ទុតិយ‌កថា 18

សិទ្ធិរបស់ពួកបូជា‌ចារ្យ និងពួកលេវី 1 «ពួកបូជា‌ចារ្យលេវី និងកុល‌សម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រា‌អែលទេ គឺពួកគេមានតែអាហារពីយញ្ញ‌បូជា និងតង្វាយផ្សេងៗ ដែលប្រជា‌ជនយកមកថ្វាយព្រះ‌អម្ចាស់ប៉ុណ្ណោះ។ 2 ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមបង‌ប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះ‌អម្ចាស់ផ្ទាល់ ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះ‌អង្គមានព្រះ‌បន្ទូលស្រាប់។ 3 ពេលប្រជា‌ជនយកគោ និងចៀមមកថ្វាយជាយញ្ញ‌បូជា ពួកគេត្រូវយកសាច់ស្មា សាច់ថ្គាម និងក្រពះ ជូនបូជា‌ចារ្យ។ 4 ត្រូវយកផលដំបូងនៃស្រូវរបស់អ្នក ព្រមទាំងស្រាទំពាំង‌បាយជូរថ្មី ប្រេង និងរោមចៀមដែលអ្នកកាត់មុនគេ ជូនបូជា‌ចារ្យ 5 ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នក បានជ្រើសរើសបូជា‌ចារ្យ…

ទុតិយ‌កថា 19

ច្បាប់ស្ដីអំពីក្រុងជម្រក 1 «ពេលណាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក បំផ្លាញប្រជា‌ជាតិនានាចេញពីទឹកដីដែលព្រះ‌អង្គប្រទានឲ្យអ្នក ពេលណាអ្នកដណ្ដើមទឹកដីបានពីពួកគេ ហើយរស់នៅក្នុងក្រុង និងផ្ទះរបស់ពួកគេហើយ 2 អ្នកត្រូវញែកក្រុងបី នៅក្នុងស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកកាន់កាប់។ 3 ត្រូវបែងចែកទឹកដីដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរ‌មត៌កនោះ ជាបីតំបន់ ហើយរៀបចំឲ្យមានផ្លូវក្នុងតំបន់ទាំងនោះ ដើម្បីឲ្យអ្នកសម្លាប់គេអាចរត់ទៅជ្រកកោននៅក្នុងក្រុងទាំងបី។ 4 អ្នកដែលអាចរត់ទៅជ្រកកោននៅក្រុងទាំងនោះបាន គឺអ្នកដែលសម្លាប់គេដោយអចេតនា និងគ្មានគំនិតស្អប់ជាមុន។ ឧទាហរណ៍ បើមានបុរសម្នាក់ទៅកាប់ឈើក្នុងព្រៃជាមួយបុរសម្នាក់ទៀត 5 ពេលគាត់លើកពូថៅកាប់ដើមឈើ ស្រាប់តែផ្លែពូថៅរបូតចេញពីដង ទៅប៉ះគូ‌កនរបស់ខ្លួនបណ្ដាលឲ្យស្លាប់។ ពេលនោះ គាត់អាចរត់ទៅជ្រកនៅក្នុងក្រុងជម្រកណាមួយ ដើម្បីរក្សាអាយុជីវិតរបស់ខ្លួន។…

ទុតិយ‌កថា 20

ច្បាប់អំពីការចូលបម្រើកង‌ទ័ព 1 «ពេលណាអ្នកចេញទៅធ្វើសឹកសង្គ្រាម ហើយអ្នកឃើញថា សត្រូវមានទ័ពសេះ រទេះចំបាំង និងពលទាហានច្រើនជាង មិនត្រូវខ្លាចពួកគេឡើយ ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ទ្រង់គង់នៅជាមួយអ្នក។ 2 មុនពេលចូលប្រយុទ្ធ បូជា‌ចារ្យ*ត្រូវចេញទៅឈរនៅមុខពលទាហាន ហើយនិយាយទៅកាន់ពួកគេដូចតទៅ: 3 “អ៊ីស្រា‌អែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នករាល់គ្នាត្រូវចូលទៅប្រយុទ្ធនឹងខ្មាំងសត្រូវ។ មិនត្រូវបាក់ទឹកចិត្ត ភ័យខ្លាច ញ័ររន្ធត់ និងតក់‌ស្លុតនៅចំពោះមុខពួកគេឡើយ 4 ដ្បិតព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា យាងទៅច្បាំងជាមួយអ្នករាល់គ្នា ដើម្បីវាយប្រហារខ្មាំងសត្រូវជំនួសអ្នករាល់គ្នា ហើយប្រទានឲ្យអ្នករាល់គ្នាមានជ័យ‌ជំនះ”។ 5…

