យ៉ូស្វេ 14

ការបែងចែកទឹកដីខាងលិចទន្លេយ័រដាន់ 1 ជន‌ជាតិអ៊ីស្រា‌អែលបានទទួលទឹកដីស្រុកកាណាន ដែលលោកបូជា‌ចារ្យអេ‌ឡា‌សារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងអស់លោកដែលជាមេក្រុមគ្រួសាររបស់កុល‌សម្ព័ន្ធនានា បែងចែកឲ្យជាមត៌កដូចតទៅនេះ 2 គឺកុល‌សម្ព័ន្ធទាំងប្រាំបួន និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាលទៀតបានទទួលទឹកដីជាមត៌កដោយចាប់ឆ្នោត ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បង្គាប់មកតាមរយៈលោកម៉ូសេ 3 ដ្បិតកាលពីមុន លោកម៉ូសេចែកទឹកដីឲ្យកុល‌សម្ព័ន្ធពីរ និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែលោកពុំបានចែកទឹកដីឲ្យកុល‌សម្ព័ន្ធលេវី ដូចកុល‌សម្ព័ន្ធឯទៀតៗទេ។ 4 គេចាត់ទុកកូនចៅលោកយ៉ូសែបជាកុល‌សម្ព័ន្ធពីរ គឺម៉ាណា‌សេ និងអេប្រាអ៊ីម។ រីឯកុល‌សម្ព័ន្ធលេវីពុំបានទទួលទឹកដីទេ គឺពួកគេទទួលតែកន្លែងសម្រាប់ស្នាក់អាស្រ័យនៅតាមក្រុងនានា ព្រមទាំងដី‌ធ្លីសម្រាប់សត្វពាហនៈ និងទ្រព្យសម្បត្តិរបស់ពួកគេប៉ុណ្ណោះ។ 5 ជន‌ជាតិអ៊ីស្រា‌អែលនាំគ្នាបែងចែកស្រុកនោះ ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អម្ចាស់បង្គាប់មកលោកម៉ូសេ។ លោកកាលែបទទួលទឹកដីហេប្រូន…

យ៉ូស្វេ 15

ទឹកដីរបស់កុល‌សម្ព័ន្ធយូដា 1 ទឹកដីដែលជាចំណែករបស់កុល‌សម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ទិសខាងត្បូង លាតសន្ធឹងរហូតដល់ព្រំ‌ប្រទល់ស្រុកអេដុម ដែលមានវាលរហោ‌ស្ថានស៊ីន នៅខាងត្បូងបំផុត។ 2 ព្រំ‌ប្រទល់ខាងត្បូងនេះលាតសន្ធឹងចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោ‌ស្ថានណេកិប 3 រហូតទៅដល់ខាងត្បូងផ្លូវដែលឆ្លងកាត់ច្រកភ្នំអាក្រា‌ប៊ីម និងវាលរហោ‌ស្ថានស៊ីន ហើយឡើងទៅដល់ខាងត្បូងស្រុកកាដេស-‌បារនា រួចបន្តទៅដល់ហេត‌ស្រូន ឡើងទៅដល់អាដា និងបត់ទៅការកា។ 4 ទឹកដីនោះលាតសន្ធឹងបន្តទៅទៀត ចាប់ពីអាស‌ម៉ូនរហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប ហើយទៅទល់នឹងសមុទ្រមេឌី‌ទែ‌រ៉ាណេ។ នេះហើយជាព្រំ‌ប្រទល់ខាងត្បូងរបស់កុល‌សម្ព័ន្ធយូដា។ 5 រីឯព្រំ‌ប្រទល់ខាងកើតវិញ លាតសន្ធឹងចាប់តាំងពីសមុទ្រអំបិល រហូតដល់ចុងទន្លេយ័រដាន់។ ព្រំ‌ប្រទល់ខាងជើងលាតសន្ធឹងចាប់តាំងពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់…

