១ របាក្សត្រ 23
មុខងាររបស់ក្រុមលេវី 1 កាលព្រះបាទដាវីឌមានវ័យចាស់ជរាណាស់ហើយ ស្ដេចបានតែងតាំងសម្ដេចសាឡូម៉ូន ជាបុត្រ ឲ្យឡើងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល។ 2 ព្រះបាទដាវីឌត្រាស់ហៅមន្ត្រីទាំងអស់របស់អ៊ីស្រាអែល ព្រមទាំងក្រុមបូជាចារ្យ និងក្រុមលេវី ឲ្យចូលមកគាល់។ 3 គេបានរាប់ក្រុមលេវីម្ដងម្នាក់ៗ ចាប់ពីអ្នកដែលមានអាយុសាមសិបឆ្នាំឡើងទៅ មានចំនួន ៣៨ ០០០ នាក់។ 4 ព្រះបាទដាវីឌបានចាត់តាំងពួកគេ ២៤ ០០០ នាក់ ឲ្យត្រួតពិនិត្យមើលការសាងសង់ព្រះដំណាក់របស់ព្រះអម្ចាស់៦ ០០០ នាក់ ឲ្យធ្វើជាមន្ត្រីរាជការ និងចៅក្រម។ 5 ពួកគេ…