំបានសង់ព្រះ‌វិហារដ៏ថ្កុំ‌ថ្កើងនេះ ទុកជាព្រះ‌ដំណាក់ថ្វាយព្រះ‌អង្គគង់ អស់‌កល្បជា‌និច្ច!»។ សេចក្ដីថ្លែងការណ៍របស់ព្រះ‌បាទសាឡូម៉ូន 3 ព្រះ‌រាជាបែរមក ហើយប្រទានពរដល់សហគមន៍អ៊ីស្រា‌អែលទាំងមូល ដែលកំពុងតែឈរនៅទីនោះ។ 4 ព្រះ‌រាជាមានរាជ‌ឱង្ការថា៖ «សូមលើកតម្កើងព្រះ‌អម្ចាស់ជាព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែល ព្រះ‌អង្គសម្តែងព្រះ‌បារមី ដើម្បីសម្រេចតាមព្រះ‌បន្ទូល ដែលព្រះ‌អង្គបានសន្យាចំពោះព្រះ‌បាទដាវីឌជាបិតារបស់ខ្ញុំ។ ព្រះ‌អង្គមានព្រះ‌បន្ទូលដូចតទៅ: 5 “តាំងពីថ្ងៃដែលយើងបាននាំប្រជា‌រាស្ត្ររបស់យើងចាកចេញពីស្រុកអេស៊ីប យើងមិនបានជ្រើសរើសក្រុងណាមួយ ក្នុងចំណោមកុល‌សម្ព័ន្ធទាំងប៉ុន្មានរបស់អ៊ីស្រា‌អែល ដើម្បីសង់ដំណាក់មួយ ទុកជាកន្លែងសម្រាប់សម្តែងនាមរបស់យើងឡើយ យើងក៏ពុំបានជ្រើសរើសនរណាម្នាក់ផ្សេង ដើម្បីធ្វើជាមេដឹកនាំរបស់ជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់យើងដែរ…

២ របាក្សត្រ 7

យញ្ញ‌បូជារបស់ព្រះ‌បាទសាឡូម៉ូន 1 កាលព្រះ‌បាទសាឡូម៉ូនអធិស្ឋាន*ចប់ ស្រាប់តែមានភ្លើងធ្លាក់ពីលើមេឃ ឆេះតង្វាយដុតទាំងមូល* និងយញ្ញ‌បូជាមេត្រី‌ភាព ហើយសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ស្ថិតនៅពេញក្នុងព្រះ‌ដំណាក់។ 2 ពួកបូជា‌ចារ្យ*ពុំអាចចូលទៅក្នុងព្រះ‌ដំណាក់បានទេ ដ្បិតសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ស្ថិតនៅពេញក្នុងព្រះ‌ដំណាក់របស់ព្រះ‌អង្គ។ 3 ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ឃើញភ្លើងធ្លាក់ពីលើមេឃ និងសិរី‌រុងរឿងរបស់ព្រះ‌អម្ចាស់ស្ថិតនៅលើព្រះ‌ដំណាក់ ក៏នាំគ្នាក្រាបចុះ អោនមុខដល់ដីនៅលើកំរាលឥដ្ឋ ហើយថ្វាយ‌បង្គំព្រះ‌អម្ចាស់និងសរសើរតម្កើងព្រះ‌អង្គថា «ព្រះ‌អង្គជាព្រះដ៏សប្បុរស ដ្បិតព្រះ‌ហឫទ័យមេត្តាករុណារបស់ព្រះ‌អង្គ នៅស្ថិត‌ស្ថេររហូតតទៅ!»។ 4 ព្រះ‌រាជា និងប្រជា‌ជនទាំងមូលបានថ្វាយយញ្ញ‌បូជា នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់។ 5 ព្រះ‌បាទសាឡូម៉ូន និងប្រជា‌ជនទាំងមូល ធ្វើពិធីឆ្លងព្រះ‌ដំណាក់របស់ព្រះ‌ជាម្ចាស់ ហើយក្នុងឱកាសនោះ ព្រះ‌រាជាបានថ្វាយយញ្ញ‌បូជា គឺមានគោ…

២ របាក្សត្រ 8

ស្នាដៃផ្សេងៗទៀតរបស់ព្រះ‌បាទសាឡូម៉ូន 1 ព្រះ‌បាទសាឡូម៉ូនចំណាយពេលអស់ម្ភៃឆ្នាំ ដើម្បីកសាងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់និងវាំងរបស់ស្ដេច។ 2 ព្រះ‌រាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះ‌បាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចឲ្យប្រជា‌ជនអ៊ីស្រា‌អែលទៅរស់នៅ។ 3 ព្រះ‌បាទសាឡូម៉ូនលើកទ័ពទៅវាយយកក្រុងហា‌ម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។ 4 ស្ដេចក៏បានសង់ក្រុងថាត់‌ម៉ោរ នៅតំបន់វាលរហោ‌ស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហា‌ម៉ាត់។ 5 ស្ដេចបានសង់ក្រុងបេត‌ហូរ៉ូនខាងលើ និងបេត‌ហូរ៉ូនខាងក្រោម ជាក្រុងដែលមានបន្ទាយ និងកំពែងព័ទ្ធជុំ‌វិញ ហើយមានទ្វារ និងរនុកផង។ 6 ស្ដេចក៏បានសង់ក្រុងបាឡាត និងក្រុងទាំងប៉ុន្មាន ដែលស្ដេចទុកធ្វើជាឃ្លាំងសម្រាប់ដាក់ស្បៀង…

