២ សាំយូ‌អែល 14

សម្ដេចអាប់‌សាឡុមត្រឡប់មកក្រុងយេរូ‌សាឡឹមវិញ 1 លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្ដេចមានព្រះ‌ហឫទ័យនឹករលឹក ដល់សម្ដេចអាប់‌សាឡុម 2 លោកក៏ចាត់គេឲ្យទៅឯភូមិតេកូ‌អា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀក‌បំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។ 3 បន្ទាប់មក នាងត្រូវចូលទៅគាល់ស្ដេច ហើយទូលតាមពាក្យខ្ញុំបង្គាប់»។ លោកយ៉ូអាប់បានប្រាប់ពាក្យទាំងប៉ុន្មាន ដែលនាងត្រូវនិយាយ។ 4 ដូច្នេះ ស្ត្រីអ្នកភូមិតេកូ‌អានោះក៏ចូលទៅគាល់ស្ដេច។ នាងក្រាបថ្វាយ‌បង្គំស្ដេច ដោយអោនមុខដល់ដី ហើយទូលថា៖ «បពិត្រព្រះ‌ករុណា! សូមជួយខ្ញុំម្ចាស់ផង!»។ 5…

២ សាំយូ‌អែល 15

សម្ដេចអាប់‌សាឡុមប៉ុន‌ប៉ងដណ្ដើមរាជ្យ 1 ក្រោយមកទៀត សម្ដេចអាប់‌សាឡុមរកបានរទេះមួយ ព្រមទាំងសេះ ហើយចាត់ចែងមនុស្សចំនួនហា‌សិបនាក់រត់ពីមុខផង។ 2 សម្ដេចតែងតែតើនឡើងពីព្រលឹម យាងទៅឈរនៅតាមផ្លូវចូលទ្វារក្រុង។ រៀងរាល់ពេលដែលមាននរណាម្នាក់ចូលទៅគាល់ស្ដេច សូមស្ដេចរកយុត្តិធម៌ឲ្យ សម្ដេចអាប់‌សាឡុមតែងហៅគេមកសួរថា «អ្នកមកពីស្រុកណា?»។ ពេលគេឆ្លើយថា «ទូលបង្គំមកពីកុល‌សម្ព័ន្ធមួយនៃជន‌ជាតិអ៊ីស្រា‌អែល»។ 3 សម្ដេចអាប់‌សាឡុមតែងតែពោលថា៖ «មើល៍! សំណុំរឿងរបស់អ្នកត្រឹមត្រូវហើយ ប៉ុន្តែ នៅក្នុងដំណាក់ស្ដេច គ្មាននរណាម្នាក់អើ‌ពើនឹងអ្នកទេ»។ 4 សម្ដេចអាប់‌សាឡុមពោលទៀតថា៖ «ប្រសិនបើខ្ញុំជាអ្នកគ្រប់‌គ្រងលើស្រុកនេះ អស់អ្នកដែលមានរឿង ហើយរត់មករកខ្ញុំឲ្យជំនុំជម្រះក្ដី នោះខ្ញុំនឹងរកយុត្តិធម៌ឲ្យ»។ 5 ម្យ៉ាងទៀត…