ទុតិយ‌កថា 21

ករណីឃាតកដែលគេពុំស្គាល់មុខ 1 «នៅក្នុងទឹកដីដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកម្មសិទ្ធិ ប្រសិនបើគេប្រទះឃើញសាក‌សពនរណាម្នាក់នៅតាមចម្ការ ហើយគេមិនដឹងមុខឃាតកទេ 2 ពួកព្រឹទ្ធា‌ចារ្យ* និងពួកចៅ‌ក្រម ត្រូវវាស់ចម្ងាយពីកន្លែងសាក‌សពនោះ ទៅក្រុងនានាដែលនៅជុំ‌វិញ។ 3 កាលដឹងថា ក្រុងណាមួយនៅជិតសាក‌សពជាងគេ ពួកព្រឹទ្ធា‌ចារ្យរបស់ក្រុងនោះត្រូវយកគោញីស្ទាវមួយមក គឺគោដែលគេពុំធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។ 4 ពួកព្រឹទ្ធា‌ចារ្យរបស់ទីក្រុងត្រូវនាំគោញីស្ទាវនោះចុះទៅកាន់ជ្រោះមួយ ដែលមានទឹកហូរមិនចេះរីង ហើយជាកន្លែងគ្មាននរណាសាបព្រោះ ឬដាំដំណាំទេ។ គេត្រូវវាយបំបាក់កគោញី នៅក្នុងជ្រោះ។ 5 ពេលនោះ ពួកបូជា‌ចារ្យ*ពីកុល‌សម្ព័ន្ធ*លេវីនាំគ្នាចូលមក -ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក បានជ្រើសរើសពួកបូជា‌ចារ្យឲ្យនៅបម្រើព្រះ‌អង្គ និងឲ្យពរប្រជា‌ជន…

ទុតិយ‌កថា 22

ច្បាប់អំពីសត្វ ឬរបស់របរដែលបាត់ 1 «ប្រសិនបើអ្នកឃើញគោ ឬចៀមរបស់បង‌ប្អូនអ្នកវង្វេង កុំធ្វើពើដូចជាមិនឃើញ តែត្រូវនាំសត្វនោះទៅឲ្យម្ចាស់វាវិញ កុំបីអាក់‌ខានឡើយ។ 2 ប្រសិនបើម្ចាស់សត្វនៅឆ្ងាយ ហើយអ្នកមិនស្គាល់គេទេ ត្រូវនាំសត្វទៅទុកនៅផ្ទះអ្នក រហូតដល់ម្ចាស់វាមកសុំយកទៅវិញ ពេលនោះ ត្រូវតែប្រគល់វាទៅឲ្យគេចុះ។ 3 ចំពោះសត្វលា សម្លៀក‌បំពាក់ និងអ្វីៗទាំងអស់ដែលបង‌ប្អូនអ្នកបាត់ ក៏ត្រូវធ្វើបែបនេះដែរ ប្រសិនបើអ្នករកឃើញ កុំធ្វើពើដូចជាមិនឃើញឡើយ។ 4 ប្រសិនបើអ្នកឃើញលា ឬគោរបស់បង‌ប្អូនអ្នក ធ្លាក់ទៅក្នុងស្នាមភ្លោះ កុំធ្វើពើដូចជាមិនឃើញឡើយ តែត្រូវជួយគេអូសសត្វនោះឲ្យឡើងមកវិញ»។ ច្បាប់ផ្សេងៗ 5…