២ របាក្សត្រ 9

ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាយាងមកគាល់ព្រះ‌បាទសាឡូម៉ូន 1 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាបានឮអំពីកិត្តិនាមដ៏ល្បី‌ល្បាញរបស់ព្រះ‌បាទសាឡូម៉ូន។ ដូច្នេះ ព្រះ‌នាងក៏យាងមកក្រុងយេរូ‌សាឡឹម ដើម្បីល្បងប្រាជ្ញារបស់ព្រះ‌បាទសាឡូម៉ូន ដោយចោទសួរជាប្រស្នាផ្សេងៗ។ ព្រះ‌នាងយាងមកដល់ ដោយមានរាជបម្រើយ៉ាងច្រើនហែ‌ហម ព្រមទាំងមានសត្វអូដ្ឋជាច្រើនដឹកគ្រឿងក្រអូប មាស និងត្បូងពេជ្រ យ៉ាងសន្ធឹកសន្ធាប់ផង។ ព្រះ‌នាងចូលគាល់ព្រះ‌បាទសាឡូម៉ូន ហើយចោទសួរអ្វីៗទាំងប៉ុន្មានដែលព្រះ‌នាងបានរិះគិតទុកជាមុន។ 2 ព្រះ‌បាទសាឡូម៉ូនឆ្លើយនឹងសំណួរទាំងប៉ុន្មានរបស់ព្រះ‌នាង គ្មានសំណួរណាមួយដែលស្ដេចឆ្លើយពុំរួចនោះឡើយ។ 3 ព្រះ‌មហា‌ក្សត្រិ‌យានីស្រុកសេបាសង្កេតឃើញប្រាជ្ញារបស់ព្រះ‌បាទសាឡូម៉ូន ឃើញវាំងដែលស្ដេចបានសង់ 4 ឃើញព្រះ‌ស្ងោយរបស់ស្ដេច លំ‌នៅ‌ដ្ឋានរបស់នាម៉ឺនមន្ត្រី របៀបរបប និងឯកសណ្ឋានរបស់ពួករាជបម្រើ ពួកមហា‌តលិក និងឯកសណ្ឋានរបស់ពួកគេ ព្រមទាំងឃើញតង្វាយដុតទាំងមូល ដែលស្ដេចថ្វាយនៅក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ព្រះ‌នាងក៏កោតស្ញប់‌ស្ញែងយ៉ាងខ្លាំង…

២ របាក្សត្រ 10

ប្រជា‌ជនជួប‌ជុំគ្នានៅស៊ី‌គែម 1 សម្ដេចរេហូ‌បោមយាងទៅស៊ី‌គែម ដ្បិតប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលបានជួប‌ជុំគ្នានៅទីនោះ ដើម្បីអភិ‌សេកសម្ដេចជាព្រះ‌មហា‌ក្សត្រ។ 2 កាលលោកយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះ‌បាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។ 3 ពេលនោះ គេបានចាត់មនុស្សឲ្យទៅហៅលោកយេរ៉ូ‌បោមមកដែរ។ លោកយេរ៉ូ‌បោម និងជន‌ជាតិអ៊ីស្រា‌អែលទាំងមូលមកជួប‌ជុំគ្នា ពួកគេទូលព្រះ‌បាទរេហូ‌បោមថា៖ 4 «បិតារបស់ព្រះ‌ករុណាបានដាក់នឹមយ៉ាងធ្ងន់លើយើងខ្ញុំ។ ឥឡូវនេះ សូមព្រះ‌ករុណាមេត្តាសម្រាលនឹមដ៏ធ្ងន់ ដែលបិតារបស់ព្រះ‌ករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងបម្រើព្រះ‌ករុណា»។ 5 ព្រះ‌រាជាមានរាជ‌ឱង្ការថា៖ «ចូរត្រឡប់ទៅសិនចុះ ចាំបីថ្ងៃទៀត សឹមវិលមកជួបយើងវិញ»។ ប្រជា‌ជនក៏នាំគ្នាចាកចេញទៅ។…

