១ សាំយូ‌អែល 15

ព្រះ‌បាទសូលធ្វើសង្គ្រាមជាមួយជន‌ជាតិអាម៉ា‌ឡេក 1 លោកសាំយូ‌អែលទូលព្រះ‌បាទសូលថា៖ «ព្រះ‌អម្ចាស់បានចាត់ទូលបង្គំឲ្យមកចាក់ប្រេងអភិសេកព្រះ‌ករុណា ជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែល ជាប្រជា‌រាស្ត្ររបស់ព្រះ‌ជាម្ចាស់។ ឥឡូវនេះ សូមព្រះ‌ករុណាព្រះ‌សណ្ដាប់សេចក្ដីដែលព្រះ‌អម្ចាស់មានព្រះ‌បន្ទូល។ 2 ព្រះ‌អម្ចាស់នៃពិភពទាំងមូលមានព្រះ‌បន្ទូលថា“យើងចង់ដាក់ទោសជន‌ជាតិអាម៉ា‌ឡេក ដែលបានធ្វើបាបជន‌ជាតិអ៊ីស្រា‌អែល គឺរារាំងផ្លូវជន‌ជាតិអ៊ីស្រា‌អែល កាលពួកគេចាកចេញពីស្រុកអេស៊ីប។ 3 ឥឡូវនេះ ចូរទៅវាយជន‌ជាតិអាម៉ា‌ឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះ‌អម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។ 4 ព្រះ‌បាទសូលក៏កេណ្ឌទ័ព ហើយយាងចេញមកត្រួតពលនៅថេ‌លែម…

១ សាំយូ‌អែល 16

ព្រះ‌ជាម្ចាស់ជ្រើសរើសយុវជនដាវីឌជាស្ដេចថ្មី 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកសាំយូ‌អែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជន‌ជាតិអ៊ីស្រា‌អែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេ‌ហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។ 2 លោកសាំយូ‌អែលទូលថា៖ «តើឲ្យទូលបង្គំទៅម្ដេចកើត? បើព្រះ‌បាទសូលជ្រាប ស្ដេចមុខជាសម្លាប់ទូលបង្គំមិនខាន»។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកថ្វាយយញ្ញ‌បូជាដល់ព្រះ‌អម្ចាស់។ 3 ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញ‌បូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។ 4 លោកសាំយូ‌អែលធ្វើតាមបញ្ជារបស់ព្រះ‌អម្ចាស់ហើយធ្វើដំណើរទៅភូមិបេថ្លេ‌ហិម។ អស់លោកព្រឹទ្ធា‌ចារ្យក្នុងភូមិនោះចេញមកទទួលលោក ទាំងភ័យញាប់‌ញ័រ…

១ សាំយូ‌អែល 17

កូលី‌យ៉ាតប្រមាថកង‌ទ័ពអ៊ីស្រា‌អែល 1 ពួកភីលីស្ទីនប្រមូលផ្ដុំកង‌ទ័ព ដើម្បីធ្វើសង្គ្រាម។ ពួកគេប្រមូលផ្ដុំគ្នានៅសូកូ ក្នុងស្រុកយូដា ហើយទៅបោះទ័ពនៅអេផេស-‌ដាំមីម ដែលនៅចន្លោះសូកូ និងអាសេ‌កា។ 2 រីឯព្រះ‌បាទសូល និងទាហានអ៊ីស្រា‌អែល ក៏បានប្រមូលផ្ដុំគ្នាដែរ ហើយបោះទ័ពនៅតាមជ្រលងភ្នំអេឡា រួចរៀបទ័ព ដើម្បីប្រយុទ្ធនឹងពួកភីលីស្ទីន។ 3 ពួកភីលីស្ទីនស្ថិតនៅលើភ្នំម្ខាង ពួកអ៊ីស្រា‌អែលស្ថិតនៅលើភ្នំម្ខាងទៀត មានជ្រលងភ្នំនៅចន្លោះកង‌ទ័ពទាំងពីរ។ 4 មានទាហានជើងឯកម្នាក់ចេញពីជំរំភីលីស្ទីន អ្នកនោះឈ្មោះកូលី‌យ៉ាត មកពីក្រុងកាថ គាត់មានកំពស់ប្រមាណបីម៉ែត្រ។ 5 គាត់ពាក់មួកធ្វើពីលង្ហិន និងអាវ‌ក្រោះមានទម្ងន់ប្រមាណហា‌សិបប្រាំ‌ពីរគីឡូក្រាម ធ្វើពីលង្ហិនដែរ។ 6…

