ទុតិយ‌កថា 8

ព្រះ‌អម្ចាស់អប់រំអ៊ីស្រា‌អែលនៅវាលរហោ‌ស្ថាន 1 «ចូរកាន់ និងប្រតិបត្តិតាមបទ‌បញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យអ្នករាល់គ្នា នៅថ្ងៃនេះ ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត កើនចំនួនច្រើនឡើង ហើយកាន់កាប់ទឹកដី ដែលព្រះ‌អម្ចាស់សន្យាយ៉ាងម៉ឺង‌ម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នា។ 2 ចូរនឹកចាំថាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក បានឲ្យអ្នកធ្វើដំណើរកាត់វាលរហោ‌ស្ថាននេះ អស់រយៈពេលសែ‌សិបឆ្នាំ ដើម្បីឲ្យអ្នកស្គាល់ទុក្ខលំបាក។ ព្រះ‌អង្គល្បង‌លអ្នក ចង់ដឹងថា តើអ្នកមានចិត្តដូចម្ដេច ហើយអ្នកកាន់តាមបទ‌បញ្ជារបស់ព្រះ‌អង្គ ឬយ៉ាងណា។ 3 ព្រះ‌អង្គបានឲ្យអ្នកជួបទុក្ខលំបាក និងការអត់ឃ្លាន ព្រះ‌អង្គប្រទាននំម៉ាណាឲ្យអ្នកបរិភោគ គឺជាអាហារដែលអ្នក និងដូនតារបស់អ្នក ពុំធ្លាប់ស្គាល់។ ធ្វើដូច្នេះ ព្រះ‌អង្គប្រៀន‌ប្រដៅឲ្យអ្នកដឹងថា…

ទុតិយ‌កថា 9

អ៊ីស្រា‌អែលចូលកាន់កាប់ទឹកដីបាន ព្រោះតែអំពើបាបរបស់ប្រជា‌ជាតិនានា 1 «អ៊ីស្រា‌អែលអើយ ចូរស្ដាប់! ថ្ងៃនេះ អ្នកនឹងឆ្លងទន្លេយ័រដាន់ ទៅចាប់យកទឹកដីរបស់ប្រជា‌ជាតិដែលមានគ្នាច្រើន និងមានកម្លាំងជាងអ្នក។ ក្រុងរបស់ពួកគេជាក្រុងធំៗ មានកំពែងខ្ពស់កប់ពពក។ 2 ពួកគេជាប្រជា‌ជនមាឌមាំខ្ពស់ គឺកូនចៅអណាក់ ដែលអ្នកធ្លាប់ស្គាល់ និងធ្លាប់ឮគេនិយាយថា “គ្មាននរណាអាចតទល់នឹងកូនចៅអណាក់ឡើយ”។ 3 ថ្ងៃនេះ អ្នកនឹងទទួលស្គាល់ថាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក យាងនៅមុខអ្នក ព្រះ‌អង្គប្រៀបបាននឹងភ្លើងដ៏សន្ធោ‌សន្ធៅ ព្រះ‌អង្គនឹងកម្ទេចពួកគេ ព្រះ‌អង្គនឹងធ្វើឲ្យពួកគេបរា‌ជ័យនៅមុខអ្នក។ អ្នកនឹងដេញពួកគេចេញពីទឹកដី ហើយបំផ្លាញពួកគេភ្លាមៗ ដូចព្រះ‌អម្ចាស់បានសន្យាជាមួយអ្នក។ 4 ពេលណាព្រះ‌អម្ចាស់ជាព្រះរបស់អ្នក កំចាត់ពួកគេចេញពីមុខអ្នកហើយ…

