២ ពង្សា‌វតារ‌ក្សត្រ 18

ព្រះ‌បាទហេ‌សេគាសោយរាជ្យលើស្រុកយូដា 1 នៅឆ្នាំទីបីនៃរជ្ជកាលព្រះ‌បាទហូស៊ា ជាកូនរបស់លោកអេឡា និងជាស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌បាទហេ‌សេគា ជាបុត្ររបស់ព្រះ‌បាទអហាស បានឡើងសោយរាជ្យលើស្រុកយូដា។ 2 កាលស្ដេចឡើងសោយរាជ្យ ទ្រង់មានព្រះ‌ជន្មាយុម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា អប៊ី‌យ៉ា ជាកូនរបស់លោកសាការី។ 3 ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទដាវីឌ ជាអយ្យ‌កោ ឥតចន្លោះត្រង់ណាឡើយ។ 4 ស្ដេចបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗ វាយបំបាក់ស្តូបព្រះក្លែង‌ក្លាយ កាប់រំលំបង្គោលរបស់ព្រះអាសេ‌រ៉ា ព្រមទាំងកម្ទេចរូបពស់លង្ហិន ដែលលោកម៉ូសេបានធ្វើផង ដ្បិតរហូតមកដល់គ្រានោះ កូនចៅអ៊ីស្រា‌អែលនាំគ្នាដុតគ្រឿងក្រអូបថ្វាយរូបពស់ ហើយហៅរូបនោះថា«នេហ៊ូស‌ថាន់»។…

២ ពង្សា‌វតារ‌ក្សត្រ 19

ព្រះ‌បាទហេ‌សេគាសួរយោបល់លោកអេសាយ 1 កាលព្រះ‌បាទហេ‌សេគាទទួលដំណឹងនេះ ទ្រង់ហែកព្រះ‌ភូសាចោល យកបាវមកស្លៀក រួចយាងទៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ 2 ព្រះ‌រាជាចាត់លោកអេលា‌គីម ដែលជាអ្នកមើលខុសត្រូវលើព្រះ‌បរម‌រាជវាំង និងលោកសិប‌ណា ជាស្មៀនហ្លួង ព្រមទាំងលោកបូជា‌ចារ្យចាស់ៗ ដែលស្លៀកបាវទាំងអស់គ្នា ឲ្យទៅជួបព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស។ 3 ពួកគេជម្រាបលោកដូចតទៅ៖ «ព្រះ‌បាទហេ‌សេគាមានរាជ‌ឱង្ការថា: ថ្ងៃនេះជាថ្ងៃមានទុក្ខ ជាថ្ងៃដែលយើងទទួលទណ្ឌ‌កម្ម និងអាម៉ាស់មុខ គឺប្រៀបដូចជាថ្ងៃដែលទារកត្រូវកើត តែម្ដាយគ្មានកម្លាំងបង្កើតវាមកទេ។ 4 ស្ដេចស្រុកអាស្ស៊ីរីបានចាត់មេ‌ទ័ពឲ្យមកជេរប្រមាថព្រះ‌អម្ចាស់ជាព្រះដែលមានព្រះជន្មគង់នៅ។ ប្រហែលព្រះ‌អម្ចាស់ជាព្រះរបស់លោកឮពាក្យទាំងប៉ុន្មានរបស់មេ‌ទ័ពនោះដែរ ហើយព្រះ‌អង្គមុខជាដាក់ទោសគេ ព្រោះតែពាក្យដែលព្រះ‌អង្គបានឮ។ ហេតុនេះ សូមទូល‌អង្វរព្រះ‌អម្ចាស់ជាព្រះរបស់លោក…