២ សាំយូ‌អែល 16

ព្រះ‌បាទដាវីឌ និងស៊ីបា 1 ព្រះ‌បាទដាវីឌយាងផុតពីកំពូលភ្នំបន្តិច ស្រាប់តែស៊ី‌បា ជាអ្នកបម្រើរបស់លោកមេភី‌បូសែត ក៏មកជួបថ្វាយ‌បង្គំស្ដេច គាត់នាំយកសត្វលាពីរក្បាល ដែលមានដឹកនំប៉័ងចំនួនពីររយដុំ ទំពាំង‌បាយជូរក្រៀមចំនួនមួយរយកញ្ចប់ ផ្លែឈើស្រស់ចំនួនមួយរយផ្លែ ព្រមទាំងស្រាទំពាំង‌បាយជូរមួយថង់ស្បែកផង។ 2 ព្រះ‌រាជាសួរស៊ីបាថា៖ «តើអ្នកយករបស់ទាំងនេះមកធ្វើអ្វី?»។ ស៊ីបាទូលថា៖ «បពិត្រព្រះ‌ករុណា សត្វលាទាំងពីរនេះជាជំនិះសម្រាប់ព្រះ‌រាជ‌វង្ស នំប៉័ង និងផ្លែឈើ ជាអាហាររបស់ពលទាហាន ហើយស្រានេះទុកសម្រាប់អ្នកដែលអស់កម្លាំងនៅវាលរហោស្ថាន»។ 3 ព្រះ‌រាជាសួរថា៖ «តើកូនរបស់ម្ចាស់អ្នកនៅឯណា?»។ ស៊ីបាទូលថា៖ «លោកនៅឯក្រុងយេរូ‌សាឡឹម ដ្បិតលោកគិតថា ថ្ងៃនេះ ជន‌ជាតិអ៊ីស្រា‌អែលនឹងប្រគល់រាជ្យរបស់ជីតាលោកមកឲ្យលោកវិញ»។…

២ សាំយូ‌អែល 17

លោកហ៊ូសាយជំទាស់នឹងយោបល់របស់លោកអហ៊ី‌ថូផែល 1 បន្ទាប់មក លោកអហ៊ី‌ថូផែលទូលស្ដេចអាប់‌សា‌ឡុមថា៖ «សូមអនុញ្ញាតឲ្យទូលបង្គំជ្រើសរើសទ័ពចំនួនមួយម៉ឺនពីរពាន់នាក់ ដេញតាមព្រះ‌បាទដាវីឌ យប់នេះតែម្ដងទៅ។ 2 ទូលបង្គំនឹងវាយសម្រុក នៅពេលព្រះ‌បាទដាវីឌកំពុងតែនឿយ‌ហត់ និងបាក់ទឹកចិត្ត រួចទូលបង្គំនឹងធ្វើឲ្យស្ដេចភ័យតក់‌ស្លុត ហើយបណ្ដា‌ជនទាំងប៉ុន្មានដែលទៅជាមួយស្ដេច នឹងរត់ចោលស្ដេច។ ទូលបង្គំនឹងធ្វើគុតតែស្ដេចមួយអង្គប៉ុណ្ណោះ។ 3 បន្ទាប់មក ទូលបង្គំនាំប្រជា‌ជនទាំងអស់មកថ្វាយព្រះ‌ករុណាវិញ។ ដូច្នេះ អ្នកដែលព្រះ‌ករុណាចង់កំចាត់នោះនឹងត្រូវសុគត ហើយប្រជា‌ជនទាំងមូលនឹងវិលមករស់នៅជាមួយព្រះ‌ករុណា ដោយសុខ‌សាន្ត»។ 4 ស្ដេចអាប់‌សា‌ឡុម និងព្រឹទ្ធា‌ចារ្យអ៊ីស្រា‌អែលទាំងអស់យល់ឃើញថា យោបល់នេះហាក់ដូចជាសម‌រម្យ។ 5 ប៉ុន្តែ ស្ដេចអាប់‌សា‌ឡុមមានរាជ‌ឱង្ការថា៖ «ចូរទៅអញ្ជើញលោកហ៊ូសាយជាជន‌ជាតិអើ‌គីមក…