យ៉ូស្វេ 16

ទឹកដីរបស់កុល‌សម្ព័ន្ធអេប្រាអ៊ីម 1 ទឹកដីជាចំណែករបស់កូនចៅលោកយ៉ូសែបលាតសន្ធឹងចាប់ពីទន្លេយ័រដាន់ ជិតក្រុងយេរីខូ គឺចាប់តាំងពីអណ្ដូងទឹកដែលនៅខាងកើតក្រុងយេរីខូ រហូតដល់វាលរហោ‌ស្ថានដែលឡើងពីក្រុងយេរីខូទៅភ្នំបេត‌អែល។ 2 ទឹកដីនេះលាតសន្ធឹងពីបេត‌អែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំ‌ប្រទល់ស្រុកអើគី ត្រង់ក្រុងអាថា‌រ៉ូត 3 រួចចុះទៅខាងលិចដល់ព្រំ‌ប្រទល់របស់ជន‌ជាតិយ៉ាផ្លេ‌ទីត រហូតដល់តំបន់បេត‌ហូរ៉ូនក្រោម និងរហូតដល់កេស៊ើរ ហើយទៅទល់នឹងសមុទ្រមេឌី‌ទែរ៉ាណេ។ 4 នេះហើយទឹកដីដែលជាមត៌ករបស់កូនចៅលោកយ៉ូសែប គឺកុល‌សម្ព័ន្ធម៉ាណា‌សេ និងកុល‌សម្ព័ន្ធអេប្រាអ៊ីម។ 5 ព្រំ‌ប្រទល់ទឹកដីកូនចៅអេប្រាអ៊ីម តាមអំបូររបស់គេ មានដូចតទៅ: នៅខាងកើត ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអាថា‌រ៉ូត-‌អាដើររហូតដល់បេត‌ហូរ៉ូនលើ 6 ហើយបន្តឆ្ពោះទៅសមុទ្រមេឌី‌ទែរ៉ាណេ។ ខាងជើងកាត់តាមក្រុងមីគ‌មេថា ហើយឆៀងខាងកើតក្រុងនោះ រហូតទៅក្រុងតាណាត-‌ស៊ីឡូ…

យ៉ូស្វេ 17

ទឹកដីរបស់កុល‌សម្ព័ន្ធម៉ាណា‌សេខាងលិច 1 កុល‌សម្ព័ន្ធម៉ាណា‌សេ ដែលជាកូនច្បងរបស់លោកយ៉ូសែប ក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរ ជាកូនច្បងរបស់លោកម៉ាណា‌សេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចំបាំងមួយរូបដ៏ចំណាន។ 2 រីឯកូនចៅឯទៀតៗរបស់លោកម៉ាណា‌សេក៏បានទទួលទឹកដីតាមអំបូររបស់ខ្លួនដែរ គឺកូនចៅរបស់លោកអបៀ‌ស៊ើរ កូនចៅរបស់លោកហេឡេក កូនចៅរបស់លោកអាស‌រាល កូនចៅរបស់លោកស៊ីគែម កូនចៅរបស់លោកហេភើរ និងកូនចៅរបស់លោកសេមី‌ដា។ អ្នកទាំងនោះសុទ្ធតែជាកូនប្រុសរបស់លោកម៉ាណា‌សេ ដែលត្រូវជាកូនរបស់លោកយ៉ូសែប តាមអំបូររបស់ពួកគេ។ 3 លោកស្លូផិ‌ហាត ជាកូនរបស់លោកហេភើរ ជាចៅរបស់លោកកាឡាដ ជាចៅ‌ទួតរបស់លោកម៉ាកៀរ ដែលជាកូនរបស់លោកម៉ាណា‌សេ គ្មានកូនប្រុសទេ មានតែកូនស្រីដែលមានឈ្មោះដូចតទៅ…

យ៉ូស្វេ 18

ទឹកដីរបស់កុល‌សម្ព័ន្ធប្រាំ‌ពីរទៀត 1 ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រា‌អែលទាំងមូលមកជួប‌ជុំគ្នានៅស៊ីឡូ ហើយដំឡើងព្រះពន្លាជួបព្រះ‌អម្ចាស់នៅទីនោះ។ 2 ក្នុងចំណោមជន‌ជាតិអ៊ីស្រា‌អែល មានកុល‌សម្ព័ន្ធប្រាំ‌ពីរទៀតដែលពុំទាន់បានទទួលទឹកដីជាមត៌កនៅឡើយ។ 3 លោកយ៉ូស្វេក៏មានប្រសាសន៍ទៅកាន់ជន‌ជាតិអ៊ីស្រា‌អែលថា៖ «តើអ្នករាល់គ្នារង់‌ចាំដល់កាលណាទៀត ទើបទៅចាប់យកទឹកដីដែលព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរស*របស់អ្នករាល់គ្នា ប្រទានឲ្យ? 4 ក្នុងកុល‌សម្ព័ន្ធនីមួយៗ ចូរជ្រើសរើសយកបុរសបីនាក់មក ខ្ញុំនឹងចាត់ពួកគេឲ្យទៅពិនិត្យមើលទឹកដី ដែលជាចំណែករបស់គេរៀងៗខ្លួន។ បន្ទាប់មក ពួកគេត្រឡប់មកវិញ ហើយរាយ‌ការណ៍ឲ្យខ្ញុំដឹង។ 5 ពួកគេនឹងចែកទឹកដីនោះជាប្រាំ‌ពីរចំណែក គឺកុល‌សម្ព័ន្ធយូដានឹងទៅរស់នៅលើទឹកដីរបស់គេ ក្នុងភូមិភាគខាងត្បូង ហើយក្រុមគ្រួសារលោកយ៉ូសែបទៅនៅលើទឹកដីរបស់គេក្នុងភូមិភាគខាងជើង។ 6 ត្រូវធ្វើរបាយ‌ការណ៍អំពីទឹកដីទាំងប្រាំ‌ពីរចំណែក យកមកបង្ហាញខ្ញុំនៅទីនេះ។ ខ្ញុំនឹងចាប់ឆ្នោតចែកទឹកដីឲ្យអ្នករាល់គ្នា…