ទុតិយ‌កថា 23

អ្នកដែលគ្មានសិទ្ធិចូលរួមក្នុងអង្គប្រជុំ 1 «អ្នកដែលបែកពងលឹង្គ ឬត្រូវគេកាត់លឹង្គ មិនអាចចូលរួមក្នុងក្រុម‌ជំនុំរបស់ព្រះ‌អម្ចាស់ឡើយ។ 2 កូនឥតខាន់‌ស្លាមិនអាចចូលរួមក្នុងក្រុម‌ជំនុំរបស់ព្រះ‌អម្ចាស់ទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុម‌ជំនុំរបស់ព្រះ‌អម្ចាស់បានដែរ។ 3 ជន‌ជាតិអាំម៉ូន និងជន‌ជាតិម៉ូអាប់ មិនអាចចូលរួមក្នុងក្រុម‌ជំនុំរបស់ព្រះ‌អម្ចាស់បានទេ ទោះបីកូនចៅរបស់គេរហូតដល់ដប់តំណ ក៏មិនអាចចូលរួមក្នុងក្រុម‌ជំនុំរបស់ព្រះ‌អម្ចាស់ដែរ។ 4 ត្រូវធ្វើដូច្នេះរហូតតទៅ ដ្បិតនៅពេលអ្នករាល់គ្នាចាកចេញពីស្រុកអេស៊ីប ពួកគេពុំបានយកអាហារ ឬទឹកមកទទួលអ្នករាល់គ្នានៅតាមផ្លូវទេ តែពួកគេបែរជាសូកលោកបាឡាម ជាកូនរបស់លោកបេអ៊រ អ្នកស្រុកមេសូ‌ប៉ូតាមា ឲ្យដាក់បណ្ដាសាអ្នករាល់គ្នាទៅវិញ។ 5 ប៉ុន្តែព្រះ‌អម្ចាស់ជាព្រះរបស់អ្នក មិនព្រមធ្វើតាមពាក្យរបស់លោកបាឡាមទេ គឺព្រះ‌អង្គបានប្ដូរបណ្ដាសាឲ្យប្រែទៅជាព្រះ‌ពរដល់អ្នកវិញ ដ្បិតព្រះ‌អង្គស្រឡាញ់អ្នក។ 6…

ទុតិយ‌កថា 24

ច្បាប់អំពីការលែង‌លះគ្នា 1 «ពេលណាបុរសម្នាក់រៀប‌ការជាមួយស្ត្រីម្នាក់ ហើយក្រោយមក គេឈប់ស្រឡាញ់នាង ព្រោះគេមិនពេញចិត្តនឹងនាងត្រង់កន្លែងណាមួយ គេត្រូវធ្វើលិខិតលែង‌លះ ហើយប្រគល់លិខិតនោះឲ្យនាង រួចលែងឲ្យនាងទៅចុះ។ 2 ក្រោយចាកចេញពីប្ដីដើមទៅ នាងរៀប‌ការជាមួយបុរសម្នាក់ទៀត។ 3 ឧបមាថាប្ដីទីពីរនេះឈប់ស្រឡាញ់នាង គេធ្វើលិខិតលែង‌លះប្រគល់ឲ្យនាង ហើយឲ្យនាងចាកចេញពីផ្ទះ ឬមួយក៏ប្ដីទីពីរនេះស្លាប់ 4 ប្ដីដើមដែលបានលែងនាង មិនអាចយកនាងទៅធ្វើជាប្រពន្ធវិញឡើយ។ គេត្រូវចាត់ទុកនាងថាជាស្រីសៅ‌ហ្មង។ បើប្ដីដើមយកនាងវិញនោះ គឺជាអំពើមួយដែលព្រះ‌អម្ចាស់ស្អប់ខ្ពើម។ មិនត្រូវធ្វើឲ្យអំពើបាបបែបនេះ កើតមាននៅក្នុងស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរ‌មត៌កឡើយ»។ ច្បាប់ផ្សេងៗ 5 «មិនត្រូវឲ្យបុរសម្នាក់ដែលទើបនឹងរៀប‌ការ ទៅធ្វើទាហានឡើយ…

ទុតិយ‌កថា 25

1 ពេលណាមនុស្សពីរនាក់មានរឿងជាមួយគ្នា ហើយឡើងទៅឲ្យតុលា‌ការកាត់ក្ដី ម្នាក់ជាអ្នកស្លូតត្រង់ឈ្នះក្ដី ម្នាក់ទៀតមានទោស។ 2 ប្រសិនបើអ្នកមានទោសនោះត្រូវទទួលរំពាត់ ចៅ‌ក្រមត្រូវឲ្យគាត់ដេកលើដីនៅចំពោះមុខលោក។ គេត្រូវវាយអ្នកនោះឲ្យសមនឹងកំហុស ដែលខ្លួនបានប្រព្រឹត្ត។ 3 ប៉ុន្តែ មិនត្រូវវាយគាត់លើសពីសែ‌សិបរំពាត់ឡើយ បើវាយលើសពីនោះ ក្រែងលោបង‌ប្អូនរួមជាតិរបស់អ្នកត្រូវបាត់បង់កិត្តិយស នៅចំពោះមុខអ្នក។ 4 កុំឃ្លុំមាត់គោនៅពេលបញ្ជាន់ស្រូវឡើយ»។ ស្ត្រីមេម៉ាយដែលគ្មានកូន 5 «ពេលបង‌ប្អូនប្រុសៗរស់នៅជាមួយគ្នា ប្រសិនបើម្នាក់ស្លាប់ទៅដោយគ្មានកូនប្រុសទេ ប្រពន្ធរបស់អ្នកស្លាប់នោះពុំអាចរៀប‌ការជាមួយអ្នកដទៃឡើយ។ ប្អូនថ្លៃរបស់នាងត្រូវយកនាងមកធ្វើជាភរិយា ហើយប្រព្រឹត្តចំពោះនាងតាមភារ‌កិច្ចរបស់ខ្លួនជាប្អូនថ្លៃ។ 6 កូនប្រុសដំបូងដែលនាងបង្កើតមក ត្រូវមានឈ្មោះជាកូនរបស់ប្ដីដែលស្លាប់ទៅហើយនោះ ដើម្បីកុំឲ្យគេបាត់ឈ្មោះពីចំណោមជន‌ជាតិអ៊ីស្រា‌អែល។ 7…