១ សាំយូ‌អែល 18

សម្ដេចយ៉ូណា‌ថានចងសម្ពន្ធ‌មិត្តជាមួយដាវីឌ 1 ពេលដាវីឌនិយាយជាមួយព្រះ‌បាទសូលចប់ហើយ សម្ដេចយ៉ូណា‌ថានក៏ជំពាក់ចិត្តនឹងដាវីឌ ហើយស្រឡាញ់ដាវីឌដូចស្រឡាញ់ខ្លួនឯងដែរ។ 2 នៅថ្ងៃនោះ ព្រះ‌បាទសូលឃាត់ដាវីឌឲ្យនៅជាមួយ គឺទ្រង់មិនឲ្យលោកវិលត្រឡប់ទៅផ្ទះឪពុកវិញទេ។ 3 សម្ដេចយ៉ូណា‌ថានចងសម្ពន្ធ‌មេត្រីជាមួយដាវីឌ ព្រោះទ្រង់ស្រឡាញ់ដាវីឌ ដូចខ្លួនឯង។ 4 សម្ដេចយ៉ូណា‌ថានបានដោះអាវធំរបស់សម្ដេចមកបំពាក់ឲ្យដាវីឌ ហើយក៏ប្រគល់អាវសឹក ដាវ ធ្នូ និងខ្សែក្រវាត់របស់សម្ដេច ឲ្យដាវីឌដែរ។ 5 គ្រប់សមរ‌ភូមិដែលព្រះ‌បាទសូលចាត់ឲ្យទៅ ដាវីឌតែងតែទទួលជោគជ័យជា‌និច្ច។ ព្រះ‌បាទសូលតែង‌តាំងដាវីឌឲ្យធ្វើជាមេ‌ទ័ព ហើយប្រជា‌ជនទាំងមូល និងរាជបម្រើរបស់ព្រះ‌បាទសូល ពេញចិត្តនឹងលោកគ្រប់ៗគ្នា។ ព្រះ‌បាទសូលច្រណែននឹងលោកដាវីឌ 6 កាលកង‌ទ័ពត្រឡប់មកពីច្បាំងវិញ…

១ សាំយូ‌អែល 19

ព្រះ‌បាទសូលរកសម្លាប់លោកដាវីឌ 1 ព្រះ‌បាទសូលបានប្រាប់សម្ដេចយ៉ូណា‌ថានជាបុត្រ ព្រមទាំងនាម៉ឺនមន្ត្រី ពីបំណងដែលស្ដេចចង់សម្លាប់លោកដាវីឌ។ ប៉ុន្តែ សម្ដេចយ៉ូណា‌ថាន ជាបុត្ររបស់ព្រះ‌បាទសូល ស្រឡាញ់លោកដាវីឌណាស់។ 2 សម្ដេចយ៉ូណា‌ថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះ‌បាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។ 3 ខ្ញុំនឹងចេញមក ហើយឈរជាមួយបិតារបស់ខ្ញុំ ជិតចម្ការដែលលោកប្អូនលាក់ខ្លួន។ ខ្ញុំនឹងទូលបិតាអំពីរឿងលោកប្អូន ពេលណាខ្ញុំដឹងពីគោលបំណងរបស់បិតាហើយ ខ្ញុំនឹងប្រាប់ឲ្យលោកប្អូនដឹងដែរ»។ 4 សម្ដេចយ៉ូណា‌ថានទូលព្រះ‌បាទសូល ជាបិតា អំពីគុណសម្បត្តិរបស់លោកដាវីឌថា៖ «សូមបិតាកុំធ្វើបាបលោកដាវីឌ…

