១ សាំយូ‌អែល 25

លោកណាបាលបដិសេធមិនព្រមជួយលោកដាវីឌ 1 នៅគ្រានោះ លោកសាំយូ‌អែលទទួលមរណ‌ភាព។ ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលបានមកជួប‌ជុំគ្នា ធ្វើពិធីកាន់ទុក្ខសពលោក។ គេយកសពលោកទៅបញ្ចុះក្នុងភូមិដ្ឋានរបស់លោកនៅរ៉ាម៉ា។ បន្ទាប់មក លោកដាវីឌចេញដំណើរឆ្ពោះទៅវាលរហោ‌ស្ថានបារ៉ា‌សនវិញ។ 2 នៅម៉ាអូន មានមហាសេដ្ឋីមួយរូប ដែលមានដី‌ធ្លីនៅភូមិកើមែល។ គាត់មានចៀមបីពាន់ក្បាល និងពពែមួយពាន់ក្បាល។ ពេលនោះ គាត់កំពុងតែកាត់រោមចៀមនៅភូមិកើមែល។ 3 បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ី‌កែល ដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាង‌វៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរ‌ឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។ 4 ពេលលោកដាវីឌនៅវាលរហោ‌ស្ថាន លោកបានឮដំណឹងថា លោកណាបាលកំពុងតែកាត់រោមចៀម។ 5…

១ សាំយូ‌អែល 26

លោកដាវីឌទុកជីវិតឲ្យព្រះ‌បាទសូលម្ដងទៀត 1 អស់អ្នកដែលរស់នៅវាលរហោ‌ស្ថានស៊ីភ ចូលទៅគាល់ព្រះ‌បាទសូល នៅគីបៀរ ហើយទូលថា៖ «ដាវីឌលាក់ខ្លួននៅភ្នំហាគី‌ឡា ទល់មុខនឹងវាលយេស៊ី‌ម៉ូន»។ 2 ដូច្នេះ ព្រះ‌បាទសូលក្រោកឡើង ចេញដំណើរឆ្ពោះទៅវាលរហោ‌ស្ថានស៊ីភ ដើម្បីតាមចាប់លោកដាវីឌ។ ស្ដេចនាំទាហានដ៏អង់‌អាចក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល ចំនួនបីពាន់នាក់ទៅជាមួយ។ 3 ស្ដេចបោះជំរំក្បែរផ្លូវនៅលើភ្នំហាគី‌ឡា ទល់មុខនឹងវាលយេស៊ី‌ម៉ូន។ លោកដាវីឌរស់នៅក្នុងវាលរហោ‌ស្ថាន ហើយឃើញព្រះ‌បាទសូលតាមរកចាប់ខ្លួនលោក នៅវាលរហោ‌ស្ថាន 4 លោកក៏ចាត់មនុស្សឲ្យទៅស៊ើប‌ការណ៍រួចដឹងថា ព្រះ‌បាទសូលយាងមកដល់ប្រាកដមែន។ 5 ពេលនោះ លោកដាវីឌចេញដំណើរទៅដល់ជំរំរបស់ព្រះ‌បាទសូល។ លោកឃើញកន្លែងដែលស្ដេចផ្ទំ ហើយឃើញកន្លែងដែលលោកអប៊ី‌នើរ ជាកូនរបស់លោកនើរ…

១ សាំយូ‌អែល 27

លោកដាវីឌទៅរស់នៅជាមួយពួកភីលីស្ទីន 1 លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះ‌បាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះ‌បាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រា‌អែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។ 2 លោកដាវីឌនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ព្រះ‌បាទអគីស ជាបុត្ររបស់ព្រះ‌បាទម៉ាអុក និងជាស្ដេចក្រុងកាថ។ 3 លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយព្រះ‌បាទអគីស។ លោកដាវីឌបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺនាងអហ៊ី‌ណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ី‌កែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។ 4 មានគេទូលព្រះ‌បាទសូលថា លោកដាវីឌភៀសខ្លួនទៅនៅក្រុងកាថ។ ដូច្នេះ…

