១ ពង្សាវតារក្សត្រ 20
ស្ដេចស្រុកស៊ីរីឡោមព័ទ្ធក្រុងសាម៉ារី 1 ព្រះបាទបេនហាដាដ ជាស្ដេចស្រុកស៊ីរី បានប្រមូលកងទ័ពទាំងមូល ហើយមានស្ដេចសម្ពន្ធមិត្តសាមសិបពីរអង្គ ព្រមទាំងកងពលសេះ និងរទេះចំបាំង រួមជាមួយផង លើកគ្នាមកឡោមព័ទ្ធ និងវាយលុកក្រុងសាម៉ារី។ 2 ស្ដេចស្រុកស៊ីរីចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអហាប់ ជាស្ដេចអ៊ីស្រាអែល ដូចតទៅ៖ 3 ព្រះបាទបេនហាដាដមានរាជឱង្ការថា៖ «មាស ប្រាក់ ពួកស្រីស្នំ និងបុត្រាដ៏មានរូបល្អរបស់ព្រះករុណា សុទ្ធតែជារបស់យើង»។ 4 ស្ដេចអ៊ីស្រាអែលមានរាជឱង្ការតបថា៖ «បពិត្រព្រះករុណាជាអម្ចាស់ទូលបង្គំ និងអ្វីៗទាំងប៉ុន្មានដែលទូលបង្គំមាន សុទ្ធជាកម្មសិទ្ធិរបស់ព្រះករុណា ដូចព្រះករុណាមានរាជឱង្ការមែន»។ 5 អ្នកនាំសារមកគាល់ព្រះបាទអហាប់ជាថ្មី…