១ សាំយូ‌អែល 20

សម្ដេចយ៉ូណា‌ថានការ‌ពារលោកដាវីឌ 1 លោកដាវីឌរត់ចេញពីណាយ៉ូត ជិតភូមិរ៉ាម៉ា ទៅជួបសម្ដេចយ៉ូណា‌ថាន ហើយសួរថា៖ «តើខ្ញុំបានធ្វើអ្វី? តើខ្ញុំមានកំហុសអ្វី? តើខ្ញុំបានធ្វើអ្វីខុសចំពោះបិតារបស់បង បានជាស្ដេចរកសម្លាប់ខ្ញុំដូច្នេះ?»។ 2 សម្ដេចយ៉ូណា‌ថានឆ្លើយតបថា៖ «សូមកុំឲ្យកើតមានដូច្នោះអី! ប្អូនមិនត្រូវស្លាប់ទេ! បិតារបស់ខ្ញុំមិនដែលធ្វើអ្វី ដោយឥតប្រាប់ឲ្យខ្ញុំដឹងជាមុនឡើយ ទោះបីការនោះធំ ឬតូចក្ដី។ បើបិតាចង់សម្លាប់ប្អូន ទ្រង់មុខជាប្រាប់ឲ្យខ្ញុំដឹងមិនខាន ទ្រង់មិនលាក់ទេ»។ 3 លោកដាវីឌមានប្រសាសន៍ទៀតថា៖ «បិតារបស់បងដឹងច្បាស់ថា ខ្ញុំជាមិត្តសម្លាញ់របស់បង បានជាស្ដេចគិតថា “មិនត្រូវឲ្យយ៉ូណា‌ថានដឹងទេ ក្រែងលោគេពិបាកចិត្ត”។ ប៉ុន្តែ ខ្ញុំសូមស្បថក្នុងនាមព្រះ‌អម្ចាស់ដែលមានព្រះ‌ជន្មគង់នៅ…

១ សាំយូ‌អែល 21

លោកដាវីឌរត់ទៅដល់ភូមិណូប 1 លោកដាវីឌទៅរកលោកបូជា‌ចារ្យ*អហ៊ី‌ម៉ាឡេក នៅភូមិណូប។ លោកអហ៊ី‌ម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។ 2 លោកដាវីឌឆ្លើយទៅលោកបូជា‌ចារ្យអហ៊ី‌ម៉ាឡេកថា៖ «ព្រះ‌ករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។ 3 ឥឡូវនេះ តើលោកមានអ្វីខ្លះ? សូមលោកផ្ដល់នំប៉័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។ 4 លោកបូជា‌ចារ្យតបទៅលោកដាវីឌវិញថា៖ «ខ្ញុំគ្មាននំប៉័ងធម្មតាទេ មានតែនំប៉័ងសក្ការៈ ប្រសិនបើទាហានរបស់លោកមិនបានរួមរស់ជាមួយស្រីៗ ទើបគេបរិភោគបាន»។ 5 លោកដាវីឌមានប្រសាសន៍ទៅលោកបូជា‌ចារ្យវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង…

១ សាំយូ‌អែល 22

លោកដាវីឌរៀបចំកង‌ទ័ពរបស់លោក 1 លោកដាវីឌចាកចេញពីក្រុងកាថ ហើយភៀសខ្លួនទៅនៅរអាងភ្នំអាឌូ‌ឡាំ។ កាលបង‌ប្អូន និងក្រុមគ្រួសាររបស់លោកទាំងប៉ុន្មានបានដឹង ពួកគេក៏នាំគ្នាទៅនៅទីនោះជាមួយលោក។ 2 ម្យ៉ាងទៀត អស់អ្នកដែលមានបញ្ហាផ្សេងៗ អ្នកជំពាក់បំណុលគេ ព្រមទាំងអ្នកដែលមិនពេញចិត្តនឹងស្ដេច បានប្រមូលគ្នាមកនៅជាមួយលោក មានទាំងអស់ប្រមាណបួនរយនាក់ ហើយលោកក៏ឡើងធ្វើជាមេ។ 3 បន្ទាប់មក លោកដាវីឌចាកចេញពីទីនោះឆ្ពោះទៅមីស‌ប៉ា នៅស្រុកម៉ូអាប់។ លោកទូលស្ដេចស្រុកម៉ូអាប់ថា៖ «សូមមេត្តាអនុញ្ញាតឲ្យឪពុកម្ដាយរបស់ទូលបង្គំមកស្នាក់អាស្រ័យនៅក្នុងស្រុករបស់ព្រះ‌ករុណា រហូតដល់ពេលទូលបង្គំដឹងថា ព្រះ‌ជាម្ចាស់នឹងប្រព្រឹត្តយ៉ាងណាចំពោះទូលបង្គំ»។ 4 លោកដាវីឌបាននាំឪពុក‌ម្ដាយចូលគាល់ស្ដេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្ដេច ក្នុងអំឡុងពេលលោកដាវីឌលាក់ខ្លួន។ 5 ថ្ងៃមួយ ព្យាការីកាដមកជម្រាបលោកដាវីឌថា៖…