២ ពង្សា‌វតារ‌ក្សត្រ 20

ព្រះ‌បាទហេ‌សេគាប្រឈួន ហើយព្រះ‌ជាម្ចាស់ប្រោសស្ដេចឲ្យជា 1 នៅគ្រានោះ ព្រះ‌បាទហេ‌សេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ព្យាការីអេសាយ ជាកូនរបស់លោកអម៉ូស មកគាល់ស្ដេច ទូលថា៖ «ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា សូមព្រះ‌ករុណាផ្ដែ‌ផ្ដាំរាជ‌វង្សា‌នុវង្សឲ្យហើយទៅ ដ្បិតព្រះ‌ករុណាមិនរស់រានតទៅទៀតទេ ព្រះ‌ករុណាជិតសោយទិវង្គតហើយ»។ 2 ព្រះ‌បាទហេ‌សេគាបែរព្រះ‌ភ័ក្ត្រទៅរកជញ្ជាំងទូល‌អង្វរព្រះ‌អម្ចាស់ដូចតទៅ៖ 3 «ឱ!ព្រះ‌អម្ចាស់អើយ សូមកុំភ្លេចឡើយថា ទូលបង្គំបានដើរតាមមាគ៌ារបស់ព្រះ‌អង្គ ដោយចិត្តស្មោះ‌ស្ម័គ្រ និងចិត្តទៀងត្រង់ ទូលបង្គំប្រព្រឹត្តតែអំពើដែលព្រះ‌អង្គគាប់ព្រះ‌ហឫទ័យប៉ុណ្ណោះ!»។ ព្រះ‌បាទហេ‌សេគាបង្ហូរជល‌នេត្រយ៉ាងខ្លាំង។ 4 ពេលនោះ ព្យាការីអេសាយមិនទាន់ចេញផុតពីធ្លាធំនៃរាជវាំងផង ស្រាប់តែព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកដូចតទៅ៖ 5 «ចូរវិលទៅប្រាប់ស្ដេចហេសេ‌គា…

២ ពង្សា‌វតារ‌ក្សត្រ 21

ព្រះ‌បាទម៉ាណា‌សេសោយរាជ្យលើស្រុកយូដា 1 កាលព្រះ‌បាទម៉ាណា‌សេឡើងសោយរាជ្យ ទ្រង់មានព្រះ‌ជន្មាយុដប់‌ពីរវស្សា ទ្រង់សោយ‌រាជ្យបានហា‌សិបឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថាព្រះ‌នាងហែប‌ស៊ី‌បា។ 2 ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដោយប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ប្រជា‌ជាតិនានា ដែលព្រះ‌អម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រា‌អែល។ 3 ស្ដេចបានសង់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗឡើងវិញ គឺកន្លែងដែលព្រះ‌បាទហេ‌សេគា ជាបិតា បានលុបបំបាត់។ ស្ដេចបានសង់អាសនៈរបស់ព្រះបាល និងដំឡើងបង្គោលថ្វាយព្រះ‌អាសេ‌រ៉ា ដូចព្រះ‌បាទអហាប់ ជាស្ដេចស្រុកអ៊ីស្រា‌អែលបានប្រព្រឹត្តដែរ។ ស្ដេចក្រាបថ្វាយ‌បង្គំ និងគោរពបម្រើផ្កាយទាំងប៉ុន្មាននៅលើមេឃ។ 4 ស្ដេចបានសង់អាសនៈរបស់ព្រះដទៃក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺនៅកន្លែងដែលព្រះ‌អង្គមានព្រះ‌បន្ទូលថា “យើងនឹងយកក្រុងយេរូ‌សាឡឹមនេះ ទុកជាកន្លែងសម្រាប់នាមយើង”។ 5 ព្រះ‌បាទម៉ាណា‌សេសង់អាសនៈ សម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទី‌លានទាំងពីរនៃព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ 6…

២ ពង្សា‌វតារ‌ក្សត្រ 22

ព្រះ‌បាទយ៉ូសៀសសោយរាជ្យលើស្រុកយូដា 1 កាលព្រះ‌បាទយ៉ូសៀសឡើងសោយរាជ្យ ទ្រង់មានព្រះ‌ជន្មាយុប្រាំបីវស្សា ហើយសោយរាជ្យបានសាម‌សិបឆ្នាំនៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា យេឌី‌ដា ជាកូនរបស់លោកអដា‌យ៉ា ជាអ្នកស្រុកបូស‌កាថ។ 2 ស្ដេចបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ហើយដើរតាមមាគ៌ារបស់ព្រះ‌បាទដាវីឌ ជាអយ្យ‌កោឥតខ្ចោះ ដោយមិនងាកទៅស្ដាំ ឬទៅឆ្វេងឡើយ។ លោកមហាបូជា‌ចារ្យរកឃើញគម្ពីរ‌វិន័យ 3 នៅឆ្នាំទីដប់ប្រាំបីនៃរជ្ជ‌កាលព្រះ‌បាទយ៉ូសៀស ទ្រង់ចាត់លោកសាផានជាស្មៀនហ្លួង ដែលត្រូវជាកូនរបស់លោកអសា‌លា និងជាចៅរបស់លោកមស៊ូ‌ឡាម ឲ្យទៅកាន់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដោយមានរាជ‌ឱង្ការថា៖ 4 «ចូរទៅជួបលោកមហាបូជា‌ចារ្យហ៊ីល‌គី‌យ៉ា សុំឲ្យលោកបូកសរុបប្រាក់ ដែលគេយកមកថ្វាយក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺប្រាក់ក្រុមយាមទ្វារបានទទួលពីប្រជា‌ជន។ 5 ចូរឲ្យគេប្រគល់ប្រាក់នោះ ទៅពួកមេជាង ដែលទទួលខុសត្រូវជួស‌ជុលព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ដើម្បីបង់ថ្លៃឈ្នួលរបស់ពួកកម្មករជួស‌ជុលព្រះ‌ដំណាក់…

