២ ពង្សា‌វតារ‌ក្សត្រ 8

ស្ដេចអ៊ីស្រា‌អែលរកយុត្តិធម៌ជូនស្ត្រីអ្នកភូមិស៊ូ‌ណែម 1 ថ្ងៃមួយ លោកអេលីសេមានប្រសាសន៍ប្រាប់ស្ត្រី ដែលលោកបានធ្វើឲ្យកូនប្រុសរស់ឡើងវិញនោះថា៖ «ចូរក្រោកឡើង ចាកចេញពីទីនេះជាមួយគ្រួសាររបស់នាង ហើយទៅស្នាក់នៅស្រុកណាដែលនាងអាចនៅបាន ដ្បិតព្រះ‌អម្ចាស់ធ្វើឲ្យស្រុកនេះកើតទុរ្ភិក្ស ក្នុងរយៈពេលប្រាំ‌ពីរឆ្នាំ»។ 2 ស្ត្រីនោះក្រោកឡើង ធ្វើតាមពាក្យដែលអ្នកជំនិតរបស់ព្រះ‌ជាម្ចាស់បានប្រាប់។ នាងនាំគ្រួសារទៅរស់នៅស្រុកភីលីស្ទីនអស់រយៈពេលប្រាំ‌ពីរឆ្នាំ។ 3 លុះគ្រប់ប្រាំ‌ពីរឆ្នាំ នាងក៏ត្រឡប់មកពីស្រុកភីលីស្ទីន ហើយចូលទៅគាល់ស្ដេច ដើម្បីទាម‌ទារផ្ទះសម្បែង និងដី‌ធ្លីរបស់នាងវិញ។ 4 ពេលនោះ ស្ដេចកំពុងសំណេះ‌សំណាលជាមួយកេហា‌ស៊ី ជាអ្នកបម្រើរបស់អ្នកជំនិតព្រះ‌ជាម្ចាស់ ទ្រង់មានរាជ‌ឱង្ការថា៖ «ចូររៀបរាប់ប្រាប់យើងពីការអស្ចារ្យផ្សេងៗដែលលោកអេលីសេបានធ្វើ!»។ 5 នៅពេលកេហា‌ស៊ីរៀបរាប់ថ្វាយស្ដេច អំពីលោកអេលីសេធ្វើឲ្យក្មេងម្នាក់រស់ឡើងវិញ ស្ត្រីជាម្ដាយក៏ចូលមកគាល់ស្ដេច…

២ ពង្សា‌វតារ‌ក្សត្រ 9

លោកយេហ៊ូវទទួលពិធីចាក់ប្រេងអភិ‌សេកជាស្ដេច 1 ព្យាការីអេលីសេបានហៅបុរសម្នាក់ដែលជាសមាជិកក្រុមព្យាការីមក រួចមានប្រសាសន៍ថា៖ «ចូរក្រោកឡើង ចេញដំណើរទៅកាន់ក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ហើយយកដបប្រេងទៅជាមួយផង។ 2 ពេលទៅដល់ អ្នកត្រូវជួបលោកយេហ៊ូវ ជាកូនរបស់លោកយេហូ‌សា‌ផាត និងជាចៅរបស់លោកនឹមស៊ី។ អ្នកត្រូវចូលទៅហៅលោកឲ្យក្រោកចេញពីចំណោមបង‌ប្អូនរបស់លោក ហើយនាំទៅបន្ទប់ខាងក្នុងបំផុត។ 3 ចូរយកដបប្រេងមកចាក់បង្ហូរលើក្បាលរបស់លោក ទាំងពោលថាព្រះ‌អម្ចាស់មានព្រះ‌បន្ទូលដូចតទៅ: “យើងចាក់ប្រេងអភិ‌សេកអ្នកជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែល”។ បន្ទាប់មក អ្នកត្រូវបើកទ្វាររត់ចេញទៅ កុំបង្អែ‌បង្អង់ឡើយ»។ 4 យុវ‌បុរសជាព្យាការីនោះក៏ចេញដំណើរទៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ។ 5 កាលទៅដល់ គាត់ឃើញពួកមេ‌ទ័ពកំពុងអង្គុយជុំគ្នា។ គាត់ពោលឡើងថា៖ «លោកមេ‌ទ័ព…