១ សាំយូ‌អែល 28

1 នៅគ្រានោះ ជន‌ជាតិភីលីស្ទីនបានប្រមូលកង‌ពលរបស់ពួកគេមកផ្ដុំគ្នាជាកង‌ទ័ពតែមួយ ដើម្បីចេញច្បាំងនឹងជន‌ជាតិអ៊ីស្រា‌អែល។ ព្រះ‌បាទអគីសមានរាជ‌ឱង្ការទៅកាន់លោកដាវីឌថា៖ «លោកដឹងច្បាស់ហើយថាលោក និងអស់អ្នកដែលនៅជាមួយលោក ត្រូវចូលរួមក្នុងកង‌ពលរបស់យើង»។ 2 លោកដាវីឌទូលតបថា៖ «ទូលបង្គំជាអ្នកបម្រើរបស់ព្រះ‌ករុណាស្រាប់ហើយ ដូច្នេះ ព្រះ‌ករុណាជ្រាបថា ទូលបង្គំអាចបំពេញមុខ‌ងារណាមួយបាន»។ ព្រះ‌បាទអគីសមានរាជ‌ឱង្ការតបថា៖ «ល្អហើយ! យើងនឹងតែង‌តាំងលោកជាអង្គ‌រក្សរបស់យើងរហូតតទៅ»។ ស្ដេចសូលទៅរកមេ‌មត់ 3 នៅគ្រានោះ លោកសាំយូ‌អែលទទួលមរណ‌ភាពផុតទៅហើយ ប្រជា‌ជនអ៊ីស្រា‌អែលទាំងមូលនាំគ្នាកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពលោកនៅរ៉ាម៉ា ជាភូមិកំណើតរបស់លោក។ នៅជំនាន់នោះ ព្រះ‌បាទសូលបានលុបបំបាត់គ្រូអន្ទងខ្មោច និងគ្រូខាបព្រលឹង ចេញពីស្រុកអ៊ីស្រា‌អែល។ 4 ថ្ងៃមួយ…

១ សាំយូ‌អែល 29

ជន‌ជាតិភីលីស្ទីនដេញលោកដាវីឌចេញពីកង‌ទ័ពរបស់ពួកគេ 1 ជន‌ជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រា‌អែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។ 2 ពួកស្ដេចត្រាញ់នៃជន‌ជាតិភីលីស្ទីនបាននាំកង‌ពលតូច និងកង‌ពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែ‌ហមព្រះ‌បាទអគីសនៅខាងក្រោយ។ 3 ពួកមេដឹកនាំរបស់ជន‌ជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះ‌បាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជន‌ជាតិអ៊ីស្រា‌អែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។ 4 ពួកមេដឹកនាំនៃជន‌ជាតិភីលីស្ទីនខឹងនឹងព្រះ‌បាទអគីស ហើយទូលថា៖ «សូមព្រះ‌ករុណាដេញជននេះឲ្យវិលត្រឡប់ទៅក្រុង ដែលស្ដេចបានឲ្យគេស្នាក់នៅនោះវិញទៅ!…

១ សាំយូ‌អែល 30

ជន‌ជាតិអាម៉ា‌ឡេកដុតកម្ទេចក្រុងស៊ីគ‌ឡាក់ លោកដាវីឌដេញតាមកង‌ទ័ពអាម៉ា‌ឡេក 1 នៅថ្ងៃទីបី លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានទៅដល់ក្រុងស៊ីគ‌ឡាក់។ ប៉ុន្តែ មុននោះ ជន‌ជាតិអាម៉ា‌ឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគ‌ឡាក់។ ពួកគេដុតកម្ទេចក្រុងស៊ីគ‌ឡាក់ចោល 2 ហើយកៀរពួកស្រីៗ និងអស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេង ទាំងចាស់ នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយ រួចបន្តដំណើរទៅមុខទៀត។ 3 កាលលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកមកដល់ទីក្រុងវិញ ឃើញក្រុងនោះត្រូវគេដុតបំផ្លាញ ហើយប្រពន្ធ កូនប្រុស កូនស្រី ត្រូវខ្មាំងកៀរយកទៅជាឈ្លើយដូច្នេះ 4 លោកដាវីឌ…

១ សាំយូ‌អែល 31

ព្រះ‌បាទសូល និងបុត្រាសោយទិវង្គត 1 កង‌ទ័ពភីលីស្ទីនវាយប្រហារកង‌ទ័ពអ៊ីស្រា‌អែល។ ពលទាហានអ៊ីស្រា‌អែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន ហើយទាហានអ៊ីស្រា‌អែលជាច្រើននាក់បានស្លាប់នៅលើភ្នំគីល‌បោ។ 2 ពួកភីលីស្ទីនដេញតាមព្រះ‌បាទសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្ដេចយ៉ូណា‌ថាន សម្ដេចអប៊ី‌ណាដាប់ និងសម្ដេចម៉ាល់‌គីស៊ូ‌អា ជាបុត្ររបស់ព្រះ‌បាទសូល។ 3 បន្ទាប់មក ពួកគេសម្រុកទៅលើព្រះ‌បាទសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ព្រះ‌បាទសូល ធ្វើឲ្យស្ដេចតក់‌ស្លុតយ៉ាងខ្លាំង ។ 4 ស្ដេចមានរាជ‌ឱង្ការទៅសេនាដែលកាន់គ្រឿងសស្ត្រា‌វុធរបស់ស្ដេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយឲ្យពួកគេប្រមាថមើល‌ងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្ដេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ព្រះ‌បាទសូលក៏ហូតដាវ…