២ ពង្សា‌វតារ‌ក្សត្រ 23

ការកែទម្រង់នៅរជ្ជកាលព្រះ‌បាទយ៉ូសៀស 1 ព្រះ‌រាជាចាត់គេឲ្យទៅអញ្ជើញអស់លោកព្រឹទ្ធា‌ចារ្យ នៅស្រុកយូដា និងនៅក្រុងយេរូ‌សាឡឹមមកគាល់។ 2 បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ជាមួយប្រជា‌ជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូ‌សាឡឹមទាំងមូល គឺមានអស់លោកបូជា‌ចារ្យ ព្យាការី និងប្រជា‌ជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះ‌រាជាអានព្រះ‌បន្ទូលទាំងប៉ុន្មានក្នុងគម្ពីរសម្ពន្ធ‌មេត្រី ដែលគេរកឃើញក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់ឲ្យប្រជា‌ជនស្ដាប់។ 3 ព្រះ‌រាជាឈរនៅលើវេទិកា នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ហើយចងសម្ពន្ធ‌មេត្រីជាមួយព្រះ‌អម្ចាស់ដោយសន្យាថា សុខចិត្តដើរតាមព្រះ‌អម្ចាស់ និងកាន់តាមបទ‌បញ្ជា ដំបូន្មាន និងវិន័យរបស់ព្រះ‌អង្គ ដោយស្មោះអស់ពីចិត្ត និងអស់ពីស្មារតី ដើម្បីគោរពតាមសេចក្ដីក្នុងសម្ពន្ធ‌មេត្រី ដែលមានចែងទុកក្នុងគម្ពីរនេះ។ ប្រជា‌ជនទាំងមូលក៏ចូលរួមក្នុងសម្ពន្ធ‌មេត្រីនេះដែរ។ 4 ស្ដេចចេញបញ្ជាដល់លោកមហាបូជា‌ចារ្យហ៊ីល‌គី‌យ៉ា និងពួកបូជា‌ចារ្យថ្នាក់បន្ទាប់…

២ ពង្សា‌វតារ‌ក្សត្រ 24

1 ក្នុងរជ្ជកាលព្រះ‌បាទយេហូ‌យ៉ាគីម ព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន បានលើកទ័ពចេញមកច្បាំង។ ព្រះ‌បាទយេហូ‌យ៉ាគីមសុំចុះចូល ហើយធ្វើជារណបស្ដេចស្រុកបាប៊ី‌ឡូនអស់រយៈពេលបីឆ្នាំ។ បន្ទាប់មក ព្រះ‌បាទយេហូ‌យ៉ាគីម ក៏បះ‌បោរប្រឆាំងនឹងស្ដេចស្រុកបាប៊ី‌ឡូន។ 2 គ្រានោះព្រះ‌អម្ចាស់ចាត់ពួកចោរព្រៃ ជាជន‌ជាតិខាល់ដេ ជន‌ជាតិស៊ីរី ជន‌ជាតិម៉ូអាប់ និងជន‌ជាតិអាំម៉ូន ឲ្យប្រឆាំងនឹងព្រះ‌បាទយេហូ‌យ៉ាគីម។ ព្រះ‌អង្គចាត់ពួកគេឲ្យមកបំផ្លាញស្រុកយូដា ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានថ្លែងតាមរយៈពួកព្យាការី ជាអ្នកបម្រើរបស់ព្រះ‌អង្គ។ 3 ព្រះ‌អម្ចាស់ធ្វើឲ្យទុក្ខវេទនាទាំងនេះកើតមានដល់ស្រុកយូដា ដើម្បីបណ្ដេញពួកគេចេញឆ្ងាយពីព្រះ‌ភ័ក្ត្ររបស់ព្រះ‌អង្គ ព្រោះតែអំពើបាបទាំងប៉ុន្មាន ដែលព្រះ‌បាទម៉ាណា‌សេបានប្រព្រឹត្ត 4 ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាស‌ពេញក្រុងយេរូ‌សាឡឹមដែរ។ ដូច្នេះព្រះ‌អម្ចាស់មិនសព្វព្រះ‌ហឫទ័យអត់‌ទោសឲ្យឡើយ។ 5 រាជកិច្ចផ្សេងៗទៀតរបស់ព្រះ‌បាទយេហូ‌យ៉ាគីម…