២ របាក្សត្រ 11

1 ពេលព្រះ‌បាទរេហូ‌បោមយាងមកដល់ក្រុងយេរូ‌សាឡឹម ស្ដេចប្រមូលទាហានក្នុងពូជ‌ពង្សយូដា និងបេន‌យ៉ាមីន បានចំនួន១៨០ ០០០នាក់ ដែលសុទ្ធតែជាអ្នកចំបាំងយ៉ាងស្ទាត់ជំនាញ ដើម្បីចេញទៅច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែល ដណ្ដើមយកអាណា‌ចក្រទាំងមូលមកថ្វាយព្រះ‌បាទរេហូ‌បោមវិញ។ 2 ប៉ុន្តែព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកសេម៉ាយ៉ា ជាអ្នកជំនិតរបស់ព្រះ‌អង្គថា៖ 3 «ចូរប្រាប់រេហូ‌បោម ជាបុត្ររបស់សាឡូម៉ូន ស្ដេចស្រុកយូដា ព្រមទាំងជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ ក្នុងកុល‌សម្ព័ន្ធយូដា និងកុល‌សម្ព័ន្ធបេន‌យ៉ាមីនថា 4 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបង‌ប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំ‌នៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាព‌ការណ៍នេះកើតមាន»។ ពួកគេក៏ស្ដាប់តាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកព្រះ‌បាទយេរ៉ូ‌បោមទេ។ ព្រះ‌បាទរេហូ‌បោមសង់ក្រុងនានា 5 ព្រះ‌បាទរេហូ‌បោមគង់នៅក្នុងក្រុងយេរូ‌សាឡឹម ហើយស្ដេចបានសង់ក្រុងដែលមានកំពែងរឹង‌មាំជាច្រើន…

២ របាក្សត្រ 12

ព្រះ‌ចៅស៊ីសាក់ ស្ដេចស្រុកអេស៊ីបវាយលុកស្រុកយូដា 1 កាលព្រះ‌បាទរេហូ‌បោមពង្រឹងរាជសម្បត្តិ និងអំណាចរឹង‌មាំហើយ ស្ដេចបោះបង់ចោលក្រឹត្យ‌វិន័យរបស់ព្រះ‌អម្ចាស់រីឯប្រជា‌ជនក៏ប្រព្រឹត្តដូចស្ដេចដែរ។ 2 នៅឆ្នាំទីប្រាំនៃរជ្ជ‌កាលព្រះ‌បាទរេហូ‌បោម ព្រះ‌ចៅស៊ីសាក់ ជាស្ដេចស្រុកអេស៊ីប បានឡើងមកវាយក្រុងយេរូ‌សាឡឹម។ ព្រឹត្តិ‌ការណ៍នេះកើតមាន ព្រោះប្រជា‌ជនយូដាមិនស្មោះត្រង់នឹងព្រះ‌អម្ចាស់។ 3 ព្រះចៅស៊ីសាក់ដឹកនាំកង‌ទ័ពដែលមានរទេះចំបាំង ១ ២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូ‌ពីយ៉ាងច្រើន មកជាមួយផង។ 4 ស្ដេចវាយយកបានក្រុងនានាដែលមានកំពែងរឹង‌មាំក្នុងស្រុកយូដា ហើយមកដល់ក្រុងយេរូ‌សាឡឹម។ 5 ពេលនោះ…

២ របាក្សត្រ 13

ព្រះ‌បាទអប៊ី‌យ៉ាសោយរាជ្យនៅស្រុកយូដា 1 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជ‌កាលព្រះ‌បាទយេរ៉ូ‌បោម ព្រះ‌បាទអប៊ី‌យ៉ាឡើងសោយរាជ្យ នៅស្រុកយូដា។ 2 ស្ដេចសោយរាជ្យបានបីឆ្នាំនៅក្រុងយេរូ‌សាឡឹម មាតារបស់ស្ដេចមាននាមថា មីកា‌យ៉ា ជាកូនរបស់លោកអូរាល អ្នកក្រុងគីបៀរ។ ព្រះ‌បាទអប៊ី‌យ៉ា និងព្រះ‌បាទយេរ៉ូ‌បោម តែងតែធ្វើសង្គ្រាមជាមួយគ្នាទៅវិញទៅមក។ 3 ព្រះ‌បាទអប៊ី‌យ៉ាបានលើកទ័ពចំនួន ៤០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់‌អាចចេញទៅប្រយុទ្ធ ហើយព្រះ‌បាទយេរ៉ូ‌បោមក៏បានលើកទ័ពចំនួន ៨០០ ០០០ នាក់ ដែលសុទ្ធតែជាទាហានដ៏ពូកែអង់‌អាច ចេញមកតទល់វិញដែរ។ 4 ព្រះ‌បាទអប៊ី‌យ៉ាបានឡើងទៅឈរនៅលើកំពូលភ្នំសេម៉ា‌រែប ដែលស្ថិតនៅតាមជួរភ្នំអេប្រាអ៊ីម ហើយមានរាជ‌ឱង្ការទៅកាន់ព្រះ‌បាទយេរ៉ូ‌បោម…