២ សាំយូ‌អែល 18

បរា‌ជ័យរបស់កង‌ទ័ពស្ដេចអាប់‌សា‌ឡុម 1 ព្រះ‌បាទដាវីឌយាងត្រួតពិនិត្យកង‌ទ័ពដែលមកជាមួយ ហើយតែង‌តាំងមេបញ្ជាការកង‌ពលធំ និងមេបញ្ជាការកង‌ពលតូច ឲ្យត្រួតលើពួកគេ។ 2 ស្ដេចចែកពលទ័ពជាបីកង: កងទីមួយឲ្យនៅក្រោមបញ្ជារបស់លោកយ៉ូអាប់ កងទីពីរនៅក្រោមបញ្ជារបស់លោកអប៊ី‌សាយ ជាកូនរបស់អ្នកស្រីសេរូយ៉ា និងជាប្អូនរបស់លោកយ៉ូអាប់ ហើយកងទីបីនៅក្រោមបញ្ជារបស់លោកអ៊ីត‌តាយ ជាជន‌ជាតិកាថ។ ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការទៅកាន់ពលទ័ពថា៖ «យើងចង់ចេញទៅច្បាំងរួមជាមួយអ្នករាល់គ្នាដែរ»។ 3 ពលទ័ពទូលថា៖ «ព្រះ‌ករុណាមិនត្រូវយាងទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្ដាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯព្រះ‌ករុណាមានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯ‌ណោះ ហេតុនេះគួរតែព្រះ‌ករុណាគង់នៅក្នុងទីក្រុង ចាំជួយយើងខ្ញុំវិញ»។ 4 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការថា៖ «យើងនឹងធ្វើតាមយោបល់របស់អ្នករាល់គ្នា»។ ពេលនោះ…

២ សាំយូ‌អែល 19

1 មានគេមកជម្រាបលោកយ៉ូអាប់ថា ស្ដេចទ្រង់ព្រះ‌កន្សែង និងអាឡោះ‌អាល័យស្ដេចអាប់‌សា‌ឡុម។ 2 ជ័យ‌ជំនះនៅថ្ងៃនោះក្លាយទៅជាទុក្ខព្រួយ ដ្បិតកង‌ទ័ពទាំងមូលឮគេនិយាយថា ព្រះ‌រាជាសោកសង្រេងអាឡោះ‌អាល័យបុត្រ។ 3 នៅថ្ងៃនោះ ពួកគេចូលមកក្នុងក្រុងវិញដោយស្ងាត់ៗ ដូចជាទាហានបាក់ទ័ពរត់ចោលសមរ‌ភូមិទាំងក្ដីអាម៉ាស់។ 4 រីឯស្ដេចវិញ ស្ដេចគ្របព្រះ‌ភ័ក្ត្រជិត ហើយបន្លឺព្រះ‌សូរសៀងយ៉ាងខ្លាំងថា៖ «អាប់‌សា‌ឡុម បុត្របិតា! ឱបុត្របិតា! អាប់‌សា‌ឡុម បុត្របិតាអើយ!»។ 5 ពេលនោះ លោកយ៉ូអាប់ចូលគាល់ស្ដេចនៅក្នុងបន្ទប់ ហើយទូលថា៖ «ពលទាហានទាំងអស់បានសង្គ្រោះព្រះ‌ករុណា ព្រមទាំងបុត្រាបុត្រី និងស្រីស្នំទាំងប៉ុន្មាន តែថ្ងៃនេះ ព្រះ‌ករុណាធ្វើឲ្យពួកគេត្រូវអាម៉ាស់ទៅវិញ។…