យ៉ូស្វេ 19

ទឹកដីរបស់កុល‌សម្ព័ន្ធស៊ីម្មាន 1 ឆ្នោតលើកទីពីរត្រូវចំលើកុល‌សម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្ដាលទឹកដីរបស់កូនចៅយូដា។ 2 ពួកគេបានទទួលក្រុងដូចតទៅ ទុកជាមត៌ក គឺបៀរ‌សេបា សេបា ម៉ូឡា‌ដា 3 ហាត‌សា-‌ស៊ូអាល បាឡា អាសែម 4 អែល‌ថូឡាត បេធូល‌ហោម៉ា 5 ស៊ីគ‌ឡាក់ បេត-‌ម៉ាកា‌បុត ហាត‌សា-‌សូសា 6 បេត-‌ល្បា‌អូត សារូ‌ហេន គឺមានទាំងអស់ដប់បីក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 7 ក្រុងឯទៀតៗមាន: អាយីន…

យ៉ូស្វេ 20

ក្រុងជម្រក 1 ព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកកាន់លោកយ៉ូស្វេថា៖ 2 «ចូរប្រាប់ជន‌ជាតិអ៊ីស្រា‌អែល ឲ្យជ្រើសរើសក្រុងជម្រក ដូចយើងបានបង្គាប់ដល់អ្នករាល់គ្នាតាមរយៈលោកម៉ូសេស្រាប់។ 3 ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចឲ្យផុតពីអ្នកដែលត្រូវសង‌សឹក។ 4 អ្នកនោះអាចរត់ទៅកាន់ក្រុងណាមួយក្នុងចំណោមក្រុងជម្រក ហើយឈប់នៅមាត់ទ្វារក្រុង និងបរិយាយរៀបរាប់រឿងរបស់ខ្លួនប្រាប់ពួកព្រឹទ្ធា‌ចារ្យនៅក្រុងនោះ។ ពួកព្រឹទ្ធា‌ចារ្យនឹងអនុញ្ញាតឲ្យគាត់ចូលក្នុងក្រុង ព្រមទាំងផ្ដល់កន្លែងឲ្យស្នាក់អាស្រ័យនៅជាមួយពួកគេ។ 5 ប្រសិនបើជាអ្នកដែលត្រូវសង‌សឹកមកតាមគាត់ ពួកព្រឹទ្ធា‌ចារ្យគ្មានសិទ្ធិនឹងប្រគល់អ្នកដែលសម្លាប់គេទៅឲ្យអ្នកនោះទេ ដ្បិតគាត់បានសម្លាប់បង‌ប្អូនរួមជាតិរបស់ខ្លួន ដោយអចេតនា ហើយគ្មានចិត្តសំអប់មកពីមុនឡើយ។ 6 គាត់ត្រូវស្នាក់នៅក្រុងនោះរហូតដល់សហគមន៍ជំនុំជម្រះ ហើយរហូតដល់លោកមហា‌បូជា‌ចារ្យ*ដែលកាន់មុខតំណែងនៅពេលនោះ ទទួលមរណ‌ភាពផុតទៅ។…

យ៉ូស្វេ 21

ក្រុងទាំង‌ឡាយរបស់កុល‌សម្ព័ន្ធលេវី 1 មេក្រុមគ្រួសារនៃកូនចៅលេវីនាំគ្នាមកជួបលោកបូជា‌ចារ្យអេ‌ឡា‌សារ និងលោកយ៉ូស្វេ ជាកូនរបស់លោកនូន ព្រមទាំងមេគ្រួសាររបស់កុល‌សម្ព័ន្ធនានានៃជន‌ជាតិអ៊ីស្រា‌អែល 2 នៅស៊ីឡូ ក្នុងស្រុកកាណានជម្រាបថា៖ «ព្រះ‌អម្ចាស់បានបញ្ជាតាមរយៈលោកម៉ូសេថា ត្រូវប្រគល់ក្រុងសម្រាប់ឲ្យយើងខ្ញុំស្នាក់នៅ ព្រមទាំងវាលស្មៅជិតខាង សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំដែរ»។ 3 ដូច្នេះ ជន‌ជាតិអ៊ីស្រា‌អែលបានយកក្រុងខ្លះ និងវាលស្មៅដែលជាចំណែកមត៌ករបស់ពួកគេ ចែកឲ្យពួកលេវី ស្របតាមបញ្ជារបស់ព្រះ‌អម្ចាស់។ 4 គេបានចាប់ឆ្នោតសម្រាប់អំបូរនានានៃកូនចៅកេហាត់។ ក្នុងចំណោមពួកលេវីទាំងនោះ កូនចៅរបស់បូជា‌ចារ្យអើរ៉ុនទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុល‌សម្ព័ន្ធយូដា កុល‌សម្ព័ន្ធស៊ីម្មាន និងកុល‌សម្ព័ន្ធបេន‌យ៉ាមីន។ 5 កូនចៅឯទៀតៗរបស់កេហាត់ទទួលបានក្រុងចំនួនដប់ ក្នុងទឹកដីនៃអំបូរនានារបស់កុល‌សម្ព័ន្ធអេប្រាអ៊ីម កុល‌សម្ព័ន្ធដាន់…