ទុតិយ‌កថា 26

តង្វាយផលដំបូង 1 «ពេលណាអ្នកចូលទៅក្នុងស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យជាកេរ‌មត៌ក ពេលណាអ្នកកាន់កាប់ទឹកដី ព្រមទាំងរស់នៅក្នុងស្រុកនោះហើយ 2 ចូរយកផលដំបូងនៃភោគ‌ផលទាំងអស់ ដែលកើតពីដីនៅស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យ ដាក់ក្នុងល្អីមួយ រួចយកទៅកន្លែងដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ជ្រើសរើសទុកជាព្រះ‌ដំណាក់សម្រាប់សម្តែងព្រះ‌នាមរបស់ព្រះ‌អង្គ។ 3 អ្នកត្រូវទៅជួបបូជា‌ចារ្យដែលបំពេញមុខ‌ងារនៅគ្រានោះ ជម្រាបលោកដូចតទៅ: “ថ្ងៃនេះ ខ្ញុំបាទសូមប្រកាស នៅចំពោះព្រះ‌ភ័ក្ត្រព្រះ‌អម្ចាស់ជាព្រះរបស់លោកថា ខ្ញុំបាទបានចូលមកដល់ទឹកដី ដែលព្រះ‌អង្គសន្យាជាមួយបុព្វបុរស*របស់យើងថា ប្រគល់ឲ្យយើងខ្ញុំនេះហើយ”។ 4 បូជា‌ចារ្យនឹងទទួលល្អីពីដៃរបស់អ្នក យកទៅតម្កល់នៅមុខអាសនៈព្រះ‌អម្ចាស់ជាព្រះរបស់អ្នក។ 5 ពេលនោះ អ្នកត្រូវពោលទៀតថា: “បុព្វបុរសរបស់ខ្ញុំបាទជាពនេ‌ចរ ជាតិអើរ៉ាម…

ទុតិយ‌កថា 27

ថ្មនៅភ្នំអេបាល 1 លោកម៉ូសេ និងក្រុមព្រឹទ្ធា‌ចារ្យនៃជន‌ជាតិអ៊ីស្រា‌អែល បានបង្គាប់ប្រជា‌ជនដូចតទៅ៖ «ចូរប្រតិបត្តិតាមបទ‌បញ្ជាទាំងប៉ុន្មាន ដែលខ្ញុំបង្គាប់អ្នករាល់គ្នានៅថ្ងៃនេះ។ 2 នៅថ្ងៃដែលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យ ចូរបញ្ឈរថ្មធំៗ ហើយលាបកំបោរពណ៌ស។ 3 ចូរចារឹកក្រឹត្យ‌វិន័យ*ដែលខ្ញុំប្រគល់ឲ្យលើថ្មទាំងនោះ នៅពេលអ្នកឆ្លងទៅដល់ស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រទានឲ្យ ស្របតាមព្រះ‌បន្ទូលរបស់ព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នក គឺស្រុកដ៏សម្បូណ៌សប្បាយ។ 4 ពេលណាអ្នកឆ្លងទន្លេយ័រដាន់ហើយ ចូរបញ្ឈរថ្មដែលខ្ញុំបង្គាប់ឲ្យបញ្ឈរនោះ នៅលើភ្នំអេបាល ហើយលាបកំបោរពណ៌សផង។ 5 បន្ទាប់មក ចូរយកថ្មដែលមិនទាន់មាននរណាយកពន្លាកដាប់នៅឡើយ មកសង់អាសនៈ*មួយថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់អ្នក 6 គឺត្រូវយកថ្មដែលមិនទាន់ដាប់…