ទុតិយ‌កថា 10

ព្រះ‌អម្ចាស់អត់‌ទោសឲ្យប្រជា‌ជនអ៊ីស្រា‌អែល 1 «នៅគ្រានោះព្រះ‌អម្ចាស់មានព្រះ‌បន្ទូលមកខ្ញុំថា: “ចូរដាប់ថ្មពីរបន្ទះ ដូចបន្ទះថ្មមុន រួចឡើងទៅជួបយើងនៅលើភ្នំ។ ចូរធ្វើហិបមួយពីឈើដែរ។ 2 យើងនឹងសរសេរសេចក្ដីទាំងប៉ុន្មាន ដែលមានចារឹកលើបន្ទះថ្មពីមុន នៅលើបន្ទះថ្មថ្មី ហើយអ្នកត្រូវទុកបន្ទះថ្មនេះនៅក្នុងហិប”។ 3 ខ្ញុំក៏បានធ្វើហិបមួយពីឈើនាង‌នួន ហើយដាប់ថ្មពីរបន្ទះដូចបន្ទះថ្មមុនដែរ រួចខ្ញុំឡើងទៅលើភ្នំ ដោយកាន់ថ្មទាំងពីរបន្ទះទៅជាមួយផង។ 4 ព្រះ‌អម្ចាស់បានចារសេចក្ដីទាំងប៉ុន្មានដែលមាននៅលើបន្ទះថ្មមុន លើបន្ទះថ្មថ្មីនេះ គឺបទ‌បញ្ជាទាំងដប់ប្រការ ដែលព្រះ‌អង្គបានថ្លែងប្រាប់អ្នករាល់គ្នាពីក្នុងភ្លើង នៅលើភ្នំ ក្នុងពេលអ្នករាល់គ្នាជួប‌ជុំគ្នា រួចហើយព្រះ‌អម្ចាស់ប្រគល់បន្ទះថ្មទាំងពីរមកឲ្យខ្ញុំ។ 5 ខ្ញុំចុះពីភ្នំមកវិញ ដាក់បន្ទះថ្មនៅក្នុងហិបដែលខ្ញុំបានធ្វើ ហើយបន្ទះថ្មក៏នៅក្នុងហិបនោះរហូត ដូចព្រះ‌អម្ចាស់បានបង្គាប់មកខ្ញុំ»។…

ទុតិយ‌កថា 11

ព្រះ‌អម្ចាស់ជួយអ៊ីស្រា‌អែលនៅស្រុកអេស៊ីប និងនៅវាលរហោ‌ស្ថាន 1 «ត្រូវស្រឡាញ់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ហើយចូរស្ដាប់តាមបង្គាប់ កាន់តាមច្បាប់ វិន័យ និងបទ‌បញ្ជារបស់ព្រះ‌អង្គជា‌និច្ច។ 2 ថ្ងៃនេះ ចូរធ្វើតាមការណែ‌នាំរបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ព្រមទាំងភាពដ៏ឧត្ដុង្គ‌ឧត្ដម ឫទ្ធិ‌បារមី និងតេជា‌នុភាពរបស់ព្រះ‌អង្គ។ កូនចៅរបស់អ្នករាល់គ្នាមិនបានស្គាល់ និងឃើញស្នាព្រះ‌ហស្ដរបស់ព្រះ‌អម្ចាស់ទេ។ 3 អ្នករាល់គ្នាក៏បានឃើញទីសម្គាល់ និងការអស្ចារ្យផ្សេងៗ ដែលព្រះ‌អង្គធ្វើនៅស្រុកអេស៊ីប ប្រឆាំងនឹងព្រះ‌ចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប និងប្រជា‌ជនក្នុងស្រុកនោះទាំងមូលដែរ។ 4 ព្រះ‌អង្គបានប្រហារកង‌ទ័ពអេស៊ីប ទាំងកងពលសេះ ទាំងរទេះចំបាំង ដោយធ្វើឲ្យទឹកសមុទ្រកក់ គ្របពីលើពួកគេ នៅពេលពួកគេដេញតាមអ្នករាល់គ្នា។ព្រះ‌អម្ចាស់បានធ្វើឲ្យគេបរា‌ជ័យ…

ទុតិយ‌កថា 12

ត្រូវថ្វាយ‌បង្គំព្រះ‌អម្ចាស់នៅកន្លែងតែមួយ 1 «នេះជាច្បាប់ និងវិន័យផ្សេងៗ ដែលអ្នករាល់គ្នាត្រូវកាន់ និងប្រតិបត្តិតាម ជារៀងរាល់ថ្ងៃអស់មួយជីវិត នៅក្នុងស្រុកដែលព្រះ‌អម្ចាស់ជាព្រះនៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រគល់ឲ្យទុកជាកម្មសិទ្ធិ។ 2 ត្រូវលុបបំបាត់កន្លែងសក្ការៈទាំងប៉ុន្មាន ដែលប្រជា‌ជាតិនានាថ្វាយសក្ការ‌បូជាដល់ព្រះរបស់គេ នៅតាមភ្នំតូចធំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចី ឥតទុកឲ្យនៅសល់ឡើយ។ 3 ចូរផ្ដួលរំលំអាសនៈរបស់ពួកគេ ចូរកម្ទេចស្តូបរបស់ពួកគេ ចូរដុតបំផ្លាញបង្គោលរបស់ព្រះអាសេ‌រ៉ា ព្រមទាំងរំលំរូបបដិមានៃព្រះរបស់ពួកគេ និងលុបបំបាត់ឈ្មោះរបស់ព្រះនានាឲ្យអស់ពីកន្លែងនោះផង។ 4 ក្នុងការគោរពបម្រើព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា មិនត្រូវយកតម្រាប់តាមជាតិសាសន៍ទាំងនោះឡើយ។ 5 អ្នករាល់គ្នាត្រូវតែទៅថ្វាយ‌បង្គំព្រះ‌អម្ចាស់នៅកន្លែងដែលព្រះ‌អង្គបានជ្រើសរើស ក្នុងទឹកដីនៃកុល‌សម្ព័ន្ធទាំងអស់របស់អ្នករាល់គ្នា ទុកជាព្រះ‌ដំណាក់ សម្រាប់សម្តែងព្រះ‌នាមរបស់ព្រះ‌អង្គ។ 6…

