១ សាំយូអែល 5
ហិបនៃសម្ពន្ធមេត្រីនៅស្រុកភីលីស្ទីន 1 ពួកភីលីស្ទីនដណ្ដើមយកបានហិបរបស់ព្រះជាម្ចាស់ ហើយដឹកពីអេបេន-អេស៊ើរទៅក្រុងអាសដូឌ។ 2 ពួកភីលីស្ទីនយកហិបរបស់ព្រះជាម្ចាស់ ចូលទៅក្នុងវិហាររបស់ព្រះដាកុន ហើយតម្កល់នៅជិតរូបសំណាករបស់ព្រះដាកុន។ 3 លុះស្អែកឡើង ពួកអ្នកក្រុងអាសដូឌក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់។ ពួកគេលើករូបព្រះដាកុននោះឡើង ដាក់ត្រង់កន្លែងដើមវិញ។ 4 លុះស្អែកឡើង ពួកគេក្រោកពីព្រលឹម ឃើញរូបព្រះដាកុននោះធ្លាក់ផ្កាប់មុខនៅលើដី ខាងមុខហិបរបស់ព្រះអម្ចាស់ទៀត។ ក្បាល និងដៃទាំងពីររបស់រូបព្រះដាកុន បាក់ខ្ទាតទៅនៅមាត់ទ្វារវិហារ គឺនៅសល់តែដងខ្លួនប៉ុណ្ណោះ។ 5 ហេតុនេះហើយបានជារហូតមកទល់សព្វថ្ងៃ ពួកបូជាចារ្យរបស់ព្រះដាកុន និងអស់អ្នកដែលចូលក្នុងវិហារព្រះដាកុន មិនហ៊ានដើរជាន់មាត់ទ្វារវិហារនេះឡើយ។ 6…