២ សាំយូ‌អែល 20

លោកសេបាបះ‌បោរប្រឆាំងនឹងព្រះ‌បាទដាវីឌ 1 គ្រានោះ នៅក្រុងគីល‌កាល់មានមនុស្សពាលម្នាក់ ក្នុងកុល‌សម្ព័ន្ធបេន‌យ៉ាមីន ឈ្មោះសេបា ជាកូនរបស់លោកប៊ីគ្រី បានផ្លុំត្រែឡើង ហើយប្រកាសថា៖ «ពួកយើងគ្មានជាប់សាច់‌ញាតិអ្វីនឹងព្រះ‌បាទដាវីឌទេ ហើយក៏គ្មានពាក់‌ព័ន្ធអ្វីជាមួយកូនរបស់លោកអ៊ីសាយដែរ! ជន‌ជាតិអ៊ីស្រា‌អែលអើយ! សូមវិលត្រឡប់ទៅទីលំ‌នៅរៀងៗខ្លួនវិញ!»។ 2 ពេលនោះ ជន‌ជាតិអ៊ីស្រា‌អែលទាំងអស់បោះបង់ចោលព្រះ‌បាទដាវីឌ នាំគ្នាទៅតាមលោកសេបាជាកូនរបស់លោកប៊ីគ្រីវិញ។ មានតែជន‌ជាតិយូដាប៉ុណ្ណោះដែលនៅជាប់ជាមួយស្ដេចរបស់គេ ហើយតាមដង្ហែស្ដេចចាប់តាំងពីទន្លេយ័រដាន់ រហូតដល់ក្រុងយេរូ‌សាឡឹម។ 3 ពេលព្រះ‌បាទដាវីឌវិលទៅដល់ដំណាក់នៅក្រុងយេរូ‌សាឡឹមវិញ ស្ដេចចាត់គេឲ្យទៅរកស្រីស្នំទាំងដប់នាក់ ដែលស្ដេចបានទុកឲ្យនៅថែ‌រក្សាដំណាក់។ ស្ដេចយកស្រីស្នំទាំងនោះទៅបង្ខាំងទុកក្នុងផ្ទះមួយ ហើយចិញ្ចឹមពួកនាង ប៉ុន្តែ ស្ដេចពុំយាងចូលទៅរកពួកនាងទៀតឡើយ។ ពួកនាងត្រូវគេបង្ឃាំងឲ្យនៅជាស្រីមេម៉ាយ រហូតដល់ថ្ងៃស្លាប់។…

២ សាំយូ‌អែល 21

អ្នកស្រុកគីបៀន និងពូជ‌ពង្សរបស់ស្ដេចសូល 1 ក្នុងរជ្ជ‌កាលព្រះ‌បាទដាវីឌ មានកើតទុរ្ភិក្សអស់រយៈពេលបីឆ្នាំ។ ព្រះ‌បាទដាវីឌទូលសួរព្រះ‌អម្ចាស់ព្រះ‌អង្គមានព្រះ‌បន្ទូលមកកាន់ស្ដេចថា៖ «ហេតុ‌ការណ៍ទាំងនេះបណ្ដាលមកពីសូល និងពូជ‌ពង្សបានកាប់សម្លាប់អ្នកស្រុកគីបៀន»។ 2 ព្រះ‌រាជាបានកោះហៅអ្នកស្រុកគីបៀនមក ដើម្បីសាកសួរ (អ្នកស្រុកពុំមែនជាជន‌ជាតិអ៊ីស្រា‌អែលទេ គឺជាជន‌ជាតិអាម៉ូរីដែលនៅសេស‌សល់។ ជន‌ជាតិអ៊ីស្រា‌អែលបានស្បថថា ទុកជីវិតឲ្យពួកគេ ប៉ុន្តែ ព្រះ‌បាទសូលរកសម្លាប់ពួកគេឲ្យផុតពូជ ដើម្បីសម្តែងឲ្យជន‌ជាតិអ៊ីស្រា‌អែល និងជន‌ជាតិយូដាឃើញថាស្ដេចស្នេហាជាតិ)។ 3 ព្រះ‌បាទដាវីឌមានរាជ‌ឱង្ការសួរពួកគេថា៖ «តើឲ្យយើងធ្វើដូចម្ដេចចំពោះអ្នករាល់គ្នា? តើយើងអាចលាងកំហុសដែលយើងបានប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមពិធីណា ដើម្បីឲ្យអ្នករាល់គ្នាជូនពរដល់ប្រជា‌រាស្ត្ររបស់ព្រះ‌អម្ចាស់»។ 4 អ្នកស្រុកគីបៀនតបថា៖ «បំណុលដែលព្រះ‌បាទសូល និងរាជ‌វង្សា‌នុវង្សជំពាក់យើងខ្ញុំ ពុំអាចសងដោយមាស ឬប្រាក់ទេ…

