១ របាក្សត្រ 3
ព្រះរាជវង្សព្រះបាទដាវីឌ 1 រាជបុត្ររបស់ព្រះបាទដាវីឌ ដែលប្រសូតនៅក្រុងហេប្រូន មានដូចតទៅ: គឺបុត្រច្បងព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល បុត្រទីពីរព្រះនាមដានីយ៉ែល ប្រសូតពីនាងអប៊ីកែល ជាអ្នកភូមិកើមែល 2 បុត្រទីបីព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេស៊ូរី បុត្រទីបួនព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត 3 បុត្រទីប្រាំព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល បុត្រទីប្រាំមួយព្រះនាមយីតរាម ប្រសូតពីនាងអេកឡា។ 4 បុត្រទាំងប្រាំមួយអង្គនេះប្រសូតនៅក្រុងហេប្រូន។ ព្រះបាទដាវីឌសោយរាជ្យនៅក្រុងហេប្រូន អស់រយៈពេលប្រាំពីរឆ្នាំកន្លះ ហើយសោយរាជ្យនៅក្រុងយេរូសាឡឹម អស់រយៈពេលសាមសិបបីឆ្នាំ។ 5…