ចៅហ្វាយ 10
លោកថូឡា និងលោកយ៉ាអៀរ 1 ក្រោយពេលលោកអប៊ីម៉ាឡេកទទួលមរណភាពផុតទៅ លោកថូឡា ជាកូនរបស់លោកពូវ៉ា និងជាចៅរបស់លោកដូដូ ក្នុងកុលសម្ព័ន្ធអ៊ីសាខារ បានងើបឡើងរំដោះជនជាតិអ៊ីស្រាអែល។ លោកជាអ្នកស្រុកសាមារ ក្នុងតំបន់ភ្នំអេប្រាអ៊ីម។ 2 លោកបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែល អស់រយៈពេលម្ភៃបីឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ ហើយគេបញ្ចុះសពរបស់លោកនៅស្រុកសាមារនោះ។ 3 ក្រោយពេលលោកថូឡាទទួលមរណភាពទៅ លោកយ៉ាអៀរ ជាអ្នកស្រុកកាឡាដ បានងើបឡើងគ្រប់គ្រងលើស្រុកអ៊ីស្រាអែលអស់រយៈពេលម្ភៃពីរឆ្នាំ។ 4 លោកមានកូនប្រុសសាមសិបនាក់ ដែលមានលាសាមសិបជាជំនិះ និងគ្រប់គ្រងលើក្រុងសាមសិបនៅតំបន់កាឡាដ ដែលមានឈ្មោះថាបុរីយ៉ាអៀរ រហូតដល់សព្វថ្ងៃ។ 5 បន្ទាប់មក លោកយ៉ាអៀរក៏ទទួលមរណភាព…