២ សាំយូ‌អែល 22

ទំនុក‌តម្កើងរបស់ព្រះ‌បាទដាវីឌ 1 ក្រោយពេលព្រះ‌អម្ចាស់រំដោះព្រះ‌បាទដាវីឌ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវទាំងប៉ុន្មាន និងរួចផុតពីកណ្ដាប់ដៃរបស់ព្រះ‌បាទសូលហើយ ព្រះ‌បាទដាវីឌស្មូត្រទំនុក‌តម្កើងថ្វាយព្រះ‌អម្ចាស់ដូចតទៅ៖ 2 «ព្រះ‌អម្ចាស់ជាថ្ម‌ដាការពារខ្ញុំ ជាបន្ទាយដ៏រឹង‌មាំរបស់ខ្ញុំ ជាព្រះដែលរំដោះខ្ញុំ។ 3 ព្រះ‌ជាម្ចាស់ជាថ្ម‌ដាសម្រាប់ឲ្យខ្ញុំពឹងជ្រក ព្រះ‌អង្គជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជម្រកដ៏រឹង‌មាំរបស់ខ្ញុំ។ ព្រះ‌អង្គសង្គ្រោះខ្ញុំឲ្យរួចពីជនឃោរ‌ឃៅ។ 4 ពេលខ្ញុំស្រែករកព្រះ‌អង្គ ព្រះ‌អង្គសង្គ្រោះខ្ញុំ ឲ្យរួចពីខ្មាំងសត្រូវរបស់ខ្ញុំ សូមលើកតម្កើងព្រះ‌អម្ចាស់! 5 សេចក្ដីស្លាប់រួប‌រឹតខ្ញុំ រីឯសេចក្ដីវិនាសអន្តរាយធ្លាក់មកលើខ្ញុំ ដូចទឹកហូរមកយ៉ាងខ្លាំង។ 6 សេចក្ដីស្លាប់នៅព័ទ្ធជុំ‌វិញខ្ញុំ ប្រៀបបីដូចជា សំណាញ់ដែលគេបោះមកលើខ្ញុំ។ 7…

២ សាំយូ‌អែល 23

ពាក្យបណ្ដាំរបស់ព្រះ‌បាទដាវីឌ 1 នេះជាពាក្យបណ្ដាំចុងក្រោយបង្អស់ របស់ព្រះ‌បាទដាវីឌ។ នេះជាព្រះ‌បន្ទូលរបស់ព្រះ‌ជាម្ចាស់ ថ្លែងដោយព្រះ‌បាទដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ជាមនុស្សដែលព្រះ‌ជាម្ចាស់លើកតម្កើង យ៉ាងខ្ពស់បំផុត ជាស្ដេចដែលព្រះរបស់លោកយ៉ាកុប បានចាក់ប្រេងអភិ‌សេក ជាស្ដេចដែល ប្រជា‌ជនអ៊ីស្រា‌អែលតែងតែច្រៀងសរសើរ។ 2 ព្រះ‌វិញ្ញាណរបស់ព្រះ‌អម្ចាស់មានព្រះ‌បន្ទូល តាមរយៈខ្ញុំ ព្រះ‌អង្គដាក់ព្រះ‌បន្ទូលនៅលើអណ្ដាតខ្ញុំ។ 3 ព្រះរបស់ជន‌ជាតិអ៊ីស្រា‌អែលមានព្រះ‌បន្ទូល ព្រះ‌អង្គដែលជាថ្ម‌ដាការ‌ពារអ៊ីស្រា‌អែល ទ្រង់មានព្រះ‌បន្ទូលមកខ្ញុំថា៖ ស្ដេចណាគ្រប់‌គ្រងប្រជា‌ជនដោយសុចរិត គឺស្ដេចដែលគ្រប់‌គ្រងប្រជា‌ជន ដោយគោរពកោតខ្លាចព្រះ‌ជាម្ចាស់ 4 ស្ដេចនោះប្រៀបដូចជាពន្លឺព្រះ‌អាទិត្យរះឡើង នៅពេលព្រឹកដែលផ្ទៃមេឃស្រឡះល្អ ពន្លឺនោះធ្វើឲ្យស្មៅលាស់ខៀវខ្ចី ក្រោយពេលភ្លៀង។ 5…