២ ពង្សា‌វតារ‌ក្សត្រ 10

រាជ‌វង្សរបស់ព្រះ‌បាទអហាប់ត្រូវរលត់ 1 ព្រះ‌បាទអហាប់មានបុត្រាចិត‌សិបអង្គ រស់នៅក្រុងសាម៉ារី។ លោកយេហ៊ូវផ្ញើសារ ទៅជូនអស់លោក ដែលជាមេដឹកនាំរបស់ទីក្រុង ព្រឹទ្ធា‌ចារ្យ និងគ្រូបាធ្យាយរបស់បុត្រព្រះ‌បាទអហាប់ ដែលនៅក្រុងសាម៉ារី។ ក្នុងសារនោះមានសេចក្ដីដូចតទៅ៖ 2 «អស់លោកមានបុត្រារបស់ស្ដេច ព្រមទាំងរទេះចំបាំងទ័ពសេះ ទីក្រុងដ៏រឹង‌មាំ និងគ្រឿងសស្ត្រា‌វុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ 3 ចូរជ្រើសតាំងបុត្រណាមួយដែលប្រសើរជាងគេ ឲ្យឡើងគ្រងរាជ្យជំនួសបិតា ហើយត្រៀមខ្លួនប្រយុទ្ធការពាររាជ‌វង្ស នៃម្ចាស់របស់អស់លោកទៅ»។ 4 ពួកគេភ័យខ្លាចជាខ្លាំង ហើយនិយាយគ្នាថា៖ «ស្ដេចទាំងពីរអង្គនោះពុំអាចតទល់នឹងលោកយេហ៊ូវផង ចុះទំរាំបើយើងវិញ តើយើងអាចតទល់នឹងលោកដូចម្ដេចបាន?»។ 5…

២ ពង្សា‌វតារ‌ក្សត្រ 11

ព្រះ‌នាងអថា‌លាដណ្ដើមអំណាចនៅក្រុងយេរូ‌សាឡឹម 1 កាលព្រះ‌នាងអថា‌លា ជាមាតារបស់ព្រះ‌បាទអហា‌ស៊ីយ៉ា ជ្រាបថា ព្រះរាជ‌បុត្រសោយ‌ទិវង្គតហើយ ព្រះ‌នាងចេញបញ្ជាឲ្យគេសម្លាប់រាជ‌វង្សា‌នុវង្សទាំងអស់។ 2 ពេលនោះ ព្រះ‌នាងយ៉ូសេ‌បា ជាបុត្រីរបស់ព្រះ‌បាទយ៉ូរ៉ាម និងជាអនុជរបស់ព្រះ‌បាទអហា‌ស៊ីយ៉ា បានយកព្រះ‌អង្គម្ចាស់យ៉ូអាស ជាបុត្រារបស់ព្រះ‌បាទអហា‌ស៊ីយ៉ា ពីក្នុងចំណោមបុត្រារបស់ស្ដេចដែលត្រូវគេសម្លាប់នោះទៅលាក់ទុក។ ព្រះ‌នាងនាំបុត្រនោះទៅលាក់នៅបន្ទប់ដេកមួយក្នុងព្រះ‌វិហារ ព្រមទាំងឲ្យមេដោះនៅជាមួយផង។ គេបានលាក់រាជ‌កុមារមិនឲ្យព្រះ‌នាងអថា‌លាឃើញ ដូច្នេះ រាជ‌កុមារក៏រួចពីស្លាប់។ 3 ក្នុងពេលព្រះ‌នាងអថា‌លាគ្រងរាជ្យ រាជ‌កុមារបានលាក់ខ្លួនជាមួយមេដោះក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់អស់រយៈពេលប្រាំមួយឆ្នាំ។ ព្រះ‌បាទយ៉ូអាសឡើងគ្រងរាជ្យ 4 លុះដល់ឆ្នាំទីប្រាំ‌ពីរ លោកបូជា‌ចារ្យយេ‌ហូ‌យ៉ា‌ដាចាត់គេទៅអញ្ជើញពួកនាយទាហានហ្លួង ដែលជាជន‌ជាតិការី និងពលទាហានមកជួបនឹងលោកនៅព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់។ លោកបានចុះកិច្ច‌សន្យាជាមួយពួកគេ…