យ៉ូស្វេ 22

កុល‌សម្ព័ន្ធនៅខាងកើតទន្លេយ័រដាន់វិលត្រឡប់ ទៅកាន់ទឹកដីរបស់គេវិញ 1 ពេលនោះ លោកយ៉ូស្វេកោះហៅកុល‌សម្ព័ន្ធរូបេន កុល‌សម្ព័ន្ធកាដ និងកុល‌សម្ព័ន្ធម៉ាណា‌សេចំនួនពាក់កណ្ដាល ដែលមកពីខាងកើត។ 2 លោកមានប្រសាសន៍ថា៖ «អ្នករាល់គ្នាគោរពតាមសេចក្ដីទាំងអស់ដែលលោកម៉ូសេ ជាអ្នកបម្រើព្រះ‌អម្ចាស់បានបង្គាប់ដល់អ្នករាល់គ្នា អ្នករាល់គ្នាក៏គោរពតាមពាក្យសម្ដីទាំងប៉ុន្មាន ដែលខ្ញុំបានបង្គាប់ដល់អ្នករាល់គ្នាដែរ។ 3 អស់រយៈពេលជាយូរមកហើយ ហើយរហូតដល់សព្វថ្ងៃនេះ អ្នករាល់គ្នាពុំបានបោះ‌បង់ចោលបង‌ប្អូនរួមឈាមឡើយ គឺអ្នករាល់គ្នាបានគោរពតាមបញ្ជារបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ 4 ឥឡូវនេះព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបង‌ប្អូនរបស់អ្នករាល់គ្នាបានសេចក្ដីសុខ‌សាន្ត ស្របតាមព្រះ‌បន្ទូលដែលព្រះ‌អង្គបានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដីដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះ‌អម្ចាស់បានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។ 5…

យ៉ូស្វេ 23

បណ្ដាំរបស់លោកយ៉ូស្វេ 1 ព្រះ‌អម្ចាស់ប្រោសប្រទានឲ្យប្រជា‌ជនអ៊ីស្រា‌អែលរួចពីខ្មាំងសត្រូវទាំង‌ឡាយដែលនៅជុំ‌វិញ និងមានសុខសន្តិ‌ភាព។ ជាយូរឆ្នាំក្រោយមកទៀត លោកយ៉ូស្វេមានវ័យចាស់ជរា 2 លោកបានកោះហៅជន‌ជាតិអ៊ីស្រា‌អែលទាំងអស់ គឺទាំងក្រុមព្រឹទ្ធា‌ចារ្យ ទាំងក្រុមអ្នកដឹកនាំ ទាំងក្រុមចៅ‌ក្រម និងនាយក្រុម មកផ្ដែ‌ផ្ដាំថា៖ «ឥឡូវនេះ ខ្ញុំមានវ័យចាស់ជរាហើយ 3 អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា បានប្រព្រឹត្តចំពោះប្រជា‌ជាតិទាំងនោះសម្រាប់អ្នករាល់គ្នា ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នាបានប្រយុទ្ធ ដើម្បីអ្នករាល់គ្នា។ 4 មើល៍! ខ្ញុំចែកទឹកដីរបស់ពួកគេឲ្យអ្នករាល់គ្នាទុកជាមត៌ក តាមកុល‌សម្ព័ន្ធរៀងៗខ្លួន ដោយចាប់ឆ្នោត គឺទាំងទឹកដីរបស់ប្រជា‌ជាតិនានាដែលខ្ញុំពុំទាន់វាយយកបាន ទាំងទឹកដីរបស់ប្រជា‌ជាតិទាំងអស់ដែលខ្ញុំដណ្ដើមយកបាន ចាប់តាំងពីទន្លេយ័រដាន់ នៅទិសខាងកើត រហូតដល់សមុទ្រមេឌី‌ទែរ៉ាណេនៅខាងលិច។…