១ សាំយូ‌អែល 23

លោកដាវីឌសង្គ្រោះប្រជា‌ជននៅក្រុងកៃឡា 1 ថ្ងៃមួយ មានមនុស្សម្នាក់មកប្រាប់លោកដាវីឌថា៖ «ពួកភីលីស្ទីនមកវាយក្រុងកៃឡា ហើយប្លន់យកស្រូវពីលានបោកបែន»។ 2 លោកដាវីឌទូលសួរព្រះ‌អម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។ 3 ប៉ុន្តែ អស់អ្នកដែលនៅជាមួយលោកដាវីឌ ជម្រាបលោកថា៖ «នៅស្រុកយូដានេះ យើងភ័យខ្លាចទៅហើយ ចុះទំរាំបើយើងទៅក្រុងកៃឡា ប្រយុទ្ធនឹងទ័ពភីលីស្ទីននោះ តើយើងរឹតតែភ័យយ៉ាងណាទៅទៀត?»។ 4 លោកដាវីឌទូលសួរព្រះ‌អម្ចាស់ជាថ្មី ព្រះ‌អង្គមានព្រះ‌បន្ទូលមកលោកវិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ 5 លោកដាវីឌ និងអ្នកដែលនៅជាមួយលោកចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្ដើមបានហ្វូងសត្វ…

១ សាំយូ‌អែល 24

លោកដាវីឌមិនដាច់ចិត្តធ្វើគុតព្រះ‌បាទសូល 1 កាលព្រះ‌បាទសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេទូលស្ដេចថា៖ «លោកដាវីឌរស់នៅក្នុងតំបន់វាលរហោ‌ស្ថានអេន-‌គេឌី»។ 2 ស្ដេចនាំទាហានដ៏ខ្លាំងពូកែចំនួនបីពាន់នាក់ ក្នុងចំណោមកង‌ទ័ពអ៊ីស្រា‌អែលទាំងមូល ចេញទៅតាមរកលោកដាវីឌ និងពួកលោក នៅទល់មុខថ្មពពែព្រៃ។ 3 ព្រះ‌បាទសូលបានយាងកាត់តាមក្រោលចៀមដែលនៅជាប់នឹងមាត់ផ្លូវ។ នៅទីនោះ មានរអាងភ្នំមួយ ស្ដេចក៏យាងចូលទៅដោះទុក្ខសត្វក្នុងរអាងនោះ។ លោកដាវីឌ និងពួកលោកពួននៅក្នុងរអាងភ្នំនោះដែរ តែនៅជ្រៅទៅខាងក្នុង។ 4 អស់អ្នកដែលនៅជាមួយជម្រាបលោកថា៖ «នេះជាថ្ងៃដែលព្រះ‌អម្ចាស់បានសន្យាជាមួយលោកថា “យើងនឹងប្រគល់បច្ចា‌មិត្តមកក្នុងកណ្ដាប់ដៃរបស់អ្នក” សូមប្រព្រឹត្តចំពោះស្ដេច តាមលោកយល់ឃើញទៅចុះ»។ លោកដាវីឌក្រោកឡើង លបចូលទៅកាត់ជាយព្រះ‌ភូសារបស់ព្រះ‌បាទសូល។ 5 ប៉ុន្តែ ក្រោយពេលកាត់ជាយព្រះ‌ភូសារបស់ព្រះ‌បាទសូលរួចហើយ…