ទុតិយ‌កថា 13

ទោសរបស់អ្នកថ្វាយ‌បង្គំរូបបដិមា 1 «ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមានព្យាការី ឬគ្រូទាយឆុតណាម្នាក់ ប្រកាសអំពីទីសម្គាល់ ឬឫទ្ធិ‌បាដិ‌ហារិយ៍អ្វីមួយ 2 បើទីសម្គាល់ ឬឫទ្ធិ‌បាដិ‌ហារិយ៍នោះកើតមានមែន តែជននោះបបួលអ្នកទៅជំពាក់ចិត្ត និងគោរពបម្រើព្រះដទៃទៀតដែលអ្នករាល់គ្នាពុំស្គាល់ 3 កុំស្ដាប់ពាក្យរបស់ព្យាការី ឬគ្រូទាយឆុតនោះឡើយ។ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ចង់ល្បង‌លមើលអ្នករាល់គ្នា ដើម្បីឲ្យដឹងថា តើអ្នករាល់គ្នាស្រឡាញ់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា អស់ពីចិត្ត អស់ពីគំនិត ឬយ៉ាងណា។ 4 ចូរជំពាក់ចិត្តនឹងព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ចូរកោតខ្លាចព្រះ‌អង្គ កាន់តាមបទ‌បញ្ជារបស់ព្រះ‌អង្គ ស្ដាប់បង្គាប់ព្រះ‌អង្គ ហើយគោរពបម្រើព្រះ‌អង្គ និងស្រឡាញ់តែព្រះ‌អង្គមួយប៉ុណ្ណោះ។ 5 រីឯព្យាការី…

ទុតិយ‌កថា 14

ការហាមមិនឲ្យធ្វើពិធីឆូតសាច់ 1 «អ្នករាល់គ្នាជាបុត្រ‌ធីតារបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នករាល់គ្នា។ ដូច្នេះ នៅពេលកាន់ទុក្ខ មិនត្រូវធ្វើពិធីឆូតសាច់ ហើយក៏មិនត្រូវកោរសក់ផ្នែកខាងមុខដែរ 2 ដ្បិតអ្នកជាប្រជា‌រាស្ត្រដ៏‌វិសុទ្ធរបស់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក។ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក បានជ្រើសរើសអ្នកពីក្នុងចំណោមជាតិសាសន៍ទាំងអស់នៅលើផែនដី ឲ្យធ្វើជាប្រជា‌រាស្ត្ររបស់ព្រះ‌អង្គផ្ទាល់»។ សត្វបរិសុទ្ធ និងសត្វមិនបរិសុទ្ធ 3 «កុំបរិភោគអ្វីដែលមិនបរិសុទ្ធ*ឡើយ 4 សត្វដែលអ្នករាល់គ្នាអាចបរិភោគបាន គឺមានគោ ចៀម និងពពែ 5 ឈ្លូស ក្ដាន់ រមាំង ពពែភ្នំ ប្រើស ទន្សោង ទ្រាយ។ 6 អ្នករាល់គ្នាអាចបរិភោគសត្វទាំងអស់ដែលមានក្រចកជើងឆែកជាពីរ…

ទុតិយ‌កថា 15

ឆ្នាំទីប្រាំ‌ពីរជាឆ្នាំដែលត្រូវលុបបំណុល 1 «ប្រាំ‌ពីរឆ្នាំម្ដង អ្នកត្រូវតែលុបបំណុល។ 2 ការលុបបំណុលនេះត្រូវអនុវត្តដូចតទៅ: ម្ចាស់បំណុលទាំង‌ឡាយដែលបានឲ្យប្រាក់អ្នកដទៃខ្ចី ត្រូវលុបបំណុលនោះ។ កាលណាគេប្រកាសការលុបបំណុល ដើម្បីលើកតម្កើងព្រះ‌អម្ចាស់ម្ចាស់បំណុលមិនត្រូវទាម‌ទារឲ្យអ្នកដទៃ ដែលជាបង‌ប្អូនរួមជាតិរបស់ខ្លួន សងប្រាក់វិញឡើយ។ 3 អ្នកអាចទាម‌ទារឲ្យជនបរទេសសងប្រាក់ តែត្រូវលុបបំណុលឲ្យបង‌ប្អូន ដែលជាជនរួមជាតិរបស់អ្នក។ 4 ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យមានជនក្រីក្រឡើយ ដ្បិតព្រះ‌អម្ចាស់នឹងប្រទានពរអ្នកយ៉ាងបរិបូណ៌ នៅក្នុងស្រុកដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ប្រគល់ឲ្យអ្នកកាន់កាប់ទុកជាចំណែកមត៌ក។ 5 ប៉ុន្តែ អ្នកត្រូវស្ដាប់បង្គាប់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ដោយកាន់ និងប្រតិបត្តិតាមបទ‌បញ្ជាទាំងប៉ុន្មាន ដែលខ្ញុំប្រគល់ឲ្យនៅថ្ងៃនេះ។ 6 ព្រះ‌អម្ចាស់ជាព្រះរបស់អ្នក…