២ ពង្សា‌វតារ‌ក្សត្រ 25

ព្រះ‌ចៅនេប៊ូ‌ក្នេសាឡោម‌ព័ទ្ធក្រុងយេរូ‌សាឡឹម នៅគ្រានោះ ព្រះ‌បាទសេ‌ដេ‌គាបានបះ‌បោរប្រឆាំងនឹងស្ដេចស្រុកបាប៊ី‌ឡូន។ 1 ក្នុងឆ្នាំទីប្រាំបួននៃរជ្ជកាលព្រះ‌បាទសេ‌ដេ‌គា នៅថ្ងៃទីដប់នៃខែទីដប់ ព្រះ‌ចៅនេប៊ូ‌ក្នេសា ជាស្ដេចស្រុកបាប៊ី‌ឡូន បានលើកទ័ពទាំងមូលមកវាយក្រុងយេរូ‌សាឡឹម។ ពួកគេបោះ‌ទ័ព និងលើកទួលព័ទ្ធជុំ‌វិញក្រុងយេរូ‌សាឡឹម។ 2 ពួកគេឡោម‌ព័ទ្ធក្រុងនេះរហូតដល់ឆ្នាំទីដប់មួយ នៃរជ្ជកាលព្រះ‌បាទសេ‌ដេ‌គា។ 3 នៅថ្ងៃទីប្រាំបួននៃខែបួន ពេលទុរ្ភិក្សកើតមានយ៉ាងខ្លាំងនៅក្នុងទីក្រុង ហើយប្រជា‌ជននៅក្នុងស្រុកលែងមានអាហារបរិភោគទៀតនោះ 4 ពួកខ្មាំងបានទម្លុះកំពែងក្រុងមួយកន្លែង។ ទោះបីកង‌ទ័ពខាល់ដេឡោម‌ព័ទ្ធទីក្រុងក្ដី ពួកទាហានរត់ចេញពីទីក្រុងនៅពេលយប់ តាមទ្វារដែលស្ថិតនៅចន្លោះកំពែងទាំងពីរ ក្បែរឧទ្យានហ្លួង ហើយរត់តាមផ្លូវឆ្ពោះទៅវាលអារ៉ា‌បា។ 5 កង‌ទ័ពខាល់ដេនាំគ្នាដេញតាមទាន់ព្រះ‌បាទសេ‌ដេគា នៅវាលទំនាបជិតក្រុងយេ‌រីខូ។ ពេលនោះ កង‌ទ័ពទាំងមូលរបស់ស្ដេចរត់បែក‌ខ្ញែកគ្នាអស់។…

១ របាក្សត្រ 1

បញ្ជីរាយនាមបុព្វបុរសចាប់ពីលោកអដាំ រហូតដល់លោកអប្រាហាំ 1 លោកអដាំជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស 2 លោកអេណុសជាឪពុករបស់លោកកៃណាន លោកកៃណានជាឪពុករបស់លោកម៉ាលេ‌លាល លោកម៉ាលេ‌លាលជាឪពុករបស់លោកយេរេឌ 3 លោកយេរេឌជាឪពុករបស់លោកហេណុក លោកហេណុកជាឪពុករបស់លោកមធូ‌សាឡា លោកមធូ‌សាឡាជាឪពុករបស់លោកឡាម៉េក 4 លោកឡាម៉េកជាឪពុករបស់លោកណូអេ លោកណូអេជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។ 5 កូនរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ 6 កូនរបស់លោកកូមើរមានអាស‌ក្នាស រីផាត និងតូការ‌ម៉ា។…

១ របាក្សត្រ 2

បញ្ជីរាយនាមកូនចៅរបស់លោកយ៉ាកុប និងពូជ‌ពង្សរបស់លោកយូដា 1 កូនរបស់លោកអ៊ីស្រា‌អែល មានរាយនាមដូចតទៅ: រូបេន ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ សាប់យូ‌ឡូន 2 ដាន់ យ៉ូសែប បេន‌យ៉ាមីន ណែប‌ថាលី កាឌ និងអេ‌ស៊ើរ។ 3 កូនរបស់លោកយូដាមាន អ៊ើរ អូណាន់ និងសេឡា ។ អ្នកទាំងបីនេះជាកូនកើតពីស្ត្រីសាសន៍កាណាន ដែលត្រូវជាកូនស្រីរបស់លោកស៊ូអា។ លោកអ៊ើរដែលជាកូនច្បងរបស់លោកយូដា ជាមនុស្សអាក្រក់មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូច្នេះ ព្រះ‌អង្គក៏ដកជីវិតគាត់ទៅ។ 4…