២ ពង្សា‌វតារ‌ក្សត្រ 12

ព្រះ‌បាទយ៉ូអាសសោយ‌រាជ្យនៅស្រុកយូដា 21 ព្រះ‌បាទយ៉ូអាសឡើងសោយរាជ្យក្នុងជន្មាយុប្រាំ‌ពីរវស្សា 1 គឺនៅឆ្នាំទីប្រាំ‌ពីរក្នុងរជ្ជកាលព្រះ‌បាទយេហ៊ូវ ជាស្ដេចស្រុកអ៊ីស្រា‌អែល ទ្រង់សោយ‌រាជ្យបានសែ‌សិប‌ឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ រីឯមាតារបស់ស្ដេចមាននាមថា ស៊ីប‌យ៉ា ជាអ្នកស្រុកបៀរ‌សេ‌បា។ 2 ព្រះ‌បាទយ៉ូអាសប្រព្រឹត្តអំពើសុចរិតជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ អស់មួយជីវិត ដូចលោកបូជា‌ចារ្យយេហូ‌យ៉ាដាបានបង្ហាត់បង្រៀន។ 3 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជា‌ជននៅតែថ្វាយយញ្ញ‌បូជា និងដុតគ្រឿងក្រអូប តាមទួលខ្ពស់ៗដដែល។ ព្រះ‌បាទយ៉ូអាសជួស‌ជុលព្រះ‌វិហារ 4 ព្រះ‌បាទយ៉ូអាសមានរាជ‌ឱង្ការទៅកាន់ពួកបូជា‌ចារ្យថា៖ «ចំពោះប្រាក់ទាំងប៉ុន្មានដែលគេយកមកថ្វាយជាតង្វាយ ក្នុងព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់គឺប្រាក់ដែលប្រជា‌ជនយកមកបង់ពន្ធសម្រាប់ព្រះ‌ដំណាក់ ប្រាក់បានមកពីតង្វាយលោះមនុស្ស ស្របតាមការវាយតម្លៃ និងតង្វាយស្ម័គ្រចិត្ត ដែលគេយកមកថ្វាយព្រះ‌ដំណាក់របស់ព្រះ‌អម្ចាស់…

២ ពង្សា‌វតារ‌ក្សត្រ 13

ព្រះ‌បាទយ៉ូអា‌ហាសសោយ‌រាជ្យលើស្រុកអ៊ីស្រា‌អែល 1 នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះ‌បាទយ៉ូអាស ជាបុត្ររបស់ព្រះ‌បាទអហា‌ស៊ីយ៉ា ស្ដេចស្រុកយូដា ព្រះ‌បាទយ៉ូអា‌ហាស ជាបុត្ររបស់ព្រះ‌បាទយេហ៊ូវ បានឡើងសោយ‌រាជ្យលើស្រុកអ៊ីស្រា‌អែល នៅក្រុងសាម៉ារី ទ្រង់សោយ‌រាជ្យបានដប់ប្រាំ‌ពីរឆ្នាំ។ 2 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់គឺទ្រង់ប្រព្រឹត្តអំពើបាបដូចព្រះ‌បាទយេរ៉ូ‌បោម ជាកូនរបស់លោកនេបាត ដែលនាំប្រជា‌ជនអ៊ីស្រា‌អែលឲ្យប្រព្រឹត្តអំពើបាបដែរ ស្ដេចមិនងាកចេញពីផ្លូវនោះទេ។ 3 ព្រះ‌អម្ចាស់ទ្រង់ព្រះ‌ពិរោធទាស់នឹងជន‌ជាតិអ៊ីស្រា‌អែល ហើយប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ព្រះ‌បាទហាសែល ជាស្ដេចស្រុកស៊ីរី និងព្រះ‌បាទបេនហា‌ដាដ ជាបុត្ររបស់ព្រះ‌បាទហា‌សែល ក្នុងអំឡុងពេលដ៏យូរ។ 4 ប៉ុន្តែ ព្រះ‌បាទយ៉ូអា‌ហាសទូល‌អង្វរព្រះ‌អម្ចាស់ព្រះ‌អម្ចាស់ទ្រង់ព្រះ‌សណ្ដាប់ពាក្យទូល‌អង្វរនេះ ដ្បិតព្រះ‌អង្គទតឃើញស្ដេចស្រុកស៊ីរីជិះ‌ជាន់សង្កត់‌សង្កិនប្រជា‌ជនអ៊ីស្រា‌អែល 5 ព្រះ‌អម្ចាស់ប្រោសប្រទានឲ្យមានអ្នកដឹកនាំមួយរូបមកសង្គ្រោះជន‌ជាតិអ៊ីស្រា‌អែល ពីកណ្ដាប់ដៃរបស់ជន‌ជាតិស៊ីរី…

