២ សាំយូអែល 4
ព្រះបាទអ៊ីសបូសែតត្រូវគេធ្វើគុត 1 ពេលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ជ្រាបថា លោកអប៊ីនើរស្លាប់នៅក្រុងហេប្រូន ទ្រង់ក៏ធ្លាក់ទឹកចិត្ត ហើយប្រជាជនអ៊ីស្រាអែលទាំងមូលរន្ធត់ចិត្តយ៉ាងខ្លាំង។ 2 ព្រះបាទអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប ។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ គេចាត់ទុកភូមិបៀរ៉ុតនេះជាទឹកដីរបស់កុលសម្ព័ន្ធបេនយ៉ាមីន 3 ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុនបានភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។ 4 សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ព្រះបាទសូល និងសម្ដេចយ៉ូណាថានសោយទិវង្គត…