២ សាំយូ‌អែល 1

លោកដាវីឌទទួលដំណឹងអំពីការសោយទិវង្គតរបស់ព្រះ‌បាទសូល 1 កាលព្រះ‌បាទសូលសោយទិវង្គត ផុតទៅ លោកដាវីឌដែលបានវាយឈ្នះជន‌ជាតិអាម៉ា‌ឡេក ក៏វិលត្រឡប់មកក្រុងស៊ីគ‌ឡាក់វិញ ហើយស្នាក់នៅក្រុងនោះពីរថ្ងៃ។ 2 នៅថ្ងៃទីបី មានបុរសម្នាក់មកពីជំរំរបស់ព្រះ‌បាទសូល គាត់ស្លៀកសម្លៀក‌បំពាក់រហែក ហើយរោយដីលើក្បាល ។ កាលបានជួបលោកដាវីឌហើយ គាត់ក្រាបថ្វាយ‌បង្គំ។ 3 លោកដាវីឌសួរថា៖ «អ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទរត់ចេញពីជំរំអ៊ីស្រា‌អែល»។ 4 លោកដាវីឌសួរទៀតថា៖ «តើមានរឿងអ្វីកើតឡើង? ចូររៀបរាប់ប្រាប់ខ្ញុំមកមើល៍!»។ បុរសនោះឆ្លើយថា៖ «ទាហានអ៊ីស្រា‌អែលបាក់ទ័ពរត់ខ្ចាត់‌ខ្ចាយ ហើយមានទាហានជាច្រើនត្រូវគេសម្លាប់ សូម្បីតែព្រះ‌បាទសូល និងសម្ដេចយ៉ូណា‌ថានជាបុត្រ ក៏សោយទិវង្គតដែរ»។…

២ សាំយូ‌អែល 2

ប្រជា‌ជនស្រុកយូដាអភិ‌សេកលោកដាវីឌ ជាស្ដេចនៅក្រុងហេប្រូន 1 ក្រោយព្រឹត្តិ‌ការណ៍ទាំងនោះ លោកដាវីឌទូលសួរព្រះ‌អម្ចាស់ថា៖ «តើទូលបង្គំគួរទៅក្រុងណាមួយក្នុងស្រុកយូដាឬទេ?»។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ទៅចុះ!»។ លោកដាវីឌទូលសួរថា៖ «ទូលបង្គំត្រូវទៅក្រុងណាដែរ?»។ព្រះ‌អម្ចាស់ឆ្លើយថា៖ «ក្រុងហេប្រូន»។ 2 លោកដាវីឌក៏ធ្វើដំណើរទៅក្រុងហេប្រូន ដោយនាំភរិយាទាំងពីរទៅជាមួយផង គឺនាងអហ៊ី‌ណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ី‌កែល ជាភរិយារបស់សពលោកណាបាលនៅភូមិកើមែល។ 3 លោកដាវីឌបាននាំអស់អ្នកដែលនៅជាមួយលោក និងគ្រួសាររបស់អ្នកទាំងនោះទៅជាមួយដែរ រួចតាំងទីលំ‌នៅក្នុងភូមិនានា ជុំ‌វិញក្រុងហេប្រូន។ 4 ពេលនោះ អ្នកស្រុកយូដានាំគ្នាមកក្រុងហេប្រូន ហើយចាក់ប្រេងអភិ‌សេកលោកដាវីឌ ជាស្ដេចរបស់ជន‌ជាតិយូដា។ មានគេនាំដំណឹងមកទូលព្រះ‌បាទដាវីឌថា អ្នកក្រុងយ៉ាបេស នៅស្រុកកាឡាដ…

២ សាំយូ‌អែល 3

1 គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ព្រះ‌បាទសូល និងញាតិវង្សរបស់ព្រះ‌បាទដាវីឌ។ ព្រះ‌បាទដាវីឌមានអំណាចកាន់តែរឹង‌មាំឡើង ចំណែកឯពូជ‌ពង្សរបស់ព្រះ‌បាទសូលវិញ កាន់តែចុះខ្សោយជាលំដាប់។ បុត្ររបស់ព្រះ‌បាទដាវីឌប្រសូតនៅក្រុងហេប្រូន 2 បុត្ររបស់ព្រះ‌បាទដាវីឌជាច្រើនអង្គបានប្រសូតនៅក្រុងហេប្រូន គឺបុត្រច្បង ព្រះ‌នាមអាំណូន ប្រសូតពីនាងអហ៊ី‌ណោម ជាអ្នកស្រុកយេសរាល 3 បុត្រទីពីរ ព្រះ‌នាមគីឡាប ប្រសូតពីនាងអប៊ី‌កែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល បុត្រទីបី ព្រះ‌នាមអាប់‌សាឡុម ប្រសូតពីព្រះ‌នាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះ‌បាទតាល‌ម៉ាយ ស្ដេចស្រុកកេសួ‌រី 4 បុត្រទីបួន ព្រះ‌នាមអដូនី‌យ៉ា ប្រសូតពីនាងហាគីត បុត្រទីប្រាំ…