២ ពង្សា‌វតារ‌ក្សត្រ 14

ព្រះ‌បាទអម៉ា‌ស៊ីយ៉ាសោយរាជ្យលើស្រុកយូដា 1 នៅឆ្នាំទីពីរនៃរជ្ជកាលព្រះ‌បាទយ៉ូអាស ជាបុត្ររបស់ព្រះ‌បាទយ៉ូអា‌ហាស ស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបុត្ររបស់ព្រះ‌បាទយ៉ូអាស ឡើងសោយរាជ្យលើស្រុកយូដា។ 2 ពេលឡើងសោយរាជ្យ ទ្រង់មានព្រះ‌ជន្មម្ភៃប្រាំវស្សា ហើយសោយរាជ្យបានម្ភៃប្រាំបួនឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតាមាននាមថា យ៉ូអា‌ដាន ជាអ្នកក្រុងយេរូ‌សាឡឹម។ 3 ស្ដេចប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់តែពុំបានដូចព្រះ‌បាទដាវីឌ ជាអយ្យ‌កោឡើយ ស្ដេចបានប្រព្រឹត្តអំពើគ្រប់យ៉ាង ដូចព្រះ‌បាទយ៉ូអាសជាបិតាដែរ។ 4 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ។ ប្រជា‌ជននៅតែថ្វាយយញ្ញ‌បូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ 5 ក្រោយពីឡើងគ្រងរាជ្យ និងពង្រឹងអំណាចហើយ…

២ ពង្សា‌វតារ‌ក្សត្រ 15

ព្រះ‌បាទអសា‌រាសោយរាជ្យលើស្រុកយូដា 1 នៅឆ្នាំទីម្ភៃប្រាំ‌ពីរនៃរជ្ជកាលព្រះ‌បាទយេរ៉ូ‌បោម ជាស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌បាទអសា‌រា ជាបុត្ររបស់ព្រះ‌បាទអម៉ា‌ស៊ីយ៉ា បានឡើងសោយ‌រាជ្យលើស្រុកយូដា 2 ក្នុងព្រះ‌ជន្មាយុដប់ប្រាំមួយវស្សា ទ្រង់សោយរាជ្យបានហា‌សិបពីរឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ មាតារបស់ស្ដេចមាននាមថា យេកូ‌លា ជាអ្នកក្រុងយេរូ‌សាឡឹម។ 3 ស្ដេចបានប្រព្រឹត្តអំពើសុចរិតគ្រប់យ៉ាង ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ដូចព្រះ‌បាទអម៉ា‌ស៊ីយ៉ា ជាបិតាដែរ។ 4 ប៉ុន្តែ ស្ដេចមិនបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗទេ ប្រជា‌ជននៅតែថ្វាយយញ្ញ‌បូជា និងដុតគ្រឿងក្រអូបតាមទួលខ្ពស់ៗដដែល។ 5 ព្រះ‌អម្ចាស់បានធ្វើឲ្យព្រះ‌បាទអសា‌រាកើតឃ្លង់ រហូតដល់ថ្ងៃដែលស្ដេចអស់ព្រះ‌ជន្ម។ ស្ដេចត្រូវគង់ក្នុងដំណាក់មួយដាច់ឡែកពីគេ។ សម្ដេចយ៉ូថាម ជាបុត្រ មានភារ‌កិច្ចមើលខុសត្រូវកិច្ចការក្នុងវាំង…