ទុតិយ‌កថា 16

ពិធីបុណ្យចម្លង 1 «នៅខែចេត្រ ចូរប្រារព្ធពិធីបុណ្យចម្លង* ថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ដ្បិតនៅយប់ខែចេត្រនេះហើយ ដែលព្រះ‌អម្ចាស់ជាព្រះរបស់អ្នក បាននាំអ្នកចាកចេញពីស្រុកអេស៊ីប។ 2 ចូរយកចៀម និងគោ ធ្វើយញ្ញ‌បូជាថ្វាយព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ក្នុងឱកាសបុណ្យចម្លង នៅកន្លែងដែលព្រះ‌អង្គនឹងជ្រើសរើសទុកជាព្រះ‌ដំណាក់ សម្រាប់សម្តែងព្រះ‌នាមរបស់ព្រះ‌អង្គ។ 3 ក្នុងអំឡុងពេលបុណ្យនេះមិនត្រូវបរិភោគនំប៉័ងដែលមានដាក់មេឡើយ គឺត្រូវបរិភោគនំប៉័ងឥតមេចំនួនប្រាំ‌ពីរថ្ងៃ ជានំប៉័ងនៃទុក្ខលំបាក រំឭកពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីបយ៉ាងប្រញាប់‌ប្រញាល់។ ធ្វើដូច្នេះ អ្នកនឹងចងចាំអស់មួយជីវិត អំពីគ្រាដែលអ្នកចាកចេញពីស្រុកអេស៊ីប។ 4 ក្នុងអំឡុងពេលប្រាំ‌ពីរថ្ងៃនោះ ក្នុងផ្ទះរបស់អ្នក និងនៅលើទឹកដីទាំងមូលរបស់អ្នក មិនត្រូវឲ្យមានមេ‌ដំបែឡើយ រីឯសាច់របស់សត្វដែលអ្នកសម្លាប់ធ្វើយញ្ញ‌បូជានៅល្ងាចទីមួយ ក៏មិនត្រូវទុកមួយយប់រហូតដល់ព្រឹកដែរ។…

ទុតិយ‌កថា 17

1 កុំយកគោ ឬកូនចៀម ដែលមានស្លាក‌ស្នាម ឬពិការ ថ្វាយជាយញ្ញ‌បូជាដល់ព្រះ‌អម្ចាស់ជាព្រះរបស់អ្នកឡើយ ដ្បិតព្រះ‌អង្គស្អប់ខ្ពើមយញ្ញ‌បូជាបែបនេះ។ 2 ក្នុងចំណោមអ្នក ប្រហែលជាមានប្រុសម្នាក់ ឬស្រីម្នាក់ប្រព្រឹត្តអំពើបាប ដែលមិនគាប់ព្រះ‌ហឫទ័យព្រះ‌អម្ចាស់ជាព្រះរបស់អ្នក ក្នុងក្រុងដែលព្រះ‌អង្គប្រទានឲ្យ គឺអ្នកនោះបំពានលើសម្ពន្ធ‌មេត្រីរបស់ព្រះ‌អង្គ 3 ទៅគោរពបម្រើព្រះដទៃ ហើយក្រាបថ្វាយ‌បង្គំព្រះទាំងនោះ ឬក្រាបថ្វាយ‌បង្គំព្រះ‌អាទិត្យ ព្រះ‌ច័ន្ទ និងហ្វូង‌តារាទាំងប៉ុន្មាន ផ្ទុយពីសេចក្ដីដែលខ្ញុំ បានបង្គាប់។ 4 ពេលណាអ្នកឮដំណឹងនេះ ត្រូវស៊ើប‌សួរឲ្យបានច្បាស់លាស់ថា តើការណ៍នេះពិត ឬមិនពិត។ ប្រសិនបើមានភស្ដុតាងបញ្ជាក់ថា ហេតុ‌ការណ៍ដ៏គួរស្អប់ខ្ពើមនេះ ពិតជាកើតមាននៅស្រុកអ៊ីស្រា‌អែលមែន…