២ ពង្សា‌វតារ‌ក្សត្រ 16

ព្រះ‌បាទអហាសសោយរាជ្យលើស្រុកយូដា 1 នៅឆ្នាំទីដប់ប្រាំ‌ពីរនៃរជ្ជកាលព្រះ‌បាទពេកា ជាកូនរបស់លោករេម៉ា‌លា ស្ដេចស្រុកអ៊ីស្រា‌អែល ព្រះ‌បាទអហាស ជាបុត្ររបស់ព្រះ‌បាទយ៉ូថាម ឡើងសោយរាជ្យលើស្រុកយូដា។ 2 កាលព្រះ‌បាទអហាសឡើងសោយ‌រាជ្យ ទ្រង់មានព្រះ‌ជន្មាយុម្ភៃវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំ នៅក្រុងយេរូ‌សាឡឹម។ ស្ដេចពុំបានប្រព្រឹត្តអំពើសុចរិត ជាទីគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះរបស់ស្ដេច ដូចព្រះ‌បាទដាវីឌជាអយ្យ‌កោឡើយ 3 ប៉ុន្តែ ស្ដេចដើរតាមផ្លូវរបស់ស្ដេចនានានៅស្រុកអ៊ីស្រា‌អែល គឺស្ដេចហ៊ានរហូតដល់យកបុត្រទៅបូជាយញ្ញ តាមទំនៀម‌ទម្លាប់គួរស្អប់ខ្ពើមរបស់ប្រជា‌ជាតិទាំង‌ឡាយ ដែលព្រះ‌អម្ចាស់បានបណ្ដេញចេញពីមុខកូនចៅអ៊ីស្រា‌អែល។ 4 ស្ដេចបានធ្វើយញ្ញ‌បូជា និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ នៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។ 5 ពេលនោះ ព្រះ‌បាទរេស៊ីន…

២ ពង្សា‌វតារ‌ក្សត្រ 17

ព្រះ‌បាទហូស៊ាជាស្ដេចចុងក្រោយបង្អស់នៅស្រុកអ៊ីស្រា‌អែល 1 នៅឆ្នាំទីដប់‌ពីរនៃរជ្ជកាលព្រះ‌បាទអហាសជាស្ដេចស្រុកយូដា ព្រះ‌បាទហូស៊ា ជាកូនរបស់លោកអេឡា ឡើងសោយរាជ្យលើស្រុកអ៊ីស្រា‌អែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានប្រាំបួនឆ្នាំ។ 2 ស្ដេចប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់តែពុំអាចប្រៀបស្មើនឹងស្ដេចអ៊ីស្រា‌អែលមុនៗទេ។ 3 គ្រានោះ ព្រះ‌ចៅសាលម៉ា‌នេស៊ើរ ជាស្ដេចស្រុកអាស្ស៊ីរី បានលើកទ័ពមកច្បាំងនឹងព្រះ‌បាទហូស៊ា។ ព្រះ‌បាទហូស៊ាក៏សុំចុះចូល ព្រមទាំងនាំសួយសារ‌អាករទៅថ្វាយស្ដេចស្រុកអាស្ស៊ីរីផង។ 4 ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីជ្រាបថា ព្រះ‌បាទហូស៊ាមានគំនិតក្បត់ ដ្បិតព្រះ‌បាទហូស៊ាចាត់អ្នកនាំសារឲ្យទៅគាល់ព្រះ‌ចៅសូ ជាស្ដេចស្រុកអេស៊ីប ព្រមទាំងលែងនាំសួយសារ‌អាករ ទៅថ្វាយស្ដេចជារៀងរាល់ឆ្នាំដូចមុនទៀតហើយ។ ដូច្នេះ ស្ដេចស្រុកអាស្ស៊ីរីឲ្យគេឃុំ‌ឃាំងព្រះ‌បាទហូស៊ាក្នុងគុកមួយ ដោយដាក់ច្រវាក់ផង។ 5…